Category: នយោបាយ

  • គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)បើកកិច្ចប្រជុំពិសេសលើកទី១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តកោះកុង

    គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)បើកកិច្ចប្រជុំពិសេសលើកទី១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តកោះកុង

    (ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រសួងការពារជាតិបានឱ្យដឹងថាគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ប្រភពខាងលើនេះបានបញ្ជាក់ថា គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស៕ ដោយ ៖ ម៉ាដេប៉ូ

  • មេសិទ្ធិមនុស្សរបស់ UN រន្ធត់ចិត្តនឹងអំពើហិង្សានៅនេប៉ាល់

    មេសិទ្ធិមនុស្សរបស់ UN រន្ធត់ចិត្តនឹងអំពើហិង្សានៅនេប៉ាល់

    កដ្ឋមណ្ឌូ ៖ ប្រមុខសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានសម្តែងនូវការ «រន្ធត់ចិត្ត» នឹងអំពើហិង្សា នៅប្រទេស នេប៉ាល់ និង ជំរុញឱ្យមានការសន្ទនា។ លោក Volker Turk ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានប្រកាសអាសន្នចំពោះការកើនឡើង នៃអំពើហឹង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលក្រុមបាតុករ ជាយុវជន បានដុតទាំងអគារសភា បន្ទាប់ពីការបង្ក្រាបរបស់ប៉ូលីស យ៉ាងឃោរឃៅ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ១៩ នាក់ស្លាប់ កាលពីថ្ងៃចន្ទ។ ប៉ូលិសបានប្រើប្រាស់ គ្រាប់កាំភ្លើងជ័រ, ឧស្ម័នបង្ហូរទឹកភ្នែក, កាណុងបាញ់ទឹក និង ដំបង បង្ក្រាប នៅពេលដែលក្រុមបាតុករ កាន់តែពុះកញ្ជ្រោល ហើយព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់ នៅជិតសភា នេប៉ាល់។ មេសិទ្ធិមនុស្សរបស់ UN លោក ​Volker Turk បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូ ថា «ខ្ញុំមានការតក់ស្លុត ចំពោះការកើនឡើង នៃអំពើហិង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលបានបណ្តាលឱ្យមានការស្លាប់…

  • កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូ​ហិ​រញ្ញ​វត្ថុ ​នៅ កម្ពុជា

    កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូ​ហិ​រញ្ញ​វត្ថុ ​នៅ កម្ពុជា

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូ​ហិ​រញ្ញ​វត្ថុនៅកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះ​យោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវបានសម្របសម្រួលដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិនៅកម្ពុជា។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាពចំនួន ២២ ដែលបានអនុម័តក្នុង​កិច្ច​ប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមលើនេះ ការសន្ទនានេះ​ក៏បាន​បង្ហាញ​ពីការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ (១) កិច្ចការពារអតិថិជន និង (២) ក្របខ័ណ្ឌលើកទឹកចិត្ត ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។ គួររំលេចផងដែរថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ធនាគារជាតិ​នៃ​កម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៏រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ ៕ ដោយ…

  • សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាថៃរាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះ​រវាង​ប្រទេស និងប្រទេស ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស

    សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាថៃរាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះ​រវាង​ប្រទេស និងប្រទេស ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាថៃ រាយបន្លាលួសនៅ​អូរបីជាន់ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជន និង​ប្រជាជនទេ ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស ។ សម្ដេចតេជោ បញ្ជាក់ដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លើយតបនឹងខមិនរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Chilang Pich ដែលបាន​ជម្រាបសម្តេចថា បច្ចុប្បន្នប្រជាជន កំពុងរងការឈ្លានពានពីកងទ័ព សៀម ជាពិ​សេស​​នៅអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលបានរាយបន្លាលួសព័ន្ធយកដីប្រជា​ជន​​យ៉ាងអាណាធិបតេយ្យ ។ ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មាន​ទីលំនៅ​ជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥលូវពួកគាត់ មិនទាន់ឃើញ មានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេ ។ សូមសម្តេចជួយដល់​ប្រជាជនយើង​ផង ។ ឆ្លើយតបនឹងមតិលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូម​មើល​ឲ្យទូលាយបន្តិច, នេះមិនមែនជាជម្លោះព្រំដីរវាងប្រជាជន និងប្រប្រជា​ជនទេ តែជាជម្លោះរវាងប្រទេស និងប្រទេស ដែលយន្តការដោះ​ស្រាយគឺរវាងប្រទេស និង​ប្រទេស ។ សម្ដេចតេជោ បានបន្តថា សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែង អាជ្ញាធរ​មូល​ដ្ឋាន…

  • ICRC៖ នាយទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រង​របស់​ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

    ICRC៖ នាយទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រង​របស់​ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

    (ភ្នំពេញ) ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បាន​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែល​ប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពី​ការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពល​ខេមរ​ភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយ​បទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ ពីសំណាក់​គណៈ​កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហាន​យើង​ទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំ​គ្រង​របស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការ​កាកបាទ​ក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួល​បាន​ពីភរិយា បងប្អូន…

  • នាយករដ្ឋមន្ត្រីកម្ពុជា ៖ រាជរដ្ឋាភិបាល មិនបានស្ងៀមស្ងាត់ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ

    នាយករដ្ឋមន្ត្រីកម្ពុជា ៖ រាជរដ្ឋាភិបាល មិនបានស្ងៀមស្ងាត់ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ខ្លី ៤ចំណុច ស្រាយចម្ងល់ពីភាពស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន ទោះបីជាកិច្ចការជាច្រើន មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ខណៈការចរចារនានា រវាងកម្ពុជា-ថៃ មិនភ្ជាប់លក្ខខណ្ឌដកកងទ័ព និងកាត់ដោះដូរដី ពីកន្លែងជម្លោះនោះទេ ។ សម្ដេចធិបតី បានលើកឡើងតាមបណ្ដាញសង្គមថា ដោយសារមួយរយៈនេះ ឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ៖ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? សម្ដេចធិបតី ថា នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូន ក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។…

  • អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា លើកគម្រោងផែនការរៀបចំជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា

    អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា លើកគម្រោងផែនការរៀបចំជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា

    (ភ្នំពេញ)៖ អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានលើកគម្រោងផែនការ នឹងរៀបចំ ជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាដែលមានសមត្ថភាព អាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា ។ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា បានបង្ហាញគម្រោងផែនការនេះ ក្នុងឱកាសដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថា វត្តមានលោកសាស្ត្រាចារ្យបណ្ឌិត នាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀត ។ លោកសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងថា នេះជាលើកទី១…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសូត្រមន្តវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតី រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី២ នៅវត្តបុទុមនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពុទ្ធបរស័ទចំណុះជើងវត្ត បានអញ្ជើញបត្ដិព្រះធម៌ សូត្រមន្ដ នមស្សកាចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង ៧សន្ដាន និងជូន ចំពោះវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង ។ ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែង គោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា…

  • ក្រសួងការងារជូនដំណឹងដល់ម្ចាស់រោងចក្រ-សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក និងបើកប្រាក់ឈ្នួលឱ្យបានមុនថ្ងៃសម្រាក

    ក្រសួងការងារជូនដំណឹងដល់ម្ចាស់រោងចក្រ-សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក និងបើកប្រាក់ឈ្នួលឱ្យបានមុនថ្ងៃសម្រាក

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានជូនដំណឹងឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រអនុវត្តការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃទៅដល់កម្មករនិយោជិតចាប់ពីថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ដោយមានប្រាក់ឈ្នួល និងសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលខែកញ្ញាដល់កម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងលិខិតដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្រសួងបានគូសបញ្ជាក់ថា៖ “សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់ សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបានឱ្យបានមុនថ្ងៃឈប់សម្រាកនេះ”។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានណែនាំថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។ បើតាមលិខិតដដែល ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន…

  • កម្ពុជា បានផ្តល់សច្ចាប័ន និងបានក្លាយជាភាគី នៃកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និង ការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ

    កម្ពុជា បានផ្តល់សច្ចាប័ន និងបានក្លាយជាភាគី នៃកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និង ការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក កម្ពុជាបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមនិងទទួលស្គាល់សន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិនេះ និងការដាក់ចេញច្បាប់ស្តីពីកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះ បង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រ នៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ…