Category: នយោបាយ

  • អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​

    អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​

    កំពង់ចាម៖ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្តកំពង់ចាមនិងរួមដំណើរដោយ​ឯកឧត្តម​ សួស​ ឡា​ ប្រធានសាលា​ដំបូងខេត្ត ឯកឧត្តម​ វង្ស​ ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា​នៃ​អអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារកាលពីព្រឹកថ្ងៃ ទី២ ខែកញ្ញា បានអញ្ជើញពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាង​ជួសជុលយានយន្តនៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។ ក្នុងជំនួបនិងស្វែងយល់ពីសកម្មភាពបណ្ដុះបណ្ដាលខាងលើ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្ត​ជំរុញដល់​សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស​ និងកំពុងអនុវត្តផ្ទាល់លើជំនាញជួសជុលម៉ូតូ​ និងរថយន្ត ទាំងអស់ឱ្យ​យកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ​ឲ្យបានចប់​ដើម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង​ ឬធ្វើ​ឱ្យគេ​ដើម្បីកាត់បន្ថយភាពក្រីក្រផង​ និងលើកស្ទួយជីវភាពក្នុងគ្រួសារឱ្យកាន់តែល្អប្រសើរឡើង៕ ដោយ៖លី ពៅ

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានគណនីហ្វេសប៊ុកឈ្មោះ សមរង្ស៊ី ដែលបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន មានជាប់​ពាក់​ព័ន្ធនឹងការទិញភាគហ៊ុនថាមពលដ៏ធំមួយរបស់ថៃ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានគណនីហ្វេសប៊ុកឈ្មោះ សមរង្ស៊ី ដែលបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន មានជាប់​ពាក់​ព័ន្ធនឹងការទិញភាគហ៊ុនថាមពលដ៏ធំមួយរបស់ថៃ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ២ ខែ កញ្ញ ឆ្នាំ ២០២៥នេះ​បាន​ចេញ​សេចក្តីប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេស​​ប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤ភាគរយ នៃក្រុម​​ហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ​តាម​រយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃ​បដិ​សេធ​មិន​ព្រមលក់ឱ្យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនជ្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនង​អ្វីជា​មួយ​ជនជាតិអាហ្វ្រិកខាងត្បូងដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិន​ដែល​បានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើង​ខាង​លើនោះ​ដែរ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម នៅវិមាននាយករដ្ឋមន្ត្រី ទីក្រុងហាណូយ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារនាយករដ្ឋមន្ត្រីវៀតណាម នៅវិមាននាយករដ្ឋមន្ត្រី ទីក្រុងហាណូយ

    (ហាណូយ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាននាយករដ្ឋមន្ត្រី ទីក្រុងហាណូយ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។

  • សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន ជាកម្លាំងជំរុញបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម

    សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន ជាកម្លាំងជំរុញបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម

    (ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទិវាបុណ្យឯករាជ្យជាតិវៀតណាម មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញ សម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។ នេះបើតាមបណ្ដាញសង្គមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។ ​ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិ និងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅរដ្ឋធានីហាណូយ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅរដ្ឋធានីហាណូយ

    (ហាណូយ)៖ សម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥) នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។

  • ឡាវ ជំរុញឱ្យ កម្ពុជា-ថៃ រក្សានូវភាពអត់ធ្មត់ខ្ពស់លើជម្លោះព្រំដែន និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ

    ឡាវ ជំរុញឱ្យ កម្ពុជា-ថៃ រក្សានូវភាពអត់ធ្មត់ខ្ពស់លើជម្លោះព្រំដែន និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ

    (ចិន)៖ ប្រធានាធិបតីឡាវ បានជំរុញឱ្យ កម្ពុជា-ថៃ រក្សានូវភាពអត់ធ្មត់ខ្ពស់សម្រាប់ជម្លោះព្រំដែន និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ហើយទប់ស្កាត់មិនឱ្យមានជម្លោះរវាង ប្រទេសទាំងពីរ ។ ការជំរុញរបស់ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងជំនួបពិភាក្សាទ្វេរភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសចិន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន បានឲ្យដឹងថា នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ ខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មី ចំពោះការបន្តពូនជ្រំ ទំនាក់ទំនងជាប្រពៃណី និងជំរុញការពង្រឹង…

  • ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

    ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

    ភ្នំពេញ ៖ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ បានឆ្លុះបញ្ចាំងឱ្យឃើញពីការរួមវិភាគទានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។ ការកំណត់អំពីវិសាលភាពនៃឯកសារនេះ ដែលគ្របដណ្តប់តែលើវិស័យហិរញ្ញវត្ថុផ្នែកមិនមែនធនាគារប៉ុណ្ណោះ ពោលគឺអនុវិស័យទាំង៦ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ ឯកសារនេះក៏មានអន្តរសកម្ម ព្រមទាំងកំណត់អំពីកិច្ចសហការ និងសហប្រតិបត្តិការជាមួយនឹងវិស័យហិរញ្ញវត្ថុផ្នែកធនាគារ ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា កាលពីឆ្នាំ២០២៣ គោលនយាបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយបានចង្អុលបង្ហាញក្នុងវិធានការគោលនយោបាយទី១៦ នៃគោលដៅទី១ ឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង ។ គោលបំណងមិនត្រឹមតែផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការប៉ុណ្ណោះទេ តែក៏នឹងទទួលយកធាតុចូលបន្ថែមពីតួអង្គពាក់ព័ន្ធ សម្រាប់យកទៅរៀបចំផែនការសកម្មភាព ៣ឆ្នាំរំកិល ក៏ដូចជាមតិកែលម្អបន្ថែម សម្រាប់ធ្វើសុវុឌ្ឍិកម្ម ដោយឯកសារនេះក៏ជាកម្មវត្ថុនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីជាមូលដ្ឋានដល់ការជំរុញ តម្រង់ទិស និងធ្វើវិសិដ្ឋកម្ម ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ។…

  • លោក Elon Musk ព្រមានថា ប្រជាជនអឺរ៉ុបប្រឈមអត្រាស្លាប់ខ្ពស់ជាងចាប់កំណើត

    លោក Elon Musk ព្រមានថា ប្រជាជនអឺរ៉ុបប្រឈមអត្រាស្លាប់ខ្ពស់ជាងចាប់កំណើត

    វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានព្រមានថា ប្រជាជនអឺរ៉ុបទំនងជាប្រឈមមុខនឹងអត្រាស្លាប់ខ្ពស់ជាងអត្រាចាប់កំណើត ដរាបណាប្លុកមានសមាជិកចំនួន ២៧ ប្រទេសមួយនេះ អាចដោះស្រាយបញ្ហាប្រជាសាស្រ្តរបស់ខ្លួន តាមរយៈការបង្កើនអត្រាកំណើត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣១ ខែសីហា។ លោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX បានព្រមានបែបនេះ តាមរយៈសារបង្ហោះលើវេទិការ X កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយយោងតាមស្ថិតិរបស់ប្រទេសស្កុតឡែន ដែលបង្ហាញថា អត្រាស្លាប់មានចំនួន ៣៤% ខ្ពស់ជាងអត្រាចាប់កំណើត នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។ មហាសេដ្ឋីពិភពលោកមានវ័យ ៥៤ឆ្នាំរូបនេះ គឺជាអ្នកតស៊ូមតិសម្រាប់ការជំរុញអត្រាកំណើត ដោយរូបលោកបានបង្កើតកូនយ៉ាងហោចណាស់ ១៤នាក់ និងបានបរិច្ចាគលុយរាប់លានដុល្លារគាំទ្រដល់ការងារស្រាវជ្រាវការមានកូន ហើយលោកជារឿយៗតែងតែលើកឡើងពីការជូនដំណឹងអំពីការធ្លាក់ចុះនៃប្រជាសាស្រ្តនៅអឺរ៉ុប។ ផ្អែកតាមទិន្នន័យប្រជាសាស្ត្រសកល លោក Musk បានអះអាងថា អរិយធម៌ “នឹងដួលរលំ” លុះត្រាតែអត្រាកំណើតកើនឡើង។ លោកថា ការដួលរលំនៃចំនួនប្រជាជនដោយសារការមានកូនទាប គឺ “ជាហានិភ័យធំជាងការដួលរលំអរិយធម៌” ដោយសារតែការប្រែប្រួលអាកាសធាតុ។ នៅទូទាំងពិភពលោក ការមានកូនបានធ្លាក់ចុះអស់រយៈពេលជាង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅចិន

    (ភ្នំពេញ)៖ នាយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅប្រទេសចិននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលធ្វើឡើងនៅទីក្រុងធានជីន ។ ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ជួបពិភាក្សាការងារប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង, ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, ឯកឧត្តម ផាម…

  • សម្តេចតេជោ ហ៊ុន សែន ៖ ៧ខែឆ្នាំនេះ កម្ពុជា នាំចេញទំនិញទៅវៀតណាម ច្រើនជាងទំនិញវៀតណាម នាំមកកាន់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ៖ ៧ខែឆ្នាំនេះ កម្ពុជា នាំចេញទំនិញទៅវៀតណាម ច្រើនជាងទំនិញវៀតណាម នាំមកកាន់កម្ពុជា

    (ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រយៈពេល ៧ខែ ក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះ កម្ពុជា នាំទៅកាន់វៀតណាមគឺមានប្រមាណ ៣,៨ពាន់លានដុល្លារ និងវៀតណាម នាំមកកាន់ប្រទេសកម្ពុជា គឺប្រមាណ ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកម្ពុជា ជាប្រទេសមានវត្ថុធាតុដើម ហើយវៀតណាម ជាប្រទេសកែច្នៃ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម នារសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍ ៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា…