-
អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ចូលរួមក្នុង កិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨

(ទីក្រុងតូក្យូ)៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៧-១០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨ និងលំហាត់សន្តិសុខសាយប័រ (Tabletop Exercise) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំឡើងដោយការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ តំណាងលេខាធិការដ្ឋានអាស៊ាន និងតំណាងភាគីជប៉ុន មកពីការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន។ សមាជិកនៃអង្គប្រជុំទាំងអស់បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីគោលនយោបាយសន្តិសុខសាយប័ររបស់ប្រទេសនីមួយៗ ក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានចែករំលែកអំពីស្ថានភាពនៃការគំរាមកំហែងសន្តិសុខសាយប័រនាពេលបច្ចុប្បន្នដែលកំពុងតែមានកើនឡើង និងស្មុគស្មាញស្របពេលនឹងការកើនឡើងនៃការប្រើប្រាស់បចេ្ចកវិទ្យាបញ្ញាសប្បនិម្មិត។ ប្រទេសសមាជិកអាស៊ាន និងជប៉ុនបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើសកម្មភាពជាច្រើន មានដូចជាការបញ្ជ្រាបការយល់ ការអនុវត្តលំហាត់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការកសាងសមត្ថភាព ការសហការរវាងវិស័យសាធារណៈ ឯកជននិងអប់រំ ក៏ដូចជាការចែករំលែកព័ត៌មាន និងការជូនដំណឹងគ្នាទៅវិញទៅមកតាមការស្ម័គ្រចិត្តផងដែរ។ ស្របពេលនឹងកិច្ចប្រជុំនេះផងដែរ លំហាត់សន្តិសុខសាយប័រ (Tabletop Exercise) កម្រិតថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសបញ្ចូលគ្នាត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីហានិភ័យ ការគំរាមកំហែងសន្តិសុខសាយប័រ និងវិធានការការពារផ្សេងៗ។ លំហាត់សន្តិសុខសាយប័រនេះបានពិភាក្សាស៊ីជម្រៅទៅលើហានិភ័យ និងវិធានក្នុងការពារពីការវាយប្រហារប្រភេទមេរោគចាប់ជំរិត (Ransomware), ការវាយប្រហារទៅលើឧបករណ៍អ៊ីនធឺណិតនៃវត្ថុ (Internet of Things) ការបោកប្រាស់ដោយប្រើបញ្ញាសប្បនិម្មិត (deepfake scam) និងបញ្ហាប្រឈមថ្មីៗពីបច្ចេកវិទ្យាឈានមុខផ្សេងៗ…
-
កម្ពុជា និង កុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាពក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីបានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចបវរធិបតីបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល, ប្រជាជនកម្ពុជា និង សម្តេចបវរធិបតី ដែលបានផ្តល់ការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្តេចបវរធិបតី ប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាព បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា…
-
សហជីពនៅកម្ពុជា ៖ អនុសាសន៍របស់សង្គមស៊ីវិលមួយចំនួនលើរឿងពលករមកពីថៃ គឺគ្រាន់តែជាការស្រែកឱ្យតែឮ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយ

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា បានមើលឃើញថា សេចក្តីថ្លែងការរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលនិយាយពីពលករ គឺគ្រាន់តែជាការស្រែកឱ្យតែឮ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយក្នុងការជួយរកការងារធ្វើ និងការផ្តល់ការគាំពារដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ហើយសង្កត់ធ្ងន់ថា ប្រសិនបើសង្គមស៊ីវិលពិតជាចង់ជួយពលករមកពីប្រទេសថៃមែននោះ គឺគួរណាស់ចូលរួមផ្សព្វផ្សាយពីយន្តការរកការងារធ្វើរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការ ដែលមានដូចជាប្រព័ន្ធ HOTLINE ១២៩៧វិញ ទើបជាការជួយពិតប្រាកដ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលហាក់ដូចជាមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការជួយដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ លោកសង្កត់ធ្ងន់ថា៖“ខ្ញុំបានមើលឃើញថា កិច្ចការទាំងអស់នេះត្រូវបានក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពលករមកពីប្រទេសថៃឱ្យទទួលបានការងារជាង ៣០ម៉ឺននាក់។ ដូចនេះ សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល គឺគ្រាន់តែជាការបង្កើតសាច់រឿង និងបង្កើតឱ្យមានការផ្សព្វផ្សាយក្នុងចេតនាទម្លាក់បញ្ហាមកក្រសួង និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលក៏កំពុងបន្តធ្វើយ៉ាងស្វាហាប់បន្ថែម”។ លោកថា ប្រសិនបើសង្គមស៊ីវិល ពិតជាចង់បង្ហាញពីសមានចិត្តជួយសង្គមជាតិ ឬពលករដោយពិតប្រាកដនោះ គួរណាតែជួយផ្សព្វផ្សាយ និងជួយពន្យល់ដល់ពលករអំពីលេខ Call Center ១២៩៧ របស់ក្រសួងដែលកំពុងរង់ចាំជួយពលករវិញទើបជាការជួយពិតប្រាកដ។ ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានមើលឃើញដូចគ្នាថា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពផងដែរក្នុងការជួយបងប្អូនពលករដែលទើបមកពីប្រទេសថៃ។ លោក គឹម ចាន់សំណាង សង្កត់ធ្ងន់ថា៖“ប្រសិនបើចង់ជួយដល់ពលករពិតប្រាកដមែននោះគឺត្រូវជួយផ្សព្វផ្សាយ Call Center…
-
សម្តេចធិបតី និងនាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីកា អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា (Commonwealth Dominica) អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕ ដោយ ៖ វណ្ណលុក
-
តួកគីសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងដកទណ្ឌកម្មលើការបញ្ជាទិញយន្តហោះចម្បាំង F-35s

អង់ការ៉ា ៖ មេដឹកនាំតួកគីបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំកាលពីខែកញ្ញាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួយដកទណ្ឌកម្មរារាំងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ពិសេសការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងធនាគារ Halkbank របស់តួកគី។ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មាននៅលើជើងហោះហើរត្រឡប់ពីប្រទេសអាសែបៃហ្សង់ថា រូបលោកជឿជាក់ថា បញ្ហាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 នឹងត្រូវបានដោះស្រាយ ហើយទណ្ឌកម្ម CAATSA របស់អាមេរិកក៏នឹងត្រូវបានដកចេញនាពេលខាងមុខផងដែរ។ មេដឹកនាំតួកគីរូបនេះបន្តថា លោកប្រធានាធិបតី ត្រាំ បានប្រាប់គាត់ទាំងនៅឯសេតវិមាន និងអំឡុងការសន្ទនាតាមទូរស័ព្ទថា បញ្ហាដាក់ទណ្ឌកម្មលើធនាគាររដ្ឋតួកគី Halkbank នឹងត្រូវបានបញ្ចប់ឆាប់ៗនេះ។ ភ្លាមៗ ភាគហ៊ុនរបស់ Halkbank បានកើនឡើងជាបន្តបន្ទាប់ដល់ ៧.៩ភាគរយនៅទីក្រុងអ៊ីស្តង់ប៊ុល។ លោកប្រធានាធិបតី អឺដូហ្កាន់ ក៏សង្ឃឹម និងជឿជាក់ខ្ពស់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សេតវិមានកាលពីខែមុននេះ នឹងឈានដល់យុគសម័យថ្មីក្នុងទំនាក់ទំនងតួកគី-អាមេរិក ពិសេសជួយពង្រឹងកិច្ចសន្ទនា និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ទណ្ឌកម្ម CAATSA របស់អាមេរិកដែលបានអនុវត្តប្រឆាំងនឹងតួកគីក្នុងឆ្នាំ ២០២០ ជុំវិញការបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និងការចោទប្រកាន់ធនាគារដ្ឋតួកគី Halkbank លួចជួយអ៊ីរ៉ង់គេចវេសពីទណ្ឌកម្មអាមេរិកនោះ…
-
ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC

(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន ២ លើករួចមក។ ទាក់ទិនក្នុងរឿងនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានឱ្យដឹងថា៖នៅព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះក្រុមការងាររវាងប្រទេសទាំងពីរ បានបើកកិច្ចប្រជុំរួមគ្នា ដោយក្នុងនេះបានរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP) នេះគឺ ដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។ គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា បានអញ្ជើញមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរអញ្ជើញអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល របស់ឯកឧត្តម នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា មានការទទួលស្វាគមន៍ពីមន្ត្រីខ្ពស់កម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រៅពីជំនួប សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម Roosevelt Skerrit ក៏អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ផងដែរ ។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា…
-
អភិបាលខេត្ត បន្ទាយមានជ័យ បញ្ជាក់ប្រាប់ដល់ អភិបាលខេត្ត ស្រះកែវ ពីទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ តវ៉ានោះស្ថិតនៅក្នុងទឹកដីកម្ពុជា

(ភ្នំពេញ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតមួយដោយបញ្ជាក់ប្រាប់ដល់អភិបាល ខេត្ត ស្រះកែវ របស់ថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ានោះ គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ។ បើយោងតាមលិខិតរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ ចេញនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥បានបញ្ជាក់អំពីករណីរដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័ដោយទីតាំងទាំងនេះគឺ ប្រជាពលរដ្ឋ កម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០ ។ ក្នុងលិខិតដដែលនេះបានបញ្ជាក់ថាចំពោះជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។…
-
ផែនការចុះបណ្តុះបណ្តាល ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃអគ្គស្នងការនគរបាលជាតិ បានចូលទៅដល់ខណ្ឌដង្កោ

(ភ្នំពេញ)៖ ផែនការចុះបណ្តុះបណ្តាល នៃអគ្គស្នងការនគរបាលជាតិ ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ នៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្ត បានចូលទៅដល់ខណ្ឌដង្កោហើយ ។ ខណ្ឌដង្កោ គឺជាជាខណ្ឌទី៤ហើយ នៃផែនការចុះបណ្តុះបណ្តាល ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៥ មក ដែលរួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌដង្កោនេះ និងបន្តមានជាបន្តបន្ទាប់ទៀត ។ វគ្គបណ្តុះបណ្តាល ពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងខណ្ឌដង្កោនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដែលអញ្ជើញចូលរួមជាអធិបតី និងបណ្តុះបណ្តាល ដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្ទាល់ ។ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលទាមទារឲ្យមានការចូលរួមយ៉ាងខ្លាំងខ្លាពីសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋផងដែរ ។ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ដែលតម្រូវឲ្យមានការផ្សព្វផ្សាយ…
-
ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤

(ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ គឺជាផែនការយុទ្ធសាស្រ្តរយៈពេល ១០ឆ្នាំ លើកដំបូង សម្រាប់វិស័យសុខាភិបាល តាមរយៈផែនការនេះនឹងរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក្នុងការលុបបំបាត់ជំងឺឆ្លងសំខាន់ៗ ការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ ការកែលម្អសុខភាពបន្តពូជ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ រួមជាមួយការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម និងភាពប្រសើរឡើង នៃកត្តាសង្គមដែលមានឥទិ្ធពលលើសុខភាព បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើងជាលំដាប់ និង អាយុកាលរស់នៅរំពឹងទុកខ្ពស់ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសដាក់ឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្របានកំណត់នូវទិសដៅនៃការអភិវឌ្ឍ នវានុវត្តន៍ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ក្នុងអំឡុងសតវត្សរ៍ខាងមុខ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យសុខភាពរយៈពេលវែង គឺប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ពីខ្លឹមសារសំខាន់នៅក្នុងឯកសារផែនការយុទ្ធសាស្រ្ត បង្ហាញពីគោលដៅ គោលបំណងពី…