-
នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ

(កណ្តាល)៖ ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរអញ្ជើញអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល របស់ឯកឧត្តម នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា មានការទទួលស្វាគមន៍ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មន្ត្រីក្រសួងការបរទេសកម្ពុជា និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម Roosevelt Skerrit នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការបរទេស…
-
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យមន្ត្រី មើលថែជីវភាពប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែសម្រួលជួយបន្ទាន់

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុក និង ការសិក្សារៀនសូត្រ សម្រាប់កូនចៅរបស់ពួកគាត់ ពោលគឺ បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែសម្រួលជួយពួកគាត់។ ការណែនាំបែបនេះ របស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នាល្ងាចថ្ងៃទី០៧ តុលា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី១ និង អូរឬស្សីទី ២ខណ្ឌ៧មករា។ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះ សមាជិក សមាជិកាបក្ស និង ប្រជាពលរដ្ឋ បើទោះបីបានចាកចេញពីមូលដ្ឋានរបស់ខ្លួនរស់នៅក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួកគាត់តែងបានវិលត្រឡប់មកវិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតមក។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ…
-
ទឹកជំនន់សម្លាប់ថៃ ២២នាក់ ប៉ះពាល់ជិត ៤០ម៉ឺននាក់

បាងកក ៖ ចំនួនមនុស្សស្លាប់ ព្រោះទឹកជំនន់នៅថៃ កើនដល់២២នាក់ ប៉ះពាល់មនុស្សជិត៤០ម៉ឺននាក់ ជាមួយនឹងការជន់លិច ១៩ខេត្ត។ យោងតាមការចុះផ្សាយ របស់កាសែត Anadolu កាលពីថ្ងៃទី៧ ខែតុលា បានឲ្យដឹងថា មានមនុស្សស្លាប់ ចំនួន ២២នាក់ និង ៣៦ម៉ឺន៩ពាន់នាក់ រងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅទូទាំង ១៩ខេត្ត នៅក្នុងប្រទេសថៃ។ ប្រភពបានបញ្ជាក់ថា បញ្ហាទាំងនេះ កើតឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ នេះបើយោងតាមមន្ត្រី បញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារ។ កាសែតថៃ បានរាយការណ៍ដោយដកស្រង់ ពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយ របស់ប្រទេសថៃ ថា ទឹកជំនន់នៅតែបន្តប៉ះពាល់ ដល់ប្រទេសនេះ ខណៈដែល មនុស្ស១០ម៉ឺន៩ពាន់៤២៦ គ្រួសារ ឬ ២៦ម៉ឺន៩ពាន់៧២៤ នាក់ បានរងផលប៉ះពាល់។ គ្រួសារដែលរងផលប៉ះពាល់នីមួយៗនឹងទទួលបាន ប្រាក់ចំនួន ២៧៦ដុល្លារ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ការស្លាប់ ភាគច្រើន ត្រូវបានកត់ត្រា នៅក្នុងទីក្រុង នៃខេត្ត…
-
ព្រឹទ្ធសភាកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសពីទង្វើគ្មានការគោរព និងគ្មានសីលធម៌របស់ជនជាតិថៃមួយចំនួនមកលើសម្តេច តេជោ ហ៊ុន សែន និង ឥស្សរជនផ្សេងទៀតរបស់កម្ពុជា

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងនូវការសោកស្តាយជាពន់ពេក និងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាយប្រហារ និងគ្មានការគោរព ប្រព្រឹត្តមកលើ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ។ ក្នុងសេចក្តីថ្លែងការណ៍នេះបានចាត់ទុកថាចំពោះអាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះ ពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការបញ្ចេញមតិកាលពីថ្ងៃទី៦ តុលា២០២៥ របស់សម្តេច តេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពី ភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ នៅចំពោះមុខការបង្កហេតុដោយចេតនានេះដែរ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរ ទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តុង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព…
-
ក្រសួងបរិស្ថាន ប្រកាសចែកធុងសំរាមដល់ ៦ ខេត្តគោលដៅ ដើម្បីលើកទឹកចិត្ត និងជំរុញភាពស្អាតនៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជាស្អាត គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ហើយដើម្បីជាការលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស លោកអ្នកគ្រូ អ្នកគ្រូ ក្រសួងបរិស្ថាន បានប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦ ដែលរួមមានខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦នេះ ធ្វើឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលមានគោលបំណងលើកកម្ពស់ ភាពស្អាត ពេញដោយបរិស្ថានល្អនៅតាមមូលដ្ឋាន នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកការបែងចែកធុងសំរាមនេះជា ការលើកទឹកចិត្ត ដល់រដ្ឋបាលក្រុង និងស្រុក ដើម្បីជំរុញ ភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។ ហើយការអនុវត្តនេះទៀតសោត គឺស្របតាម យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ “ភាពស្អាត” “ភាពបៃតង” និង “ចីរភាព”។…
-
ក្រសួងសុខាភិបាល និង សម្ព័ន្ធវ៉ាក់សាំង Gavi នឹងបន្តសហការក្នុងការការពារជំងឺមហារីកមាត់ស្បូន តាមរយ:កម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តី នៅកម្ពុជា

(ភ្នំពេញ)៖ នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង បានបញ្ជាក់ពីការសហការគាំទ្រ ក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធ តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ទាំងថវិកា និងបច្ចេកទេសក្នុងការផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា ។ ការបញ្ជាក់បែបនេះក្នុងជំនួបរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Sam Muller នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង និងក្រុមការងារ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សម្ព័ន្ធវ៉ាក់សាំង Gavi តាមរយ:ការបង្ហាញនូវលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ ជាពិសេសចំណុចដែលត្រូវខិតខំបន្ថែមទៀត លទ្ធផលនេះជាព័ត៌មានយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិផ្តល់ថ្នាំបង្ការឱ្យស្របតាមយុទ្ធសាស្ត្រ Gavi 6.0 (2026-30) នាពេលខាងមុខនេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានប្តេជ្ញាចិត្តថាក្រសួងសុខាភិបាល នឹងបន្តយកចិត្តទុកដាក់សម្របសម្រួលជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធ ដើមី្បកុមារ និងស្ត្រីកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ…
-
ក្រសួងរៀបចំដែនដី បាននិងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ការពារកុំឱ្យការបែកបាក់វិលត្រលប់មកវិញសម្រាប់ប្រជាជនតជំនាន់។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីអភិបាលកិច្ច និងផែនការអនុវត្តការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាពជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រោយឈានទៅបញ្ចប់ការបង្កើតបរិយាកាសមិនមានវិវាទ ក្រសួងបានងាកមកការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយកសាងទីប្រជុំជន និងលំហសាធារណៈឱ្យមានជីវិត និងធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ និងចូលរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីកម្ពុជាជាប្រទេសមានភាពរឹងមាំ រស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ ពីសមរភូមិទាំង៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្នុងនោះរួមមាន ៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មាន ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង

ព្រៃវែង៖ស្របពេលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងជំរុញខ្លាំងនូវការផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលក្នុងស្រុក មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង។ ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយជូនមហាជន អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត។ ឯកឧត្តមបានគូសរំលេចថា នេះជាឱកាសមាស ដែលយើងត្រូវតែជំរុញផលិតផលក្នុងស្រុក ។ អ្នកសារព័ត៌មានទាំងអស់គ្នា ត្រូវសហការជាមួយមន្ត្រីជំនាញ មានដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្ម ធ្វើយ៉ាងណា បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ។ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញដល់អ្នកផលិតទាំងអស់ត្រូវតែពង្រឹងគុណភាព និងតម្លៃរបស់ខ្លួនផងដែរ ៕ ដោយ៖ ង៉ាន ទិត្យ
-
នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ក្នុងសប្តាហ៍នេះ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី នៃកុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី៧ ខែតុលា ។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមបណ្ឌិត Roosevelt Skerrit…
-
ក្រសួងព័ត៌មានបន្តពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិនៅរាជធានី ខេត្តចំនួនបួន

(ព្រៃវែង)៖នៅខេត្តព្រៃវែងឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងទៅកាន់សិក្ខាកាមមកពីរាជធានី ខេត្តចំនួនបួន ដែលមកទទួលការបណ្ដុះបណ្ដាលថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ។ ឯកឧត្តមគូសរំលេចថា ក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។ ជាសកម្មបន្តពីសកម្មភាពនាពេលកន្លងទៅ ក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តព្រៃវែងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែងបានបើកវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញសរុបជាង៦០នាក់ ។ វគ្គបំពាក់បំប៉ននេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឆាយ សុផល តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក អន ភារៈអភិបាលរងខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព…