-
ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដារជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ

ស្របគ្នានឹងការប្រកាសគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងគាំទ្រឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដារជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោយជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន សម្ដេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី ។ សម្ដេចធិបតីក៏បានបញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិន ដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាពស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រធានាធិបតីចិន សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញនូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រួលទុក្ខលំបាករបស់ប្រជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់ ៕
-
សម្ពោធដាក់ឱ្យដំណើរការសាខា ប ស ស នៅផ្សារទំនើបអីអនទាំង៣ ភ្ជាប់ជាមួយមជ្ឈមណ្ឌលស្វែងរកការងារធ្វើ

(ភ្នំពេញ)៖ សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម នៅតាមផ្សារទំនើបអីអនទាំង៣សាខានៅក្នុងរាជធានីភ្នំពេញ នឹងបង្កលក្ខណៈងាយស្រួលទៅដល់បងប្អូនកម្មករ និយោជិត ក៏ដូចជា អ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមកចុះឈ្មោះ ធ្វើបណ្ណ ប ស ស កាន់តែនៅគៀកលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលមានទីលំនៅជិតរាជធានីភ្នំពេញ បន្ថែមលើសាខានានានៅតាមបណ្តារាជធានីខេត្ត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសម្ពោធសាខា បេឡាជាតិសន្តិសុខសង្គម នៅសាខាអីអនទាំង៣ ភ្ជាប់ជាមួយនិងមជ្ឈមណ្ឌលស្វែងរកការងារធ្វើនៅក្នុងរាជធានីភ្នំពេញនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ដែរថា គ្រប់ទីតាំងសាខា ប ស ស របស់ក្រសួងការងារ និងភ្ជាប់ជាមួយនិងមជ្ឈមណ្ឌលសម្រាប់ស្វែងរកការងារ ដល់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ អាចមកសួរនាំព័ត៌មានពីឱកាសការងារនៅទីនេះ ដោយបុគ្គលិកប្រចាំការ ជារៀងរាលថ្ងៃផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណទៅដល់ផ្សារទំនើអីអនទាំង៣សាខា ដែលផ្តល់ទីតាំងសម្រាប់សាខា ប ស ស និងមជ្ឃមណ្ឌលស្វែងរកការងារធ្វើ ដោយមិនគិតថ្លៃ រួមជាមួយនិងមិនគិតថ្លៃទឹកភ្លើងទាំងអស់។…
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចដាក់សេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ របៀបវារៈក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ រួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥ ។ ៣-កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋានអន្តរជាតិ ណយបៃ នៃទីក្រុងហាណូយ ប្រកបដោយសុវត្ថិភាព

(ហាណូយ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរដល់អាកាសយានដ្ឋានអន្តរជាតិ ណយបៃ នៃទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើសម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម…
-
Starlink កំពុងរាតត្បាតខ្លាំង៖ គ្រោះមហន្តរាយកំពុងលេចឡើងនៅកម្ពុជា

ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់នូវ “ដំបងពន្ធ” ប្រឆាំងនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយអនុវត្តវិធានការពន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន។ គួរកត់សម្គាល់ថា ជាផ្នែកមួយនៃការចរចារពន្ធគយ សហរដ្ឋអាមេរិកបានគំរាមកំហែងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក្នុងការអនុញ្ញាតឱ្យចូលប្រើសេវា Starlink ដែលជាការផ្លាស់ប្តូរមួយដែលនឹងនាំមកនូវហានិភ័យដែលអាចកើតមានជាច្រើន។ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា Starlink – ប្រតិបត្តិការហួសពីការគ្រប់គ្រងរបស់ប្រទេសណាមួយក្រៅពីសហរដ្ឋអាមេរិក – បង្កការគំរាមកំហែងច្រើនមុខចំពោះសន្តិសុខព័ត៌មានជាតិ និងអធិបតេយ្យភាពឌីជីថល។ យោងតាមប្រភពខាងក្នុងបានឱ្យដឹងថា ខណៈដែលបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមនៅក្នុងប្រទេសថៃ រួមទាំងគណបក្សភ្លើងទៀន និងក្រុមការងារដែលគាំទ្រលោក សម រង្ស៊ី កំពុងប្រើប្រាស់ Starlink កាន់តែខ្លាំងឡើងសម្រាប់ការទំនាក់ទំនង និងការសម្របសម្រួល។ តួអង្គទាំងនេះកំពុងរៀបចំកិច្ចប្រជុំសម្ងាត់ ញុះញង់យ៉ាងសកម្មនូវមនោសញ្ចេតនាក្នុងចំណោមក្រុមយុវជន ហើយថែមទាំងជំរុញឱ្យពលករខ្មែរនៅក្នុងប្រទេសថៃត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅពេលនេះ ដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខនឹង “បញ្ហាផ្ទៃក្នុង និងខាងក្រៅ” ក្នុងគោលបំណងបង្កើត “និទាឃរដូវអារ៉ាប់” នៅកម្ពុជា ដើម្បីផ្តួលរំលំរបបបច្ចុប្បន្ន។ លើសពីនេះ ជាមួយនឹងអត្ថប្រយោជន៍នៃការគ្របដណ្តប់ធំទូលាយ និងការចំណាយទាប នៅពេលដែល Starlink ចូលមកប្រទេសកម្ពុជា វាពិតជានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ឧស្សាហកម្មទូរគមនាគមន៍ និងអ្នកផ្គត់ផ្គង់ទូរគមនាគមន៍ក្នុងស្រុក ដែលនឹងនាំឱ្យភាគហ៊ុនទីផ្សារធ្លាក់ចុះ ការបាត់បង់អតិថិជនយ៉ាងសំខាន់ និងសម្ពាធជាច្រើនទៀតសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ប្រពៃណី។ កាន់តែពិសេស វាអាចជះឥទ្ធិពលដល់ចំណូលសារពើពន្ធជាតិ និងធ្វើឱ្យខូចដល់វិស័យទូរគមនាគមន៍ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ ហានិភ័យដែលអាចកើតមានដោយ Starlink…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតីឡាវ នៅប្រទេសចិន

(ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។
-
ចិន នឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ ក្នុងការកសាង និងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ក៏ដូចជា ការពារអធិបតេយ្យភាពជាតិដោយម្ចាស់ការខ្លួនឯង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៣០ សីហា ២០២៥ ។ មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នាល្ងាចថ្ងៃទី៣០ សីហា…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមទិវាបុណ្យឯករាជ្យជាតិវៀតណាម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន…
-
ប្រទេសចិន នឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ

(ប៉េកាំង)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង ហូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានអះអាងថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ ។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធាន បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។ ជាការឆ្លើយតប…
-
បទអន្តរាគមន៍ដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល «កម្ពុជា ៖ ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រនិងកោតសរសើរច្រើន»

(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា នៅតែផ្តល់តម្លៃយ៉ាងខ្ព់សដល់កិច្ចព្រមព្រៀងឈប់បាញ់និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសនិងប្រជាជនទាំងពីរ(កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល។ តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេស្គាល់និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈសកម្មភាពការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលនេះនិងបានពាំនាំយករឿងរ៉ាវពិតទាំងឡាយពីកម្ពុជាទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះ ការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ បញ្ឈប់ការបង្ករហេតុដែលនាំដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរក៏បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងមកលើកម្ពុជា។ សំឡេងតែមួយរបស់កម្ពុជាដែលថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខ្មែរបង្ហាញទៅកាន់ពិភពលោកគឺ កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់អន្តរជាតិ កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គឺមិនមែនជម្លោះប្រដាប់អាវុធទេ។ គោលបំណងនិងសកម្មភាពជាក់ស្តែងរបស់កម្ពុជាត្រូវបានសហគមន៍អន្តរជាតិដឹងលឺ និងបានឃើញផ្ទាល់ភ្នែកតាមរយៈមធ្យោបាយច្រើនយ៉ាងមានដូចជា ដំណើរទស្សនកិច្ចរបស់អង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាមន្ត្រីបរទេសផ្សេងៗទៀតរួមទាំងអ្នកសារព័ត៌មានផង ដែលបានមកដល់កម្ពុជា ក៏ដូចជាការនាំសារពីការពិតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក។ សរុបទៅ អាចនិយាយបានថា កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុងមួយនិងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជាទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។…