-
ក្រសួងការងារ និងដៃគូពាក់ព័ន្ទ រួមគ្នាជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។ សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ…
-
សន្និបាត អាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងអង្គសន្និបាតអាណត្តិទី៦នេះ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ដែលមានសមាសភាព ១៥នាក់ (ស្រី១នាក់) ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម សួន សុមាលីន ជាប្រធាន, ឯកឧត្តម សុខ ផេង ជាអនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ជឹម សុខ ជាអនុប្រធាន, ឯកឧត្តម ហ៊ី ធួក ជាអនុប្រធាន, លោក វ៉ាន់ សុភាព ជាហេរញ្ញឹក, លោក លី សិទ្ធី ជាលេខាធិការ និងសមាជិក សមាជិកា ចំនួន៩នាក់ទៀត ។…
-
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារអបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ៖ វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ។ សម្តេចធិបតី លើកឡើងថា ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់ កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រមទាំងផ្តល់នូវ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ ។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរ ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់ផ្តល់បទពិសោធន៍ សម្រាប់មនុស្សជំនាន់ក្រោយ ដោយរាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖ ១ – ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»។ ២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា…
-
ក្រសួងរៀបចំដែនដី បន្តលើសមរភូមិការងារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី “សមិទ្ធផលនៃការអនុវត្តការងារលើសមរភូមិបរិយាកាសគ្មានវិវាទ” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ ក្រសួងរៀបចំដែនដី ប្តេជ្ញានឹងបញ្ចប់ទាំងស្រុងនូវសមរភូមិចុះបញ្ជីដីធ្លី បញ្ចប់វិវាទដីធ្លីនិងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេសកម្ពុជា ។ បន្ទាប់ពីយុទ្ធនាការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ដែលជាការអនុវត្តការងារនៃសមរភូមិការបង្កើតបរិកាសមិនមានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានងាកទៅបន្តការងារនៅសមរភូមិផ្សេងទៀត ទៅតាមផែនទីឯកភាពការងាររបស់ក្រសួងដែលបានកំណត់ រួមមាន ៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ការងាររៀបចំដែនដី និងនគរូបនីយកម្ម កិច្ចការលំនៅឋាន គោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្ពុជារុងរឿង (ដង្ហើមសេដ្ឋកិច្ច ) ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបំណងរបស់ប្រជាជនកម្ពុជា ស្របទៅតាមការវិវត្តរបស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តម ថេង…
-
អនុប្រធានទី២ព្រឹទ្ធសភា ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានដោះស្រាយបញ្ហាច្រើន តែត្រូវបន្តតាមដានការងារអាទិភាពបន្តទៀត

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ដែលបានប្រព្រឹត្តទៅ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសន្និដ្ឋានថា បញ្ហា និងសំណូមពរជាច្រើន ដែលមានចំនួន ២៥ចំណុច ត្រូវបានដោះស្រាយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងភូមិភាគ១ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ នៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ និងបញ្ហាប្រឈមថ្មីៗទៀត ដែលត្រូវបន្តតាមដាន នាពេលខាងមុខ ។ អង្គប្រជុំមានការពិភាក្សាគ្នាយ៉ាងផុលផុស អំពីបញ្ហាប្រឈមក្នុងភូមិភាគទី១ ដែលត្រូវបន្តតាមដាន។ បញ្ហាប្រឈមដែលត្រូវបន្តធ្វើមាន៥ ភាគច្រើនពាក់ព័ន្ធការកែសម្រួលឯកសារ សំណើពីសង្កាត់សុំកម្មសិទ្ធិផ្ទះជូនពលរដ្ឋ និងការជួសជុលជណ្តើររួមដែលមានសភាពទ្រុឌទ្រោម។ ឯបញ្ហាប្រឈមថ្មី ដែលបានលើកឡើងមាន៣ ពាក់ព័ន្ធនឹងការបាក់ច្រាំងទន្លេ និងការបង្ហូរទឹកស្អុយ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយអនុវត្ត តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្វើយ៉ាងណាឱ្យមានភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត…
-
ប្រទេសបារាំងបានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ជាប្រចាំ និងបានគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី

(ភ្នំពេញ)៖ ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារាំង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារាំងគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។ ការលើកឡើងបែបនេះធ្វើឡើងពីសំណាក់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយ៉េ រីឆាដ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នៅវិមានរដ្ឋសភា ។ គួរបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ឯកឧត្តមប្រធានាធិបតីបារាំង ក៏ដូជាពលរដ្ឋបារាំង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗនៅក្រោយការឈ្លានពានបានកើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បានអបអរសាទរបទឈប់បាញ់ ដោយសង្ឃឹមថា ជម្លោះនឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេ ភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ម្តងហើយម្តងទៀត។ បញ្ហាព្រំដែនកម្ពុជា-ថៃមិនមែនជារឿងថ្មីទេ។ វាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃ បដិសេធ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និង អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។…
-
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ លើកទី២

(ភ្នំពេញ)៖ ស្ថិតក្រោមការដឹកនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី២ តែក៏ជាកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកដំបូងមួយ ក្រោយពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ត្រូវបានរៀបចំចេញជារូបរាង និងមានគ្រប់សមាសភាព ដោយមានការចូលរួមពីឯកឧត្តម តុប សំ ជាអនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ។ តាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ លើកទី២ មានរបៀបវារៈ ២ ធំៗ ដើម្បីពិនិត្យ រួមមាន ៖ ទី១៖ ឆ្លងផែនការយុទ្ធសាស្ត្រ និងនយោបាយប្រឆាំងអំពើពុករលួយ និងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ (២០២៥-២០៣០) និង ទី២៖ របាយការណ៍ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់ – UNCAC) ជុំទី២ ។ បន្ទាប់ពីសេចក្តីរាយការណ៍អំពីផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤…
-
រដ្ឋមន្ត្រីបរិស្ថានកម្ពុជា អំពាវនាវឱ្យប្រទេសក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីភាពស្អាត ភាពបៃតង ឆ្លើយតបនឹងការការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីការផ្លាស់ប្តូរទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម រៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជា និងមានការចូលរួមពីវិទ្យាស្ថានគ្រប់គ្រងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រទេសចូលរួមទាំងអស់ រួមមានប្រទេសកម្ពុជា ឡាវ វោតណាម និងប្រទេសដៃគូរួមមានសាធារណរដ្ឋកូរ៉េ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាពក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។ «យើងបរិភោគទឹករួមគ្នា យើងស្រូបខ្យល់សម្រាប់ការដកដង្ហើមរួមគ្នា ហើយយើងមានព្រៃឈើដូចគ្នា ដែលចាំបាច់ត្រូវមានវិធានការរួមគ្នា ទបើស្កាត់ផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងធនធម្មជាតិ។» មានប្រសាសន៍បន្ថែមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកម្ពុជាបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមការរយៈការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងដោយអនុឡោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានដាក់ចេញយុទ្ធនាការជាច្រើន…
-
អធិការរងនគរបាលស្រុកបវេលម្នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញទទួលលុយពីមេក្លោង Online Scam ជាង ៧៧ម៉ឺនដុល្លារ ជាថ្នូរការដោះលែងខុសច្បាប់

(ភ្នំពេញ)៖ អធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងម្នាក់ ឈ្មោះ វ៉ន វាសនា ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា បានទទួលលុយពីជនជាតិថៃ ចំនួន ៧៧៤,០០០ដុល្លារ ដែលជាមេក្លោងក្រុម Online Scam ជាថ្នូរត់ការ ដោះលែងខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ។ នេះបើតាមរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ ក្រោមវត្តមានសម្ដេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ។ ក្នុងរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តថា ក្រៅពីអធិការរងនគរបាលស្រុកបវេល អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរកឃើញមនុស្សចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធក្នុងករណីរត់ការ ដោះលែងក្រុម Online Scam នេះ ក្នុងនោះមានឈ្មោះ តាំង សំណាង…
-
កម្ពុជា ជម្រាជូនមហាសន្និបាត អ.ស.ប. អំពីការវាយប្រហារឥតញញើតចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់កម្ពុជានៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក បានបថ្ហាញថា ខណៈពេលដែលកម្ពុជា បានប្រែក្លាយពីប្រទេសដែលទទួលទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះភាពតានតឹង ដែលកំពុងបន្ត នៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានគូសរំលេចថា កម្ពុជា បានអំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនជូនមហាសន្និបាត អំពីការវាយ ប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជា បានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជា…