Category: នយោបាយ

  • រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ ដើម្បីពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ចំនួន៥

    រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ ដើម្បីពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ចំនួន៥

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៥ រួមមាន៖ ១,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។ ៥,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕ ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

  • ផ្ទួនៗគ្នា កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកចិន និងអូស្រ្តាលី ក្នុងថ្ងៃតែមួយ

    ផ្ទួនៗគ្នា កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកចិន និងអូស្រ្តាលី ក្នុងថ្ងៃតែមួយ

    (ភ្នំពេញ)៖ក្នុងព្រឹកតែមួយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ​កម្ពុជាបានទទួលស្វាគមន៍ការចូលសំចត និង​ទស្សនកិច្ចនូវក្រុមនាវិក​នៃនាវាចំនួនបីគ្រឿងនៃប្រទេសចិននិងអូស្រ្តាលីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួង​ការពារជាតិបានបញ្ជាក់ថា ព្រឹកថ្ងៃសុក្រទី១០ ខែតុលា នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង បានចូលចតនៅដែនសមុទ្រ​កម្ពុជា។នាវាកងទ័ពជើងទឹកចិនទាំង ពីរគ្រឿងនេះ មានឈ្មោះ PLAN 83 និងPLAN 988 បានចូលសំចតនៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ចាប់ពីថ្ងៃ​ទី១០ ដល់ថ្ងៃទី១៤ ខែតុលាក្នុង​គោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឱ្យកាន់តែល្អប្រសើរ​បន្ថែមទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី១០ ខែតុលានេះដែរលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋាន​សមុទ្ររាម និងនាយនាវីជា​ច្រើនរូបអញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់​អូស្ត្រាលីចំនួនមួយគ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះអញ្ជើញមកដល់ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យ​កាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)។ សូមជម្រាបថា នាវាឈ្មោះ HMAS Ballarat…

  • ក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀតក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត

    ក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀតក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ»…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។…

  • រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅ កម្ពុជា

    រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅ កម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមសារាចរដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ។ វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា…

  • មិត្តភាព កម្ពុជា-ជប៉ុន ពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក

    មិត្តភាព កម្ពុជា-ជប៉ុន ពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងគណៈប្រតិភូសមាជិកព្រឹទ្ធសភា បានចូលរួមទទួលទានអាហារល្ងាច នាព្រលប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្ថានអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ ដែលរៀបចំដោយ ឯកឧត្តម UENO Atsushi អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលមានឡើងតាំងពីឆ្នាំ១៩៥៣ ហើយត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លើសពីនេះប្រជាជនកម្ពុជា មានមនោសញ្ចេតនាល្អ ចំពោះប្រជាជន និងប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជាទាំងក្នុងវិស័យច្បាប់ អប់រំ សង្គម កសិកម្ម និងការដោះមីនជាដើម ពិសេសចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិត និង ឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាគ្នាអំពី ស្ថានភាពពិភពលោក ដែលមានភាពតានតឹងផ្នែកសន្តិសុខ នយោបាយ និងពាណិជ្ជកម្ម។ ដោយឡែកស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានមើលឃើញថា នៅតែផុយស្រួយ ទោះបីមានបទឈប់បាញ់។ ឯកឧត្តមបណ្ឌិត បានជម្រាបជូន ឯកឧត្តមអគ្គរាជទូតជប៉ុនថា កម្ពុជាត្រូវការសន្តិភាព និងបានព្យាយាមដោះស្រាយជម្លោះ តាមរយៈការចរចា…

  • កម្ពុជាប្រាប់ទៅទីបញ្ជាការកងកម្លាំងបូព៌ាថៃឱ្យផ្អាកផែនការដោះមីននៅតំបន់ភូមិជោគជ័យ និងតំបន់ភូមិព្រៃចាន់ ព្រោះធ្វើឡើង​មិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ GBC

    កម្ពុជាប្រាប់ទៅទីបញ្ជាការកងកម្លាំងបូព៌ាថៃឱ្យផ្អាកផែនការដោះមីននៅតំបន់ភូមិជោគជ័យ និងតំបន់ភូមិព្រៃចាន់ ព្រោះធ្វើឡើង​មិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ GBC

    ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ នៅរាត្រី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ថានៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥១ នៃយោធ​ភូមិភាគទី៥ បានផ្ញើលិខិតឆ្លើយតបនឹង​សេចក្តីជូនដំណឹងស្តីពី​ការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់​ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹង​តំបន់ភូមិណងយ៉ាកែវ (ថៃ) របស់កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគ​ទី១ ថៃ ។ លិខិតឆ្លើយតបបានបញ្ជាក់ថា ការជូនដំណឹងស្តីពីការដោះមីន​នៅតំបន់ភូមិជោគជ័យ(កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ)និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែល​បានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការ​ព្រំដែនទូទៅ(GBC)។ ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើង​លេខ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព​ដូចដែល​មានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរព​តាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវ​កំណត់ដោយនិយាមនីតិវិធី​ប្រតិបត្តិ (SOP)របស់ក្រុមការងារ JCTF។បញ្ជាការដ្ឋាន​កងពល​តូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំង​បូព៌ាទទួលបានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕សូមជូនខ្លឹមសារលិខិតឆ្លើយតប៖ ដោយ៖ម៉ាដេប៉ូ

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាលរំលឹកក្រុមគ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលរំលឹកក្រុមគ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល

    ភ្នំពេញ៖ ក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារកនិងកុមារ ក្រោមប្រធានបទ«ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ពីបង្ការ រហូតដល់ការព្យាបាល »កាលពី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យឱ្យបន្តលើកកម្ពស់ការយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏លើកទឹកចិត្ត និងជំរុញគ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលជំនាញផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ ខេត្ត ទាំងសាធារណៈ និងឯកជន ជួបពិភាក្សាគ្នា, ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការអនុវត្តផ្ទាល់។ពិភាក្សាដោយ រួមជាមួយ អ្នកជំនាញពីអន្តរជាតិ ក្នុងទិសដៅពង្រឹងសេវាសុខភាពកុមារ ចាប់ផ្តើមតាំងពីការបង្ការរហូតដល់ការថែទាំ ព្យាបាល ។ ក្នុងឱកាសនេះដែរលោកសាស្រ្តាចារ្យ គឹម អាង នាយករងមន្ទីរ ពេទ្យកុមារជាតិ បានថ្លែងអំណរគុណដល់មូលនិធិ KOFIH ដែលជាដៃគូសហការដ៏សំខាន់។លោកថា ជារួមចំណែកលើក កម្ពស់គុណភាពសេវាសុខាភិបាល។ សូមជម្រាបថា សន្និសីទវេជ្ជសាស្ត្រសន្និសីទលើកទី៧នេះ មានគោលបំណងចែករំលែកចំណេះដឹង ផ្តោតលើការការពារ ការបង្ការជំងឺដែល អាចធ្វើបាន ដោយទប់ស្កាត់ការវិវត្តទៅរក ភាពធ្ងន់ធ្ងរ ដើម្បីគុណភាព…

  • ឯកឧត្តម ឡាយ សំកុល ៖ ការប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជា គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជាតិ

    ឯកឧត្តម ឡាយ សំកុល ៖ ការប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជា គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជាតិ

    (ភ្នំពេញ)៖ មានប្រសាន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆាំ២០២៥ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា ប្រកាសថ្កោលទោសចំពោះការប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ បន្ថែមពីលើលទ្ធផល និងទិសដៅការងារ ដែលបានចាក់បញ្ចាំងក្នុងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ តាមដានសេចក្តីព្រាងច្បាប់មួយចំនួន ដែលរដ្ឋសភានឹងបញ្ជូនមកនាពេលខាងមុខ និងត្រៀមរបាយការន៍ចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីស្នើសុំមតិណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីរៀចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសស្វីស ព្រមទាំងត្រៀមដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅក្រៅប្រទេសនៅចុងឆ្នាំ២០២៥នេះ។ ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយទៅ​ជូនប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារទឹកជំនន់ និងបាក់ច្រាំងទន្លេ

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយទៅ​ជូនប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារទឹកជំនន់ និងបាក់ច្រាំងទន្លេ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥​បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥៤គ្រួសាររស់នៅស្រុកកំពង់​សៀម ខេត្តកំពង់ចាម ។ ក្នុងឱកាសនេះឯកឧត្តមបាននាំការសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា , ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយសម្តេច ឯកឧត្តមតែងតែយកចិត្តទុកដាក់ គិតគូរ ខ្វល់ខ្វាយ គ្រប់ពេលវេលារាល់ការរស់នៅរបស់ប្រជាពលរដ្ឋពេលជួបទុក្ខលំបាក។ឯកឧត្តម បានអំពាវនាវ ទៅប្រជាពលរដ្ឋ​ដែលរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្នខ្ពស់បំផុតទៅលើកូនចៅតូច៕ ដោយ៖លី ពៅ