Category: នយោបាយ

  • អភិបាលខេត្តឧត្តរមានជ័យអញ្ជើញសួរសុខទុក្ខពលរដ្ឋភៀសខ្លួនដែលភ័យខ្លាចគេចចេញពីការគប់គ្រាប់បែក និងបាញ់កាំភ្លើងរបស់ទាហានថៃ

    អភិបាលខេត្តឧត្តរមានជ័យអញ្ជើញសួរសុខទុក្ខពលរដ្ឋភៀសខ្លួនដែលភ័យខ្លាចគេចចេញពីការគប់គ្រាប់បែក និងបាញ់កាំភ្លើងរបស់ទាហានថៃ

    ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥បានដឹកនាំ ក្រុមការងារចុះពិនិត្យនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានភៀសខ្លួនជាមួយនឹងក្តីបារម្ភ ភ័យខ្លាច ពីការបោកគ្រាប់បែក និងបាញ់កាំភ្លើងធុនតូច នៅម៉ោង៣ និង៥៨នាទីទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញានៅតំបន់ប្រាសាទតាមាន់ ពីសំណាក់ទាហានថៃ សារជាថ្មីម្តងទៀត មកលើដែនអធិបតេយ្យភាពកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើដំណើរចាកចេញពីផ្ទះសម្បែង ដោយក្តីតក់ស្លុត និងបានមករកទីតាំងសុវត្ថិភាពដើម្បីស្នាក់ នៅបណ្តោះអាសន្ន នៅក្នុងបរិវេណសាលាបឋមសិក្សាឈើស្លាប់ស្ថិតក្នុងឃុំកោគខ្ពស់ ស្រុកបន្ទាយអំពិល ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការអត់ធ្មត់ខ្ពស់និងត្រូវ រក្សាសុខភាព អនាម័យ ក្នុងការស្នាក់នៅជាបណ្តោះអាសន្ននេះឱ្យបានល្អប្រសើរ។ លោកបន្តថាដោយសារតែការឈ្លានពានពី ទាហានថៃម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជានៅតែរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីអនុវត្ត គោរពបទឈប់បាញ់។ ប៉ុន្តែភាគីទាហានថៃនៅតែបន្តសកម្មភាពយ៉ាងគឃ្លើន រំលោភបំពានម្តងហើយម្តងទៀតមកលើកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ ដែលរស់នៅតាមបន្ទាត់ព្រំដែន មានបញ្ហាប្រឈមខ្លាំងទៅនឹងការភ័យខ្លាចនិងបញ្ហាសុវត្ថិភាព ជាចម្បង។ គួរបញ្ជាក់ថា នៅម៉ោង ៣ និង៥៨នាទីទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា នៅតំបន់ព្រំដែនត្រង់ចំណុចប្រាសាទតាមាន់ទាហានថៃបាន បោកគ្រាប់បែក និងបាញ់កាំភ្លើងធុនតូច ។ចំណែកកងទ័ពកម្ពុជាមិនមានការតបតនោះឡើយ ដោយកម្ពុជាបានអនុវត្ត និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់៕ដោយ៖ឡុង សំបូរ

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះទៅពិនិត្យទីតាំងជាក់ស្តែង មួយថ្ងៃ ក្រោយពីយោធាថៃបើក ការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះទៅពិនិត្យទីតាំងជាក់ស្តែង មួយថ្ងៃ ក្រោយពីយោធាថៃបើក ការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖ លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។ នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូចិន លើការវិនិយោគគ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្មកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈច្រករបៀងមច្ឆានិងអង្ករ និងការអភិវឌ្ឍទំនេីបកម្មគ្រឿងយន្តកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកទឹកចិត្តដល់ភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលក្នុងទីផ្សារកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រឿងយន្តល្អ បច្ចេកវិទ្យាខ្ពស់ ផ្តល់ដំណោះស្រាយបច្ចេកទេស និងភាពជឿជាក់ ជួយឱ្យកសិករទទួលបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដេីមផលិតកម្ម ចំណេញពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ប្រមុខការទូតកម្ពុជា ៖ កម្ពុជា​ រង​ការ​គំរាមកំហែង​សន្តិភាព​ដោយសារ​ជម្លោះ​ព្រំដែន

    ប្រមុខការទូតកម្ពុជា ៖ កម្ពុជា​ រង​ការ​គំរាមកំហែង​សន្តិភាព​ដោយសារ​ជម្លោះ​ព្រំដែន

    (ញូវយ៉ក)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ថ្លែង​ដោយ​ក្តី​ឈឺចាប់​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី៨០ ថា សន្តិភាព​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ មិនមែន​ដោយសារ​បញ្ហា​ផ្ទៃក្នុង​ទេ តែ​គឺ​ដោយសារ​តែ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ។ ក្នុងសុន្ទរកថា​របស់ ឯកឧត្តម​ប្រាក់ សុខុន ក្នុង​សម័យ​ប្រជុំ​ក្រោម​មូលបទ «រួមគា្ន​ដើម្បី​ភាពប្រសើរឡើង ៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ក្តី​បារម្ភ​របស់​កម្ពុជា​ចំពោះ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន ។ ​ឯកឧត្តម​បាន​បញ្ជាក់​ថា៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក បច្ចុប្បន្ន កំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ ។ បន្ថែម​ពី​នេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​ ឯកឧត្តមប្រធានាធិបតី​អាមេរិក Donald Trump ចំពោះ​ការ​សម្របសម្រួល​បទ​ឈប់​បាញ់​មួយ​ «បញ្ឈប់​បាន​ដោយ​ប្រសិទ្ធភាព​នូវ​ការប៉ះទង្គិច​ប្រដាប់​អាវុធ»។ ការប៉ះទង្គិច​នោះ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ស្លូតត្រង់​បាត់បង់​ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និង​រាប់​សែន​នាក់​ ក្លាយជាជនភៀសសឹក ៕ ដោយ ៖ វណ្ណលុក

  • ក្រសួងពាណិជ្ជកម្ម ដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless)

    ក្រសួងពាណិជ្ជកម្ម ដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless)

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន ភ្នាក់ងារតំណាងស្របច្បាប់នៃ ម្ចាស់ម៉ាក និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ឱ្យបានជ្រាបថា ក្នុងគោលបំណងលើកកម្ពស់ការចុះបញ្ជីម៉ាក ឱ្យមានប្រសិទ្ធភាព និងឱ្យកាន់តែមានភាពងាយស្រួល ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ ប្រព័ន្ធនេះ នឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយ រាល់ឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម ជូនម្ចាស់ម៉ាក ឬភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្ពុជា ស្នើសុំឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ

    កម្ពុជា ស្នើសុំឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ

    (ភ្នំពេញ)៖ កម្ពុជាស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត ជាពិសេសប្រភេទគ្រាប់ដែលបានបាញ់ និងទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញ សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាក៏ស្នើឱ្យភាគីថៃបង្ហាញឆន្ទៈដូចគ្នានេះផងដែរ។នេះបើតាមការលើកឡើងពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ នៅយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថាបើយោងតាមស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីៗនេះ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយបញ្ជាក់ថា៖បើយោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) រួចហើយ កម្ពុជាអំពាវនាវឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័សបំផុត ដើម្បីធានាថាភាគីទាំងពីរពិតជាគោរព និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងពិតប្រាកដ និងដោយស្មោះត្រង់…

  • នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន បានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន បានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖ ១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។ សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕ ដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណៈបក្សប្រជាជនកមកពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត នៅវិមាន៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៧ កញ្ញា ២០២៥ ។

  • អភិបាលខណ្ឌឫស្សីកែវ សរសើរនគរបាលខណ្ឌ ចំពោះកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ

    អភិបាលខណ្ឌឫស្សីកែវ សរសើរនគរបាលខណ្ឌ ចំពោះកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ

    (ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់បន្ថែមអាគារអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ នាល្ងាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរ ចំពោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ក្រោមការដឹកនាំបញ្ជាពីលោកវីរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានយ៉ាងល្អ ។ ជាមួយគ្នានេះដែរ លោកអភិបាល ក៏បានចូលរួមឧបត្ថម្ភនូវថវិការមួយចំនួន ក្នុងការកសាង និងបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ផងដែរ ៕ ដោយ ៖ វណ្ណលុក

  • ទូតចិន ៖ ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត

    ទូតចិន ៖ ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត

    (ភ្នំពេញ)៖ ទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងដូច្នេះនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។ ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម បានបន្តថា ឆ្នាំនេះ ជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា…