-
ស ស យ ក បង្ហាញព័ត៌មានទំនាក់ទំនងជួលស្តង់ពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល»

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមនាំមកជូនពិព័រណ៍ផលិតផលខ្មែរ ក្រោម ប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិពរណ៍នេះមានគោលបំណងបញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹង សមត្ថភាពផលិតកម្ម បង្កើន ឱកាសការងារ ដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។ ដើម្បីសម្រេច បានគោលបំណងខាងលើ ស.ស.យ.ក. សូមគោរពអញ្ជើញម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មដែល មានបំណងចង់ដាក់បង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ ធ្វើការទាក់ទងមកកាន់ក្រុមការងារដើម្បីសាកសួរព័ត៌មាន និងជួលស្តង់ ដែលត្រូវបានរៀបចំតាមផែនវិស័យដូចខាងក្រោម៖ ១. Zone A វិស័យឧស្សាហកម្ម និងសិប្បកម្ម ២. Zone B វិស័យពាណិជ្ជកម្ម ៣. Zone C វិស័យកសិកម្ម ៥. Zone F ម្ហូបអាហារ និង ៤. Zone…
-
និស្សិតប្រាំមួយរូប តំណាងឱ្យកម្ពុជានឹងទៅចូលរួមក្នុងកម្មវិធី«មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» នៅម៉ាឡេស៊ី

ភ្នំពេញ៖និស្សិតចំនួនប្រាំមួយរូបត្រូវបានជ្រើសរើសតំណាងឱ្យប្រទេសកម្ពុជា ចូលរួមជាសមាជិកគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុង«កម្មវិធីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» និង «5th Model AIPA» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ យុវជនទាំងប្រាំមួយរូបនេះ ត្រូវបានជ្រើសរើសដោយAIPA Secretariat ។ «កម្មវិធីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» នឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស និងមានតំណាងមកពីប្រទេសចំនួន២៥ផ្សេងទៀតនឹងចូលរួមជាអ្នកចូលរួមអង្កេត។និស្សិតទាំងប្រាំមួយរូប នឹងចូលរួមផ្នែកមួយនៃកម្មវីធីដែលជាកិច្ចសន្ទនាយុវជនលើឆាកអន្តរជាតិ តំណាងកម្ពុជា ដើម្បីជជែកវែកញែកលើប្រធានបទនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងយុវជនមកពីបណ្តាប្រទេសអាស៊ានផ្សេងទៀត។ និស្សិតទាំងប្រាំមួយរូបរួមមាន និស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណ:ចំនួនបីរូប គឺ កញ្ញា ផេង ចាន់ដាលីស ជានិស្សិតឆ្នាំទី២ផ្នែកទំនាក់ទំនងអន្តរជាតិ, កញ្ញា សម្ភស្ស កន្នីថា ជានិស្សិតឆ្នាំទី៣ផ្នែក ទំនាក់ទំនងអន្តរជាតិ, កញ្ញា គឹម សុខធា ជានិស្សិតឆ្នាំទី៤ផ្នែកទំនាក់ទំនងអន្តរជាតិ។សាកលវិទ្យាល័យជាតិគ្រប់គ្រង មានលោក អៀង សុវណ្ណ ម៉ាន់ដេ ជានិស្សិតឆ្នាំទី៣ផ្នែកនីតិសាស្ត្រ កញ្ញា ម៉ុត ចាន់ស្រីទីន ជាអតីតនិស្សិតជំនាន់ទី ២៩ ផ្នែកសហគ្រិនភាពនិងនវានុវត្តន៍សកល។សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក…
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី ជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតីហ្វីលីពីន នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀត…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise Araneta-Marcos នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ប្រធានាធិបតី Ferdinand Romualdez Marcos…
-
ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise Araneta-Marcos អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ តមក ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise Araneta-Marcos អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ…
-
នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ធានាសុខសុវត្ថិភាព និងបរិយាកាសរីករាយក្នុងការធ្វើបុណ្យនៅតាមទីវត្តអារាមទាំងអស់

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យ ត្រូវសហការធានាសុខសុវត្ថិភាព និងបរិយាកាសរីករាយក្នុងការធ្វើបុណ្យនាពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូមអនុមោទនា ពិធីកាន់បិណ្ឌ ១ ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ ដែលកាន់ព្រះពុទ្ធសាសនា ប្រតិបត្តិជំនឿតាំងពីដូនតា ដោយអញ្ជើញទៅកាន់ ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ។ ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់ រាជធានី-ខេត្ត…
-
ប្រមុខរដ្ឋស្ដីទី ជូនពរប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង នាឱកាសនៃពិធីកាន់បិណ្ឌ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សូមអនុមោទនា នៃពិធីបុណ្យកាន់បិណ្ឌ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នា២០២៥ ត្រូវបិណ្ឌ ១ ។ សម្ដេចតេជោ បានលើកឡើងថា ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក្ស ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា ។ សម្ដេចតេជោ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ។ សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ ជារៀងរាល់ឆ្នាំ…
-
អនុស្សរណៈពង្រឹងទំនាក់ទំនងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយនឹង សមាគមធនាគារនៅកម្ពុជា និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។អនុស្សរណៈនេះ ក្នុងគោលបំណងចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគីដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះ ស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។ ការចុះកិច្ចព្រមព្រៀងត្រីភាគីជាផ្លូវការកាលពីចុងសប្ដាហ៍នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមចំណែកដោះស្រាយវិវាទ រវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនប្រកបដោយតម្លាភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ សំដៅធានាបានថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានទទួលបានដំណោះស្រាយដ៏សមស្របប្រកបដោយតម្លាភាព និងការការពារយ៉ាងពេញលេញ។ ផ្អែកលើអនុស្សរណៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងថ្មីនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចការពារអតិថិជនបានកាន់តែប្រសើរឡើងដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនិងបរិយាបន្ន។ គួរបញ្ជាក់ថា កន្លងមកសមាគមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ការការពារអតិថិជនក្នុងវិស័យ ក្នុងនោះរួមមានការដាក់ចេញនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ យន្តការដោះស្រាយបណ្តឹងអតិថិជន ស្តង់ដាកិច្ចសន្យាឥណទាន ក៏ដូចជាការអនុវត្តនូវគម្រោង និងកម្មវិធីជាច្រើនពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់នាំ និងមន្ត្រីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនរូប។…
-
អភិបាលខេត្តកំពត៖ ម្លប់នៃសន្តិភាពបានផ្ដល់ឱ្យពលរដ្ឋនូវកម្មសិទ្ធិស្ទើគ្រប់យ៉ាង ជាមួយនឹងការរស់នៅ ដោយភាពសុខសាន្ត

កំពត៖ ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាមានរហូតមកដល់សព្វថ្ងៃនេះ គឺបានផ្តល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់ប្រជាជន និងប្រទេសជាតិ។ ម្លប់សន្តិភាពនេះដែរក៏បានផ្តល់នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាងដល់ពលរដ្ឋ ដែលមានដូចជា ដីធ្លី ផ្ទះសម្បែង កន្លែងលក់ដូរជាដើម។ល។ រួមនឹងការរស់នៅប្រកបដោយភាពសុខសាន្ត។ នេះជាប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត លើកឡើង ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនច្ឆ័យនៅស្រុកដងទង់ ខេត្តកំពតកាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តមអភិបាលខេត្តបានបន្តថាអស់រយៈកាលច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនោះឡើយ ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លីមិនអស់សក្តានុពលនៃដី។ប្រការនេះបណ្ដាលមកពីប្រទេសជាតិយើងកើតមានសង្គ្រាមជាបន្តបន្ទាប់ ដែលបង្ខំឱ្យប្រជាពលរដ្ឋត្រូវរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ។ជាក់ស្ដែងជំនាន់ ប៉ុល ពត កម្មសិទ្ធិលើដីធ្លីទាំងអស់ត្រូវបានដកនិង ដាក់បញ្ចូលជាកម្មសិទ្ធិសមូហភាព។ យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា សម្រាប់ពិធីនាពេលនេះ មានការចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ភូមិ គឺភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង ដែលមានក្បាលដីសរុបចំនួន ៣.១៩៨ក្បាលដី ស្មើនឹង ១.៦៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន២ភូមិ គឺភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ៤.០៣១ក្បាលដី ស្មើនឹង ១.៨៧១គ្រួសារ រួមនឹងការចែកបណ្ណពន្ធសូន្យដល់ពលរដ្ឋចំនួន ១៤.៤០៧បណ្ណផងដែរ៕ដោយ៖ សិលា…
-
ឆេកចាយ ១.៦ ពាន់លានដុល្លារទិញរថក្រោះចម្បាំងជាង ៤០ គ្រឿងពីអាល្លឺម៉ង់

ប្រាក ៖ រដ្ឋាភិបាលឆេកយល់ព្រមបញ្ជាទិញរថក្រោះចម្បាំង Leopard 2A8 ចំនួន ៤៤ គ្រឿងពីប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។ ហើយការបញ្ជាទិញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិគាំទ្រកិច្ចព្រមព្រៀងនេះកាលពីខែមុន។ រដ្ឋមន្ត្រីការពារជាតិឆេក លោកស្រី Jana Černochová បានលើកឡើងថា រថក្រោះចម្បាំងដែលទើបបញ្ជាទិញទាំងនោះ នឹងចាប់ផ្តើមដឹកជញ្ជូនមកកាន់ប្រទេសឆេកនៅចន្លោះឆ្នាំ ២០២៨ និង ២០៣១ ដោយចំណាយថវិកាសរុបប្រហែល ១.៦ ពាន់លានដុល្លារ។ ប្រមុខការពារជាតិឆេករូបនេះ បានសង្កត់ធ្ងន់ថា រថក្រោះចម្បាំងគឺជាផ្នែកសំខាន់នៃកងពលតូចធុនធ្ងន់ ហើយជាមួយគ្នានេះ រដ្ឋាភិបាលឆេកក៏មានជម្រើសក្នុងការបញ្ជាទិញរថក្រោះចម្បាំងចំនួន ១៤គ្រឿងបន្ថែមទៀតផងដែរ។ បន្ថែមលើនេះ កងទ័ពឆេកក៏ចង់ទិញរថពាសដែកធុនស្រាល Supacat Extenda ចំនួន ១៨ គ្រឿងពីក្រុមហ៊ុន LPP ក្នុងតម្លៃប្រហែល ៤៤លានដុល្លារ។ ក្នុងចំណោមកិច្ចសន្យាយោធាសំខាន់ៗផ្សេងទៀត រដ្ឋាភិបាលឆេកបានគាំទ្រផែនការទិញយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកចំនួន ២៤ គ្រឿង និងរថពាសដែក CV90 ចំនួន ២៤៦ គ្រឿងផងដែរ។ ការចំណាយដ៏ច្រើនលើសលុបលើវិស័យយោធាថ្មីនេះ បានកើតឡើងនៅពេលដែលប្រទេសឆេក មានគោលបំណងជំនួសឧបករណ៍យោធាស៊េរីមុនៗ ដែលខ្លួនបានផ្គត់ផ្គង់ទៅឱ្យទីក្រុងកៀវ…