Category: នយោបាយ

  • ប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេង កង ស្នើអាជ្ញាធររាជធានីភ្នំពេញជួយដាក់បង្គោលភ្លើង អំពូល ស្តារលូ និង ដាក់បណ្តាញលូថ្មី

    ប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេង កង ស្នើអាជ្ញាធររាជធានីភ្នំពេញជួយដាក់បង្គោលភ្លើង អំពូល ស្តារលូ និង ដាក់បណ្តាញលូថ្មី

    (ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកងភាគច្រើនលើកឡើងពាក់ព័ន្ធនឹងវិស័យសាធារណការ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយ ពិសេសគឺការសុំជួយដាក់បង្គោលភ្លើង អំពូល ការស្តារលូ និង ដាក់បណ្តាញលូថ្មី ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតី ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៨នាក់ និងសំណើជាលាយលក្ខណ៍អក្សចំនួន២០ បញ្ហា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៤១៦នាក់។ បញ្ហាដែលពលរដ្ឋលើកឡើងក្នុងវេទិកាខាងលើនេះ ភាគច្រើនពាក់ព័ន្ធនឹងវិស័យសាធារណការ ដូចជាសុំជួយដាក់បង្គោលភ្លើង អំពូលភ្លើងសាធារណៈ ការស្តារលូនិងដាក់បណ្តាញលូថ្មីជាដើម…

  • ម៉ាឡេស៊ី សង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នឹងអាចដោះស្រាយបានដោយសន្តិវិធី

    ម៉ាឡេស៊ី សង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នឹងអាចដោះស្រាយបានដោយសន្តិវិធី

    (ភ្នំពេញ)៖ ម៉ាឡេស៊ី សង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នឹងអាចដោះស្រាយបានដោយសន្តិវិធីខាងមុខ ហើយសន្តិភាព នឹងកើតមានឡើងវិញ សម្រាប់ប្រទេសទាំងពីរ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោក ដែលអញ្ជើញមកបំពេញបេសកម្មនៅកម្ពុជា និងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោក ជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និយាយជារួម ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងម៉ាឡេស៊ី ឲ្យកាន់តែមានភាពល្អប្រសើរ។ នៅក្នុងឱកាសនោះ ឯកឧត្តម Mohd Hatta បានលើកឡើងនូវក្តីរីករាយ ដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលកន្លងទៅ បានដឹកនាំប្រទេសកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។…

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅOHCHR នៅហ្សឺណែវ ដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅOHCHR នៅហ្សឺណែវ ដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់

    (ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅ OHCHR នៅហ្សឺណែវដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់ថាចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវ បានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។ ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ…

  • ទេសាភិបាលធនាគារជាតិនៃកម្ពុជា អបអរ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្របាក់ឌុប នៅខេត្តកំពង់ធំ

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា អបអរ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្របាក់ឌុប នៅខេត្តកំពង់ធំ

    (កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអបអរ និងកោតសរសើរចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយខេត្តកំពង់ធំ មានបេក្ខជនប្រឡងជាប់សរុប ៥.៧៩៥រូប ស្រី៣.៣១៩រូប ក្នុងនោះស្រុកសន្ទុក មានបេក្ខជនប្រឡងជាប់ចំនួន ៥១៦រូប ស្រី៣១៥រូប ដោយមានសិស្សចំនួន ៧រូប ស្រី៥រូប មកពីវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ទទួលបាននិទ្ទេស A ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរ បានប្រឡងជាប់ ២០៩រូប និងមានសិស្សទទួលបាននិទ្ទេស A ម្នាក់ ។ លោកជំទាវបណ្ឌិត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរដល់សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ជា សិរី បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ ប្រឹងប្រែងរៀនសូត្រ បន្តទៀត ដោយបោះបង់ចោលត្រឹមនេះ និងត្រូវចាត់ទុកថា…

  • ការងារបោសសម្អាតមីន ជាការស្តារនូវភាពថ្លៃថ្នូរកសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន

    ការងារបោសសម្អាតមីន ជាការស្តារនូវភាពថ្លៃថ្នូរកសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន

    (ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា ការងារបោសសម្អាតមីន មិនត្រឹមតែជាការស្វែងរកនិងកម្ទេចចោលនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ ថែមទាំងជាការស្តារនូវភាពថ្លៃថ្នូរកសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ គួរបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ…

  • ក្រសួងរៀបចំដែនដី បន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព

    ក្រសួងរៀបចំដែនដី បន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព

    (ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងកិច្ចការសំណង់ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ផ្តើមចេញពីទស្សនទាន រៀបចំផ្ទះសំបែងឱ្យរៀបរយ និងពេលវេលាដែលយើងត្រូវរស់ដោយខ្លួនឯង និងបន្ទាប់ពីការអនុវត្តការងារសមរភូមិការបង្កើតបរិយាកាសមិនមានវិវាទរួចមក នេះជាពេលវេលាដែលយើងត្រូវរៀបចំខ្លួន កសាងស្មារតី និងការឯកភាពគ្នាមួយសម្រាប់យើងទាំងអស់គ្នា និងអនុវត្តការងារបន្ត ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូលអោយបានច្រើនពាក់ព័ន្ធនឹងកិច្ចការសំណង់ ដើម្បីបង្កើតយន្តការអនុវត្តឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងគុណភាព សុវត្ថិភាពនៃសំណង់ និង នគរូបនីយកម្មផងដែរ ៕ ដោយ /…

  • គណៈប្រតិភូសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

    គណៈប្រតិភូសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួប នៅលើបណ្ដាញសង្គមសម្ដេចធិបតី ។ ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តី សោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិតមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត និងគណៈប្រតិភូសភាម៉ាឡេស៊ីដែលបានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ…

  • ក្រសួងសុខាភិបាល បើកសន្និសិទជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥

    ក្រសួងសុខាភិបាល បើកសន្និសិទជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ ។ ពិធីបើកនេះប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រង គម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នា វាគ្មិនជាតិ, វាគ្មិនអន្តរជាតិអញ្ជើញមកពីប្រទេសអូស្រ្តាលី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី,អ្នកសម្របសម្រួលជាតិ-អន្តរជាតិ ។ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថាសន្និសីទជាតិនេះមានរយៈពេល២ថ្ងៃរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការ អប់រំវិជ្ជាជីវៈសុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់…

  • អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពល្អ

    អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពល្អ

    (ភ្នំពេញ)៖ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពភាពល្អ ។ លោក អុីម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ថ្លែងដូច្នេះក្នុងឱកាសដែលរដ្ឋបាលខណ្ឌចំការមន បានដាក់ឱ្យដេញថ្លៃគំរោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅសាលាខណ្ឌ ដោយមានការចូលរួមពី លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រធានក្រុមប្រឹក្សាខណ្ឌ នាយករងទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ ព្រមទាំងមានការចូលរួមដេញពីក្រុមហ៊ុនចំនួន១២ ផងដែរ ។ លោក កៀង ល័ក្ស បានអោយដឹងថា ឆ្នាំនេះ ជាឆ្នាំទី៥ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ខណៈឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញថ្លៃគំរោងរបស់ សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជា ការជួសជុល ផ្លូវបេតុង…

  • សម្តេចតេជោ ហ៊ុន សែន ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ

    សម្តេចតេជោ ហ៊ុន សែន ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ

    (ភ្នំពេញ)៖ ឯកឧត្តម សេង ទៀង តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនាំយកថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធ ឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ សូមជម្រាបថា បុណ្យកឋិនទាន ឆ្នាំនេះ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥…