Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គមរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ

    សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គមរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អនុសាសន៍ចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គម របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ចំនួន ១៥ចំណុច រួមមាន៖ ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និង ទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល។ ទី២៖ ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត។ ទី៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ…

  • ក្រសួងសារធារណៈការដាក់ឱ្យសារធារណៈជនចូលរួមផ្តល់មតិយោបល់លើកម្រងសំណួរ ស្ដីពី «យុទ្ធសាស្ត្រធ្វើបច្ចុប្បន្នភាពផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ឆ្នាំ២០៥០»

    ក្រសួងសារធារណៈការដាក់ឱ្យសារធារណៈជនចូលរួមផ្តល់មតិយោបល់លើកម្រងសំណួរ ស្ដីពី «យុទ្ធសាស្ត្រធ្វើបច្ចុប្បន្នភាពផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ឆ្នាំ២០៥០»

    (ភ្នំពេញ)៖ ក្រសួងសារធារណៈនិងដឹកជញ្ជូនរាជធានីភ្នពេញ បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមផ្តល់ជាមតិយោបល់លើកម្រងសំណួរដោយស្កេនតាមរយៈQR Code ស្ដីពី «យុទ្ធសាស្ត្រធ្វើបច្ចុប្បន្នភាពផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ឆ្នាំ២០៥០» Questionnaire on the Strategy for Updated Phnom Penh Urban Transport Master Plan 2050 ។ ក្រោមកិច្ចសហការពី សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) រដ្ឋបាលរាជធានីភ្នំពេញ (PPCA) និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) កំពុងរៀបចំផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយកំណត់ទិសដៅសម្រាប់ឆ្នាំ២០៥០ ។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការ រស់ក្រសួងសារធារណៈការនិងដឹកជញ្ជូន ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ផែនការមេនេះនឹងបម្រើជាក្របខណ្ឌគោលនយោបាយដ៏សំខាន់មួយសម្រាប់ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងនាពេលអនាគតរបស់រាជធានីភ្នំពេញ ហើយនឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សិស្ស និស្សិត ភ្ញៀវទេសចរ និងអ្នកទស្សនាផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីធានាដល់ផែនការនេះពិតជាបានឆ្លុះបញ្ចាំងពីតម្រូវការ និងទស្សនៈចម្រុះរបស់អ្នកប្រើប្រាស់ដឹកជញ្ជូនក្នុងទីក្រុង ក្រុមអ្នកជំនាញការនៃគម្រោងកំពុងធ្វើការសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ។ ការយល់ឃើញ និងយោបល់របស់លោកអ្នកពិតជាមានសារៈសំខាន់ណាស់…

  • អភិបាល ខេត្ត បន្ទាយមានជ័យ ដាក់លិខិតប្រឆាំងទៅនឹងរដ្ឋបាលខេត្តស្រះកែវ ពីការលើកបដាអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់

    អភិបាល ខេត្ត បន្ទាយមានជ័យ ដាក់លិខិតប្រឆាំងទៅនឹងរដ្ឋបាលខេត្តស្រះកែវ ពីការលើកបដាអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាក់ដាក់លិខិតប្រឆាំងតបតទៅកាន់ អភិបាលខេត្តស្រះកែវ របស់ថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងលិខិតនេះអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត ស្រះកែវ បានលើកបដាដោយមានខ្លឹមសារ ស្តីពីការអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា”ក្នុងនាមរដ្ឋបាលខេត្ត បន្ទាយមានជ័យ ខ្ញុំសូមតវ៉ាប្រឆាំងដាច់អហំការចំពោះសកម្មភាពនេះដូចខាងក្រោម ៖ សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិ ទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាពនៃសមាគម ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិក

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាពនៃសមាគម ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិក

    (ភ្នំពេញ)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគម ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជា​សមា​ជិក ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ពិធីបើក​មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានកា​រអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកា​ជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស សរុបប្រ​មាណ ៤០០នាក់ ។ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានមានប្រ​សាសន៍ ដោយបានប្រកាសផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីត​យុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជា​សមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌ នៃ​អតីត​យុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយក​ចិត្ត​ទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើ​ដំណើររួមគ្នា…

  • សម្ដេចតេជោ ហ៊ុន សែន៖ ៧ មករា ឆ្នាំ១៩៧៩ បានបើកសករាជថ្មី ដែលបាន​នាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបដល់សព្វថ្ងៃនេះ

    សម្ដេចតេជោ ហ៊ុន សែន៖ ៧ មករា ឆ្នាំ១៩៧៩ បានបើកសករាជថ្មី ដែលបាន​នាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបដល់សព្វថ្ងៃនេះ

    (ភ្នំពេញ)៖ ៧ មករា ឆ្នាំ១៩៧៩ បានបើកសករាជថ្មី ដែលបាននាំមកវិញនូវសិទ្ធិ​គ្រប់​បែបយ៉ាង ជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ បន្ទាប់ពីថ្ងៃ ៧ មករា បាន​បញ្ចប់របបសករាជដ៏ខ្មៅងងឹតបំផុត ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្តេច​អគ្គ​មហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសអញ្ជើញជា​អធិបតី​​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា​ទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធា​នីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់​ដឹកនាំ សមាជិកសមាជិកាជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រម​ទាំងភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០នាក់ ។ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន មានប្រសាសន៍​ថា ជ័យជំនះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានបញ្ចប់របបសករាជដ៏ខ្មៅងងឹតបំផុត និង​បើក​សករាជថ្មីរបស់កម្ពុជា គឺឯករាជសេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមហ្ដរាយ និងគ្រោះ​មរណៈ ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាង ជូនប្រជាជនកម្ពុជាគ្រប់រូប​រហូត​ដល់សព្វថ្ងៃនេះ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយឈរលើមាគ៌ានេះ…

  • វិមានក្រឹមឡាំងថា លោក Putin ត្រៀមជួបលោក Trump នៅទីក្រុងមូស្គូ

    វិមានក្រឹមឡាំងថា លោក Putin ត្រៀមជួបលោក Trump នៅទីក្រុងមូស្គូ

    មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈជួបជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងមូស្គូ ប៉ុន្តែការសម្រេចចិត្តស្ថិតនៅលើខាងភាគីសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ភ្លាមៗទីក្រុងវ៉ាស៊ីនតោននៅមិនទាន់ឆ្លើយតបនៅឡើយទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យថា ការអញ្ជើញរបស់លោកប្រធានាធិបតី ពូទីន ទៅកាន់លោកប្រធានាធិបតី ត្រាំ ឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ នៅតែមាននៅលើតុ។ លោកថា ជាមួយគ្នានេះ លោកប្រធានាធិបតី ពូទីន បានត្រៀមខ្លួនរួចជាស្រេច និង មានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Trump នៅទីក្រុងមូស្គូ។ ហើយអ្វីៗគ្រប់យ៉ាង គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ ផ្ទាល់។ នៅក្នុងខែសីហា បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋទាំងពីរនៅរដ្ឋអាឡាស្កា លោកប្រធានាធិបតី ពូទីន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាប់របស់ពួកលោកសាជាថ្មីទៀតនៅទីក្រុងមូស្គូ។ ទន្ទឹមគ្នា មេដឹកនាំអាមេរិកបានពណ៌នាសំណើនេះថា ជារឿងអាចទៅរួច ទោះបីជាគាត់បានទទួលស្គាល់ថា គាត់នឹងត្រូវប្រឈមមុខនូវការរិះគន់ពីសំណាក់សម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើបែបនេះក៏ដោយ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល…

  • អគ្គនាយកស៊ីម៉ាក់ ៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោង​មិន​មែន ក្នុងសម័យ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌​របស់ភាគី​ម្ខាង​ទៀត​នោះទេ

    អគ្គនាយកស៊ីម៉ាក់ ៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោង​មិន​មែន ក្នុងសម័យ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌​របស់ភាគី​ម្ខាង​ទៀត​នោះទេ

    (ភ្នំពេញ)៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ផ្លោង(កងទ័ពថៃ)​ទាំងនេះ ជាកំណត់ត្រាជាក់ស្តែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាង​និងកំណត់​ចំ​ណុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាព CMAC ផងដែរ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់(CMAC)។ តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាមិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃ នៃការ​ទម្លាក់​គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌​របស់​ភាគី​ម្ខាងទៀតនោះទេ ។ កម្ពុជាបាននិងកំពុងបង្ហាញរឿងរ៉ាវនិងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ។ គួរបញ្ជាក់ថា ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើ​បណ្តាញ​សង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដែរថាករណីការ​បាញ់​ផ្លោងរបស់ទាហានសៀមមកលើបូរណភាពទឹកដីកម្ពុជា និងកងកម្លាំងកម្ពុជា ដោយ​ចាប់ផ្តើមបាញ់ នៅម៉ោង១១និង៥២ព្រឹក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលការបាញ់មកលើកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡើយ! ព្រោះថា កងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡើយ ។ អគ្គនាយកស៊ីម៉ាក់លើកឡើងដែរថា ៖ ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នា ករណីពួក​ទា​ហាន​សៀមបានបាញ់តែម្នាក់ឯងមកលើតំបន់ភូមិភ្លុកដំរី…

  • ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

    ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

    (ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី និង​ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ ។ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះ ជា​ការ​ជួបជុំសមាជិក សមាជិកា នៃសមាគមអតីតតយុទ្ធជនកម្ពុជា ដោយមាន​តំណាង​សមាគមអតីតយុទ្ធមកពីតាមបណ្ដាខេត្ដ-រាជធានី ប្រមាណ ៤០០នាក់ចូលរួម ដើម្បី​ស្ដាប់នូវអនុសាសន៍សំខាន់ៗនៅក្នុងមហាសន្និបាតនេះ។ ក្នុងមហាសន្និបាតនេះ ឯកឧត្តម គតិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គ​លេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏នឹងលើកឡើងពីរបាយការណ៍បូកសរុប​លទ្ធផលការងាររយពេល១០ឆ្នាំ (២០១៥-២០២៥) និងលើកទិសដៅអនុវត្ដ​បន្ដ​របស់សមាគមអតីតយុទ្ធជនកម្ពុជាផងដែរ ។ ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព អគ្គលេខាធិការរងសមាគម នឹង​ផ្ដល់នូវរបាយការណ៍ ស្ដីពីការកែសម្រួលលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅ​ជាលក្ខន្ដិកៈសមាគមអតីតយុទ្ធជន និងនិវត្ដនជនកម្ពុជា។ សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បានផ្ដួចផ្ដើមបង្កើតឡើងដោយ​សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និង​បាន​បើក​មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅខែ​​មិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មាននៅកម្ពុជា ។…

  • ថ្ងៃនេះជា ថ្ងៃទី៦២ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

    ថ្ងៃនេះជា ថ្ងៃទី៦២ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

    កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

  • ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

    ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

    ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ ។ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះ ជាការជួបជុំសមាជិក សមាជិកា នៃសមាគមអតីតតយុទ្ធជនកម្ពុជា ដោយមានតំណាងសមាគមអតីតយុទ្ធមកពីតាមបណ្ដាខេត្ដ-រាជធានី ប្រមាណ ៤០០នាក់ចូលរួម ដើម្បីស្ដាប់នូវអនុសាសន៍សំខាន់ៗនៅក្នុងមហាសន្និបាតនេះ។ ក្នុងមហាសន្និបាតនេះ ឯកឧត្តម គតិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏នឹងលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងាររយពេល១០ឆ្នាំ (២០១៥-២០២៥) និងលើកទិសដៅអនុវត្ដបន្ដរបស់សមាគមអតីតយុទ្ធជនកម្ពុជាផងដែរ ។ ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព អគ្គលេខាធិការរងសមាគម នឹងផ្ដល់នូវរបាយការណ៍ ស្ដីពីការកែសម្រួលលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាលក្ខន្ដិកៈសមាគមអតីតយុទ្ធជន និងនិវត្ដនជនកម្ពុជា។ សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មាននៅកម្ពុជា ៕…