-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ លោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន STMicroelecotronics

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយលោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ និង លោក Bertrand Stolz អនុប្រធានផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងកិច្ចការសាធារណៈអាស៊ី នៃក្រុមហ៊ុន STMicroelecotronicsនិងសហការី កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង លោកប្រធាន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងសក្តានុពលនៃសឺមីកុងដាកទ័រ(Semiconductor) ចំពោះដំណើរបរិវត្តកម្មឌីជីថល។ ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ច សហការ ជាមួយគ្នា ដោយចាប់ផ្ដើមពីការកសាងធនធានមនុស្សជំនាញ ដែល ជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ីមីកុងដាកទ័រនាពេលអនាគត។ សូមជម្រាបជូនថា ក្រុមហ៊ុន STMicroelecotronics គឺជាក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ធំៗជុំវិញសកលលោក ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស ហើយបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងប្រតិបត្តិការនៅប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ី ដោយមានអតិថិជនធំៗដូចជា ក្រុមហ៊ុន Apple, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Bosch និងក្រុមហ៊ុន…
-
កម្ពុជា និង មូលនិធិ GX Foundation បន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ លើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និង ជំងឺគ្រុនឈាម

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និង ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។ កាបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ។ នាឱកាសនេះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារសំខាន់របស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេស មូលនិធិ GX Foundation ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព…
-
សម្តេចតេជោ ហ៊ុន សែន ៖ លោក ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលើ បណ្តាញសង្គម នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ គ្មានទ្រព្យសម្បត្តិ ណាមួយនៅកម្ពុជានោះឡើយ ។ សម្តេចតេជោបានគូសបញ្ជាក់ថា ៖ ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជា ត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំ និងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវ រក្សានូវភាពស្អាតស្អំរបស់ឯកឧត្តម ថាក់ ស៊ីន ផងដែរ ។ សម្តេចតេជោបានលើកឡើងថា មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបួងសួងចម្រើនសេចក្តីសុខ នៅប្រាសាទអង្គវត្ត

(សៀមរាប)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញធ្វើពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹងនៃប្រជាជាតិកម្ពុជា ។ ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី និងស្ថិតនៅចំនួន៣ទីតាំង ។ កម្មវិធីទី១. ធ្វើឡើងនៅខាងមុខព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាបអង្គរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថ្វាយបង្គំ នៅព្រះអង្គចេកព្រះអង្គចម បន្ទាប់មកសម្ដេចបានអញ្ជើញថ្វាយបង្គំនៅរូបសំណាក់លោកយាយទេព ។ដោយក្នុងបរិវេណព្រះរាជដំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេននូវទេយ្យទានចំពោះព្រះសង្ឃ ហើយបានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តដល់អង្គការ WWF បន្តកិច្ចសហប្រតិបត្តិការ អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និង ពិភពលោក

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ អ្នកស្រីបណ្ឌិត សាង លី(Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ(WWF) និងសហការី ក្នុងភាពជាដៃគូ នៅទីស្តីការក្រសួងកសិកម្ម ។ នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់អង្គការ WWF ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាគជាដៃគូរវាងស្ថាប័នទាំងពីរនូវការងារអភិរក្សជីវចម្រុះ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គការ WWF បន្តកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាថែមទៀត បង្កើនទំនុកចិត្ត និងបុរេសកម្មជាមួយគ្នា ក្នុងស្មារតីសម្លេងតែមួយ គោលដៅតែមួយ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ប្រធានរដ្ឋសភាកម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ បានទទួលជួបពិក្សាការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានតម្លៃរបស់គណៈប្រតិភូសភាអូស្រ្តាលីនៅក្នុងឱកាសនេះថា ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ជាពិសេសក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងអូស្រ្តាលី ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរដែលមានសា្រប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព ដោយសារខ្លួនបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ហើយបានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្រ្គាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើកម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ ដោយសារការស្រឡាញ់និងការថែរក្សាសន្តិភាពទំាងនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ កម្ពុជាបានប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសការរួមរស់ដោយភាពសុខដុមរមនាជាមួយប្រទេសជិតខាងគ្នា តាមរយៈស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ។ សម្តេចរដ្ឋសភាធិបតី បានបន្តថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…
-
បង្អែម «ពងក្នុងសំបុក» របស់កម្ពុជា ឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស

(ភ្នំពេញ)៖ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្រ្ត មកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម។ ការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានសម្តែងនូវមោទភាព ដែលប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសក្នុងការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ។ នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត នំសម្រន់គ្រប់ប្រភេទ ប្រហុក ក្រមាខ្មែរ និងផលិតផលជាច្រើនទៀត។ ឯកឧត្តម លុយ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD)

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងសហការី នៅទីស្ដីការ ក.ប.ទ. និងតាមប្រព័ន្ធ ZOOM ។ ក្នុងជំនួបនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីនាយិកា បានពិភាក្សាអំពីលទ្ធផលបឋមនៃការធ្វើសមិទ្ធិលទ្ធភាពសម្រាប់គម្រោងមន្ទីរពិសោធន៍ជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យ (National Artificial Intelligence and Data Science Lab Project) និងគម្រោងរដ្ឋាភិបាលឌីជីថល (Digital Government Project) ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់គ្រួសារវីរៈកងទ័ពជួរមុខ

(ខេត្តកណ្តាល)៖ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរៈកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយ ក្នុងការសម្របសម្រួល ដោះស្រាយ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូនទៅសមរភូមិមុខ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បងប្អូនវិរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនយ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោលគឺមានតែទទួលបានការគោរព ដឹងគុណនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរៈកងទ័ពរបស់យើង អោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើង ដែលបានយកអស់កម្លាំងកាយចិត្តលះបង់ការពារ អធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា មិនឱ្យចោរសៀមឈ្លានពានបានឡើយ ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុ ពូមីង បងប្អូន ក្រុមគ្រូសារវីរៈកងទ័ពទាំងអស់…
-
បើកវគ្គបណ្តុះបណ្តាល ស្តីពី ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំគម្រោងថវិការបស់រដ្ឋបាល ក្រុង ស្រុកឆ្នាំ២០២៦ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីជាជំនួយដល់ការរៀបចំថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ។ ហើយឆ្នាំ២០២៥ គឺជាឆ្នាំទី៦ នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ ។ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានលើកឡើងថា វគ្គនេះដើម្បីពង្រឹងសមត្ថភាពជូនដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រោងថវិកា និង ជាវេទិកាដើម្បីស្វែងយល់បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរនានាពាក់ព័ន្ធនឹងការរៀបចំ ការអនុវត្ដថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុកផងដែរ។ ការជួបជុំនេះ ផ្តល់ឱកាសឱ្យមានការពិភាក្សា ពិគ្រោះយោបល់ ក្នុងចំណោមតួអង្គពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាជាតិ។ ឯកឧត្តម កែវ បេងវឌ្ឍន៍ បន្តថា ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ត្រូវបានអនុលោមតាមសារាចរណែនាំស្តីពី ’ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦”…