Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា ជួបសម្តែងការគួរសម នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា ជួបសម្តែងការគួរសម នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥ ។ ដោយ ៖ វណ្ណលុក

  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នា ថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)  សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នាវេលាម៉ោង៩:៣០នាទីព្រឹក…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥ ។ ដោយ ៖ វណ្ណលុក

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់សង្គមជាតិ ជាឆ្មាំចាំយាមនូវអាយុជីវិតរបស់ជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់សង្គមជាតិ ជាឆ្មាំចាំយាមនូវអាយុជីវិតរបស់ជាតិ

    (កំពង់ស្ពឺ)៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់សង្គមជាតិ ជាឆ្មាំចាំយាមនូវអាយុជីវិតរបស់ជាតិ ហើយគុណបំណាច់របស់កងទ័ពគឺមានលក្ខណៈពិសេសដាច់ដោយឡែកខុសពីមន្ត្រីរាជការស៊ីវិលដទៃទៀត ។ កងទ័ពមានផ្នត់គំនិត និងរបៀបរបបការងារដោយហ៊ានលះបង់អាយុជីវិត ដើម្បីការពារជាតិ ដែលនេះមិនមែនទាំងអស់គ្នាអាចធ្វើបាននោះទេ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកម្មវិធីធ្វើបទឧទ្ទេសនាម និងបាឋកថា ស្ដីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់បន្ថែមថា កងកម្លាំងប្រដាប់អាវុធ គឺជាអ្នកមានគុណយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជន ហើយទំនាក់ទំនងល្អរវាងមន្ត្រីរាជការស៊ីវិល និងកងទ័ព គឺជាអ្វីដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឆ្លងកាត់ជាច្រើនដំណាក់កាល ក្នុងការស្ដារនិងអភិវឌ្ឍន៍ខ្លួនដើម្បីចូលរួមជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសជាតិតាមដំណាក់កាលនីមួយៗ ហើយមកទល់បច្ចុប្បន្ន ក្រសួងបានខិតខំប្រឹងប្រែងអនុវត្តការងារជាច្រើន…

  • រដ្ឋមន្រ្តីសុខាភិបាល ចាត់ទុក អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ជាក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និង សុវត្ថិភាព

    រដ្ឋមន្រ្តីសុខាភិបាល ចាត់ទុក អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ជាក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និង សុវត្ថិភាព

    (ភ្នំពេញ)៖ អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ជាការបើកទ្វារថ្មីមួយ បន្ថែមទៀតនៃសេចក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និង សុវត្ថិភាព ។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុក ថ្លែងបែបនេះ នាព្រឹកទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មីមួយបន្ថែមលើសមិទ្ធផលជាច្រើនរបស់មន្ទីរពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើបៗ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបង្កើនសកម្មភាពផ្នែកពិគ្រោះជំងឺក្រៅជូនអ្នកជំងឺឱ្យបានកាន់តែច្រើន និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែសុក្រិត ។ លើសពីនេះត្រូវលើកកម្ពស់គុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ កសាងទំនុកចិត្តជូនអ្នកជំងឺធ្វើឱ្យអ្នកជំងឺមានការពេញចិត្ត និងវាយតម្លៃល្អកាន់តែច្រើន ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញា ចូលរួមបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងនាមជាកងទ័ពអាវស ទទួលថែទាំ…

  • ក្រសួងការពារជាតិ ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃ ថា កម្ពុជា បានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

    ក្រសួងការពារជាតិ ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃ ថា កម្ពុជា បានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃ ថា កម្ពុជា បានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ រកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិសូមគូស បញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃ មកលើកម្ពុជា គឺមិនត្រឹមតែធ្វើ ឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញ ទៅមក ។ ក្នុងន័យនេះ ក្រសួងការពារជាតិ កម្ពុជា សូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា…

  • កម្មករថា ស៊ូទទួលយកការដំឡើងប្រាក់ឈ្នួលសន្សឹមៗ បន្ដិចម្ដងៗ ប្រសើរជាងឡើងច្រើនតែរោងចក្ររើចេញ

    កម្មករថា ស៊ូទទួលយកការដំឡើងប្រាក់ឈ្នួលសន្សឹមៗ បន្ដិចម្ដងៗ ប្រសើរជាងឡើងច្រើនតែរោងចក្ររើចេញ

    (ភ្នំពេញ)៖ បន្ទាប់ពីមានការដំឡើងប្រាក់ឈ្នួល ២ដុល្លារបន្ថែម សម្រាប់ឆ្នាំ២០២៦នោះ ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងក្ដីរីករាយ ហើយចាត់ទុកថា ជាការដំឡើងសមរម្យ និងអាចទទួលយកបាន។ បន្ថែមលើនេះ ក្រុមកម្មករ-កម្មការិនី ក៏បានលើកឡើងដែរថា ស៊ូទទួលយកការដំឡើងប្រាក់ឈ្នួលសន្សឹមៗ បន្ដិចម្ដងៗ ប្រសើរជាងឡើងច្រើនតែរោងចក្ររើចេញ។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ១៧ ខែកញ្ញា ដើម្បីពិនិត្យសម្រេចលើលទ្ធផល នៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។ ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។ កញ្ញា ម៉ង់ សៃឡេន កម្មការិនីមកពីខេត្តត្បូងឃ្មុំ ប្រាប់ថា ខ្លួនបានធ្វើការងារនៅក្នុងរោចក្រកាត់ដេររយៈពេល ៣ឆ្នាំមកហើយ…

  • ឯកឧត្ដម ឃួង ស្រេង ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ

    ឯកឧត្ដម ឃួង ស្រេង ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើនៅតាមវត្តអារាមទាំងនោះ មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពីព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថាមិនមានបញ្ហាអ្វីកើតឡើងឡើយ នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ។ ការណែនាំបែបនេះបានធ្វើឡើង ខណៈ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា អំពើធាក់ផ្ដួលប្លន់យកម៉ូតូបានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង បន្តថា រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ ការរក្សាសន្តិសុខ សុវត្ថិភាព…

  • របាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជា បានឆ្លើយតទៅនឹងតម្រូវការ កំពុងកើតមានរវាងស្ត្រី និងបុរស ក្នុងបរិស្ថាន ដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងរហ័ស

    របាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជា បានឆ្លើយតទៅនឹងតម្រូវការ កំពុងកើតមានរវាងស្ត្រី និងបុរស ក្នុងបរិស្ថាន ដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងរហ័ស

    (ភ្នំពេញ)៖ របាយការណ៍អង្កេតយេនឌ័រ និងបរិស្ថានកម្ពុជា ជាឧបករណ៍លើកកម្ពស់ សមភាពយេនឌ័រ និងស្ថិរភាពបរិស្ថាន ឆ្លើយតទៅនឹងតម្រូវការ កំពុងកើតមានរវាងស្ត្រី និងបុរស ក្នុងបរិស្ថាន ដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងរហ័ស ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ ការអង្កេតយេនឌ័រ និងបរិស្ថាននៅកម្ពុជា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ទ្រី ឫទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិ បានឱ្យដឹងថា ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និង ពង្រឹងសិទ្ធអំណាចស្ត្រី (UN Women) វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានធ្វើអង្កេតយេនឌ័រ និងបរិស្ថាននៅកម្ពុជាឆ្នាំ២០២៤ ដែលជាអង្កេតថ្នាក់ជាតិ លើកដំបូងនៅកម្ពុជា ដែលធ្វើឡើងផ្អែកទៅលើគោលការណ៍ណែនាំ និងបទដ្ឋានអន្តរជាតិ ។ លទ្ធផលអង្កេត ត្រូវបានបែងចែកជា ៤តំបន់ធំៗ ក្នុងនោះ មានទីប្រជុំជន និងជនបទ។ ការអង្កេតនេះ ត្រូវបានធ្វើការសម្ភាសន៍លើស្ត្រី…