-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបជាមួយ តំណាងថ្មី នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា កូស្តា (Enrico Gaveglia Costa) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍តំណាងថ្មី ហើយបានពិភាក្សារការវិវត្តន៍ក្នុងវិស័យកសិកម្មកម្ពុជា និងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍន៍ និងពង្រឹងខ្សែច្រវាក់តម្លៃកសិផល ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយចងក្រងសហគមន៍កសិកម្មទំនើប និងកន្លែងដែល UNDP អាចចូលរួមអភិវឌ្ឍន៍ ដូចជាការផ្ដល់ទុនកម្ចីការប្រាក់ទាប ធនធានបច្ចេកទេស និងការកាត់បន្ថយហានិភ័យនានារបស់ប្រជាកសិករ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា បញ្ជាក់ពីគោលជំហរ នៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយ កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលកម្ពុជា ដូចជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតជាដើម ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បារាំង បញ្ជាក់បែបនេះ នារសៀលថ្ងៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអរគុណដល់ប្រជាជន និងរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំង ប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈជំនួយបច្ចេកទេសអ្នកជំនាញការបារំាង គម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សោមន្សរីករាយ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ ដោយនឹងសហការរៀបចំយ៉ាងជិតសិទ្ធជាមួយភាគីមិត្តបារាំង។ នេះជាវេទិកាឱកាសដ៏ពិសេស ដើម្បីបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដល់ពិភពលោក ជាពិសេសបណ្តាប្រទេសដែលជាសមាជិកហ្រ្វង់កូហ្វូនី ប្រើប្រាស់ភាសាបារាំង។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី…
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្តេជ្ញាសហការជិតស្និតជាមួយទូតបារាំងថ្មី ដើម្បីបន្តពង្រឹងពង្រីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

(ភ្នំពេញ)៖ កម្ពុជា និងបារាំង ពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យរួមមាន វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុជាដើម ។ ការបង្ហាញក្តីពេញចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមឧបនា យករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសនោះ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តម Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា និងឯកឧត្តមបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋានប្រវត្តិ សាស្រ្តរួម និងការជឿជាក់គ្នាទៅវិញទៅមក ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងនូវការប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…
-
សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលនិងផ្តល់អំណោយជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ)ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងជំនួបដ៏កក់ក្តៅពោរពេញដោយមនោសញ្ចេតនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលមានព្រះទ័យនឹករលឹក និងគិតគូរខ្វល់ខ្វាយគ្រប់ពេលវេលាដល់ប្រជារាស្ដ្ររបស់លោកទាំងទ្វេនិងបានផ្ដាំផ្ញើជូនពរដល់សមាជិកនៃមូលនិធិទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានរំលឹកផងដែរថា នេះជាជំនួបលើកទី២ ខណៈលើកទី១កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ការជួបនេះទៀតសោត ក៏ស្របនឹងថ្ងៃកាន់បិណ្ឌទី៤។ ក្នុងនាមប្រជាជនយើងគោរពយ៉ាងខ្ជាប់ខ្ជួននូវព្រះពុទ្ធសាសនា គឺតែងតែធ្វើចង្ហាន់ ព្រមទាំងទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមបណ្ដាវត្ដអារាមនានា ។ដូចនេះហើយអំណោយមនុស្សធម៌ ដែលបានចែកជូនលោកពូ លោកអ៊ំ លោកតានាពេលនេះ ដែលមានជា គ្រឿងឧបភោគ បរិភោគ និងបច្ច័យផង គឺអាចយកទៅធ្វើបុណ្យទានក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងសម្រាប់ផ្ញើជូនដល់ក្រុមគ្រួសារផងដែរ។ សូមជម្រាបថា អំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មីមួយកេស, ត្រីខមួយកេស,…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជឿជាកថា មន្រ្តីរាជការទាំង ៤០រូប ដែលទទួលបានការបណ្តុះបណ្តាលនៅឥណ្ឌា នឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះដើម្បីដកស្រង់ឧត្តមានុវត្តន៍ និង បទពិសោធ ដើម្បីយកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា មន្រ្តីរាជការទាំង៤០រូប ដែលទទួលបានការបំពាក់បំប៉នចំណេះដឹង និងជំនាញពីសាធារណរដ្ឋឥណ្ឌានឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះដើម្បីដកស្រង់ឧត្តមានុវត្តន៍និងបទពិសោធ ដើម្បីយកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទរបស់កម្ពុជា ហើយរួមចំណែកនូវកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជាតិនិងប្រជាជនរបស់យើង។ ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមយ៉ាងខ្ពស់ថា មន្រ្តីរាជការដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់នឹងបំពេញតួនាទីជាអ្នកតំណាងកម្ពុជា ដើម្បីពាំនាំ ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់កម្ពុជាជូនដល់ប្រជាជនឥណ្ឌាឱ្យបានស្គាល់ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពានភ្ជាប់ទំនាក់ទំនងល្អរវាងកម្ពុជានិងសាធារណរដ្ឋឥណ្ឌា តាមរយៈទំនាក់ទំនងរវាងប្រជាជន និង ប្រជាជនយ៉ាងជិតស្និត។ ប្រសាសន៍ លើកឡើងយ៉ាងដូច្នេះរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជូនដំណើរមន្រ្តីរាជការកម្ពុជាចំនួន ៤០រូប មកពី ១០ក្រសួង ស្ថាប័នទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងមុខងារសាធារណៈតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍នៃសាធារណរដ្ឋឥណ្ឌា។ ឆ្នាំ២០២៥ នេះគឺជាខួបលើកទី៧៣ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋឥណ្ឌា ដែលទំនាក់ទំនងកិច្ចសហការទ្វេភាគីរវាងប្រទេសទាំងពីរបានបន្ត ព្រមទាំងបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យរួមមាន៖ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សណ្តាប់ធ្នាប់…
-
អាជ្ញាធរមីន និងរដ្ឋបាលខេត្តព្រះវិហារ ត្រៀមខ្លួនក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃ

(ព្រះវិហារ)៖ អាជ្ញាធរ មីន និង រដ្ឋបាលខេត្តព្រះវិហារ បានរួមគ្នាបើក កិច្ចប្រជុំត្រៀមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាពេលកន្លងមក។ ថ្លែងក្នុងកិច្ចប្រជុំនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតលី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរ ចំពោះស្មារតីលះបង់ ការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការដោះស្រាយ និងរៀបចំទីជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ដោយយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលដៅរបស់សម្តេច។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានដឹងគុណវីរៈកងទ័ពកម្ពុជា ដែលបានលះបង់ និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសន្តិភាពរបស់កម្ពុជា ដែលបានមកយ៉ាងលំបាក។ ឯកឧត្តមបណ្ឌិត បញ្ជាក់ទៀតថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់បំផុតរបស់ សម្តេចធិបតី បានដាក់ចេញនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទាំងវិស័យការពារជាតិ និងវិស័យការទូត ដើម្បីឆ្លើយតប និងវាយបកទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ក្នុងសម្លេងខ្មែរតែមួយ ពាក់ព័ន្ធនឹងការរំលោភពានរបស់យោធាថៃមកលើកម្ពុជា។ ទោះបីយ៉ាងណា ជម្លោះប្រដាប់អាវុធនេះ បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ភាពធន់របស់កម្ពុជា និងប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ត និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។…
-
អាជ្ញាធរខេត្តកណ្តសល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ

(ខេត្តកណ្តាល)៖ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ កាលពីព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ។ ក្នុងឱសាសចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។ សូមបញ្ចាក់ផងដែរថា អាកាសយានដ្ឋានតេជោ បានបើកឱ្យដំណើរការទទួលជើងហោះហើរកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយអាកាសយនដ្ឋាននេះសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាន AIPA លើកទី៤៦ ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។ អំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈ និងដំណើរការនៃមហាសន្និបាត និងការពិភាក្សាអនុម័តលើការងារសំខាន់ៗ របស់អគ្គលេខាធិការដ្ឋានអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ ព្រមទាំងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត ជាដើម។ ទន្ទឹមនឹងនេះ សមាជិកគណៈប្រតិភូសភាកម្ពុជាផ្សេងទៀតក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ា រួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA)…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រាប់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ហេលេនីក នៃប្រទេសក្រិក ថា សង្គ្រាមមិនមែនជាជម្រើសរបស់កម្ពុជានោះទេ

(ប៊ុលហ្គារី)៖ ក្នុងជំនួបសម្តែងការគួរសមនៅ Sofia រវាង ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋ ហេលេនីក នៃប្រទេសក្រិកប្រចាំប្រទេសប៊ុលហ្គារី នៅថ្ងៃទី ១០ ខែកញ្ញា ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បង្ហាញពីកង្វល់ក្នុងតំបន់ ប្រាប់ឯកឧត្តម Alexios Marios Liberopoulos ថា បញ្ហាព្រំដែនជាមួយប្រទេសថៃ គឺកម្ពុជាមានជំហរ ដោះស្រាយវិវាទតាមរយៈផ្លូវច្បាប់ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថាសង្គ្រាមមិនមែនជាជម្រើសរបស់កម្ពុជានោះទេ។ ទោះបីជាកម្ពុជាបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា នៅប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ភាគីថៃ មិនបានគោរពកិច្ចព្រមព្រៀងនេះ ហើយនៅតែបន្តបង្កឧប្បត្តិហេតុផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ចែករំលែកឯកសាររួមមាន សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការខូចខាតប្រាសាទព្រះវិហារ។ កម្លាំងថៃប្រើក្នុងជម្លោះកម្ពុជា-ថៃទល់នឹងកម្ពុជា។ កម្ពុជាស្នើឱ្យបង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិតដើម្បីលើកកម្ពស់ការយល់ដឹងវប្បធម៌ និងការពង្រឹងវិស័យអប់រំដល់យុវជនជំនាន់ក្រោយ។ ឯកឧត្តមបង្ហាញចំណាប់អារម្មណ៍លើការសហការជាផ្លូវការលើវិស័យទេសចរណ៍ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក និងកញ្ចប់ដំណើរទេសចរណ៍រួមគ្នានៃប្រទេសទាំងពីរ។ ឯកឧត្តម…
-
ក្រសួងសុខាភិបាល សូមឱ្យគណៈកម្មការជំនាញត្រូវត្រួតពិនិត្យគុណភាពផលិតផល ឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដែលបង្ករគ្រោះថ្នាក់ដល់សុខភាពសាធារណៈ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសូមឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាងត្រូវមានប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការតឹងរ៉ឹងតាមនីតិវិធីចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់។ ការជំរុញដូចនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចូលជួបពិភាក្សាការងារ និងសុំការណែនាំអំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តម នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានកោតសសើរ នូវការរីកចម្រើនរបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល។ ទន្ទឹមគ្នានេះដែរឯកឧត្តមបានគោរពស្នើសុំគោលការណ៍ណែនាំ ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជម្រាបជូនពីយន្តការដែលក្រសួងសុខាភិបាល បាននិងកំពុងអនុវត្ត…