Category: នយោបាយ

  • ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា

    ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា

    (ស្ទឹងត្រែង)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបន្តនាំអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ៤៨១ គ្រួសារបន្ថែមទៀត រស់នៅក្នុងភូមិចំនួន១០ នៃឃុំកំភុន ឃុំភ្លុក និងឃុំសាមឃួយ នៃស្រុកសេសាន ដែលសរុបប្រជាជនរងគ្រោះដោយទឹកជំនន់ ដែលបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា គឺ ១.៥០០គ្រួសារ មកពីភូមិចំនួន៣២ ឃុំចំនួន១២ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានគិតគូរជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា…

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ និង ភូមិចក់ពួក ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ និង ភូមិចក់ពួក ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានឱ្យដឹងថា៖នៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បី ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថានៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាក៏បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យផងដែរ ។ គួរបញ្ចាក់ថា ការចុះពិនិត្យ ទីតាំងជាក់ស្តែងនេះដែរ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន ។ កងទ័ពថៃតែងរំលោភបំពានលើទឹកដីកម្ពុជា ហើយភាគីតែងបង្កការផ្ទុះអាវុធផងដែរ តែយ៉ាងណាកម្ពុជារក្សាបទឈប់បាញ់ និងមិនតបនោះទេ…

  • ផ្លូវជនបទនៅទូទាំងប្រទេស កំពុងត្រូវបានកែលម្អ និងថែទាំ ដើម្បីជួយសម្រួលជីវភាពពលរដ្ឋ

    ផ្លូវជនបទនៅទូទាំងប្រទេស កំពុងត្រូវបានកែលម្អ និងថែទាំ ដើម្បីជួយសម្រួលជីវភាពពលរដ្ឋ

    (កណ្តាល)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការកសាងជួសជុលកែលម្អ នូវផ្លូវជនបទនានា ឱ្យប្រែក្លាយទៅជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដែលការអភិវឌ្ឍទាំងអស់នេះ កំពុងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋនៅតំបន់ជនបទ។ ក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារលើកកម្រិតគុណភាពផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១,៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស ០,២ម៉ែត្រ និងសាងសង់លូមូលមុខមួយ ចំនួន២កន្លែង ស្ថិតនៅភូមិទែន ទៅភូមិដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2025-No.013,103017) និងជួបសំណេះសំណាលអាជ្ញាធរ និងពលរដ្ឋ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់…

  • ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៃយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ ថៃ ជួបគ្នានៅថ្ងៃនេះ

    ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៃយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ ថៃ ជួបគ្នានៅថ្ងៃនេះ

    ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានឱ្យដឹងថានៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់​យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគ​ទី៤ ភាគី​កម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅ​សាលប្រជុំ​ក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ប្រភពដដែលបញ្ជាក់ថា ក្រុមលេខាធិការបស់កម្ពុជាដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយ​សេនាធិការ​យោធភូមិភាគទី២។កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នា​លើកាលបរិច្ឆេទនៃកិច្ចប្រជុំ ,ខ្លឹមសារនៃកិច្ចប្រជុំនាពេលខាង​មុខ។ សូមជម្រាបថា តាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍​ឯក ម៉ាលី សុជាតា កាលពីពេលថ្មីៗនេះបានឱ្យដឹងដែរថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៣នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតនៃព្រះ រាជា ណាចក្រថៃគ្រោងនឹងត្រូវធ្វើនៅ ក្នុងអំឡុងខែ តុលា នេះ។ យោធភូមិភាគទី៣កម្ពុជាបានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតថៃ ដើម្បីជួបប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា នៅខេត្តកោះកុងដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បន្តមកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៤នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណា​ចក្រថៃគ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះដែរ។ យោធភូមិភាគទី៤…

  • ប្រធានរដ្ឋសភាកម្ពុជា អរគុណសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី ក្នុងការសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់

    ប្រធានរដ្ឋសភាកម្ពុជា អរគុណសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី ក្នុងការសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្តេចបានអបអរសាទរសភាប្រទេសម៉ាឡេស៊ី ដែលបានចំរៀបមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ទទួលបានជោគជ័យ នៅក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព សហគមន៍អាស៊ាន ប្រកបដោយចីរភាពនិងបរិយាបន្ន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថានៅក្នុងនាមជាតំណាងប្រជាពលរដ្ឋ សភាមានតួនាទីសំខាន់ ក្នុងការស្វែងរកដោះស្រាយនានាជូនពលរដ្ឋ ធានាសុខសន្តិភាព សុវត្ថិភាពជូនម្ចាស់ឆ្នោត។ ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ…

  • ព្រះចៅអធិការវត្តវត្តទួលទំពូង ប្រគេនទេយ្យទានដល់កាកបាទក្រហកម្ពុជា រួមចំណែកការងារមនុស្សធម៌

    ព្រះចៅអធិការវត្តវត្តទួលទំពូង ប្រគេនទេយ្យទានដល់កាកបាទក្រហកម្ពុជា រួមចំណែកការងារមនុស្សធម៌

    (ភ្នំពេញ)៖ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណិរតនារាម (ហៅវត្តទួលទំពូង) នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានប្រគល់ទេយ្យទានដល់កាកបាទក្រហមកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ព្រមទាំងសង្កាត់ទាំង៦ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ ។ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានព្រះថេរដីកា កោតសរសើរនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលតែងតែឃើញវត្តមុនគេពេលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះមហន្តរាយផ្សេងៗ ហើយគ្រឿងឧបភោគបរិភោគទាំងនេះ គឺជាទឹកព្រះទ័យបន្តិចបន្តួច ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងបន្តគាំទ្រនិងនៅជាមួយកាកបាទក្រហមកម្ពុជាជានិច្ច។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យមនុស្សធម៌របស់ព្រះអង្គ ដែលបានផ្តល់គ្រឿងឧបភោគបរិភោគទាំងនេះជូនកាកបាទក្រហមកម្ពុជា នេះជាការគាំទ្រនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយអំណោយទាំងនេះ យើងខ្ញុំនឹងយកទៅដល់ដៃអ្នកដែលត្រូវការពិតប្រាកដ ។ សូមបញ្ជាក់ថា ៖ ទេយ្យទានទទួលបានរួមមាន អង្ករ ៤០បាវ ទឹកក្រូច ៩០កេស មី ៨០កេស ទឹកបរិសុទ្ធ ៩០កេស ទឹកដោះគោ ៤០០កំប៉ុង តែ ៤០០កញ្ចប់ ស្ករ ២០០គីឡូក្រាម និងបច្ច័យ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀនឱ្យបានទូលំទូលាយ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀនឱ្យបានទូលំទូលាយ

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រាបានជំរុញ និងលើកទឹកចិត្តដល់ពិធីករ ពិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តញសង្គម សូមចូលរួមគ្នាឱ្យកាន់តែសកម្ម ផុសផុលឡើង ដើម្បីផ្សព្វផ្សាយសារអប់រំ បង្ការ ទប់ស្កាត់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សារធារណជូន, សូមកុំថាវាជាសារដដែលៗ តែត្រូវគិតថាសារអប់រំដដែលនេះនឹងជួយ បញ្ជ្រាប និងពញ្ញាក់ស្មារតីយុវជន យុវនារីឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះអ្នកប្រើប្រាស់ សាច់ញាតិ និងសង្គមជាតិ។ ការលើកទឹកចិត្តបែបនេះរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តល់នូវចំណុចមួយដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន សូមបញ្ជ្រាបនូវការផ្សព្បវផ្សាយពីសារអប់រំ ទប់ស្កាត់ បង្ការ គ្រឿងញៀន តាមរយៈកម្មវិធីព័ត៌មានរបស់ខ្លួន បើទោះបីជាកម្មវិធីទាំងនោះមិនទាន់មិនមែនជាប្រធានបទពាក់ពព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដោយ។ ភ្ជាប់ជាមួយគ្នានេះពពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ក៏អាចនឹងភ្ជាប់នូវសារអប់ពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារ…

  • ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំនយោបាយ របស់គណបក្ស កម្រិត២ ជំនាន់ទី២១

    ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំនយោបាយ របស់គណបក្ស កម្រិត២ ជំនាន់ទី២១

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២១ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ ១៤៦នាក់ ស្រ្តី ១៧នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន ៧មករា ដែលជាវិមានដ៏ធំស្កឹមស្កៃ ជាទីស្នាក់ការគណបក្សប្រជាជនថា វិមាននេះ បានសាងក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែង កសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនជូនជាតិមាតុភូមិ ជាពិសេស បន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ ។ ក្នុងនាមជាកម្មាភិបាលមួយរូប និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈ ផ្ទាល់ខ្លួន ទៅកាន់សិក្ខាកាមទាំងអស់ថា ប្រព័ន្ធរដ្ឋបាលសាធារណៈមានភាពអស្ចារ្យ ប្រសិនបើយើងមានការពិនិត្យ និងសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត យើងគួរតែផ្តល់តម្លៃ និងការគោរពដល់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ “ប្រព័ន្ធរដ្ឋបាលសាធារណៈ របស់កម្ពុជា…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ដូច្នេះហើយ ក.ប.ទ. បានផ្តោតលើការជំរុញបច្ចេកវិទ្យានេះ ទាំងផ្នែកបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងឯកសារគោលនយោបាយ។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព” នៅសណ្ឋាគារ Sun & Moon Hotel ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៥០រូប។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថាសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ដែលបាននិងកំពុងរៀបចំនេះ គឺស្របតាមនិន្នាការតំបន់ អាស៊ាន និងអន្តរជាតិ ដោយផ្សារភ្ជាប់នឹងបរិបទកម្ពុជា។ គោលនយោបាយនេះ នឹងរំលេចអំពីយន្តការអនុវត្ត ការសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យ ដែលនឹងជំរុញក្រសួង ស្ថាប័ន ឱ្យចាប់យកបច្ចេកវិទ្យាក្លោដមកប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន។ ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំ បានសិក្សាពីតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានេះពីក្រសួង ស្ថាប័នជាតិ ក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងបានសិក្សាលើឯកសារនានារបស់ស្ថាប័នអន្តរជាតិ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយវឌ្ឍនភាព និងទិសដៅបន្តនៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តនូវអនុសាសន៍ដែលសម្តេចបានដាក់ចេញ ចាប់តាំងពីដើម នីតិកាលទី៧ និងជាពិសេសអនុសាសន៍នាពេលថ្មីៗកន្លងទៅ។ វឌ្ឍនភាព និងសមិទ្ធផលការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកិច្ចការនេះជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន នៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាត់ទុកជា ”ឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិ”។ ជំនួសមុខឱ្យតំណាងរាស្រ្តទាំងអស់ សម្តេចប្រធានរដ្ឋសភា បានថ្លែង នូវការកោតសរសើរ និង អបអរសាទរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីគ្រប់អង្គភាពទាំងអស់បន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅរបស់យើង ជាពិសេស ការប្រែក្លាយសភាកម្ពុជា ឱ្យទៅជាសភាអេឡិចត្រូនិច នាពេលអនាគត។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាកំណែទម្រង់ជារឿងស្មុគស្មាញមួយប៉ុន្តែដូចប្រសាសន៍សម្តេចតជោ ហ៊ុន សែន បានលើកឡើងដូច្នេះដែរ “បើយើងកែទម្រង់ គឺយើងរស់ បើយើងមិនកែទម្រង់ទេ យើងប្រាកដជាស្លាប់”។ សម្តេចប្រធាននរដ្ឋសភា ស្នើដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នេះទាំងអស់គ្នានិងត្រូវខិតខំបំពេញភារកិច្ច…