Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅខមមិន របស់ជនជាតិថៃ ៖ សូមមើលសេដ្ឋកិច្ចកម្ពុជាឲ្យបានច្បាស់ជាងនេះ

    សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅខមមិន របស់ជនជាតិថៃ ៖ សូមមើលសេដ្ឋកិច្ចកម្ពុជាឲ្យបានច្បាស់ជាងនេះ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានឆ្លើយតបទៅខមមិនរបស់ជនជាតិថៃ ដែលមានឈ្មោះ Passawoot Lemon Joont ថា៖ សូមអ្នកមើលសេដ្ឋកិច្ចកម្ពុជាឲ្យបានច្បាស់ជាងនេះ។ ពួកអ្នកកំពុងតាំងខ្លួនជាបងធំក្នុងអាស៊ានលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច គឺទៅមិនរួចទេ ។ ប្រាក់រៀលរបស់កម្ពុជានៅរឹងមាំណាស់ សូមអ្នកកុំព្រួយជំនួសកម្ពុជា ។ ពេលប្រាក់បាតថៃ ចាកចេញពីកម្ពុជា ធ្វើឲ្យប្រាក់បាតថៃច្រើនលើទីផ្សារ សូមត្រៀមអន្តរាគមន៍ទិញលុយបាតចេញពីទីផ្សារផង ៕ ដោយ ៖ វណ្ណលុក

  • អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពស្តារឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់

    អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពស្តារឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ ។ ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង…

  • ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ

    ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ

    (ភ្នំពេញ)៖ ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។ ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។ សូមជម្រាបជូនថា ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕ ដោយ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការខកខានប្រជុំ JBC ចាប់តាំងពីខែកញ្ញា កន្លងទៅនេះ ដោយរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការខកខានប្រជុំ JBC ចាប់តាំងពីខែកញ្ញា កន្លងទៅនេះ ដោយរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេស លើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង កម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេស ពាក់ព័ន្ធនឹងឧបទ្វវហេតុ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ…

  • ជប៉ុន សន្យាបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

    ជប៉ុន សន្យាបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន ។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ ឆ្នាំ ហើយទើបទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាង ២៧ ឆ្នាំមកនេះ ដោយការស្វែងរកសន្តិភាពនេះបានមកដោយលំបាក ដូច្នេះកម្ពុជាមិនចង់ឲ្យសន្តិភាពបាត់បង់ទៅវិញនោះទេ។ ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧២ឆ្នាំនៃចំណងការទូត ជាពិសេសតួនាទីដ៏សំខាន់របស់ជប៉ុន នៅក្នុងការចូលរួមចំណែកស្វែងរកសន្ដិភាពនៅកម្ពុជា, ការស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ គ្រូ និងកម្មវិធីសិក្សានានាដល់សាលាពហុជំនាញកងទ័ពកម្ពុជា ដែលកំពុងដំណើរការស្ថាបនា ទាំងជំនាញវិទ្យុទាក់ទង…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ ដែលមិនអាចទទួលយកបាន មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ កម្ពុជា ជាកម្ពុជា ទោះមានចំណុចណាក៏ដោយជារឿងរបស់កម្ពុជា ដូច្នេះការប្រមាថរបស់បរទេសគឺមិនអាចទទួលយកបានទេ។ ទី២) ការប្រមាថលើ សម្តេចតេជោ ដែលជាតួអង្គប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដោយបាននាំកម្ពុជា ពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាម ពីបាតដៃទទេ មកកម្ពុជាមួយដែលយើងមានមោទនភាពដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ជាឥស្សរជនដែលបានឆ្លងកាត់ ១០៥ សមរភូមិ ដាក់ជីវិត ជាដើមទុន ម្តងហើយម្តងទៀត ដើម្បីអោយប្រទេស និងប្រជាជនមានភាពសុខសាន្ត រហូតសព្វថ្ងៃនេះ និងជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយជាសាកល ដែលបានលើកស្ទួយ កិត្តិយស និងមុខមាត់របស់កម្ពុជា ទី៣) ឆាកជីវិតរបស់ សម្តេចតេជោ បានឆ្លងកាត់ការប្រមាថរាប់មិនអស់ ដោយឡែក លើកនេះដូចគ្នាដែរ ទោះទង្វើប្រមាថរបស់ជនជាតិថៃមួយចំនួនមកលើលោក ក៏…

