Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • កម្ពុជាស្នើប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួមគ្នាប្រឆាំងព័ត៌មានមិនពិត

    កម្ពុជាស្នើប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួមគ្នាប្រឆាំងព័ត៌មានមិនពិត

    គុនមីង ៖ លោក កែវ ច័ន្ទតារា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាតំណាងទីភ្នាក់សារព័ត៌មាន AKP បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយទូទាំងអាស៊ី បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងព័ត៌មានមិនពិត ក្នុងអំឡុងវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ានបូកបី (10+3) លើកទី១១ ដែលរៀបចំឡើងនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី១៧ ខែកញ្ញា ២០២៥។ នៅក្នុងវេទិកានោះ លោក កែវ ច័ន្ទតារា បានបង្ហាញនូវចក្ខុវិស័យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដែលចាក់ឫសក្នុងវិស័យសារព័ត៌មានប្រកបដោយក្រមសីលធម៌ នវានុវត្តន៍ និងការចែករំលែក ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងការកើនឡើងឥទ្ធិពលនៃបញ្ញាសិប្បនិម្មិតAI ។ លោក ច័ន្ទតារា បានលើកឡើងដូច្នេះថា «នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរជាសកល ប្រព័ន្ធផ្សព្វផ្សាយមានទំនួលខុសត្រូវពិសេសមួយ ក្នុងការរៀបចំការតាក់តែងព័ត៌មាន។ យើងជាអ្នកនិពន្ធព័ត៌មានប្រឆាំងនឹងព័ត៌មានមិនពិត និងអ្នកស្វែងរកការពិតដែលជំរុញឱ្យមានទំនុកចិត្ត។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការរាយការណ៍ដោយស្មោះត្រង់ មានតុល្យភាព និងទាន់ពេលវេលា គឺមានសារសំខាន់ជាងពេលណាទាំងអស់»។ បើតាមលោក ច័ន្ទតារា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានកែទម្រង់យ៉ាងស៊ីជម្រៅដល់ប្រទេសកម្ពុជា ក្នុងការជំរុញការតភ្ជាប់ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ ដែលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា ក្នុងនាមជាដៃគូប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ដោយផ្សព្វផ្សាយពីភាពរីកចម្រើន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល

    (ខេត្តកណ្តាល)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស និងឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅសាលាខេត្តកណ្តាល។ ទាក់ទងនឹងតួនាទីភារកិច្ច ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗ រួមចំណែកក្នុងការសម្រេចបាន “មានហូប មានប្រើ មានបាន និងមានរហូត” តាមការចូលរួមដោះស្រាយបញ្ហារបស់ប្រជាកសិករ ការផ្តល់បច្ចេកទេសផលិតកម្ម ការពង្រឹងខ្សែច្រវាក់តម្លៃពីដើមទីដល់ចុងទី ការជំរុញការធ្វើពិពិធកម្មពូជដំណាំកសិកម្ម និងការជំរុញផ្សព្វផ្សាយការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលបានទុនកម្ចី ធ្វើផលិតកម្មតាមកិច្ចសន្យា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ដើមត្នោត គឺជាតំណាងអត្តសញ្ញាណជាតិខ្មែរនិងជួយបរិស្ថានឱ្យស្អាតបៃតងនិងការរស់នៅដោយចីរភាព

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ដើមត្នោត គឺជាតំណាងអត្តសញ្ញាណជាតិខ្មែរនិងជួយបរិស្ថានឱ្យស្អាតបៃតងនិងការរស់នៅដោយចីរភាព

    (ភ្នំពេញ)៖ កូនត្នោតចំនួន ២២០០០ ដើម រួមជាមួយកូនឈើព្រៃមួយចំនួនទៀត ត្រូវបានដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ដើមត្នោតជារុក្ខាជាតិ តំណាងអត្តសញ្ញាណជាតិខ្មែរ និង ផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក ដល់បច្ចុប្បន្ននេះ សម្រាប់ការប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សកម្មភាពដាំដើមត្នោតនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណនៃដួងប្រលឹងជាតិ ក៏ដូចជាបំផុសផ្នត់គំនិត ជំនាន់ក្រោយៗទៀតស្រឡាញ់និងចូលរួមដាំដុះបន្ថែមនិងទទួលបានប្រយោជណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ពីដើមត្នោត ដែលក្នុងនោះមានទាំងអាចទាញអាចកៀបយកទឹកត្នោតដោយម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ ដើម្បីផលិតជាស្ករត្នោតបានទៀតផង ។ ឯកឧត្តមរដ្ឋមន្រ្តីបាន ជំរុញឱ្យមានការចូលរួមទាំងអស់គ្នា មានជំនឿជឿជាក់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។ «ការដាំដើមត្នោត និងដើមឈើឱ្យបានច្រើន ជំរុញឱ្យកម្ពុជា មានភាពស្រស់ស្អាត មានភាពបៃតង និងការរស់នៅដោយចីរភាព ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងការឆ្លើយតបនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត…

  • កម្លាំងចម្រុះថៃ ជាង ៣០០នាក់ រំលោភបំពានអធិបតេយ្យភាព និងបង្កឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា ២៨នាក់រងរបួសធ្ងន់ស្រាល

    កម្លាំងចម្រុះថៃ ជាង ៣០០នាក់ រំលោភបំពានអធិបតេយ្យភាព និងបង្កឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា ២៨នាក់រងរបួសធ្ងន់ស្រាល

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា ២៨នាក់បានរងរបួសធ្ងន់ស្រាលដោយសារការរំលោភបំពានមកលើទឹកដីកម្ពុជា ពីកងកម្លាំងទាហានថៃ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងនៅយប់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៥ថា វេលាម៉ោង ១៥,៣០នាទីរសៀលកងកម្លាំងចម្រុះរបស់ភាគីថៃក្នុងនេះមានទាំងកងកម្លាំងតម្រួត ទាហានប៉ារ៉ា ទាហាន ឈុតខ្មៅ នគរបាល និង ប្រជាពលរដ្ឋ ស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានប្រដាប់អាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លុះដល់វេលាម៉ោង ១៦,២០នាទី ថ្ងៃដដែលនេះ កងកម្លាំងចម្រុះភាគីថៃបានប្រើប្រាស់រថយន្ត ឧបករណ៍បំពងសម្លេង និងមានកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះដែរកើតឡើង ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់…

  • នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព

    នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជើងពឹង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់…

  • ក្រុងស្ទឹងសែន ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដំបូងគេនៅកម្ពុជា

    ក្រុងស្ទឹងសែន ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដំបូងគេនៅកម្ពុជា

    (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ នាយករដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសជាផ្លូវការ ក្រុងស្ទឹងសែន ក្លាយជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា។ ឯកឧត្តម នួន ផារ័ត្ន បានបង្ហាញពីសក្តានុពល និងវឌ្ឍនៈភាពរបស់ខេត្តកំពង់ធំ ជាពិសេសវិស័យទេសចរណ៍។ កំពង់ធំជាខេត្តចាស់មួយដែលមានសម្បត្តិបេតិកភណ្ឌ ប្រាសាទបុរាណ និងតំបន់ទេសចរណ៍វប្បធម៌ជាច្រើន ដល់ពេលនេះបានកំណត់គោលដៅទេសចរណ៍សរុប ២១ទីតាំង។ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ ខេត្តបានទទួលភ្ញៀវទេសចរជាង ១២ម៉ឺននាក់ កើនឡើងប្រមាណ ០.៩៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ។ ឯកឧត្តម បន្ថែមថា វិស័យទេសចរណ៍បានជួយបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះគឺជាលទ្ធផលនៃគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ដែលផ្តោតលើតុល្យភាពរវាងបរិស្ថាន សេដ្ឋកិច្ច…

  • អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តក្រុមទូកវត្តក្តីដូង មុនចូលរួមប្រកួតនៅខេត្តកណ្ដាល

    អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តក្រុមទូកវត្តក្តីដូង មុនចូលរួមប្រកួតនៅខេត្តកណ្ដាល

    (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាធិការគ្រប់គ្រងទូក បានរៀបចំពិធី ក្រុងពាលីរំកិលទូក ឈ្មោះ “ស្ទឹងសែនធិបតីបារមីក្តីដូង” ចុះពីលើបង្គង នៅវត្តឌួងសូរិយា (វត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីត្រៀមយកទៅចូលរួមប្រកួតអបអរសាទរមិត្តភាព នៅខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ។ ក្នុងពិធីមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលខេត្តកំពង់ធំ ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ក្រុមគណៈកម្មការទូក ក្រុមកីឡាករ និងប្រជាពលរដ្ឋជាច្រើន។ ឯកឧត្តម នួន ផា​រ័ត្ន ​អភិបាល​ខេត្ត​ បានលើកទឹកចិត្តក្រុមកីឡាករទូកឱ្យខិតខំហ្វឹកហាត់ ដើម្បីដណ្តើមជ័យលាភី និងលើកកិត្តិយសខេត្តកំពង់ធំដូចគ្រាកន្លងមក។ ពិសេសត្រូវគោរពវិន័យ ដាក់ចិត្តក្លាហាន រក្សាសាមគ្គីភាពផ្ទៃក្នុង និងថែរក្សាសុខភាពឱ្យបានល្អ។ ឯកឧត្តមក៏បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះព្រះចៅអធិការវត្ត ក្រុមកីឡាករ និងគណៈកម្មាធិការទូក ដែលបានខិតខំប្រឹងប្រែងបង្កើតកិត្តិយសជូនខេត្តកំពង់ធំ និង វត្តឌួងសូរិយា តាមរយៈការប្រកួតកន្លងមក ។ គួរបញ្ជាក់ថា ទូក “ស្ទឹងសែនធិបតីបារមីក្តីដូង” ត្រូវបានយកឈើពីព្រៃឡង់នៅថ្ងៃទី០២…

  • កម្ពុជា-ចិន ចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥លានដុល្លារអាម៉េរិក

    កម្ពុជា-ចិន ចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥លានដុល្លារអាម៉េរិក

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក ។ បើតាមក្រសួងការបរទេសបានឱ្យដឹងថា ក្នុងកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីគាំទ្រលើគម្រោងសរុបចំនួន ១១ នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះដែរធ្វើឡើងរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ចាស់ជរាគ្មានទីពឹង អតីតយុទ្ធជន និងគ្រួសារកងទ័ពបានទទួលអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

    ចាស់ជរាគ្មានទីពឹង អតីតយុទ្ធជន និងគ្រួសារកងទ័ពបានទទួលអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

    (កំពង់ធំ)៖ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅឧបត្ថម្ភជូនក្រុមគ្រួសារកងទ័ពដែលរស់នៅក្នុងទីតាំងបន្ទាយ ព្រមទាំងចាស់ជរាគ្មានទីពឹងនិង អតីតយុទ្ធជន ដែលរស់នៅជិតទីតាំងឈរជើងរបស់កងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិ ០១កេស ទឹកត្រីទឹកស៊ីអ៉ីវ ០២យួរ និងត្រីខកំប៉ុង ០១យួរ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន…