Category: នយោបាយ

  • មន្ត្រីក្រសួងការពារជាតិ៖ ការសិក្សារៀនសូត្រ គឺរៀនមិនចេះចប់នោះទេ ពិសេសនៅលើជំនាញហិរញ្ញកងទ័ព

    មន្ត្រីក្រសួងការពារជាតិ៖ ការសិក្សារៀនសូត្រ គឺរៀនមិនចេះចប់នោះទេ ពិសេសនៅលើជំនាញហិរញ្ញកងទ័ព

    (ភ្នំពេញ)៖ មន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាល ចំណេះដឹង និងចំណេះធ្វើ ហើយការសិក្សារៀនសូត្រ គឺរៀនមិនចេះចប់នោះទេ ពិសេសនៅលើជំនាញហិរញ្ញកងទ័ព ដើម្បីវិវឌ្ឍន៍ខ្លួន បង្កើនចំណេះដឹងបន្ថែមទៀត និងរត់-ដើរ ឱ្យទាន់ទៅនឹងសភាពការណ៍ ប្រែប្រួលជាតិ និងអន្តរជាតិ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីក្រសួងការពារជាតិ ។ នៅក្នុងរបាយការណ៍បញ្ចប់វគ្គ ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ មានសិក្ខាកាម ចំនួន៩៣នាក់ ដោយបានធ្វើការហ្វឹកហ្វឺនបំប៉នរយៈពេល ៣ខែ ដល់នាយទាហាន នាយទាហានរង ជំនាញហិរញ្ញវត្ថុ ដែលបានចាត់បញ្ជូន មកពីតាមបណ្តាកងឯកភាពនានា នៅទូទាំង ខ.ភ.ម ហើយបានបញ្ចប់វគ្គ…

  • ឯកអគ្គរដ្ឋទូតបារាំងថ្មី ថា ឯកឧត្តម បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន ហើយរាយការណ៍ពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ

    ឯកអគ្គរដ្ឋទូតបារាំងថ្មី ថា ឯកឧត្តម បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន ហើយរាយការណ៍ពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ

    (ភ្នំពេញ)៖ ថ្លែងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន ហើយរាយការណ៍ពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ ។ នេះបើតាម លទ្ធផលនៃជំនួបរវាងសម្ដេចធិបតី និងទូតបារាំងថ្មីប្រចាំកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា បារាំង និងកម្ពុជា គឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ ។ ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។…

  • អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ព កម្ពុជា-ព្រុយណេ

    អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ព កម្ពុជា-ព្រុយណេ

    (ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) បានប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ព កម្ពុជា-ព្រុយណេ ។ ឯកឧត្តមអគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនចំពោះសម្តេចបវរធិបតី។ ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងទៅទទួលការបណ្តុះបណ្តាលនៅប្រទេសព្រុយណេ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ។ ជាការឆ្លើយតប…

  • កម្ពុជា អរគុណតួនាទីរបស់អង្គការយូណេស្កូ ក្នុងការជួយជ្រោមជ្រែង និង ផ្ដល់ជាយោបល់ ដើម្បីឱ្យកម្ពុជា អាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន

    កម្ពុជា អរគុណតួនាទីរបស់អង្គការយូណេស្កូ ក្នុងការជួយជ្រោមជ្រែង និង ផ្ដល់ជាយោបល់ ដើម្បីឱ្យកម្ពុជា អាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម Sardar Umar Alam ក្នុងពេលដែលមកបំពេញបេសកកម្មជាតំណាងយូនីស្កូប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងការការពារបេតិកភណ្ឌជាតិ ។ ឯកឧត្ដម Sardar Umar Alam ដែលជាតំណាងយូនីស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលា ។ នៅក្នុងឱកាសនេះ ឯកឧត្តមបាននឹករលឹក និងអរគុណជាពិសេស នៅក្នុងពេលដែលកូវីដ១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា ហើយក្នុងនោះ អង្គការបុគ្គលិករបស់យូនីស្កូ…

  • ប្រមុខរដ្ឋស្ដីទី ជំរុញឱ្យប្រទេសកម្ពុជា-ព្រុយណេ ពង្រីកសក្តានុពលក្នុងវិស័យយោធា

    ប្រមុខរដ្ឋស្ដីទី ជំរុញឱ្យប្រទេសកម្ពុជា-ព្រុយណេ ពង្រីកសក្តានុពលក្នុងវិស័យយោធា

    (ភ្នំពេញ)៖ នាឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ កម្ពុជា បានជំរុញឱ្យប្រទេសកម្ពុជា-ព្រុយណេ ពង្រីកសក្តានុពលក្នុងវិស័យយោធា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ មកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ ជាផ្នែកដ៏សំខាន់ ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេស នៅក្នុងវិស័យយោធា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បាននាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅសីលតង់ព្រុយណេ ជូនចំពោះ សម្ដេចតេជោផងដែរ  ដែលលោកទាំងពីរ…

  • ព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

    ព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៤រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមនេះ បង្ហាញអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាម ជាសមាជិកសកម្មរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀត ដោយអនុលោមតាមធម្មនុញ្ញអាស៊ាន ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃសន្ធិសញ្ញានេះ ក្នុងការរួមចំណែកឆ្ពោះទៅរកសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលនាពេលបច្ចុប្បន្ន និងការកើនឡើងនៃបញ្ហាប្រឈមចំពោះតំបន់មិនរីកសាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមនេះក៏នឹងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកធ្វើសមាហរណកម្មតំបន់អាស៊ី-អាគ្នេយ៍ឱ្យកាន់ តែពេញលេញ ស្របពេលនៃការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងជាពិសេសការចូលរួមចំណែកលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ដើម្បីរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។ សូមជម្រាបជូនថា សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីបាងកក ប្រទេសថៃ ហើយកម្ពុជា…

  • សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈដល់បារមីនាងក្រពុំឈូក និងអញ្ជើញចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តវិហារធំសសរ១០០

    សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈដល់បារមីនាងក្រពុំឈូក និងអញ្ជើញចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តវិហារធំសសរ១០០

    (ក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តវិហារធំសសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ជារៀងរាល់ឆ្នាំ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញចូលរួមវេនកាន់បិណ្ឌនៅស្រុកកំណើតរបស់សម្តេច និងបានវេរប្រគេននូវទេយ្យវត្ថុព្រះសង្ឃចំនួន ៣វត្ត រួមមាន ៖ វត្តវិហារធំសសរ១០០ វត្តព្រះវិហារលាវ និងវត្តវិហារគោក។ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដោយបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃជូនទៅដល់ព្រះវិញ្ញាណក្ខន្ធ…

  • រដ្ឋសភាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ ក្នុង ភូមិ ព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    រដ្ឋសភាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ ក្នុង ភូមិ ព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ រដ្ឋសភាជាតិកម្ពុជានៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរថៃបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាល ចំនួន២៩អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលពលរដ្ឋកម្ពុជាកំពុងធ្វើការទាមទារដោយសន្តិវិធីឱ្យមានការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន។ ជាមួយគ្នានេះរដ្ឋសភាជាតិកម្ពុជាបានសម្តែងនូវការខកចិត្ត និងថ្កោលទោសដាច់អហង្ការចំពោះភាគីថៃ ដែលបន្តធ្វើ សកម្មភាពនានា ដែលរំលោភយ៉ាងធ្ងន់ធ្ងរ លើបទឈប់បាញ់កម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលកន្លងមក។ ទង្វើទាំងនេះប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តនយោបាយ និងការខិតខំប្រឹងប្រែងនានា ដើម្បីស្ដារឡើងវិញនូវសុខសន្តិភាព និង ប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ។ ក្រៅពីនេះរដ្ឋសភាជាតិកម្ពុជាក៏បានទាមទារដល់ភាគីថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នូវការអនុវត្តបទឈប់ បាញ់កម្ពុជា-ថៃ ជាពិសេសការជំរុញការបង្កើត និងពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់ ដើម្បី ធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាថ្មីម្តងទៀត រដ្ឋសភាជាតិកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងដោយមានជំនឿយ៉ាងមុតមាំ ចំពោះចំណាត់ ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារអ្នកសារព័ត៌មានឱ្យរួចផុត​នូវបញ្ហាប្រឈមផ្លូវច្បាប់

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារអ្នកសារព័ត៌មានឱ្យរួចផុត​នូវបញ្ហាប្រឈមផ្លូវច្បាប់

    បាត់ដំបង៖អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ​បានថ្លែងថា ការតម្រង់​ទិស​ដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការ​ការពារ និងជួយឱ្យពួក​គេអាច​ចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ឯកឧត្តមបន្ថែមថា ទោះយ៉ាងណាក៏ដោយអ្នកសារព័ត៌​មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធ​នឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។ តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលា​ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសរំលេច​អំពីសារៈសំខាន់​នៃការពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ។ឯកឧត្តមបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវបន្តផ្តល់​ការតម្រង់ទិសជាប្រចាំលើការប្រតិបត្តិក្រមសីលធម៌ដល់អ្នកសារព័ត៌មានទាំងប្រពៃណី និងទំនើបដែលកំពុងអនុវត្ត​ការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈត្រូវបន្តយកចិត្តទុកដាក់ចំពោះបញ្ហានានាដែលមួយផ្នែកបានកើតឡើង​បណ្តាលមកពីសកម្មភាពផ្ទុយក្រមសីលធម៌វិជ្ជាជីវៈនិងការប្រព្រឹត្តហួសបន្ទាត់ដែលច្បាប់កំណត់របស់អ្នកសារព័ត៌មាន។ “ការប្រឈមនឹងការប្តឹងផ្តល់ ឬបញ្ហាផ្លូវច្បាប់របស់អ្នកសារព័ត៌មាន គឺដោយសារអ្នកសារព័ត៌មានពុំបានយល់ច្បាស់​អំពីច្បាប់ អំពីព្រំដែននៃសិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន”។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែល។ ឯកឧត្តមបានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យគិតគូររៀបចំការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងបន្តផ្សព្វផ្សាយជា​ប្រចាំអំពីសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេទទួលបានការយល់ដឹង​គ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ មន្ទីរត្រូវយកចិត្តទុកដាក់ជួយ​ដោះស្រាយបញ្ហាដែលអ្នកសារព័ត៌មានជួបប្រទះ ក្នុងពេលពួកគេអនុវត្តការងារតាមបណ្តារាជធានី-ខេត្ត។ សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានវិញ ទាំងប្រពៃណី និងទំនើប ឯកឧត្តមអនុរដ្ឋលេខាធិការបាន​មានប្រសាសន៍រំលឹកជាថ្មី ថាអ្នកសារព័ត៌មានត្រូវរាយការណ៍ព័ត៌មានរបស់ខ្លួនដោយផ្សារភ្ជាប់សិទ្ធិ កាតព្វកិច្ច ជាមួយការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អ្នកសារព័ត៌មាន មានសិទ្ធិចុះយកព័ត៌មាន…