  • ឯកឧត្តម គង់ វិបុល អញ្ជើញប្រកាសតែងតាំងប្រធានសាខាពន្ធដារខេត្តកំពង់ធំថ្មី

    ឯកឧត្តម គង់ វិបុល អញ្ជើញប្រកាសតែងតាំងប្រធានសាខាពន្ធដារខេត្តកំពង់ធំថ្មី

    (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញប្រកាសតែងតាំងលោក ប៉ូ ពិសិដ្ឋ ឱ្យកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអបអរសាទរដល់លោក ប៉ូ ពិសិដ្ឋ ដែលទទួលតំណែងថ្មីនេះ ដោយបានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងក្រោមអនុសាសន៍ដឹកនាំផ្ទាល់ពី ឯកឧត្តម វង្សី វិស្សុត ខេត្តកំពង់ធំកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលកសិកម្ម ឧស្សាហកម្មទំនើប និងទេសចរណ៍ ដែលអាចទាក់ទាញវិនិយោគនានាទាំងក្នុងស្រុក និងក្រៅស្រុក។ ការរីកចម្រើនទាំងនេះ នឹងជំរុញឱ្យការប្រមូលពន្ធនៅក្នុងខេត្តកាន់តែប្រសើរឡើង និងជួយបង្កើនប្រាក់ចំណូលសាធារណៈសម្រាប់ការអភិវឌ្ឍជាតិ។ ឯកឧត្តម គង់ វិបុល បានថ្លែងអបអរសាទរ និងលើកទឹកចិត្តដល់លោក ប៉ូ ពិសិដ្ឋ ឱ្យខិតខំអនុវត្តការងារឱ្យបានប្រសើរឡើង ដោយសហការសាមគ្គីជិតស្និទ្ធជាមួយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចគោលដៅនយោបាយប្រមូលចំណូលពន្ធឱ្យទទួលបានជោគជ័យ។ ឯកឧត្តមក៏បានលើកសំខាន់លើការកែលម្អប្រព័ន្ធការងារ…

  • កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី ៤៧ ចាប់ពីថ្ងៃទី ១៣ដល់ ១៧ខែតុលា

    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី ៤៧ ចាប់ពីថ្ងៃទី ១៣ដល់ ១៧ខែតុលា

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ (ACDM-47) និងកិច្ចប្រជុំពាក់ពន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព និងសន្ទនាគោលនយោបាយ និងការចែរំលែកការអនុវត្តល្អៗ។ សមាសភាពចូលរួមនឹងរួមមានរដ្ឋមន្រ្តីទទួលបន្ទុកគ្រប់គ្រោះមហន្តរាយស្ថិតក្រោមយន្តការកិច្ចប្រចុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM Plus) ហើយនិងប្រទេសទីម័រឡេស្តេ នឹងចូលរួមជាអ្នកអង្កេតការណ៍។ កិច្ចប្រជុំនេះក៏និងមានការចូលរួមពីអគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល-អាហារ មន្រ្តីជាន់ខ្ពស់មកពីស្ថា័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងតំណាងដៃគូអភិវឌ្ឍន៍។ គួរបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំ AMMDM-13 នឹងប្រារព្ធធ្វើនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនឹងដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត…

  • ក្រសួងការងារ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

    ក្រសួងការងារ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វ្រាង់ស្វ័រ ស្លូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល តំណាងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ស្តីពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា តាមរយៈសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា។ សិស្សនិសិ្សតដែលបញ្ចប់ការសិក្សាប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាធនធានដ៏សំខាន់ដែលមិនត្រឹមតែងាយស្រួល ក្នុងការរកការងារសមរម្យប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ថែមទៀតផង។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននិងកំពុងបង្កើនសមត្ថភាពដល់យុវជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន។ លោក ហ្វ្រាង់ស្វ័រ ស្លូបេលែន…

  • ក្រសួងការងារ រំលឹកពីវិធានការសំខាន់ៗ ១១ចំណុច ដើម្បីជួយបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យមានការងារធ្វើ និងគាំពារពលករ

    ក្រសួងការងារ រំលឹកពីវិធានការសំខាន់ៗ ១១ចំណុច ដើម្បីជួយបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យមានការងារធ្វើ និងគាំពារពលករ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជួយដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដើម្បីឱ្យពួកគាត់មានការងារធ្វើក្នុងស្រុក។ ការដាក់ចេញនូវវិធានការទាំងនោះ បានទទួលលទ្ធផលជាបន្តបន្ទាប់ ដោយមានបងប្អូនពលករជាច្រើនរាប់សែននាក់ បានទទួលការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី៨ ខែតុលានេះថា ចាប់តាំងពីបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញវិធានការ និងយន្ដការសំខាន់ៗចំនួន ១១ចំណុច ដែលរួមមាន៖ ១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពី ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។ ២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក។ ៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២។ ៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ។ ៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល…