-
ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា មិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់ ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងការពារជាតិបង្ហាញពីវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងការពារជាតិនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥នេះបានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ភាគីកម្ពុជា និងភាគីថៃ បានសម្រេច ការងារកន្លងមក។ សម្រាប់ការអនុវត្តនៃស្មារតីកិច្ចប្រជុំនីមួយៗទាំងនេះមានដូចជា៖ ១. ការសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និង យុទ្ធោបករណ៍ ការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ឱ្យត្រឡប់ទៅមូលដ្ឋាន ដើមវិញ បច្ចុប្បន្នភាគីទាំងពីរកំពុងរៀបចំក្រុមការងារផ្ទៃក្នុងស្របតាមការកំណត់របស់កិច្ចប្រជុំពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)។ តាមកាលកំណត់ក្នុងរយៈពេល បី (៣) សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី ១ នេះ ក្រុមការងាររបស់ភាគីទាំងពីរ នឹងចាប់ផ្តើមជួបពិភាក្សាគ្នាក្នុងការរៀបចំ ផែនការសកម្មភាពពាក់ព័ន្ធនឹងការកែសម្រួលនេះ ដោយពិនិត្យលើស្ថានភាពជាក់ ស្តែង និងជាជំហានៗ។ ផែនការសកម្មភាពនេះនឹងត្រូវយកទៅអនុវត្តក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អា ស៊ាន (AOT) ដើម្បីឱ្យកិច្ចការនេះដំណើរការទៅបានដោយប្រសិទ្ធិភាព តម្លាភាព…
-
ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 ស្រុកលំផាត់ ខេត្តរតនគិរី

(ខេត្តរតនគិរី)៖ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរនគីរី បានចេញសេចក្តីជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 ស្រុកលំផាត់ ខេត្តរតនគិរី ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរនគីរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹងដដែលបានគូសបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះ មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើដំណើរចរាចរណ៍ អាស្រ័យហេតុនេះ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរនគីរី សូមធ្វើការបិទចរាចរណ៍ទាំងស្រុងនូវ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្តិភាព។ ដោយ៖ង៉ាន់ ទិត្យ
-
កម្លាំងរួមរបស់រដ្ឋ និងប្រជាជន គឺជាគន្លឹះក្នុងការកសាង អនាគតផលិតផលខ្មែរ ឱ្យរីកចម្រើន!

(ភ្នំពេញ)៖ រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការជំរុញ ផលិតផល ក្នុងស្រុក។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗ រដ្ឋាភិបាលបាន ពង្រឹងសមត្ថភាពកសិករ ផ្ដល់ឧបត្ថម្ភដល់សហគ្រាសតូចមធ្យម (SMEs) បង្កើត វេទិកាសម្រាប់អាជីវករ និងដាក់ឲ្យមានកម្មវិធីជំរុញការប្រើប្រាស់ផលិតផល ក្នុងស្រុកជាសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ មិនត្រឹមតែជួយសេដ្ឋកិច្ចក្នុងស្រុកទេ ប៉ុន្តែថែមទាំង ជួយអភិរក្សវប្បធម៌ និងអត្តសញ្ញាណជាតិ។ នៅពេលរដ្ឋ ផ្តល់ជំនួយ និងបង្កើត គោលការណ៍សម្រេចចិត្តដើម្បីគាំទ្រផលិតផលក្នុងស្រុក ប្រជាពលរដ្ឋក៏មាន តួនាទីដ៏សំខាន់ក្នុងការឆ្លើយតប ដោយជ្រើសរើសប្រើ និងគាំទ្រផលិតផលខ្មែរ។នេះជាស្មារតីរួមដ៏រឹងមាំ ហើយកម្លាំងរួមនេះគឺជាគន្លឹះសម្រាប់អនាគតរុងរឿង និងស្ថិរភាពរបស់ប្រទេស។ ការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក គឺជាការចូលរួមចំណែក ដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ តាមរយៈការគាំទ្រនេះ យើងនឹងអាចបង្កើតឱកាស ការងារដល់ប្រជាពលរដ្ឋកាន់តែច្រើន ព្រមទាំងអាចជួយជំរុញឱ្យមានការពង្រឹង គុណភាពផលិតកម្មក្នុងស្រុក ដើម្បីអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ ជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីអនាគតសេដ្ឋកិច្ចជាតិដ៏រឹងមាំ។ ជួបគ្នាថ្ងៃស្អែកនៅសាលពិព័រណ៍កោះពេជ្រ សូមកុំខកខាន ចូលរួមជាមួយ យើង នៅថ្ងៃទី ២៦ ២៧ និង ២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ទាំងអស់គ្នា។…
-
ប្រេស៊ីល នឹងពិចារណារៀបចំឱ្យមានគ្រូបង្វឹក មកបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះ បាល់ទាត់នៅកម្ពុជា

(ភ្នំពេញ)៖ទូតថ្មីរបស់ប្រទេសប្រស៊ីល បានគូសបញ្ចាក់ថា ប្រេស៊ីល នឹងពិចារណាររៀបចំឱ្យមានគ្រូបង្វឹក មកបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះ បាល់ទាត់នៅកម្ពុជា ។ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៉ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សារតាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងព្រះបរមនាម នៃព្រះមហាក្សត្រ កម្ពុជា ចំពោះលោកជំទាវ ហើយសម្ដេចតេជោ បានចាត់ទុកវត្តមានលោកជំទាវនាពេលនេះ ជាផ្នែកមួយដ៏សំខាន់ នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេចក៏បានបង្ហាញ នូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីលឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសនោះ លោកជំទាវ Vivian Loss Sanmartin…
-
កម្ពុជា ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥

(ភ្នំពេញ)៖ នៅទីស្នាក់កណ្តាលអង្គការសហប្រជាជាតិនៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសនិ្នសិទអាកាសធាតុ និងបានថ្លៃងបញ្ជាក់ អំពីគោលជំហររាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជក់ថា កម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែជាប្រទេសមួយទទួលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ ផែនការជាតិរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុគឺជាជំហ៊ានសំខាន់មួយឆ្ពោះទៅកៀគរធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគដែលបញ្ចេញកាបូនតិច មានភាពធននិងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ កម្ពុជាក៍បានប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ផ្អែកលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ផែនការ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការជាតិនេះមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧…
-
សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ម្សិលមិញ ខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ កញ្ញា ១៩៩៨នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថា អត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើង និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ សម្ដេចបន្តថា ពេលនេះ ខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។ ១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង បង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។ ៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលល្អលើសហ៊ុន សែនច្រើនដង។ សម្ដេចតេជោ បន្ថែមថា នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង ។ សូមរំលឹកថា នាថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងលើបណ្ដាញសង្គមថា ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤…
-
សម្តេចតេជោថ្លែងថា កម្ពុជា មិនប្តូរជំហរ ដោយមិនសុំថៃបើកច្រកព្រំដែន ហើយកម្ពុជាមិនស្លាប់ឡើយ ទោះថៃបន្តបិទច្រក ១០០ឆ្នាំទៀតក៏ដោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅប្រទេសថៃថា កម្ពុជា នៅតែរក្សាជំហរមិនផ្លាស់ប្តូរ និងកម្ពុជាក៏មិនបន្ទាបខ្លួនទៅសុំថៃបើកច្រកព្រំដែននោះដែរ ហើយទោះថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ឡើយ ។ ការបញ្ជាក់ជំហររបស់កម្ពុជា ជាថ្មីនេះ បានធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានពីប្រទេសថៃ ពីគ្រប់មជ្ឈដ្ឋានបានចេញមកជជែកគ្នាយ៉ាងច្រើនអំពីការចង់ឱ្យបន្តបិទព្រំដែនកម្ពុជា-ថៃបន្តទៀត ។ ការឆ្លើយតបរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភានេះក៏នៅបន្ទាប់ពីអគ្គមេបញ្ជាកងយោពលភូមិន្ទថៃ ទើបបានបោះឆ្នោតជាឯកច្ឆ័នសម្រេចបិទព្រំដែន និងច្រកពាណិជ្ជកម្មទាំងអស់រវាងកម្ពុជា-ថៃ ដោយគ្មានកាលកំណត់ រហូតដល់ស្ថានការណ៍ធូរស្រាល និងលុះត្រាណាយោធាថៃមើលឃើញថា កម្ពុជា បញ្ឈប់ការគំរាមកំហែងដល់សន្តិសុខជាតិថៃ។ នៅក្នុងសំណេរឆ្លើយតបរបស់សម្តេចតេជោ បានថ្លែងជាវិជ្ជមានថា «ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ ៥ម៉ោង)។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ។ ថៃអាចបន្តបិទ សូម្បី ១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ។ » តាមរយៈការបិទច្រកដោយឯកតោភាគី សម្តេចតេជោ បាអរគុណថៃ ដែលតាមរយៈនេះ បានធ្វើឱ្យទំនិញថៃនាំចូលមិនបាន និងនាំឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង…
-
សម្តេចតេជោ៖ បើសិនជា ២៧ឆ្នាំមុន ខ្ញុំត្រូវស្លាប់ នោះប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងលើបណ្ដាញសង្គមថា “ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨ -២៤ កញ្ញា ២០២៥)។ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នោះទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់ ។ គិតពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន ២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថានឹងរស់បានតិចបំផុត ២៧ឆ្នាំបន្តទៀត។ សម្ដេចតេជោ សូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង ៤០ឆ្នាំ និងក្រោម ៥០ឆ្នាំ”៕ ដោយ ៖ វណ្ណលុក
-
កម្ពុជាទទួលពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង «កិច្ចព្រមព្រៀង BBNJ»

(អាមេរិក)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេសដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate Loung, UN Building និងបានអញ្ជើញចូលរួមនិងទទួលពានរង្វាន់ The High Seas Treaty Champion ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty។ ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសស្ថាបនិក ទី៥៦ ក្នុងចំណោមប្រទេស…