-
អ្នកការទូតឥណ្ឌា សម្លឹងឃើញក្លិបអ្នកកាសែតកម្ពុជា សម្រាប់កិច្ចសហការដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌

ភ្នំពេញ៖ ក្នុងជំនួបជាលើកដំបូងកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung) បានប្រាប់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក.)ថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយក.អ.ក.លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌និងការវិនិយោគ។ ឯកឧត្តម Bawitlung ទទួលបានតែងតាំងមកបំពេញបេសកកម្មការទូតឥណ្ឌាប្រចាំកម្ពុជាមានរយៈពេល៧ខែហើយ។នៅទីស្នាក់ការក.អ.ក. លោក ពុយ គា បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតអំពីប្រវត្តិសង្ខេបនៃក្លិបអ្នកកាសែតកម្ពុជា មានអាយុកាលជាង២៥ឆ្នាំហើយ។បច្ចុប្បន្នក.អ.ក.មានសមាជិកសកម្មជាង ៦០០នាក់ ដែលកំពុងបំពេញវិជ្ជាជីវៈសារព័ត៌មាននៅស្ថាប័នចំនួនជិត២០០នៅទូទាំងប្រទេស។ ក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងដើរតួនាទីក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ព្រមទាំងបានរៀបចំនូវវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងៗទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។ លោក ពុយ គា បន្តថាជាមួយគ្នានេះ ក.អ.ក. ក៏តែងរៀបចំវេទិកាសារព័ត៌មានជាមួយស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងបណ្តាស្ថានទូតនានា ព្រមទាំងរៀបចំនូវដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់តំបន់សក្តានុពលនានានៅទូទាំងប្រទេសកម្ពុជា។ ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូតឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។ ចំណែកឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ បានបញ្ជាក់ជូនលោក ពុយ គា…
-
ក្រសួងសុខាភិបាលប្រកាសសូមឈប់ប្រើប្រាស់ផលិត Loveriya ចំនួនបីមុខ ជាបន្ទាន់ ព្រោះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាស អំពីរកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង របស់ LOVE RIYA លួចដាក់សារធាតុសកម្មឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។ក្រសួងក៏បានអំពាវនាវ ឱ្យឈប់ប្រើប្រាស់ផលិតផលចំនួនបីមុខជាបន្ទាន់ បើមិនចង់មានគ្រោះថ្នាក់ ដល់សុខភាពទេ។ ក្រសួងសុខាភិបាលបញ្ជាក់ថាយោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖ផលិតផលបំប៉នសុខភាព ឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ញិកាពីក្រសួង សុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការ ឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។ គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាប មុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្វះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុក សារធាតុ គីមី Salicylic Acid…
-
សម្ដេចតេជោ ស្វាគមន៍ចំពោះការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងបួគីណាហ្វាសូ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Daouda Bitie ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ ។ ឯកឧត្តម Daouda Bitie បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់មហាកិត្តិយសដ៏ធំធេងសម្រាប់ឯកឧត្តមផ្ទាល់ និងបានប្រគល់សារតាំង នាឱកាសនេះ។ ឯកឧត្តមបានជម្រាបជូន សម្ដេចតេជោ ថា…
-
៦ខែ ដើមឆ្នាំ២០២៥ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋានជិត ២ម៉ឺនច្បាប់ ខណៈចុងឆ្នាំនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដំណើរការសេវាឌីជីថល

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា ក្រសួងមហាផ្ទៃ បានធ្វើយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័តនៅទូទាំងប្រទេសរយៈពេលជាង២ឆ្នាំ នៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងភាពជោគជ័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងអំឡុងពេលយុទ្ធនាការ ឯកឧត្តមបានឱ្យដឹងថា ការអនុវត្តចុះបញ្ជីនោះ ក៏ជួបបញ្ហាប្រឈមមួយចំនួន គឺកំហុសឆ្គងទិន្នន័យ ជាអាទិ៍ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល-នាមខ្លួន ឬខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញអនុក្រឹត្យស្តីពីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយបានផ្តល់សមត្ថកិច្ចពិនិត្យសម្រេចកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ហើយបន្ទាប់មក ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រួមមាន សេចក្តីណែនាំ…
-
កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងជប៉ុន បាន ចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តស្វែងរកអ្នកវិនិយោគពីជប៉ុន លើការផលិតផលិតផលប្លាស្ទិ ដែលយកចេញពីដំឡូងមីនៅកម្ពុជា។ លទ្ធផលផ្កែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រទេសជប៉ុន នៅក្នុងអំឡុងស្នាក់នៅ និងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ASAO Keiichiro បានរំលឹកអំពីកិច្ចសហប្រតិបត្តិកាដ៏ល្អ រវាងក្រសួងបរិស្ថានជប៉ុន ជាមួយក្រសួងបរិស្ថានកម្ពុជា លើការរៀបចំសិក្ខាសាលាលើកទី២២ ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG) នៅអាស៊ី (WGIA22)” ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេសទាំង២ កម្ពុជា-ជប៉ុន និងការចុះហត្ថលេលើលិខិតនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់…
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់លើការងារព្យាបាល និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន បានស្នើឱ្យអន្តរក្រសួង អង្គការដៃគូ និងវិស័យឯកជនបន្តសហការរួមគ្នាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់ការថែទាំ ព្យាបាល ស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន ឲ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដូចនេះ ក្នុងឱកាសបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) នាថ្ងៃពុធទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវទស្សនៈទានដល់អង្គប្រជុំដូចជា៖ ត្រូវពិនិត្យមើលការងារអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ឱ្យបានច្បាស់លាស់ នៅគ្រប់លំដាប់ថ្នាក់ រក្សានិរន្តរភាព នៃមធ្យោបាយ នៅតាមក្រសួងស្ថាប័ន បង្កើនការទាក់ទាញ និងកៀគរធនធាន យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស មានជាអាទិ៍ ការបណ្តុះបណ្តាល ការវិភាគអេពីដេមីសាស្រ្ត មន្ទីរពិសោធន៍ ការធ្វើតេស្តរកសារធាតុញៀន ។ ពង្រឹងភាពធន់ និងប្រព័ន្ធនៃការគិតគូរទុកជាមុនចំពោះហានិភ័យដែលកើតមានឡើងជាយថាហេតុលើកទឹកចិត្តឱ្យមានកិច្ចសហការប្រតិបត្តិការអន្តរក្រសួង ជាមួយដៃគូអភិវឌ្ឍ និង វិស័យឯកជនរកវិធីសាស្រ្តវាស់វែងការងារដោយជំនាញស្ថាប័នរៀងៗខ្លួនជាមួយនឹងពេលវេលាជាក់លាក់ ។ សូមជម្រាបថា កិច្ចប្រជុំខាងលើនេះដើម្បីប្រមូលធាតុចូល ពិភាក្សា និងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ។…
-
ទីក្រុង និង ស្រុករបស់កម្ពុជាចំនួន ៥ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

(ភ្នំពេញ)៖ ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត រួមមាន ៖ ១) ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥២) ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា៣) ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត៤) ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតនិង ៥) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។ ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយអគ្គលេខាអាស៊ាន ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង…
-
កម្ពុជាប្ដេជ្ញាចិត្តខ្ពស់ និង បង្ហាញពីជំហរក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក

(ទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី)៖ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នាកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានថ្លែងសុន្ទរកថា ដ៏សំខាន់មួយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង ជំហររបស់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក។ ក្នុងនោះ កម្ពុជាបានអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា គោលនយោបាយបរិស្ថាន ដោយបានអនុម័តយុទ្ធសាស្ត្រជាតិ “ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូល” និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាព អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ការគ្រប់គ្រងសំរាមប្លាស្ទិក និងការជំរុញឱ្យប្រជាជនកម្ពុជាច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបអនុវត្តគោលការណ៍ 4R (បដិសេធ កាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃឡើងវិញ)។ ការអភិរក្សព្រៃឈើ និងបរិស្ថាន បានដាក់ចេញការដាំកូនឈើជាង ២លានដើម ក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយចំនួនចំណុចក្តៅនៃភ្លើងឆេះព្រៃ និងអនុវត្តច្បាប់បរិស្ថានតឹងរ៉ឹងដោយតម្រូវឱ្យវិស័យឯកជនដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ជាដើម។ សកម្មភាពចម្បងទាំងនេះ គឺឈានឆ្ពោះទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រជាតិរយៈពេលវែង ដែលក្នុងនោះមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាផែនការជាតិ និងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាទិសដៅក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ធានាការបាត់បង់ជីវចម្រុះ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Plug and Play Cambodia Community Series: Scale and connect

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Plug and Play Cambodia Community Series: Scale and connect ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play LLC ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក.ប.ទ. តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធនាគារ ធុរជន និងស្ថាបនិកធុរកិច្ចថ្មី សរុប ១០០រូប នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ពិធីនេះ រៀបចំឡើងដោយ Plug and Play Cambodia និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយសហការជាមួយ ក.ប.ទ. ក្នុងគោលបំណងប្រមូលផ្ដុំសហគ្រាស វិនិយោគិន និងធុរកិច្ចថ្មី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង…
-
ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន រួមគ្នា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ វិស័យ អប់រំ ខេត្តអានហួយ ប្រទេសចិន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតរួមគ្នា នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពទទួលស្គាល់ជំនាញកម្ពុជា-ចិន—រោងជាង ហួយជាំង (Huijiang workshop)។ អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្ដូរការសិក្សា ដើម្បីលើកកម្ពស់កម្រិតស្ដង់ដាអន្តរជាតិនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកត់សម្គាល់ថា កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ហើយនៅពេលនេះភាគីទាំងពីរបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀតលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងជំរុញលើកកម្ពស់ឱ្យសិស្សនិស្សិត គ្រូបង្គោលពីកម្ពុជា និងចិន មានសមត្ថភាពកាន់តែប្រសើរស្របតាមការរីកចម្រើន និងការវិវឌ្ឍនៃបច្ចេកវិទ្យា។ សម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស និងជាពិសេសវិនិយោគិនចិនមកកម្ពុជា។…