-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅOHCHR នៅហ្សឺណែវ ដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅ OHCHR នៅហ្សឺណែវដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់ថាចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវ បានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។ ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ…
-
ទេសាភិបាលធនាគារជាតិនៃកម្ពុជា អបអរ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្របាក់ឌុប នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអបអរ និងកោតសរសើរចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយខេត្តកំពង់ធំ មានបេក្ខជនប្រឡងជាប់សរុប ៥.៧៩៥រូប ស្រី៣.៣១៩រូប ក្នុងនោះស្រុកសន្ទុក មានបេក្ខជនប្រឡងជាប់ចំនួន ៥១៦រូប ស្រី៣១៥រូប ដោយមានសិស្សចំនួន ៧រូប ស្រី៥រូប មកពីវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ទទួលបាននិទ្ទេស A ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរ បានប្រឡងជាប់ ២០៩រូប និងមានសិស្សទទួលបាននិទ្ទេស A ម្នាក់ ។ លោកជំទាវបណ្ឌិត បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរដល់សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ជា សិរី បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ ប្រឹងប្រែងរៀនសូត្រ បន្តទៀត ដោយបោះបង់ចោលត្រឹមនេះ និងត្រូវចាត់ទុកថា…
-
ការងារបោសសម្អាតមីន ជាការស្តារនូវភាពថ្លៃថ្នូរកសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា ការងារបោសសម្អាតមីន មិនត្រឹមតែជាការស្វែងរកនិងកម្ទេចចោលនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ ថែមទាំងជាការស្តារនូវភាពថ្លៃថ្នូរកសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ គួរបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ…
-
ក្រសួងរៀបចំដែនដី បន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងកិច្ចការសំណង់ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ផ្តើមចេញពីទស្សនទាន រៀបចំផ្ទះសំបែងឱ្យរៀបរយ និងពេលវេលាដែលយើងត្រូវរស់ដោយខ្លួនឯង និងបន្ទាប់ពីការអនុវត្តការងារសមរភូមិការបង្កើតបរិយាកាសមិនមានវិវាទរួចមក នេះជាពេលវេលាដែលយើងត្រូវរៀបចំខ្លួន កសាងស្មារតី និងការឯកភាពគ្នាមួយសម្រាប់យើងទាំងអស់គ្នា និងអនុវត្តការងារបន្ត ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូលអោយបានច្រើនពាក់ព័ន្ធនឹងកិច្ចការសំណង់ ដើម្បីបង្កើតយន្តការអនុវត្តឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងគុណភាព សុវត្ថិភាពនៃសំណង់ និង នគរូបនីយកម្មផងដែរ ៕ ដោយ /…
-
គណៈប្រតិភូសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួប នៅលើបណ្ដាញសង្គមសម្ដេចធិបតី ។ ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តី សោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិតមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត និងគណៈប្រតិភូសភាម៉ាឡេស៊ីដែលបានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ…
-
ក្រសួងសុខាភិបាល បើកសន្និសិទជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ ។ ពិធីបើកនេះប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រង គម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នា វាគ្មិនជាតិ, វាគ្មិនអន្តរជាតិអញ្ជើញមកពីប្រទេសអូស្រ្តាលី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី,អ្នកសម្របសម្រួលជាតិ-អន្តរជាតិ ។ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថាសន្និសីទជាតិនេះមានរយៈពេល២ថ្ងៃរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការ អប់រំវិជ្ជាជីវៈសុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់…
-
អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពល្អ

(ភ្នំពេញ)៖ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពភាពល្អ ។ លោក អុីម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ថ្លែងដូច្នេះក្នុងឱកាសដែលរដ្ឋបាលខណ្ឌចំការមន បានដាក់ឱ្យដេញថ្លៃគំរោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅសាលាខណ្ឌ ដោយមានការចូលរួមពី លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រធានក្រុមប្រឹក្សាខណ្ឌ នាយករងទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ ព្រមទាំងមានការចូលរួមដេញពីក្រុមហ៊ុនចំនួន១២ ផងដែរ ។ លោក កៀង ល័ក្ស បានអោយដឹងថា ឆ្នាំនេះ ជាឆ្នាំទី៥ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ខណៈឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញថ្លៃគំរោងរបស់ សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជា ការជួសជុល ផ្លូវបេតុង…
-
សម្តេចតេជោ ហ៊ុន សែន ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ

(ភ្នំពេញ)៖ ឯកឧត្តម សេង ទៀង តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនាំយកថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធ ឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ សូមជម្រាបថា បុណ្យកឋិនទាន ឆ្នាំនេះ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥…
-
ឯកឧត្ដម ហេង សួរ ណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាបី មុនពេលសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។ ឯកឧត្ដម ហេង សួរ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីការិយាល័យអប់រំស្រុក នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថា សម្រាប់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ…
-
ទឹកកខ្វក់ប្រមាណ ១៤លានម៉ែត្រគូប ត្រូវវបានទប់ស្កាត់មិនឱ្យបំពុលប្រភពទឹកស្អាត គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។ អ្នកនាំបាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា បានការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យតាមដាន ឱ្យក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុល នៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន និងរោងចក្រ ចំនួន ៥៧ ទីតាំង បានចុះកិច្ចសន្យា ដើម្បីអនុវត្តច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះ មានក្រុមហ៊ុន និងសហគ្រាសចំនួន៤៦ បានបំពាក់រួចហើយ។ សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្រ្តបញ្ចកោណ…