-
ក្រសួងការពារជាតិកម្ពុជា ច្រានចោលពីការចោទប្រកាន់ កងទ័ពថៃដែលថាកងទ័ពកម្ពុជា បានបាញ់ចូលទឹកដីថៃ

(ភ្នំពេញ)៖ នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។នេះបើតាមការលើកឡើងពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ដោយថ្លែងបដិសេធក្នុងការចោទប្រកាន់ពីសំណាក់កងទ័ពថៃ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថានៅយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕ ដោយ ៖…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កោតសរសើរ កញ្ញា កុយ អេនណា ក្នុងបេសកកម្មដំណើរ ដោយថ្មើរជើងទៅដល់ខេត្តសៀមរាប

(ភ្នំពេញ)៖ ក្នុងគោលដៅ ផ្សារភ្ជាប់ក្តីសង្ឃឹមដើម្បីកុមារ ឬជនពិការនៅកម្ពុជា និងដើម្បីចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ដ៏សម្បូរបែប សុវត្ថិភាព ក្រោមម្លប់សន្តិភាព ទៅកាន់ពិភពលោក កញ្ញា កុយ អេនណាបានសម្រេចគោលដៅរបស់នាងហើយ ដោយបានធ្វើដំណើរដោយថ្មើរជើងទៅដល់ខេត្តសៀមរាប។ គួរបញ្ជាក់ថា កញ្ញា កុយ អេនណា បានធ្វើដំណើរដោយថ្មើរជើងទៅដល់ទឹកដីអង្គរនៅវេលាម៉ោង៩យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ និងបញ្ចប់ការដើរនៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២២ បន្ទាប់ពីចំណាយពេលវេលាសរុប១៩ថ្ងៃ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា”ក្នុងនាមក្រសួងទេសចរណ៍ សូមចូលរួមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតាំងចិត្តប្រកបដោយឆន្ទ:មោះមុតរបស់កញ្ញា កុយ អេនណា ដើម្បីលើកកម្ពស់ក្តីសង្ឃឹមរបស់កុមារ និងជនពិការនៅកម្ពុជា ជាពិសេសគឺការចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាដ៏សម្បូណ៌បែប និងគោលដៅសុវត្ថិភាព ក្រោមម្លប់សន្តិភាពទៅកាន់ពិភពលោក”។ ក្នុងបេសកម្មដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាបក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍”របស់កញ្ញា កុយ អេនណា នេះធ្វើឡើងក្នុងគោលដៅធំៗចំនួន២ គឺផ្សារភ្ជាប់នូវការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដែលឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា។ចំពោះមូលនិធិ និងថវិកាដែលប្រមូលបានពីសប្បុរសជន កញ្ញានឹងយកទៅជួយឧបត្ថម្ភនៅតាមមណ្ឌលកុមារកំព្រា និងជនពិការដែលជួបការខ្វះខាត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

ភ្នំពេញ៖ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេសផ្តាស ដូចឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំនៃប្រជាពលរដ្ឋ មកធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានកត់សម្គាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅទុកដាក់តាមទីលាន មានការថយចុះ ពី៣៣-៤៥ភាគរយ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា កន្លងមកនេះ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា មានបរិមាណសំរាម ចំនួន ៤.២៦៩,៥០តោនក្នុងមួយថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញាសំរាម បានថយចុះមកត្រឹមចំនួន ២.៨០០,៨៨តោនក្នុងមួយថ្ងៃ…
-
ឯកឧត្តម ហេង រតនា ៖រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបោសសម្អាតមីនមនុស្សធម៌និងការកសាងហេដ្ឋារចនាសម័្ពន្ធតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ ស៊ីម៉ាក់(CMAC)បានលើកឡើងថាការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ច សង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយ ព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម៉្លេះ ព្រមទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់ៗ។ ឯកឧត្តម ហេង រតនា បានសរសេរពីដំណាក់កាលសំខាន់ៗថា៖ទី១. ឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វើការបោសសម្អាតមីនដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិនិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ទី២. ឆ្នាំ១៩៩៨-២០០៣៖ ដំណាក់កាលនៃការបោសសម្អាតមីនដើម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ការដំណើរការបោសសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងឮនិងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តដោយផ្ទាល់ផងដែរ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា រឿងជម្លោះខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេធព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រើប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕ដោយ៖មុនី
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះបានបញ្ជាក់ថា សម័យប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស”។ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយបង្ហាញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសប៊័រ និងភាពធន់នឹងអាកាសធាតុ។ ដោយឡែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជួប ទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ សមភាគី បរទេស និងអង្គការអន្តរជាតិនាអំឡុង សប្តាហ៍ជាន់ខ្ពស់នេះ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃគូទ្វេភាគី និងពហុភាគី និងការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព និងវិបុលភាព ពិភពលោក។ ក្រសួងការបរទេសបានគូសរំលេចថា”ខណៈដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី៨០ របស់ខ្លួនកម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តម៉ឺងម៉ាតចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការការពារសិទ្ធិមនុស្ស៕ដោយ៖មុនី
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ កម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងគ៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន…
-
ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីស្រាយបំភ្លឺដោយបញ្ជាក់នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥ថាកន្លងមកក្រសួងការពារជាតិកម្ពុជាសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពថៃ រដ្ឋបាល ខេត្តស្រះកែវ ក៏ដូចជាបណ្តាញសារព័ត៌មានថៃបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជនជាតិ និងអន្តរជាតិ អំពីផែនទី រូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគី មួយចំនួនមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់ សាធារណៈជនជាតិ និងអន្តរជាតិដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។ ក្នុងការបកស្រាយបំភ្លឺ ពាក់ព័ន្ធករណីតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារាត្រីថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ មាន គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះរូបភាពនេះដដែលក្នុងគោលបំណងដើម្បីឱ្យមានការភាន់ច្រឡំថាប្រធានក្រុមវាស់វែងចម្រុះកម្ពុជា និង ថៃបានចុះ ហត្ថលេខាទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនជាផ្លូវការ…
-
មន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដើម្បីជួយដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានក្រុមសម្របសម្រួល និងក្រុមការងារ ១២៩៧ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ ។ ជាមួយគ្នានោះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសាកសួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទូរសព្ទមកលេខ ១២៩៧ ។ ក្រុមការងាររង់ចាំទទួលការទំនាក់ទំនងរបស់បងប្អូន ដោយក្តីរីករាយ ។ សូមជូនពរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសបដិសេធ គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update»ពីការចុះផ្សាយក្លែងបន្លំខ្សែបន្ទាត់ព្រំដែនតំបន់ភូមិព្រៃចាន់

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ដោយបានបញ្ជាក់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំពីទីតាំងភូមិសាស្រ្ត តំបន់ភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ…
-
សេចក្ដីប្រកាសបដិសេធព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

(ភ្នំពេញ)៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ការបង្ហោះផ្សាយព័ត៌មានតាមរយៈគណនីហ្វេសប៊ុកឈ្មោះ “Royal Thai Army: Update” កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ដ្រ និងទីតាំងបង្គោលព្រំដែននាំឱ្យមានការយល់ច្រឡំថា ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការនៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២និងលេខ៤៣៕សូមជូនខ្លឹមសារ៖