-
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅព្រឹកថ្ងៃទី ១០ ខែតុលានេះបានបើកកិច្ចប្រជុំទៅលើការងារសំខាន់ៗចំនួន៣

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ យោងតាមប្រភពខាងលើនេះបានបញ្ជាក់ថា ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ ។២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង ។៣. ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ…
-
នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក អញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេលបីថ្ងៃដោយជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីCommonwealth of Dominica (កុំមិនវែលដូមីនីក) បានអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ ។ ក្នុងឱកាសអញ្ជើញនិវត្តន៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់មាតុប្រទេសវិញ តាមជើងហោះហើរឯកជនរបស់ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រី Commonwealth of Dominica (កុំមិនវែលដូមីនីក) មានការអញ្ជើញជូនដំណើរពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជារដ្ឋមន្ត្រីអម ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។ សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃប្រកបដោយផ្លែផ្កានេះ ឯកឧត្តម Roosevelt Skerrit បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន…
-
រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ ដើម្បីពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ចំនួន៥

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន អនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៥ រួមមាន៖ ១,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់។ ៥,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕ ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ
-
ផ្ទួនៗគ្នា កម្ពុជាស្វាគមន៍នាវាកងទ័ពជើងទឹកចិន និងអូស្រ្តាលី ក្នុងថ្ងៃតែមួយ

(ភ្នំពេញ)៖ក្នុងព្រឹកតែមួយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះកម្ពុជាបានទទួលស្វាគមន៍ការចូលសំចត និងទស្សនកិច្ចនូវក្រុមនាវិកនៃនាវាចំនួនបីគ្រឿងនៃប្រទេសចិននិងអូស្រ្តាលីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិបានបញ្ជាក់ថា ព្រឹកថ្ងៃសុក្រទី១០ ខែតុលា នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជា។នាវាកងទ័ពជើងទឹកចិនទាំង ពីរគ្រឿងនេះ មានឈ្មោះ PLAN 83 និងPLAN 988 បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលាក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី១០ ខែតុលានេះដែរលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករបស់អូស្ត្រាលីចំនួនមួយគ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះអញ្ជើញមកដល់ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី)។ សូមជម្រាបថា នាវាឈ្មោះ HMAS Ballarat…
-
ក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀតក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត

(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ»…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។…
-
រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅ កម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមសារាចរដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ។ វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា…
-
មិត្តភាព កម្ពុជា-ជប៉ុន ពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងគណៈប្រតិភូសមាជិកព្រឹទ្ធសភា បានចូលរួមទទួលទានអាហារល្ងាច នាព្រលប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្ថានអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ ដែលរៀបចំដោយ ឯកឧត្តម UENO Atsushi អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលមានឡើងតាំងពីឆ្នាំ១៩៥៣ ហើយត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លើសពីនេះប្រជាជនកម្ពុជា មានមនោសញ្ចេតនាល្អ ចំពោះប្រជាជន និងប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជាទាំងក្នុងវិស័យច្បាប់ អប់រំ សង្គម កសិកម្ម និងការដោះមីនជាដើម ពិសេសចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិត និង ឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាគ្នាអំពី ស្ថានភាពពិភពលោក ដែលមានភាពតានតឹងផ្នែកសន្តិសុខ នយោបាយ និងពាណិជ្ជកម្ម។ ដោយឡែកស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានមើលឃើញថា នៅតែផុយស្រួយ ទោះបីមានបទឈប់បាញ់។ ឯកឧត្តមបណ្ឌិត បានជម្រាបជូន ឯកឧត្តមអគ្គរាជទូតជប៉ុនថា កម្ពុជាត្រូវការសន្តិភាព និងបានព្យាយាមដោះស្រាយជម្លោះ តាមរយៈការចរចា…
-
កម្ពុជាប្រាប់ទៅទីបញ្ជាការកងកម្លាំងបូព៌ាថៃឱ្យផ្អាកផែនការដោះមីននៅតំបន់ភូមិជោគជ័យ និងតំបន់ភូមិព្រៃចាន់ ព្រោះធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ GBC

ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ នៅរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ថានៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ) របស់កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគទី១ ថៃ ។ លិខិតឆ្លើយតបបានបញ្ជាក់ថា ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ(កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ)និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាពដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP)របស់ក្រុមការងារ JCTF។បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាទទួលបានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕សូមជូនខ្លឹមសារលិខិតឆ្លើយតប៖ ដោយ៖ម៉ាដេប៉ូ
-
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរំលឹកក្រុមគ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល

ភ្នំពេញ៖ ក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារកនិងកុមារ ក្រោមប្រធានបទ«ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ពីបង្ការ រហូតដល់ការព្យាបាល »កាលពី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យឱ្យបន្តលើកកម្ពស់ការយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏លើកទឹកចិត្ត និងជំរុញគ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប និងបុគ្គលិកសុខាភិបាលជំនាញផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ ខេត្ត ទាំងសាធារណៈ និងឯកជន ជួបពិភាក្សាគ្នា, ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការអនុវត្តផ្ទាល់។ពិភាក្សាដោយ រួមជាមួយ អ្នកជំនាញពីអន្តរជាតិ ក្នុងទិសដៅពង្រឹងសេវាសុខភាពកុមារ ចាប់ផ្តើមតាំងពីការបង្ការរហូតដល់ការថែទាំ ព្យាបាល ។ ក្នុងឱកាសនេះដែរលោកសាស្រ្តាចារ្យ គឹម អាង នាយករងមន្ទីរ ពេទ្យកុមារជាតិ បានថ្លែងអំណរគុណដល់មូលនិធិ KOFIH ដែលជាដៃគូសហការដ៏សំខាន់។លោកថា ជារួមចំណែកលើក កម្ពស់គុណភាពសេវាសុខាភិបាល។ សូមជម្រាបថា សន្និសីទវេជ្ជសាស្ត្រសន្និសីទលើកទី៧នេះ មានគោលបំណងចែករំលែកចំណេះដឹង ផ្តោតលើការការពារ ការបង្ការជំងឺដែល អាចធ្វើបាន ដោយទប់ស្កាត់ការវិវត្តទៅរក ភាពធ្ងន់ធ្ងរ ដើម្បីគុណភាព…