-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៃសហរដ្ឋអាម៉េរិក និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ សូមជម្រាបថា លោកជំទាវ បេត វ៉ាន់ដាញ បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជា នាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ មានទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។ មុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន ៖ ពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាន ពលរដ្ឋកម្ពុជាម្នាក់មានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ តែបច្ចុប្បន្នកើនឡើងដល់ប្រមាណ ២.៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលដែលកម្ពុជា ចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ តែបច្ចុប្បន្នកើនឡើងដល់ប្រមាណ ២.៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ឯកឧត្តម Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ហើយវត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតចាស់ បង្ហាញពីការយកចិត្តទុកដាក់របស់ទីម័រឡេស្តេមកលើកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំទីម័រឡេស្តេ…
-
កម្ពុជា-ថៃបង្ហាញឆន្ទៈប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖កម្ពុជា-ថៃបានបញ្ជាក់សាជាថ្មីនូវឆន្ទៈដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) គួរតែត្រូវ យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃកាលពីថ្ងៃទី២៧ ខែសីហា ។ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)កាលពីម្សិលមិញភាគីថៃធ្វើជាម្ចាស់ផ្ទះដោយជ្រើសយកខេត្តស៊ីសាកេតសម្រាប់ប្រារព្ធកម្មវិធី ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គួររម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ…
-
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចាត់ទុកសម្ដេចធិបតី ជាអ្នកដឹកនាំ ១រូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា បានថ្លែងចាត់ទុកសម្ដេចធិបតី ជាអ្នកដឹកនាំ ១រូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍ ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម U Khin Yi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញនូវសេចក្ដីសោមនស្ស ដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្ដងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព ។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់…
-
សប្បុរសជនផ្គត់ផ្គង់ អាហារដល់បេក្ខជនប្រឡងមកពីខេត្តឧត្ដរមានជ័យ និងគណៈមេប្រយោគ នៅមណ្ឌលសំណេរស្រុកពួក ខេត្តសៀមរាប

(ភ្នំពេញ)៖ បេក្ខជនប្រឡងបាក់ឌុប ដែលទទួលរងដោយផលប៉ះពាល់កើតចេញពីការឈ្លានពានពីសំណាក់កងទ័ពថៃត្រូវបានសប្បុរសជន ផ្គត់ផ្គង់អាហារជូនក្រោយប្រឡងបញ្ចប់មួយព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងរូបភាពគឺជាបេក្ខជនប្រឡងបាក់ឌុប មកពីខេត្តឧត្ដរមានជ័យ និងគណៈមេប្រយោគ នៅមណ្ឌលសំណេរស្រុកពួក ខេត្តសៀមរាប ដែលផ្តល់ជូនដោយសប្បុរសជន នាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥៕ ដោយ ៖ ម៉ាដេប៉ូ
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ តាមបណ្តោយព្រំដែននៃទឹកដីកម្ពុជាគឺមានគ្រាប់មីនជាច្រើនដែលបន្សល់ ទុកពីសម័យសង្គ្រាមស៊ីវិល

(ភ្នំពេញ)៖ ប្រទេសកម្ពុជាធ្លាប់បានបញ្ជាក់ប្រាប់ដល់ភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែននៃទឹកដីកម្ពុជាគឺមានគ្រាប់មីនជាច្រើនដែលបន្សល់ ទុកពីសម័យសង្គ្រាមស៊ីវិល។ នេះគឺជាការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ក្រសួងការពារជាតិ កម្ពុជាសូមសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍នៃការផ្ទុះមីនដែលបណ្តាលឱ្យកងថៃរងរបួសកាលពីម្សិលមិញ និងបានគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនប្រើប្រាស់ និងមិនដាក់គ្រាប់មីនថ្មីឡើយ ព្រមទាំងបានប្រកាន់ខ្ជាប់នូវការគោរពចំពោះអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដែរថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តដោយខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមនឹងគោលការណ៍ឯកភាពទាំង ១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាសូមឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការទូទៅដែលថាភាគីទាំងពីរបានព្រម ព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕ ដោយ ៖ ម៉ាដេប៉ូរូបភាព…
-
សម្តេចតេជោ និងសម្តេចធិបតី បានសាងសង់អគារសិក្សាថ្មីប្រមាណ ៤៥០០ខ្នង ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក បម្រើដល់ការសិក្សានៅទូទាំងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសាងសង់អគារសិក្សាថ្មីៗបានសរុបប្រមាណ ៤ ៥០០ខ្នង ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដើម្បីបម្រើដល់ការសិក្សា របស់សិស្សានុសិស្សនៅទូទាំងប្រទេស និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកសាងធនធានមនុស្ស ឱ្យកាន់តែប្រសើរថែមទៀត ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី ២៨ សីហា ឆ្នាំ២០២៥ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារមានការយកចិត្តដល់ប្រព័ន្ធអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលា សម្តេចទាំងទ្វេរ បានសាងសង់អគារសិក្សា សរុបប្រមាណ ៤ ៥០០ ខ្នង ។ ប៉ុន្តែបើបូកជាមួយអគារសាងសង់ដោយក្រសួងអប់រំ និងអង្គការជាដៃគូនានា សរុបច្រើនជាងនេះ…
-
ជប៉ុន ប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាមតែអាចធ្វើទៅបាន ដើម្បីគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និង ថៃ

(ភ្នំពេញ)៖ ជប៉ុនបានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាមតែអាចធ្វើទៅបាន ដើម្បីគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ ការបង្ហាញពីបំណងនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ និងឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ជំនួបនេះ បានធ្វើឡើងក្នុងខណៈដែល ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ដោយបាន និងកំពុងជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំង៣ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។ ក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង ឯកអគ្គរាជទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់រួមគ្នា អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព និងការធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពវិញ តាមរយៈការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ការខិតខំរក្សាភាពអត់ធ្មត់ ការបន្តទំនាក់ទំនងនៅគ្រប់កម្រិត…
-
ផ្លូវលេខ ៣៧០ប្រវែងជិត ៣០គម កំពុងដំណើរការជួសជុល និងតម្លើងភ្លើងសូឡាបំភ្លឺ ជូនប្រជាពលរដ្ឋប្រើប្រាស់

(ភ្នំពេញ)៖ ការដ្ឋានជួសជុលផ្លូវ៣៧០ មានប្រវែងសរុប២៩ ៥១៧ ម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ៧ នៃក្រុងសួង ឆ្លងកាត់ភូមិសាស្រ្តស្រុកត្បូងឃ្មុំ មកដល់ផ្លូវជាតិលេខ១១ ផ្សារអូររាំងឪ ស្រុកអូររាំងឪ បានកំពុងដំណើការ ក្រោមការគ្រប់គ្រងនិងថែទាំដោយក្រសួងអភិវឌ្ឍន៍ជនបទ។ កន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុល ផ្លូវនេះ ដោយមានវឌ្ឍនភាពជានិច្ច គឺបានចាក់កៅស៊ូ រួចរាល់សរុបជាង៥០%រួចហើយ។ បច្ចុប្បន្នការដ្ឋានជួសជុលផ្លូវ ក៏កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មផងដែរ នៅក្នុងមូលដ្ឋានស្រុកអូរាំងឪ ដែលមានការឆ្លងកាត់ឃុំចំនួន៤ រួមមានឃុំដំរិល ទួលសូភី ចក និងគងជ័យ ប្រវែងជាង ២០ ០០០ ម៉ែត្រ។ រដ្ឋបាលស្រុកអូររាំងឪ លើកឡើងថា ការដ្ឋានជួសជុលផ្លូវលេខ៣៧០ ក្នុងភូមិសាស្រ្តរបស់ខ្លួន បាននិងកំពុងដំណើរការទៅមុខជានិច្ច ក្នុងប្រវែងជាង១០ ០០០ ម៉ែត្រ ក្នុងនោះកំណាត់ផ្លូវ ប្រវែងជាង ៤០០០ម៉ែត្រ ចេញពីឃុំទូសូភី មកឃុំគងជ័យ បានលទ្ធផលប្រមាណ៨៥%រួចហើយ។ ដោយឡែកដំណើរការជួសជុល ដំណាក់កាលទីពីរ លើកំណត់ផ្លូវនៅសល់ប្រវែងប្រមាណ ៦ ០០០ ម៉ែត្រទៀត ចេញពីឃុំគងជ័យ ឆ្ពោះមកភ្ជាប់ផ្លូវជាតិលេខ៧ ទីប្រជុំជនស្រុកអូររាំងឪ ក៏នឹងចាប់ផ្តើមនៅក្នុងខែតុលាខាងមុខដែរ។ គម្រោងដែលនៅសល់នេះ…
-
ក្រសួងដែនដី និងក្រសួងសាធារណការ រួមគ្នាពង្រឹងវិស័យសំណង់ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ មន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមសហការគ្នាក្នុងការពង្រឹងលើវិស័យសំណង់ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងសោភណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា ។ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលនេះ នឹងជួយឱ្យមន្ទីរពិសោធន៍សំណង់នៃក្រសួងទាំងពីរ កាន់តែត្រូវបានពង្រឹងស្តង់ដារ គុណភាព សុវត្ថិភាព សោភណភាព និងមានការកំណត់សម្ភារៈបរិក្ខារសំណង់ ឱ្យបានច្បាស់លាស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងអស់បន្ថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តដល់មហាជនទូទៅអាចទទួលយកបាន ។ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលការងារនេះទាក់ទិនទៅនឹងយុទ្ធសាស្ត្ររួមរបស់ក្រសួង ដែលបានដាក់ចេញគឺការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ…