Category: នយោបាយ

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិល​ត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកចំនួន៣ក្នុងខេត្តតត្បូងឃ្មុំ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិល​ត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកចំនួន៣ក្នុងខេត្តតត្បូងឃ្មុំ

    (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើ្ញញដឹកនាំប្រតិភូ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជ​រដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុក​ត្បូងឃ្មុំ និងស្រុកពញាក្រែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះ​សំ​ណាល សួរសុខទុក្ខ និងផ្សព្វផ្សាយឱកាសការងារ ដល់ពលករចំណាកស្រុក វិលត្រ​ឡប់មកមូលដ្ឋានវិញ ចំនួន១៦៥១គ្រួសារ នៅតាមទីតាំងចំនួន៣កន្លែងផ្សេងគ្នា ស្ថិតនៅស្រុកអូររាំងឪ (៤០៣គ្រួសារ) ស្រុកពញាក្រែក ( ៧៤៥គ្រួសារ) និងស្រុក​ត្បូងឃ្មុំ (៥០៣គ្រួសារ) នៃខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការសាកសួរ​សុខទុក្ខពីសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរលើសុខទុក្ខ និងយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កាលៈទេសៈ ដោយមិនទុកពលរដ្ឋណាម្នាក់ចោល…

  • ឯកឧត្ដម ហេង សួរ៖ទំនួលខុសត្រូវសង្គម គឺជាសរសៃឈាមមួយ នៃអាជីវកម្ម​មាន​ចី​រ​ភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សា​ធា​រណៈ

    ឯកឧត្ដម ហេង សួរ៖ទំនួលខុសត្រូវសង្គម គឺជាសរសៃឈាមមួយ នៃអាជីវកម្ម​មាន​ចី​រ​ភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សា​ធា​រណៈ

    (ភ្នំពេញ)៖ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ទំនួលខុសត្រូវសង្គម (CSR) ជាវិធីនៃការធ្វើអាជីវកម្ម ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈក្រុមហ៊ុន​ដែលទទួលខុសត្រូវចំពោះកម្មករ មានផលជាវិជ្ជមានលើសហគមន៍ បរិស្ថាន និងឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ CSR គឺជាឌីអិនអេ (DNA) នៃអាជីវកម្ម​មានចីរភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍​សាធារណៈ។ នេះជាប្រសាសន៍ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងកម្មវិធី​ប្រគល់​ពាន​រង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) នាល្ងា​ចថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ពានរង្វាន់នៃកម្មវិធីនេះ ជាការទទួលស្គាល់ចំពោះ​ក្រុម​ហ៊ុន និងសហគ្រិន ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ កម្លាំងចិត្ត និង​ចក្ខុវិស័យ​ក្នុងការភ្ជាប់ភាពជោគជ័យអាជីវកម្មជាមួយសុខុមាលភាពសង្គម។ លើសពីនេះ កម្ម​វិធី​នេះ ក៏ជាការជំរុញឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនដទៃទៀតចូលរួមក្នុងកិច្ចការងារ​សង្គម ព្រោះម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងកម្មវិធីនេះ ជាគំរូល្អសម្រាប់​អា​ស៊ាន និងសកលលោកទាំងមូល ។…

  • កម្ពុជា ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃ ថា កម្ពុជា បានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

    កម្ពុជា ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃ ថា កម្ពុជា បានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះ ដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ការចោទប្រកាន់បំភ្លៃ ខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ តាមរយៈបណ្ដាញសង្គមផ្លូវការ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំ​ពាក្យក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កម្ពុជា មិនបានបង្ហោះដ្រូនចូលដែន​អធិបតេយ្យ​ភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគី​ថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយ​សាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ច​សន្ទនា​​ដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបាន​ពេញ​លេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ កម្ពុជា សូមបញ្ជាក់សាជាថ្មី​នូវការប្តេជ្ញាចិត្តយ៉ាង​ម៉ឺង​​ម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរ​បាន​ឯកភាពគ្នានៅ​ក្នុង​កិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង​ពូត្រាចាយ៉ា ក៏ដូច​ជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ​រាល់​ការព្រមព្រៀង​ទាំង​ឡាយ​ដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុង​នោះរួមទាំងកំណត់​ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅ​កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវ​បាន​ប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើ​លក្ខ​ខណ្ឌ នៃបទ​ឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ​នៃគណៈ​កម្មាធិការព្រំដែន​ទូ​ទៅ​កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥…

  • ឯកឧត្តម គួច ចំរើន ណែនាំអ្នកសាងសង់ផ្លូវ និង ប្រព័ន្ធលូក្នុងក្រុងសំពៅពូន ត្រូវស្របតាមស្តង់ដារបច្ចេកទេស

    ឯកឧត្តម គួច ចំរើន ណែនាំអ្នកសាងសង់ផ្លូវ និង ប្រព័ន្ធលូក្នុងក្រុងសំពៅពូន ត្រូវស្របតាមស្តង់ដារបច្ចេកទេស

    (ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន បានណែនាំដល់អ្នកសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀង ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស និងឱ្យរួចរាល់តាមផែនការដែលបានកំណត់ ពិសេសត្រូវធានាថា ផ្លូវ និងប្រព័ន្ធលូនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។ ប្រសាសន៍ លើកឡើងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ត្រីរាជការ ពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ការរៀបចំប្រព័ន្ធលូទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការដាក់តាំងផ្សាយពាណិជ្ជកម្ម ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ កំពុងប្រកបរបរនៅអមសងខាងផ្លូវដែលកំពុងសាងសង់ និងដាក់ប្រព័ន្ធលូ និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមសហការល្អជាមួយមន្ត្រីបច្ចេកទេសសាងសង់ផ្លូវ ដែលធ្វើឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀងនេះ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ៖ នៅពេលនេះយើងប្រឈមនិងបញ្ហាក្នុងរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលផ្លូវ និងប្រព័ន្ធលូបានសាងសង់រួចហើយ…

  • ក្រសួងការងារអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលត្រឡប់មកពីថៃ សូមស្វែងរកការងារធ្វើនៅក្នុងស្រុក ជាជាងត្រឡប់ទៅប្រទេសថៃវិញ

    ក្រសួងការងារអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលត្រឡប់មកពីថៃ សូមស្វែងរកការងារធ្វើនៅក្នុងស្រុក ជាជាងត្រឡប់ទៅប្រទេសថៃវិញ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ និងសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១០ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការ ដែលមានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ជាច្រើន។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ “ឱកាសការងារនៅកម្ពុជាមានប្រមាណជិត ១០ម៉ឺនកន្លែង នេះជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះ បងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ”។ បន្ថែមពីនេះ លោក ស៊ុន មេសា បានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញជ្រើសរើសឱកាសការងារក្នុងស្រុក និងមិនត្រូវប្រថុយប្រថានត្រឡប់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនោះឡើយក្នុងខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។ សូមរំលឹកផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងទីស្នាក់ការប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាសសម្រាប់ការចូលបំពេញការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។…

  • នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិគាំទ្រកម្លាំងជួរមុខនូវថវិកាសរុប ១៨២០លានរៀល

    នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិគាំទ្រកម្លាំងជួរមុខនូវថវិកាសរុប ១៨២០លានរៀល

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ ដែលកំពុងប្រយុទ្ធប្រកបដោយវីរៈភាពក្នុងការអនុវត្តម៉ឺងម៉ាត់បទបញ្ជាដែកថែប សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។ ដើម្បីសម្រួលជីវភាព និងលើកទឹកចិត្តនាយទាហាន នាយទាហានរង និងពលទាហានកម្លាំងជួរមុខ តាមរយៈការចលនារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដោយមានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាមូលនិធិគាំទ្រកម្លាំងជួរមុខ ប្រមូលថវិកាសរុបចំនួន ១,៨២០,០០០,០០០៛ (មួយពាន់ប្រាំបីរយម្ភៃលានរៀល)៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អង្គការ UNICEF រៀបចំផែនការរយៈពេល៥ ឆ្នាំ ជាមួយក្រសួងសុខាភិបាលដោយផ្តោតសំខាន់លើ សុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ

    អង្គការ UNICEF រៀបចំផែនការរយៈពេល៥ ឆ្នាំ ជាមួយក្រសួងសុខាភិបាលដោយផ្តោតសំខាន់លើ សុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ

    (ភ្នំពេញ)៖ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ។ ក្រោមកិច្ចសហប្រតិបត្តិការជិតស្និតជាមួយក្រសួងសុខាភិបាល មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានពិភាក្សា និងរៀបចំផែនការរយៈពេល៥ ឆ្នាំ (Country Program) ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។ ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNICEF) លោក Will Parks បានបញ្ជាក់ដូចនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាលបាន ។ លោក Will Parks បានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ សម្រាប់រយៈពេលប្រាំឆ្នាំពីឆ្នាំ២០២៦-ឆ្នាំ២០៣០។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា…

  • ក្រសួងបរិស្ថានកំពុងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ «គិរីរម្យ»

    ក្រសួងបរិស្ថានកំពុងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ «គិរីរម្យ»

    កំពង់ស្ពឺ ៖ក្រុមការងារជំនាញរបស់ឋអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យ និងចាត់វិធានការលើទីតាំងមួយកន្លែងនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ ភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថា ជនខិលខូច បានលួចសាងសង់ផ្ទះលំហែចំនួន១ខ្នង(សាងសង់បានប្រមាណ៨០% ) បម្រុងនឹងសាងសង់ផ្ទះស្នាក់មួយកន្លែងទៀត រោងប្រក់តង់ចំនួនពីរ បានធ្វើរបងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ ហើយកាប់ដើមស្រល់មួយចំនួន និងការដាំដុះដើមដូងប្រមាណ២០ដើម។ យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក្រសួងកំពុងចាត់វិធានការច្បាប់ចំពោះជនល្មើស ដែលបានកាប់រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន នឹងសហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនខិលខូច…

  • ឯកឧត្ដម ឃួង ស្រេង ព្រមទាំងក្រុមប្រឹក្សា រាជធានីភ្នំពេញ អញ្ជើញរាប់បាត្រ បង្សុកូល ក្នុងពិធីកាន់បិណ្ឌវេនទី៥នៅវត្តលង្កាកុសមារាម

    ឯកឧត្ដម ឃួង ស្រេង ព្រមទាំងក្រុមប្រឹក្សា រាជធានីភ្នំពេញ អញ្ជើញរាប់បាត្រ បង្សុកូល ក្នុងពិធីកាន់បិណ្ឌវេនទី៥នៅវត្តលង្កាកុសមារាម

    (ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១២ កញ្ញានេះ បានដឹកនាំក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយ។ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី…

  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បន្តដាក់ចេញនូវគោលនយោបាយអភិវឌ្ឍ ប្រែក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គល

    ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បន្តដាក់ចេញនូវគោលនយោបាយអភិវឌ្ឍ ប្រែក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គល

    (កែប)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបន្តដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីឱ្យខេត្តកែបក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គលជារៀងរហូត ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺដើម្បីបានដឹងពីសុខទុក្ខ, បញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រិះរកដំណោះស្រាយដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា និងឆ្លើយតបតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺការរៀបចំប្រទេសជាតិឲ្យបានល្អ ពីព្រោះមិនមានពេលវេលាណាដែលល្អជាងពេលនេះទេ ក្នុងការរៀបចំប្រទេសជាតិឲ្យមានរបៀបរៀបរយត្រឹមត្រូវ ហើយត្រូវចេះរៀនរស់ដោយខ្លួនឯង រស់នៅដោយសប្បាយចិត្តជាមួយនឹងជីវភាពល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានសុទិដ្ឋិនិយមថា តាមរយៈគោលនយោបាយអភិវឌ្ឍរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដែលបានដាក់ចេញជាបន្តបន្ទាប់នោះ នាពេលខាងមុខខេត្តកែប នឹងក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គល ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ក្នុងអាណត្តិទី៧នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុ នឹងធ្វើយ៉ាងណាបន្តចាត់ចែងការងារធ្វើឱ្យចំគោលដៅអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមនុស្សមានការងារធ្វើស្របតាមអ្វីដែលជាតម្រូវការរបស់សង្គមក្នុងខេត្តកែប កំពតនិងខេត្តព្រះសីហនុ…