Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ គម្រោងដាំស្មៅយក្សរួមចំណែកទប់ស្កាត់ការកាប់ដើមឈើធម្មជាតិ យកមកធ្វើជាអុសដុតនិងជួយលើកកម្ពស់ជីវភាពសហគមន៍

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ គម្រោងដាំស្មៅយក្សរួមចំណែកទប់ស្កាត់ការកាប់ដើមឈើធម្មជាតិ យកមកធ្វើជាអុសដុតនិងជួយលើកកម្ពស់ជីវភាពសហគមន៍

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានមានគម្រោងជំរុញការដាំស្មៅយក្ស (Giant King Grass) ដើម្បីពង្រឹងការទប់ស្កាត់ ការកាប់ឈើធម្មជាតិធ្វើអុស រួមចំណែកពង្រីកគម្របបៃតង និងជួយលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Adam Henson នាយកផ្នែកអភិរក្សនៃអង្គការ Wild Earth Allies នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានលើកឡើងពីសារៈសំខាន់នៃការដាំស្មៅយក្ស ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការចំអិនអាហារ។ ជាមួយគ្នានេះ ស្មៅយក្សមានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដែលប្រជាពលរដ្ឋ បានកាប់ឈើធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាំស្មៅយក្ស នឹងជួយចូលរួមចំណែកកាន់តែប្រសើរក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ និងជួយពង្រីកគម្របបៃតងនៅកម្ពុជា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ជំរុញការបណ្តុះ និងចែកកូនឈើកជូនប្រជាពលរដ្ឋ យកទៅដាំយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណូល ហើយក៏ជាការរួមចំណែកសំខាន់ដល់ការអភិរក្សព្រៃឈើផងដែរ។ ពេលនេះសហគមន៍…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន “៤៣៤លានរៀល” ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន “៤៣៤លានរៀល” ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤,០០០,០០០រៀល” (បួនរយសាមសិបបួនលានរៀល) ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងនាមអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ប៉ែន សុបភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបាននាំយកថវិកាចំនួន “៤៣៤លានរៀល” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីបន្តគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មរផ្ដល់សេវាពិនិត្យ និងព្យាបាលទារកនិងកុមារកម្ពុជា ដោយឥតគិតថ្លៃ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាត និងមានអត្ថន័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាត និងមានអត្ថន័យ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។ សម្តេចធិបតីបានបញ្ជាក់នាយប់ថ្ងៃទី២៩សីហា ថា ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះថា រូបប្រជាពលរដ្ឋជាច្រើនពេញផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ព និងវីរៈនគរបាលជាតិយើង ដែលពេលនោះ កំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង ។ ចំណែកឯរូបខ្ញុំ ដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥) ។ ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស…

  • ឯកឧត្តម ជុន វ៉ាត ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចង្អៀតលើសេចក្តីព្រាង ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

    ឯកឧត្តម ជុន វ៉ាត ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចង្អៀតលើសេចក្តីព្រាង ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

    (ភ្នំពេញ)៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល (ក.ស.ឌ.) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចង្អៀត លើសេចក្តីព្រាង “ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងគណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) និងក្រុមការងារជំនាញបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃ ក.ប.ទ. សរុបប្រមាណ ១៥ រូប។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមគោលបំណងពិភាក្សាលើការងារកម្រិតបច្ចេកទេសក្នុងការកំណត់អភិក្រមនៃការគិតគូរលើយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងវិស័យឌីជីថលជារួម៕ ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្តម ហេង សួរ ៖ សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

    ឯកឧត្តម ហេង សួរ ៖ សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងរបស់ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺធ្វើឡើង ក្នុងកម្មវិធីជួបជុំអតីតនិស្សិតខ្មែរសិក្សានៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sun & Moon Riverside Hotel កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រនិងផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើការកសាងធនធានមនុស្ស និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា តាមរយ: ការរួមចំណែករបស់អតីតនិសិ្សតដែលធ្លាប់សិក្សានៅសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក គីម ហ្សន់ស៊ូ ភារៈធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពជិតស្និទ្ធបំផុតខ្លាំងជាងពេលណាៗទាំងអស់។ កាលពីឆ្នាំមុន ជំនួបកំពូលដែលបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

  • ឯកឧត្តម ប៊ិន ត្រឈៃ ៖ កម្ពុជានឹងមានប្រជាជន ២២លាននាក់ក្នុងឆ្នាំ ២០៥០ ដែលបង្កើតឱកាសប្រជាសាស្ត្រសម្រាប់អភិវឌ្ឍសង្គម–សេដ្ឋកិច្ច

    ឯកឧត្តម ប៊ិន ត្រឈៃ ៖ កម្ពុជានឹងមានប្រជាជន ២២លាននាក់ក្នុងឆ្នាំ ២០៥០ ដែលបង្កើតឱកាសប្រជាសាស្ត្រសម្រាប់អភិវឌ្ឍសង្គម–សេដ្ឋកិច្ច

    (ភ្នំពេញ)៖ ប្រជាជនកម្ពុជា មានប្រមាណ ១៧,២លាននាក់ នៅឆ្នាំ២០២៤ ហើយនឹងកើនដល់ ២២លាននាក់ នៅឆ្នាំ២០៥០ ។ ក្នុងចំណោមនេះ ប្រជាជនអាយុពី ១៥ ដល់ ៥៩ឆ្នាំ មាន ៦៣,១% នៅឆ្នាំ២០២៤ ហើយនឹងថយចុះតិចតួចទៅ ៦១,៧% នៅឆ្នាំ ២០៥០។ ទិន្នន័យនេះបញ្ជាក់ថា កម្ពុជា នឹងមានកម្លាំងពលកម្មច្រើនរហូតដល់ក្រោយឆ្នាំ២០៥០ ដែលជាឱកាសសំខាន់សម្រាប់អភិវឌ្ឍសង្គម–សេដ្ឋកិច្ច ប៉ុន្តែតម្រូវឱ្យមាន វិនិយោគប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីបំលែងឱកាសនេះទៅជាភាពជោគជ័យពិតប្រាកដ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងកិច្ចប្រជុំអន្តរក្រសួងកម្រិតខ្ពស់ ដើម្បីធ្វើបច្ចុប្បន្នភាព នៃការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយ កម្ពុជាបានឈានទៅរកការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់ ដោយក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយកំពុងឆ្ពោះទៅរក ចក្ខុវិស័យ ២០៥០ ដើម្បីក្លាយជាប្រទេសចំណូលខ្ពស់។…

  • ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យការប្រមូលទិញស្រូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យការប្រមូលទិញស្រូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការប្រមូលទិញស្រូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ក្រុមការងារមន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់បន្តនៅជាប់ជាមួយពុកម៉ែបងប្អូន ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវក្នុងរដូវនេះ តាមរយៈការសម្របសម្រួលរោងម៉ាស៊ីនមកទិញដល់ទីវាល។ បន្ថែមពីនេះ ក្រសួងកសិកម្មនឹងបន្តជ្រោមជ្រែងប្រជាកសិករក្នុងការស្ដារមកវិញនៅរដូវកាលក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលនឹងជួយកាត់បន្ថយថ្លៃដើមដាំដុះ និងតភ្ជាប់ទីផ្សារធានាថ្លៃទុកមុន៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ឯកឧត្តម ឌិត ទីណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនភៀសខ្លួន ១២គ្រួសារ នៅខេត្តបន្ទាយមានជ័យ

    ឯកឧត្តម ឌិត ទីណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនភៀសខ្លួន ១២គ្រួសារ នៅខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី គណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខពុកម៉ែបងប្អូនភៀសខ្លួនដោយសារកងទ័ពថៃចូលមករាយបន្លាលួស ចំនួន ១២គ្រួសារនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមប្រធានក្រុមការងារ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ ហើយទុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សហរដ្ឋអាមេរិក បញ្ជាក់ជំហគាំទ្រ និង​បន្តយកចិត្តទុកដាក់តាមដានលេីការងារ​បទឈប់បាញ់​រវាងកម្ពុជា-ថៃ ឱ្យ​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ​

    សហរដ្ឋអាមេរិក បញ្ជាក់ជំហគាំទ្រ និង​បន្តយកចិត្តទុកដាក់តាមដានលេីការងារ​បទឈប់បាញ់​រវាងកម្ពុជា-ថៃ ឱ្យ​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ​

    (ភ្នំពេញ)៖ គណៈប្រតិភូសភាអាមេរិក បានគូសបញ្ជាក់ថា ​សហរដ្ឋអាមេរិក បញ្ជាក់ជំហក្នុងគាំទ្រ និង​បន្តយកចិត្តទុកដាក់តាមដានលេីការងារ​បទឈប់បាញ់​រវាងកម្ពុជា-ថៃ ឱ្យ​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ ។ ការបញ្ជាក់របស់គណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ លោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋ Georgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា-ថៃ មានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) ចំនួន ៤ រួចមកហើយ ដែលមានលទ្ធផលល្អប្រសើរ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា-ថៃ មានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) ចំនួន ៤ រួចមកហើយ ដែលមានលទ្ធផលល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ថា យើងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ចំនួន ០៤ រួចមកហើយ ដែលមានលទ្ធផលល្អប្រសើរ ហើយបានបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការជជែកគ្នា និងដោះស្រាយបញ្ហា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការផ្ទុះអាវុធជាថ្មី។ អ្នកនាំពាក្យដដែលបានបន្តថា បន្ថែមពីលើនេះ ថ្នាក់ដឹកនាំ កម្ពុជា ថៃ និងម៉ាឡេស៊ី តែងតែទំនាក់ទំនងគ្នាជាបន្តបន្ទាប់ ដើម្បីជជែកដោះស្រាយបញ្ហានានា ក្នុងន័យបញ្ចៀសភាពតានតឹង ដើម្បីរក្សាបទឈប់បាញ់ឱ្យបានស្ថិតនៅជាធរមាន ។ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ទាំងនេះ បង្ហាញពីការខិតខំរបស់ភាគីទាំងពីរ ដែលផ្តល់តម្លៃដល់បទឈប់បាញ់ និងការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេស ការអត់ធ្មត់របស់ថ្នាក់ដឹកនាំយើង ដែលតែងតែចាត់ទុកសន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បងបំផុត ៕ អត្ថបទ ៖ វណ្ណលុករូប…