Category: នយោបាយ

  • កម្ពុជាចូលរួមចែករំលែកនូវចំណេះដឹង ទស្សនៈ នៅក្នុងវេទិកាស្តីពី សន្តិសុខសាយប័រសកលលោក ដែលផ្តោតលើប្រធានបទ ” Scaling Cohesive Advancement in Cyberspace” នៅអារ៉ាប៊ីសាអូឌីត

    កម្ពុជាចូលរួមចែករំលែកនូវចំណេះដឹង ទស្សនៈ នៅក្នុងវេទិកាស្តីពី សន្តិសុខសាយប័រសកលលោក ដែលផ្តោតលើប្រធានបទ ” Scaling Cohesive Advancement in Cyberspace” នៅអារ៉ាប៊ីសាអូឌីត

    (រាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត)៖ នៅថ្ងៃទី ១-២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមវេទិកាស្តីពី សន្តិសុខសាយប័រសកលលោក ដែលផ្តោតលើប្រធានបទ ” Scaling Cohesive Advancement in Cyberspace” ដែលរៀបចំដោយអាជ្ញាធរជាតិសន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត និងមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីចូលរួមចែករំលែកនូវចំណេះដឹង ទស្សនៈ ដើម្បីបង្ការនិងទប់ស្កាត់ហានិភ័យក្នុងសន្តិសុខសាយប័រ។ វេទិកានេះ រៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ ដែលកំពុងកើតឡើងនិងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមក្នុងគោលដៅដើម្បីដោះស្រាយ និងការពង្រឹងសមត្ថភាពការការពារក្នុងសន្តិសុខសាយប័រ ។ កំឡុងពេលនៃវេទិកាប្រជុំកម្រិតខ្ពស់ ឯកឧត្ដមរដ្ឋលេខាធិការ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានលើកយកប្រធានបទចំនួន៣ សំខាន់ៗ រួមមាន (១) ភាពចាំបាច់សំរាប់សហគមន៏ចូលរួមជំរុញលើកកម្ពស់ចំណេះដឹងផ្នែកសន្តិសុខសាយប័រដើម្បីធានារការប្រើប្រាស់ប្រពន្ធ័ឌីជីថលដែលមានសុវត្ថិភាពនិងប្រសិទ្ធិភាព (២) ការលើកកម្ពស់ផ្នែកយេនឌ័រដើម្បីឱ្យចូលរួមក្នុងវិស័យសន្តិសុខសាយប័រ និង (៣) សារៈសំខាន់នៃភាពជាអ្នកដឹកនាំសាយប័រ ក្នុងការការពារ និងលើកតម្កើងវិស័យសាយប័រ។ កិច្ចពិភាក្សាលើប្រធានបទទាំងនេះ មានគោលបំណងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃលំហសាយប័រ និងការបង្កើនភាពធន់ទៅនឹងភាពអវិជ្ជមានលើវិស័យសន្តិសុខសាយប័រ ដោយមានការចែករំលែកចំណេះដឹង និងកិច្ចសហការលើដំណោះស្រាយសម្រាប់អនាគត៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ បន្តរៀនមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគត

    ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ បន្តរៀនមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគត

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងណែនាំ និងលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលមកពីវិទ្យាល័យជាច ក្នុងខេត្តព្រៃវែង និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ ការថ្លែងណែនាំបែបនេះ របស់ឯកឧត្តម វង សូត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A B C មកពីវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ និងវិទ្យាល័យជាច ដែលពិធីនេះប្រារព្វធ្វើនៅវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រួមផ្សំជាមួយនឹងការយកចិត្តទុក្ខដាក់ពី មន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការលើកទឹកចិត្តពីឪពុកម្តាយ …

  • ក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ រួមគ្នាគិតគូរលើការងាររៀបចំដែនដី និង នគរូបនីយកម្ម ដែលជាការបើកទំព័រថ្មី សម្រាប់សង្គមជាតិទាំងមូល

    ក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ រួមគ្នាគិតគូរលើការងាររៀបចំដែនដី និង នគរូបនីយកម្ម ដែលជាការបើកទំព័រថ្មី សម្រាប់សង្គមជាតិទាំងមូល

    (ភ្នំពេញ) ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានរួមគ្នាងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល ។ កិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ជាតិ ក្រោមការអញ្ជើញជាសហអធិបតី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។ កឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ផ្តើមចេញពីថ្ងៃនេះ យើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល…

  • សម្ដេចតេជោ ហ៊ុន សែន ប្រាប់ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអមនុស្ស ដូចជនជាតិស៉ីវិល័យមួយ ដែលអួតថាមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់

    សម្ដេចតេជោ ហ៊ុន សែន ប្រាប់ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអមនុស្ស ដូចជនជាតិស៉ីវិល័យមួយ ដែលអួតថាមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នាថ្ងៃទី០៦តុលា ឆ្នាំ២០២៥ បានបង្ហាញឃ្លគិបវីដេអូមួយលើបណ្ដាញសង្គម និងបានប្រាប់ទៅជនរួមជាតិកម្ពុជា ថា សូមកុំធ្វើទង្វើអមនុស្ស ដូចជនជាតិស៉ីវិល័យមួយ ដែលតែងតែអួតថា មានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់ ។ នៅលើបណ្ដាញសង្គម សម្ដេចតេជិ បានបង្ហោះឃ្លីប អមដោយសំណេរថា នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះ បងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចតេជោ បានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ សម្ដេចបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ សម្ដេចតេជោ សូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច…

  • មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច សំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសដើម្បីជួយគ្រួសារ និង សេដ្ឋកិច្ចជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច សំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសដើម្បីជួយគ្រួសារ និង សេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ សូមពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជានិយាយជារួម ក៏ដូចជានៅខេត្តកណ្តាលនិយាយដោយឡែក មិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ ។ ប្រសាសន៍ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលកម្មវិធីនេះបានរៀបចំ នៅជើងភ្នំព្រះរាជទ្រព្យ ស្រុក ពញាឮ ខេត្តកណ្តាល ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលបានវិលមកពីប្រទេសថៃចូលរួមសរុបប្រមាណចំនួន ៣០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា…

  • សម្តេច ម៉ែន សំអន ថ្លែងកោតសសើរដល់លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារកម្ពុជា

    សម្តេច ម៉ែន សំអន ថ្លែងកោតសសើរដល់លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារកម្ពុជា

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ស អញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសររបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកត់សម្គាល់អំពីសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ និងដោះស្រាយបាននូវទុក្ខលំបាកមួយចំនួនរបស់ប្រជាជននិងកុមារ។ សម្តចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិករបស់មូលនិធិ និងបុគ្គលិករបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីទាំងអស់ ដែលសម្រេចបាននូវលទ្ធការងាររបស់ខ្លួនគួរជាទីមោទនៈ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា កាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឱ្យឃើញ នូវការអនុវត្តតាមស្មារតីនៃ «វប្បធម៌ចែករំលែក» ក្នុងការជួយគ្នាទៅវិញទៅមក ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលាដោយមិនរើសអើង។ ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង នូវកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការជួយជំរុញឱ្យ មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី កាន់តែមានកម្លាំងចិត្ត និងស្មារតីទ្វេឡើងថែមទៀត ក្នុងការបន្តបំពេញតួនាទី និងភារកិច្ច របស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធិភាពខ្ពស់ និងបានបញ្ជាក់ឲ្យឃើញថាក្នុងនាមជាខ្មែរបើទោះបីជាបានទៅរស់នៅក្រៅប្រទេសក៏ដោយ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ប្រោសព្រះរាជទាន ២០.០០០ដុល្លារ សម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់ នៅតាមរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ប្រោសព្រះរាជទាន ២០.០០០ដុល្លារ សម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់ នៅតាមរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារ) តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ចូលរួមជួយជនរងគ្រោះ ដែលបណ្តាលមកពីទឹកជំនន់ នៅតាមរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា ដែលប្រជារាស្ត្រកម្ពុជាមានទុក្ខលំបាកដោយគ្រោះធម្មជាតិផ្សេងៗ។ ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហា ប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ…

  • លទ្ធផលនៃការដោះស្រាយករណីកម្មករនិយោជិតនៃក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក តំណាងកម្មករនិយោជិត និយោជកបាន ទទួលយកដំណោះស្រាយដោយឯកភាពសះជានឹងគ្នា រហូតដល់ទៅ ១៦ចំណុច

    លទ្ធផលនៃការដោះស្រាយករណីកម្មករនិយោជិតនៃក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក តំណាងកម្មករនិយោជិត និយោជកបាន ទទួលយកដំណោះស្រាយដោយឯកភាពសះជានឹងគ្នា រហូតដល់ទៅ ១៦ចំណុច

    ភ្នំពេញ៖ លទ្ធផលនៃការដោះស្រាយករណីកម្មករនិយោជិតនៃក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ធ្វើការប្រមូលផ្តុំតវ៉ារហូតឈានដល់ការបិទផ្លូវសាធារណៈ (ផ្លូវជាតិលេខ៣)។ ជាលទ្ធផល ភាគីទាំងពីរគឺតំណាងបងប្អូនកម្មករនិយោជិត ដែលបានរើសដោយបងប្អូនផ្ទាល់ និងតំណាងនិយោជកបាន ទទួលយកដំណោះស្រាយដោយឯកភាពសះជានឹងគ្នា រហូតដល់ទៅ ១៦ចំណុច។ ដោយ៖ង៉ាន់ ទិត្យ

  • គណៈប្រតិភូកម្ពុជាជំរុញកិច្ចសហការជាមួយសាកលវិទ្យាល័យ Harvard លេីការប្រេីប្រាស់ថ្នាល verify.gov.kh

    គណៈប្រតិភូកម្ពុជាជំរុញកិច្ចសហការជាមួយសាកលវិទ្យាល័យ Harvard លេីការប្រេីប្រាស់ថ្នាល verify.gov.kh

    (ទីក្រុង Cambridge សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាចំណែកមួយដ៏សំខាន់នៃការបង្ហាញអំពីការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ។ ឯកឧត្តមក៏បានចែករំលែកអំពីកាអភិវឌ្ឍន៍និងការប្រើប្រាស់ថ្នាល verify.gov.kh ដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត ក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ និងជំរុញការជឿទុកចិត្តលើការផ្ដល់សេវាសាធារណៈ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជួបជាមួយថ្នាក់ដឹកនាំ អ្នកបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែកអំពីគំរូជាក់ស្តែងរបស់ប្រទេសកម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយសុវត្ថិភាព និងអន្តរប្រតិបត្តិការបានដោយភាពជោគជ័យនៅក្នុងរយៈពេលខ្លី។ កម្ពុជាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអន្តរជាតិ ដើម្បីពង្រីកលទ្ធភាព និងសក្ដានុពលនៃការប្រេីប្រាស់ថ្នាលសម្រាប់ វិស័យ ឯកជន ។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបជាមួយលោកបណ្ឌិត Joshua McIntosh អភិបាលប្រតិបត្តិនៃ Harvard Kennedy School (HKS) ដើម្បីសិក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ និងដាក់ថ្នាល Verify.gov.kh ជាករណីសិក្សា (Case…

  • អង្គការសហប្រជាជាតិកោតសរសើរកម្ពុជាក្នុងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល

    អង្គការសហប្រជាជាតិកោតសរសើរកម្ពុជាក្នុងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល

    (ភ្នំពេញ)៖ កម្មវិធីបរិស្ថានសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន។ លិខិតកម្មវិធីរបស់អង្គការសហប្រជាជាតិ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងកោតសរសើរចំពោះប្រតិភូកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់និងពិភពលោក ក្នុងវេទិការដ្ឋមន្រ្តីបរិស្ថាន និងអាជ្ញាធរជាន់ខ្ពស់ ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ នៅទីក្រុងណាឌី ប្រទែសហ្វីជី ចាប់ពីថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ និងបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជាដើម្បីការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ប្រជាជាតិនៅក្នុងពិភពលោក និងបានអញ្ជើញកម្ពុជាចូលរួមមហាសន្និបាតស្តីពីបរិស្ថាន របស់អង្គការសហប្រជាជាតិលើកទី៧ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី៨-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ សូមបញ្ជាក់ថា ដោយមានការចាត់តាំងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រី និងអាជ្ញាធរជាន់ខ្ពស់ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំ បណ្តារដ្ឋសមាជិកប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៤១ប្រទេស អង្គការអន្តរជាតិ…