Category: នយោបាយ

  • ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

    ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

    ភ្នំពេញ៖ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវ​បុណ្យ​​ភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេសផ្តាស ដូចឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំនៃប្រជាពលរដ្ឋ មកធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាម​ផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានកត់សម្គាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅ​ទុក​ដាក់តាមទីលាន មានការថយចុះ ពី៣៣-៤៥ភាគរយ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា កន្លងមកនេះ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជន​នៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់​រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា មានបរិមាណសំរាម ចំនួន ៤.២៦៩,៥០តោនក្នុងមួយថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញាសំរាម បានថយចុះមក​ត្រឹមចំនួន ២.៨០០,៨៨តោនក្នុងមួយថ្ងៃ…

  • ឯកឧត្តម ហេង រតនា ៖រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការ​បោសសម្អាតមីនមនុស្សធម៌​និងការកសាងហេដ្ឋារចនា​សម័្ពន្ធតាំង​ពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

    ឯកឧត្តម ហេង រតនា ៖រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការ​បោសសម្អាតមីនមនុស្សធម៌​និងការកសាងហេដ្ឋារចនា​សម័្ពន្ធតាំង​ពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

    ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា​ប្រតិភូរាជរដ្ឋា​ភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ ស៊ីម៉ាក់(CMAC)បានលើក​ឡើង​ថា​​ការបោសម្អាតមីន​មនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធ​រូបវន្ត​ ព្រមទាំង​សេដ្ឋកិច្ច សង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅ​ភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជា​ភូមិករនានា​តាមបណ្តោយ ព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពី​ឆ្នាំ១៩៩២-៩៣មកម៉្លេះ ព្រមទាំង​បានចាប់ផ្តើមនិងបានចែកចេញជាដំណាក់​កាល​សំខាន់ៗ។ ឯកឧត្តម ហេង រតនា បានសរសេរពី​ដំណាក់​​កាលសំខាន់ៗថា៖ទី១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាលធ្វើការ​បោសសម្អាតមីន​ដើម្បី​បើកផ្លូវ​សុវត្ថិភាពក្នុងការធ្វើមាតុភូមិ​និវត្តន៍និងគាំទ្រការតាំងទីលំនៅនិង​កសាង​ជីវភាពថ្មីទាំង​ក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយ​ការបោះឆ្នោតឆ្នាំ១៩៩៣។ ទី២.​ ឆ្នាំ១៩៩៨-២០០៣៖​ ដំណាក់កាលនៃការបោស​សម្អាតមីន​ដើម្បីគាំទ្រសុវត្ថិភាព​និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម។ការដំណើរការបោសសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បាន​ដឹងឮនិងចងចាំ​ការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបាន​ចូលរួមអនុវត្តដោយផ្ទាល់ផងដែរ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា រឿងជម្លោះខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ​និងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃ​សេចក្តី​ប្រកាសបដិសេធព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជា​អ្នក​ជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំង​និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕ដោយ៖មុនី

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃ​មហាសន្និបាត​​អង្គការសហប្រជាជាតិ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃ​មហាសន្និបាត​​អង្គការសហប្រជាជាតិ

    ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះ​រាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០​នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះបានបញ្ជាក់ថា សម័យ​ប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បី​សន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស”។ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ​របស់​កម្ពុជា ដោយបង្ហាញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសប៊័រ និងភាពធន់នឹងអាកាសធាតុ។ ដោយឡែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជួប ទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហ​ប្រជាជាតិ សមភាគី បរទេស និងអង្គការអន្តរជាតិនាអំឡុង សប្តាហ៍ជាន់ខ្ពស់នេះ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃ​គូទ្វេភាគី និងពហុភាគី និងការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព និងវិបុលភាព ពិភពលោក។ ក្រសួងការបរទេសបានគូសរំលេចថា”ខណៈដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី៨០ របស់ខ្លួនកម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តម៉ឺងម៉ាតចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការការពារសិទ្ធិមនុស្ស៕ដោយ៖មុនី

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក

    រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ កម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងគ៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន…

  • ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា

    ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីស្រាយបំភ្លឺដោយបញ្ជាក់នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥ថាកន្លងមកក្រសួងការពារជាតិកម្ពុជាសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពថៃ រដ្ឋបាល ខេត្តស្រះកែវ ក៏ដូចជាបណ្តាញសារព័ត៌មានថៃបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជនជាតិ និងអន្តរជាតិ អំពីផែនទី រូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគី មួយចំនួនមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់ សាធារណៈជនជាតិ និងអន្តរជាតិដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។ ក្នុងការបកស្រាយបំភ្លឺ ពាក់ព័ន្ធករណីតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារាត្រីថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ មាន គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះរូបភាពនេះដដែលក្នុងគោលបំណងដើម្បីឱ្យមានការភាន់ច្រឡំថាប្រធានក្រុមវាស់វែងចម្រុះកម្ពុជា និង ថៃបានចុះ ហត្ថលេខាទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនជាផ្លូវការ…

  • មន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដើម្បីជួយដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិត

    មន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដើម្បីជួយដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិត

    (ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានក្រុមសម្របសម្រួល និងក្រុមការងារ ១២៩៧ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ ។ ជាមួយគ្នានោះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសាកសួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទូរសព្ទមកលេខ ​១២៩៧ ។ ក្រុមការងាររង់ចាំទទួលការទំនាក់ទំនងរបស់បងប្អូន ដោយក្តីរីករាយ ។ សូមជូនពរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសបដិសេធ គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update»ពីការចុះផ្សាយក្លែងបន្លំខ្សែបន្ទាត់ព្រំដែនតំបន់ភូមិព្រៃចាន់

    រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសបដិសេធ គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update»ពីការចុះផ្សាយក្លែងបន្លំខ្សែបន្ទាត់ព្រំដែនតំបន់ភូមិព្រៃចាន់

    (ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ដោយបានបញ្ជាក់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំពីទីតាំងភូមិសាស្រ្ត តំបន់ភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ…

  • សេចក្ដីប្រកាសបដិសេធព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    សេចក្ដីប្រកាសបដិសេធព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    (ភ្នំពេញ)៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ការបង្ហោះផ្សាយព័ត៌មានតាមរយៈគណនីហ្វេសប៊ុកឈ្មោះ “Royal Thai Army: Update” កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ដ្រ និងទីតាំងបង្គោលព្រំដែននាំឱ្យមានការយល់ច្រឡំថា ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចុះ​ហត្ថលេខា​ទទួល​ស្គាល់ខ្សែព្រំដែនជាផ្លូវការនៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២​និង​លេខ៤៣៕សូមជូនខ្លឹមសារ៖

  • សម្ដេចធិបតី អបអរសិស្សទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុប និងលើកទឹកចិត្ត សិស្សប្រលងធ្លាក់ ត្រូវប្រឹងប្រែងរៀនសូត្របន្ថែម

    សម្ដេចធិបតី អបអរសិស្សទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុប និងលើកទឹកចិត្ត សិស្សប្រលងធ្លាក់ ត្រូវប្រឹងប្រែងរៀនសូត្របន្ថែម

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២០កញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៥នេះ ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សម្ដេចធិបតី បានណែនាំកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានល្អសម្រាប់ការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ ក្នុងការឈានទៅចាប់យកអាជីពច្បាស់លាស់ នៃការកសាងអនាគតដ៏ភ្លឺស្វាងក្រោមម្លប់សន្តិភាព។ យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ៣,០០៣ នាក់, និទ្ទេស B ចំនួន ៩,៩០១ នាក់, និទ្ទេស C ចំនួន ២៨,៨០១ នាក់, និទ្ទេស D ចំនួន ៤៥,៨៥៩ នាក់ និងនិទ្ទេស E…

  • និវត្តជន និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជាទទួលមរណភាព បានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា

    និវត្តជន និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជាទទួលមរណភាព បានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនកាកបាទក្រហមកម្ពុជា ចំនួន ៣៦នាក់ និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជា ទទួលមរណភាពចំនួន ២៣នាក់ សរុប៥៩នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ នាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់និវត្តជន និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជា ទទួលមរណភាពគ្រប់រូប ប្រកបដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កន្លងមក។ លោកជំទាវបន្តថា ទិវានេះ ការជួបជុំនេះពិតណាស់គឺជាការជួបជុំដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានដាស់តឿន ក្រើនរំលឹកដល់សហការីក្រោមឱ្យវាទកុំភ្លេចឱ្យសោះ។ ដើម្បីលើកកម្ពស់មនសិកាទទួលខុសត្រូវក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្របវ័យ ពិសេសចំពោះមនុស្សចាស់។ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ លោកជំទាវបានគូសបញ្ជាក់ថា៖ អំពើល្អ កាយវិការដ៏ល្អប្រពៃ ដែលបានធ្វើចំពោះមនុស្សជំនាន់មុន…