Category: នយោបាយ

  • សម្តេចធិបតី ៖ កម្ពុជា បានតភ្ជាប់ជើងមេឃ ទៅកាន់ ពិភពលោក កាន់តែធំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ

    សម្តេចធិបតី ៖ កម្ពុជា បានតភ្ជាប់ជើងមេឃ ទៅកាន់ ពិភពលោក កាន់តែធំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ

    (ភ្នំពេញ)៖ ជាមួយការអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា បានតភ្ជាប់ជើងមេឃ ទៅកាន់ ពិភពលោក កាន់តែធំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានចាប់ហោះហើរជាផ្លូវការហើយ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមបើកដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ហើយសម្តេចធិបតី បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំសំបើមរបស់កម្ពុជាថ្មីនេះ គឺនឹងតភ្ជាប់ជើងមេឃ កម្ពុជា ទៅពិភពលោកកាន់តែធំ និងទូលាយជាងមុនបន្ថែមទៀត ។ សម្តេចធិបតី បានបន្ថែមថា វិស័យអាកាសចរ គឺជា មធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេស ឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនងកាទូត និងគោលដៅផ្សេងៗរាប់មិនអស់។…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសូត្រមន្តវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសូត្រមន្តវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា បានអញ្ជើញចូលរួមសូត្រមន្តវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតី រាជធានីភ្នំ​ពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី​នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃ​ចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ គួរំលឹកផងដែរថា វេនកាន់បិណ្ឌទី២ នេះ ជាវេនរបស់ខុទ្ទកាល័យនៃគណៈកម្មការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា ដែល​បានរៀបចំឡើងជារៀងរាល់ឆ្នាំ​។ តាមកម្ម​វិធី នៅរសៀលនេះ នឹងមានការជួបជុំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទាន​សីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។ លុះស្អែកឡើង នឹង​មានពិធីរាប់បាត្រ បង្សុកូល​ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភុមិ និងវេរភត្តហារ​ប្រគេន​ព្រះសង្ឃជា​កិច្ចបង្ហើយបុណ្យ៕ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

  • ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យ​រួមមួយ​​ដែល​ច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា

    ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យ​រួមមួយ​​ដែល​ច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា

    (ភ្នំពញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា “ការធ្វើ​បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យ​រួមមួយ​ដែលមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អាចជឿទុកចិត្តបានពី​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ សម្រាប់ការប្រើប្រាស់ជារួមនៅក្នុងប្រព័ន្ធរួមតែមួយ​នៃរដ្ឋបាល​សាធារណៈរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមលើកឡើងបែបនេះ ដោយបានបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើជំរឿនមន្ត្រី​នេះថា ជាជំហានបន្ថែមមួយទៀតក្នុងការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ។ “ការ​ពង្រឹង​ប្រព័ន្ធរដ្ឋបាលសាធារណៈ ក៏គឺជាការពង្រឹងសមត្ថភាពខ្មែរ” ឯកឧត្តមបាន​បន្ថែម។ ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី​ថ្នាក់​ដឹក​នាំ មន្ត្រីរាជការដែលជាសមាជិក សមាជិកានៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនា​សម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែងទាំង៣គោលដៅ នៃក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួង​សុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និង​កីឡា និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។ កិច្ចប្រជុំបានកំណត់ថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង សម្រាប់រចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ។ ទន្ទឹមនោះ សម្រាប់រចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ វត្តមានរបស់ឯកឧត្តមប្រធានាធិបតី​ហ្វីលីពីនពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេស​ទាំងពីរ

    សម្ដេចតេជោ ហ៊ុន សែន ៖ វត្តមានរបស់ឯកឧត្តមប្រធានាធិបតី​ហ្វីលីពីនពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេស​ទាំងពីរ

    ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់ឯកឧត្តម​ប្រធានា​ធិបតីហ្វីលីពីន នៅកម្ពុជានាពេលនេះ បាន បង្ហាញពីចំណង​មិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន ។សម្ដេចតេជោ​បានបន្ថែមថា ពិធីលៀង​សាយភោជន៍​នេះ មិនត្រឹមតែជាការទទួល​ស្វាគមន៍​ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំ​នៃប្រទេស​​​ទាំងពីរ បានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ។ ប្រសាសន៍នេះក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងពិធីនេះ…

  • សម្ដេចធិបតី ផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

    សម្ដេចធិបតី ផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

    (ភ្នំពេញ)៖ ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន បានផ្ដល់អនុសាសន៍ចំនួន ៧ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ តាមរយៈសារលិខិត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំនិងអក្ខរកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ការអនុវត្តកម្មវិធីសិក្សាផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រហ្វីលីពីន សម្រាប់ភាពជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ

    (ភ្នំពេញ)៖ ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីទៅកាន់ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ សម្ដេចធិបតី បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជា សូមអរគុណសហគមន៍ហ្វីលីពីន នៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច…

  • ប្រធានាធិបតីហ្វីលីពីន ថា នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសន្តិភាពឡើងវិញ

    ប្រធានាធិបតីហ្វីលីពីន ថា នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសន្តិភាពឡើងវិញ

    (ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃប្រទេសកម្ពុជា និងអរគុណហ្វីលីពីន ដែលតែងតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងជាពិសេស ការគាំទ្ររបស់ហ្វីលីពីន ចំពោះការធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ ។ ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីន សន្យានៅចំពោះមុខប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងនាមជាសមាជិកអាស៊ាន ឯកឧត្តមនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី ហើយព្រំដែននៃប្រទេសទាំងពីរ វិលមកប្រក្រតី…

  • កម្ពុជា និងហ្វីលីពីន ឯកភាពគ្នាបង្កើនទំនាក់ទំនង ជាពិសេស ផ្ដោតទៅលើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    កម្ពុជា និងហ្វីលីពីន ឯកភាពគ្នាបង្កើនទំនាក់ទំនង ជាពិសេស ផ្ដោតទៅលើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ថា ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបង្កើនទំនាក់ទំនង ជាពិសេស ផ្ដោតទៅលើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ នៅក្នុងឱកាសនៃជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀត ដោយសម្ដេច បានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក្នុងនោះ សម្ដេចតេជោ បានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណា បង្កើនពាណិជ្ជកម្មជាមួយគ្នាឲ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត ក្នុងន័យនេះ សម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត…

  • ប្រធានាធិបតីហ្វីលីពីន នឹងក្លាយជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ

    ប្រធានាធិបតីហ្វីលីពីន នឹងក្លាយជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ

    (ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន នឹងក្លាយជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវដាក់ឱ្យហោះហើរជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ជាការចាប់ផ្ដើម សម្ដេចតេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមប្រធានាធិបតីផងដែរ ។ សម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន…

  • កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខាលើឯកសារចំនួន៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន

    កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខាលើឯកសារចំនួន៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន

    (ភ្នំពេញ)៖ កម្ពុជា និងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៣ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ។ ឯកសារទាំងនោះរួមមាន៖ ឯកសារទី១៖ អនុស្សារណយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានា រវាងនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង នគរបាលជាតិ នៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយឯកឧត្តម Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ទី២៖ អនុស្សារណយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង គណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis…