Category: នយោបាយ

  • ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

    (ទីក្រុងណាននីង)៖ ក្នុងអំឡុងពេលអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម Wei Tao បានបញ្ជាក់ថា ចិន និងកម្ពុជា គឺ «មិត្តភាពដែកថែប» ដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជាកាន់តែមានភាពស៊ីជម្រៅលើគ្រប់វិស័យ រហូតដល់មានការឯកភាពពន្លឿនការកសាង «សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០២៥។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងលើនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ផលិតកម្ម កសិកម្ម អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងវេជ្ជសាស្ត្រ ព្រមទាំងវិស័យមួយចំនួនទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីមាតុប្រទេសទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA)លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិតតាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ប្រារព្ធធ្វើពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។ វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទាំងក្នុងតំបន់និងសកលលោក ។ អំឡុងពេលស្នាក់នៅក្នុងទីក្រុងគូឡាឡាំពួ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួន ដែលជាសមាជិកអាយប៉ានិងជាសភាសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសកលលោក…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា ស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពណា ដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា ស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពណា ដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅលើបណកដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមាន គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជា បានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀត ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជា បានលើកសំណើរួចហើយថា បញ្ហាទាំងនេះ គួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ ក្នុងពេលដំណាលគ្នានេះ កម្ពុជា…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបទៅកាន់គេហទំព័រផ្លូវយោធាថៃ ចំពោះការឈរជើងនៃទាហាន និងការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ

    អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបទៅកាន់គេហទំព័រផ្លូវយោធាថៃ ចំពោះការឈរជើងនៃទាហាន និងការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឆ្លើយតបបញ្ជាក់ទៅកាន់គេហទំ ព័រផ្លូវការមួយចំនួនរបស់យោធាថៃ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បនាប់ពីគេហទំព័រទាំងនោះ បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់គេហទំព័រទាំងនោះគឺ គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ដោយសង្កត់ធ្ងន់ថា «ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀត ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះ គួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពទាំងឡាយណា ដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ…

  • ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការបោសសម្អាតមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំ តាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី

    ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការបោសសម្អាតមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំ តាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តថា ការងារបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនមែនចោទជាបញ្ហាចម្បងនោះទេ បញ្ហាសំខាន់គឺតំបន់តាមបណ្តោយព្រំដែនមិនទាន់ទទួលបានការឯកភាពគ្នា និងកំណត់ខណ្ឌសីមាច្បាស់លាស់នៅឡើយរវាងកម្ពុជា-ថៃ។ ទោះបីយ៉ាងណា កម្ពុជានៅតែបន្តសកម្មភាពបោសសម្អាតមីនជាធម្មតា ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលការបោសសម្អាតមីន…

  • ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)ឆ្នាំ២០២៥

    ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)ឆ្នាំ២០២៥

    ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការ ពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយបង្ហាញពីឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះ បណ្តាលក្រោមកម្មវិធី ITEC ។ ការបង្ហាញការប្តេជ្ញាចិត្ត បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាកិច្ច សហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) បានរៀបចំឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ សណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ ។ ការប្រារព្ធពិធីនេះ ត្រូវបានគេបញ្ជាក់ថា មិនមែនគ្រាន់ តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណងមិត្តភាពដែលស្ថិតស្ថេររវាងឥណ្ឌា និងកម្ពុជា ។ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសនោះរួមមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមទេសរដ្ឋមន្ត្រី ស្រ៊ី ថាមរុង្គ, លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ…

  • កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី

    កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី

    (ភ្នំពេញ)៖ នៅថ្ងៃនេះ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោកប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៤០ នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៨ នៃ «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។ ក្នុងពិធីអបអរសាទរនិងផ្សព្វផ្សាយទិវាអូហ្សូនពិភពលោក ១៦ កញ្ញា នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួអ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត វិស័យឯកជន អ្នកស្រាវជ្រាវ ដៃគូសហការ អ្នកពាក់ព័ន្ធផ្សេងទៀត សិស្ស និស្សិត លោកគ្រូ អ្នកគ្រូជាច្រើននាក់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ផ្តើមពីវិទ្យាសាស្ត្រ ទៅជាសកម្មភាពសកល» (Montreal Protocol: From Science…

  • អភិបាលខេត្តកណ្តាល ជំរុញឱ្យស្រង់ស្ថិតិបងប្អូនពលរដ្ឋ មកពីថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

    អភិបាលខេត្តកណ្តាល ជំរុញឱ្យស្រង់ស្ថិតិបងប្អូនពលរដ្ឋ មកពីថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

    (ខេត្តកណ្តាល)៖ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវមានការងារធ្វើឱ្យបានគ្រប់គ្នា ពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនអោយបានគ្រប់គ្នា និងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង។ នេះជាប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល ។ ឯកឧត្តម គួច ចំរើន បន្តថា៖ ខេត្តកណ្តាល មានបងប្អូនពលករបានវិលត្រលប់មកស្រុកវិញប្រមាណ ២៦៦៨នាក់។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង ១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់ឱ្យបានច្បាស់ ដើម្បីដឹងថា ពួកគាត់ដែលមកវិញ…

  • ខេត្តបាត់ដំបងប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មីចំនួនពីរូប

    ខេត្តបាត់ដំបងប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មីចំនួនពីរូប

    បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តចំនួនពីររូប ក្រោម​អធិបតីភាព​ឯកឧត្តម​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសាលប្រជុំសាលាខេត្ត។ ក្នុងពិធីប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥គឺ លោក ស្រេង ហុង អតីតអភិបាលរងខេត្ត​កោះកុង​​ត្រូវបានផ្ទេរ​មកកាន់​​មុខតំណែង​ថ្មីជា​អភិបាលរងខេត្ត​បាត់ដំបងជំនួសលោក សឿម ប៊ុនរិទ្ធិ ដែល ត្រូវផ្ទេរទៅ​ទីស្ដីការក្រសួងមហាផ្ទៃ និងលោក ហេង វណ្ណនី អតីតអភិបាលរងខេត្តកំពង់ចាមមកកាន់មុខតំណែងជាអភិបាលរង​ខេត្តបាត់ដំបង។ ក្នុងពិធីដ៏អធឹកអធមនេះដែរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសរំលេចអំពីសកម្មភាព​រដ្ឋបាលខេត្ត​ដែល​អនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុង​គោលដៅ​ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការដឹកនាំ ការផ្តល់នូវសេវារដ្ឋបាល និងសេវាសាធារណៈ និងការ​កែ​លម្អ​នូវបរិយាកាសនិងឱកាសវិនិយោគនៅខេត្តបាត់ដំបង។ ថ្លែងទៅកាន់អង្គពិធី ពិសេសអភិបាលរងថ្មីទាំងពីររូប ឯកឧត្តម ម៉ៅ ច័ន្ទតារា តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីភារកិច្ចកន្លង​មក ក្នុងការ​សម្រេច​បាននូវសមិទ្ធផលការងារជាច្រើន ដោយរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម…

  • ឯកឧត្តម ឌិត ទីណា ៖ និស្សិតបញ្ចប់ការសិក្សាជំនាញកសិកម្មលើសលប់ ទទួលបានការងារធ្វើទាំង ឯកជន និងជា មន្រ្តីកសិកម្ម

    ឯកឧត្តម ឌិត ទីណា ៖ និស្សិតបញ្ចប់ការសិក្សាជំនាញកសិកម្មលើសលប់ ទទួលបានការងារធ្វើទាំង ឯកជន និងជា មន្រ្តីកសិកម្ម

    (ភ្នំពេញ)៖ តាមការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណ ៩៨,៨ភាគរយ ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន មួយចំនួនបានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ និង មួយចំនួនទៀតបានបង្កើតអាជីវកម្មដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម ឌិត ទីណា ឱ្យដឹងថា ៖ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះមានចំនួន ១ ៤៨៧នាក់ (នារី ៦០៧នាក់ ស្មើនឹង ៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ក្នុងនោះនិស្សិតចំនួន ៦៤៧នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ចំនួន ៦២៩នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងចំនួន ២១១នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងដែរថា…