Category: នយោបាយ

  • ពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០ រដ្ឋបាលខេត្តសៀមរាប បូជាបុណ្យឧទ្ទិសដល់អ្នកមានគុណ និងវីរជនជាតិ

    ពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០ រដ្ឋបាលខេត្តសៀមរាប បូជាបុណ្យឧទ្ទិសដល់អ្នកមានគុណ និងវីរជនជាតិ

    (សៀមរាប​)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១០ រោច ខែភទ្របទ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីកាន់បិណ្ឌវេនទី១០ នៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជាច្រើន។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា បុណ្យកាន់បិណ្ឌ គឺជាប្រពៃណីបុណ្យព្រះពុទ្ធសាសនាសំខាន់ ប្រារព្ធឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃទី១៤រោច ខែភទ្របទ ហើយថ្ងៃ១៥រោច គឺជាពិធីបុណ្យភ្ជំបិណ្ឌ ។ ពិធីនេះជាឱកាសឲ្យពុទ្ធបរិស័ទបូជាព្រះសង្ឃ ដោយនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេន ព្រមទាំងបង្សុកូលឧទ្ទិសកុសលជូនដល់មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន និងដួងវិញ្ញាណវីរជនដែលបានពលីជីវិតក្នុងការការពារ និងអភិវឌ្ឍន៍ជាតិ។ ក្នុងឱកាសនេះ ឯកឧត្តម លី សំរិទ្ធ…

  • អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ

    អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ

    (ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ នូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ វត្ថុធាតុដើមបន្ទាប់បន្សំរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅអនុគណ:កម្មាធិការវិនិយោគខេត្ត (អ.គ.វ.ខ)។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និង លោក លោកស្រីតំណាងក្រុមហ៊ុនរោងចក្រ ហួយចេង អុិនដាសស្រ្ទី ត្រេដ (ខេមបូឌា) ឯ.ក, វ៉ានហុងតៃ ភែកឃីជីង (ខេមបូឌា) ឯ.ក, ចៃយី អេឡិកទ្រីក ឯ.ក។ លោក សរ សុដានី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់​ មកដល់បច្ចុប្បន្ននេះតាមរយ:ការថែទាំម៉ូយបានយ៉ាងល្អរបស់ ឯកឧត្តមអភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត…

  • បច្ច័យជាង ៦១លានរៀល និង ៨០០ដុល្លារ ត្រូវបានប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម

    បច្ច័យជាង ៦១លានរៀល និង ៨០០ដុល្លារ ត្រូវបានប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម

    (ភ្នំពេញ)៖ បច្ច័យជាង ៦១លានរៀល និង ៨០០ដុល្លារ ទទួលពីបិណ្ឌវេន១០ ត្រូវបានប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម សម្រាប់ទុកកសាងសមិទ្ធផលនានា ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធចក្រ ។ ពិធីកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលរៀបចំដោយលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ចាត់ចែងចង្ហាន់ ប្រគេនព្រះសង្ឃគង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ត្រូវនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ព្រមទាំងពុទ្ធបរិស័ទជិទឆ្ងាយផងដែរ ។ នៅក្នុងពិធីបុណ្យកាន់បិណ្ឌទី១០នេះ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវបណ្ឌិត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ តាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបច្ច័យ៤…

  • អង្គការ​សង្គម​ស៊ីវិល​ស្នើសហគមន៍​អន្តរជាតិ អន្តរាគមន៍ជំរុញឱ្យថៃ​ដោះលែងទាហាន​កម្ពុជា

    អង្គការ​សង្គម​ស៊ីវិល​ស្នើសហគមន៍​អន្តរជាតិ អន្តរាគមន៍ជំរុញឱ្យថៃ​ដោះលែងទាហាន​កម្ពុជា

    (កំពង់ធំ)៖ អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ បានអំពាវនាវឲ្យភាគីថៃ ដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ដោយគ្មានលក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ដោយភាពស្មោះត្រង់។ ព្រឹត្តិការណ៍នេះកើតឡើងក្នុងវេទិកាសន្ទនាស្តីពី “កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី” ដែលរៀបចំដោយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន​ក្រុមប្រឹក្សាភិបាល វ.ស.ស. និង លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ សហជីព និងមន្ទីរជំនាញផ្សេងៗក្នុងខេត្ត។ លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា ២៧វត្ត ក្នុងខេត្តព្រះវិហារ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា ២៧វត្ត ក្នុងខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំក្រុមការងារនាំយកទេយ្យទាន ទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តទួលអណ្ដែត និង ២៦វត្តផ្សេងទៀត ក្នុងខេត្តព្រះវិហារ ក្នុងពិធីបុណ្យកាន់បិណ្ឌវេណទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ ពិធីនេះបានប្រព្រឹត្តទៅ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករនៅក្នុងមូលដ្ឋាន ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងអំឡុងពេលផ្ទុះអាវុធកាលពីពេលកន្លងទៅ ដែលបានបង្កការលំបាកដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ផងដែរ។ ឯកឧត្តម…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សម្តេចមហាបវធិបតីយកចិត្តទុកដាក់ខ្លាំង ចំពោះវីរៈកងទ័ព ១៨រូប ដែលថៃចាប់ឃុំខ្លួន

    ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សម្តេចមហាបវធិបតីយកចិត្តទុកដាក់ខ្លាំង ចំពោះវីរៈកងទ័ព ១៨រូប ដែលថៃចាប់ឃុំខ្លួន

    (កំពត)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា យកចិត្តទុកដាក់ជាខ្លាំងចំពោះវីរកងទ័ពទាំង ១៨រូប ដែលទាហានថៃបានចាប់យកទៅ ក្នុងនោះក្រុមការងារពិសេសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ ដើម្បីជួយដល់វីរកងទ័ពរបស់យើង ។ សូមប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងរួបរួមគ្នាដើម្បីរក្សាឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានសិទ្ធិមនុស្ស ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស តែងតែធ្វើការផ្សព្វផ្សាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការយល់ដឹងទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយផងដែរអំពីយន្តការនិងដំណើរការនៃការសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការការពាររបាយការណ៍ និងការអនុវត្តសេចក្តីអង្កេតសន្និដ្ឋាន ។ ឯកឧត្តមបន្ថែមថា សិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌…

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន បង្ហាញលើការពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគ និងវិស័យផ្សេងៗជាច្រើនទៀត

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន បង្ហាញលើការពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគ និងវិស័យផ្សេងៗជាច្រើនទៀត

    (រដ្ឋធានីប៉េកាំង)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។ យោងតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថាក្នុងកិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម ។ ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ…

  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន២

    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន២

    (ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈ ចាំបាច់ចំនួន២ រួមមាន៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ២-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដើម្បីពិនិត្យសិក្សា និងនាំយោបល់របស់គណៈកម្មការ មកជម្រាបជូន គណៈកម្មាធិការអចិន្រ្តៃយ៍ និង អង្គប្រជុំព្រឹទ្ធសភា ៕ អត្ថបទ៖ វណ្ណលុករូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • UNDP បន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទាន សំដៅបង្កើនប្រសិទ្ធភាព គុណភាព

    UNDP បន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទាន សំដៅបង្កើនប្រសិទ្ធភាព គុណភាព

    (ភ្នំពេញ)៖ UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទិសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ។ នេះបើតាមការបញ្ជាក់ពីលោក Enrico Gaveglia តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) ខណៈចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និង UNDP នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់អង្គការ UNDP ដែលបានចូលរួមសហការគាំទ្រលើវិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដោយការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺ COVID-19 កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme)…

  • សម្តេចធិបតី អបអរសាទរខួប ២ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    សម្តេចធិបតី អបអរសាទរខួប ២ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    (ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួប ២ឆ្នាំ នៃការចុះរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរគ្រប់រូប មានកាតព្វកិច្ចដូចៗគ្នា ក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃនូវរមណីយដ្ឋានប្រាសាទកោះកេរ ខណៈប្រាសាទនេះ សម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណជាដើមនោះ ។ តាមរយៈសារអបអរសាទរខួប ២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ កញ្ញា ២០២៣- ១៧ កញ្ញា ២០២៥ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រជាជនគ្រប់រូបមានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ…