Category: នយោបាយ

  • ឯកឧត្តម គង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥

    ឯកឧត្តម គង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥

    (ខេត្តសៀមរាប)៖ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបិទ «សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោយដំណើរការរយៈពេល ២ថ្ងៃ ។ មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម គង់ សុភី បានលើកឡើងថា “ឆ្លងកាត់រយៈពេល២ថ្ងៃនេះ ការធ្វើបទបង្ហាញរបស់វាគ្មិន និងសំណួរចម្លើយក្នុងអង្គសិក្ខាសាលាអាស៊ាននេះ យើងទាំងអស់គ្នាពិតជាឃើញយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ។ លើសពីនេះទៅទៀត អ្នកជំនាញរបស់ប្រទេសអាស៊ានបូកបី និងមន្រ្តីជំនាញ របស់ប្រទេសសមាជិកអាស៊ាន បានចែករំលែកនូវមេរៀន និងបទពិសោធល្អៗ ដែលខ្លួនបានជួបប្រទះ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនេះ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (Digital Technology) ក្នុងការលើកកម្ពស់គុណភាព និងវិសាលភាពសេវាសាធារណៈ។” ក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុភី បានវាយតម្លៃថា សិក្ខាសាលាអាស៊ានស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដែលយើងទាំងអស់គ្នា បានចូលរួមក្នុងនាពេលនេះ បានក្លាយជាវេទិកាដ៏សំខាន់…

  • ក្រសួងអប់រំក្រើនរំលឹកដល់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ត្រូវ​គោរពបទ​ប្បញ្ញត្តិ​នៃការប្រឡងឱ្យបានត្រឹមត្រូវបើពុំនោះទេ នឹងប្រឈមធ្លាក់ជាស្វ័យប្រវត្តិ

    ក្រសួងអប់រំក្រើនរំលឹកដល់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ត្រូវ​គោរពបទ​ប្បញ្ញត្តិ​នៃការប្រឡងឱ្យបានត្រឹមត្រូវបើពុំនោះទេ នឹងប្រឈមធ្លាក់ជាស្វ័យប្រវត្តិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥នេះ បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រ​ឡងឱ្យ​បានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិក​គ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ជាមួយការក្រើនរំលឹកនេះក្រសួងក៏បានបញ្ជាក់ដែរថា៖បើក្នុងករណីរកឃើញបាន​ប្រព្រឹត្ត​សកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់​ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ ២០២៥ថ្ងៃស្អែកនេះ៕ ដោយ ៖ ម៉ា ដេប៉ូ

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ÷អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ÷អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ

    (កំពត)៖ អាជ្ញាធរក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងគ្រប់គ្រងការងារ​ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីផ្តល់ភាពសុខសាន្តជូនដល់ពលរដ្ឋដោយមានការផ្សព្វ​ផ្សា​យ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ពិសេសពង្រឹង​ការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ក្នុងន័យដើម្បីដាក់ចេញនូវវិធានការនានា បង្ការទប់ស្កាត់ ឲ្យទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ង បង្ករ ឲ្យមានភាព​អសន្តិ​សុខ​ក្នុងសង្គម ខណៈខេត្តកំពត ទទួលបានលទ្ធផលល្អប្រសើរកន្លងមក។ នេះជាប្រសាសន៍របស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ​ក្រសួង​មហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ ឯក ឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង​អភិ​បាល​រង នៃគណៈអភិបាលខេត្ត កំពតនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅ​សាលាខេត្តកំពត ។ ឯកឧត្តមសន្តិបណ្ឌិត បានកោតសរសើរចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលសម្រេចបាននូវលទ្ធផល និងការអិវឌ្ឍ​ជាច្រើន ដែលទាំងនេះជាសាក្ខីកម្មនៃការយកចិត្តទុកដាក់អនុវត្តន៍នូវ​កម្មវិធី​នយោ​បា​យ និងយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញ​ល្បឿន​នៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឈ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូល​ខ្ពស់​ក្នុងឆ្នាំ២០៥០។ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា…

  • GIZ ផ្តល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿង ជូនក្រសួង​ការងារសម្រាប់ប្រើប្រាស់ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ

    GIZ ផ្តល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿង ជូនក្រសួង​ការងារសម្រាប់ប្រើប្រាស់ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ

    (ភ្នំពេញ)៖ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់​ឧបករណ៍​បច្ចេកទេស​ចំនួន ៤៥គ្រឿង ជូនក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការ​កិច្ច​ការងារប្រើ​ប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេល​ចុះធ្វើអធិ​ការកិច្ច​ការ​ងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌ​សុវត្ថិភាព និងសុខ​ភាព​ការ​ងារ​(OSH) នៅតាម​សហ​គ្រាស និងគ្រឹះស្ថាន។ ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការ​ក្រសួង ក្រោមអធិបតីភាព​ឯកឧត្ដម សោម ចំណាន រដ្ឋលេ​ខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង មន្ត្រី​អធិការកិច្ច​ផ្នែក​សុវត្ថិ​ភាព និង​សុខ​ភាពការ​ងារនៃនាយក​ដ្ឋានពេទ្យ​ការងារ លោក Anwer Hasso នាយក​គម្រោង GIZ FABRIC Cambodia និង​ក្រុមការងារ​សម្រប​សម្រួល​នៃ​គម្រោង GIZ FABRIC Cambodia។ ឯកឧត្តម សោម ចំណាន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia…

  • ក្រសួងប្រៃសណីយ៍និងក្រសួងធនធានទឹកចុះMOU លើការដាក់ឱ្យប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​និងការតភ្ជាប់​អ៊ីនធឺណិត

    ក្រសួងប្រៃសណីយ៍និងក្រសួងធនធានទឹកចុះMOU លើការដាក់ឱ្យប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​និងការតភ្ជាប់​អ៊ីនធឺណិត

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម (ធ.ទ.ឧ.) នៅព្រកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើ​អនុស្សរណៈ​នៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយក្រសួងធនធានឺក និងឧត្តុនិយម ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ។ សូមជម្រាបជូនថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់ រាជរដ្ឋា ភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណង​លុប​បំ​បាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយ​មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជា​ក្រដា​សឡើយ​​។ ជាមួយគ្នានេះដែរ ថ្នាល verify របស់រាជរដ្ឋាភិបាល ក៏ត្រូវបានប្រើប្រាស់​ក្នុងប្រទេសមួយចំនួនក្នុងតំបន់ ផងដែរ ៕ ដោយ ៖ង៉ាន់ ទិត្យ

  • កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) រវាង យោធ ភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ សម្រេចលទ្ធផល ១១ ចំណុច

    កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) រវាង យោធ ភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ សម្រេចលទ្ធផល ១១ ចំណុច

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងបញ្ជាការដ្ឋាន​កងទ័ព​ភូមិ​ភាគទី២ នៃព្រះរាជាណាចក្រថៃ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃព្រះរាជា​ណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ខេត្តស៊ីសាកេត ព្រះរាជាណាចក្រ​ថៃ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះ ត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍​ឯក ប៊ុនស៊ីន ផាតភ្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និង សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ។ កិច្ចប្រជុំនេះ មានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅ​កាត់បន្ថយ ភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់​យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយ ភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការ​ប៉ះ​ទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន ១១ចំណុច ដូចខាងក្រោម៖ ១. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ​អនុវត្ត​សេចក្តី​សម្រេចនៃ កិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…

  • មន្ត្រីនគរបាល ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាល ត្រូវបម្រើជាតិមាតុភូមិ និងពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

    មន្ត្រីនគរបាល ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាល ត្រូវបម្រើជាតិមាតុភូមិ និងពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

    (កំពង់ស្ពឺ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីនគរបាល ដែល​ទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ត្រូវបម្រើជាតិមាតុភូមិ និងប្រជាពល​រដ្ឋ ប្រកបដោយភាពស្មោះត្រង់ ។ ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់សិស្សនគរបាល ជ័យលាភីចំនួន ៣១៧នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ នាថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០២៥ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ កំណែ​ទម្រង់នគរបាលជាតិ ដោយក្នុងនោះ ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភ និង​ផ្ដល់​អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាង​ធនធាន​មនុស្ស ផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់ និងលុបឈ្មោះ បណ្តេញ​ចេញមន្ត្រីនគរបាល ដែលល្មើសវិន័យ និងប្រព្រឹត្តប្រាស់ចាកពីច្បាប់រដ្ឋ ។ ឯកឧត្តម ទូច វិសាលសុខ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ ត្រូវធ្វើការជ្រើសរើសមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី…

  • សារធាតុញៀនជាង ៦គីឡូក្រាម និងកញ្ឆាជាង ១ពាន់ដើម ត្រូវបានដុតបំផ្លាញ​ចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន នៅខេត្តក្រចេះ

    សារធាតុញៀនជាង ៦គីឡូក្រាម និងកញ្ឆាជាង ១ពាន់ដើម ត្រូវបានដុតបំផ្លាញ​ចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន នៅខេត្តក្រចេះ

    (ខេត្តក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ ដុតបំផ្លាញគ្រឿងញៀនជាង ៦គីឡូក្រាម និង​ដើមកញ្ឆាជាង ១ពាន់ដើម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់​នៃបញ្ហា​គ្រឿងញៀននៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ ដោយមានការ​ចូលរួមពី មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ ។ សារធាតុញៀនដែលត្រូវបានដុតបំផ្លាញចោលនាពេលនោះ រួមមាន៖ គ្រឿងញៀន​ទម្ងន់ ២ពាន់ ៤៨១ក្រាម, កញ្ជាក្រៀមទម្ងន់ ៣ពាន់ ៩១០ក្រាម គ្រាប់ពូជកញ្ជា​ទម្ងន់ ១៣៣ក្រាម និងដើមកញ្ជាស្រស់ ១ពាន់ ៤០០ដើម ផងដែរ។ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេច​កំណត់យក ប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នាបង្ការ…

  • នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ កម្ពុជា និងភូមិភាគ២ ថៃ

    នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ កម្ពុជា និងភូមិភាគ២ ថៃ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ។ សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលទទួលបាននៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ…

  • ក្រសួងបរិស្ថាន ផាកពិន័យក្រុមហ៊ុន និងរោងចក្រចំនួន ៥២ និងខ្លះទៀតបញ្ជាឱ្យកែប្រែឈានដល់ផ្អាកដំណើរការទាំងស្រុង

    ក្រសួងបរិស្ថាន ផាកពិន័យក្រុមហ៊ុន និងរោងចក្រចំនួន ៥២ និងខ្លះទៀតបញ្ជាឱ្យកែប្រែឈានដល់ផ្អាកដំណើរការទាំងស្រុង

    (ភ្នំពេញ)៖ ក្រុមហ៊ុន និងរោងចក្រចំនួន៥២ ត្រូវបានក្រសួងបរិស្ថានផាកពិន័យ បញ្ជាឱ្យកែប្រែ និងខ្លះទៀតត្រូវបានផ្អាកដំណើរការទាំងស្រុងតែម្ដង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក្រោយរកឃើញក្រុមហ៊ុនទាំងនោះបញ្ចេញសំណល់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន…។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ សីហា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៥២ត្រូវបានក្រសួងផាកពិន័យ ហើយក្រុមហ៊ុនខ្លះដែលបំពុលខ្លាំងយើងបានឱ្យគាត់សងសំណងសំអាតទឹកអោយស្អាតវិញធ្ងន់តែម្តងអត់លើកលែងទេ ឱ្យធ្ងន់ជាទីបំផុតដើម្បីឱ្យក្រុមហ៊ុនដទៃទៀតកុំធ្វើតាម តែធ្វើតាមផាកសំណងឱ្យធ្ងន់ ។ បើតាមរដ្ឋមន្ត្រី ការសងសំណងដើម្បីយកលុយ គឺដើម្បីកុំឱ្យធ្វើទៅទៀត តែបើក្រុមហ៊ុនធ្វើទៅទៀតប្រភពទឹកស្អាតរបស់យើងមិនស្អាតទេ សុខភាពប្រជាជនគឺរងគ្រោះ ។ ឧទាហរណ បើទឹកបំពុលតែ ១លិត្រចូលទឹកស្អាត ប្រជាជនប៉ុន្មាននាក់ទៅឈឺ ព្យាបាលជំងឺអស់ប៉ុន្មាន អាហ្នឹងវាធ្ងន់ធ្ងរណាស់ ហើយបើបាត់បង់ជីវិត ជីវិតថ្លៃជាងអ្វីៗទាំងអស់ គ្មានអ្វីទិញបានទេ ហើយការផាកពិន័យអត់គ្រប់គ្រាន់ទេ ។ សូមជម្រាបថា មកទល់ពេលនេះ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញរោងចក្រ សហគ្រាស ៥២កន្លែង បានបញ្ចេញសំណល់រាវមានជាតិពុល ប៉ះពាល់ប្រភពទឹកសាធារណៈ។ រោងចក្រល្មើសទាំងនោះ ត្រូវបានក្រសួងបរិស្ថាន ចាត់វិធានការតាម «ក្រមបរិស្ថាន…