Category: នយោបាយ

  • ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាងឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិភាគទី ៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ ប៊ុនស៊ីន ផាតក្លាង

    ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាងឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិភាគទី ៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ ប៊ុនស៊ីន ផាតក្លាង

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថានៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៥នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅ ខេត្ត ឧត្តរមានជ័យ។ ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់​រវាង​កម្ពុជា-ថៃ» នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៥ នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹង​ថា ក្នុងកិច្ចប្រជុំនេះដែរសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញ​របស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ(RBC)។ ដោយឡែក​គណៈ​ប្រតិភូ​ថៃ​ដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី ២របស់ថៃ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC) ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពវិល​ត្រឡប់​មកវិញបានយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិបានឱ្យដឹងថាកាលពីថ្ងៃទី២៦…

  • សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ទទួលបានការគាំទ្រលើការបណ្តុះបណ្តាល​ជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ

    សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ទទួលបានការគាំទ្រលើការបណ្តុះបណ្តាល​ជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ

    (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុម​ប្រឹក្សា​ភិបាលនៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ចូលជួប​សម្ដែង​ការគួរសម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។ គោលបំណង នៃជំនួបគឺ ទី១ បង្ហាញពីចក្ខុវិស័យ សមិទ្ធផល និងទិសដៅ​បន្តការ​ងារ​របស់ JCI Cambodia ដែលបានសម្រេច នាពេលកន្លងមក រួមមានការចូលរួម​ការងារ​​សង្គមផ្សេងៗ អភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេស​ចូលរួមក្នុងការ​បណ្តុះ​បណ្តាលជំនាញសហគ្រិនភាព ដល់ពលរដ្ឋសកម្មវ័យក្មេងនៅកម្ពុជា និងទី២ ស្នើ​សុំ​នូវការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការ​បណ្តុះ​បណ្តាលធន​ធានមនុស្សរបស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេ​សផ្តល់​សិទ្ធិ​អំណាចដល់យុវជន តាមរយៈការចូលរួមការងារសង្គម ការបណ្តុះបណ្តាល​ជំនាញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សភាយុវពាណិជ្ជករអន្តរជាតិ…

  • អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួនបី ដែលច្បាប់បានកំណត់ ខណៈការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ

    អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួនបី ដែលច្បាប់បានកំណត់ ខណៈការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ

    (ត្បូងឃ្មុំ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួនបី ដែលច្បាប់បានកំណត់ ខណៈការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ ក្នុងនោះ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តដែលប្រកបអាជីវកម្ម, ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។ ការជំរុញនេះ បានធ្វើឡើងនៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា នាខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ។ លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រងនាឆ្នាំ២០១៤ បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវ ចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន ។ ជាមួយនោះផងដែរ ច្បាប់ ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះ។ លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងបន្ថែមថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា មានកត្តាចំនួន ៣ ដែលបណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាប រួមមាន៖ ទី១).ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់គ្មានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម, ទី២). ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន…

  • រដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ជាក់ប្រាប់ពលរដ្ឋអំពីការអត់ធ្មត់ដើម្បីចៀសវាងការប៉ះទង្គិចប្រដាប់អាវុធដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ បាត់បង់សាច់ញាតិបងប្អូន និង កងកម្លាំងរបស់យើង

    រដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ជាក់ប្រាប់ពលរដ្ឋអំពីការអត់ធ្មត់ដើម្បីចៀសវាងការប៉ះទង្គិចប្រដាប់អាវុធដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ បាត់បង់សាច់ញាតិបងប្អូន និង កងកម្លាំងរបស់យើង

    (ភ្នំពេញ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់តាមបណ្តាញសង្គមប្រាប់ដល់ពលរដ្ឋកម្ពុជាអំពីការអត់ធ្មត់របស់កងទ័ពកម្ពុជាដើម្បីជាប្រយោជន៍នាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ បាត់បង់សាច់ញាតិបងប្អូននិងកងកម្លាំងរបស់យើង។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានពន្យល់ប្រាប់ពលរដ្ឋកម្ពុជាថា ចាប់តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ ជាមួយការថ្លែងបែបនេះរដ្ឋមន្រ្តីក្រសួងកាពារជាតិកម្ពុជាបានក៏បានពន្យល់ពីបញ្ហាកើតឡើងដោយសារទាហានថៃដែលយកបន្លាលួសមករាយព័ទ្ធយកផ្ទះសម្បែង និងពលរដ្ឋកម្ពុជាផងដែរដោយបញ្ជាក់ថា”តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធិភាព”។ ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើងដែរថា”សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត”។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកាពារជាតិកម្ពុជាបានថ្លែងដែរថា” ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា៖” ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត”៕…

  • ភេសជ្ជៈប៉ូវកម្លាំងបាកាស ២.០០០កេស និងម៉ូតូម៉ាក Honda Wave ៥គ្រឿង ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដេីម្បីចាត់ចែងប្រើប្រាស់តាមមុខការចាំបាច់

    ភេសជ្ជៈប៉ូវកម្លាំងបាកាស ២.០០០កេស និងម៉ូតូម៉ាក Honda Wave ៥គ្រឿង ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដេីម្បីចាត់ចែងប្រើប្រាស់តាមមុខការចាំបាច់

    (ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងបាកាសចំនួន ២.០០០កេស និងម៉ូតូម៉ាក Honda Wave ចំនួន ៥គ្រឿង ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ ។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើនេះ ធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន អ្នកឧកញ៉ា សុខ សំណាង អគ្គនាយក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និងលោកជំទាវ ស៊ីម សុនិមល និងលោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។ ក្នុងព្រះបរមនាមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ព្រមទាំងសហការី…

  • ទីម័រខាងកើត ប្តេជ្ញាចិត្តយ៉ាងមុតមាំ ពង្រឹងបន្ថែមនូវទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យជាមួយកម្ពុជា

    ទីម័រខាងកើត ប្តេជ្ញាចិត្តយ៉ាងមុតមាំ ពង្រឹងបន្ថែមនូវទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យជាមួយកម្ពុជា

    (ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មី ប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យរវាងកម្ពុជា និងទីម័រខាងកើត ។ការថ្លែងការប្តេជ្ញានេះ បានលើកឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអអន្តរជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម ម៉ារគូស ឌូស្ត្រេយ ដា កូស្តា ឯកអគ្គរដ្ឋ ទូតទីម័រឡេស្តេថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត បានអបអរសាទរ ឯកឧត្តម Marcos Da Costa ដែលត្រូវបានតែងតាំងជាឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅកម្ពុជា និងបានបញ្ជាក់ពីការធានានូវការគាំទ្រ និងជំនួយចាំបាច់នានា ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងទីម័រខាងកើត ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរ និងគាំទ្រចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ ដោយសម្តែងនូវទឹកចិត្តថា…

  • រដ្ឋមន្រ្តីក្រសួងអប់រំ ណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ប្រធានមណ្ឌល និងគណៈកម្មការនានា ពីការប្រឡងបាក់ឌុប

    រដ្ឋមន្រ្តីក្រសួងអប់រំ ណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ប្រធានមណ្ឌល និងគណៈកម្មការនានា ពីការប្រឡងបាក់ឌុប

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥នេះ។ប្រភពពីក្រសួងអប់រំបានឱ្យដឹងថាកិច្ចប្រជុំ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្តិ នេះ ធ្វើឡើងដើម្បីពិនិត្យ និង ណែនាំពីសមាសភាព ប្រធាន អនុប្រធានមណ្ឌល និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលទទួលបន្ទុកតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ , ណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សំដៅធានាឱ្យបាននូវដំណើរការនៃការប្រឡងប្រកបដោយតម្លាភាព យុត្តិធម៌ ការគោរពតាមគោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទាញការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធនឹងករណីមួយចំនួន ដូចជា៖ (១) សូមពិនិត្យឱ្យបានច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្រងភារកិច្ចរបស់ ប្រធានមណ្ឌលសំណេរដែលត្រូវទទួលខុសត្រូវចំពោះមុខគណៈកម្មការសំណេរ និងការ ប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ និងការរៀបចំរបាយការណ៍ប្រចាំថ្ងៃ (២) ពិនិត្យមើលការប្រើប្រាស់ទូរស័ព្ទដៃក្នុងមណ្ឌលប្រឡង បង្ការការបែកធ្លាយវិញ្ញាសា…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បច្ចេកវិទ្យាឌីជីថលរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បច្ចេកវិទ្យាឌីជីថលរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ

    (ខេត្តសៀមរាប)៖ ស្របពេលកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មឌីជីថល ត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយគ្រប់តួអង្គនៃក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម«ធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏មានសារៈសំខាន់បំផុតមួយនៃការរួមចំណែកពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលបានធ្វើជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាលនីតិកាលមុនៗ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានចែករំលែកការងារកែទម្រងរដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី បាននិង កំពុងបន្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈជាមួយឆន្ទៈនយោបាយមុតស្រួចប្រកប ដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដោយកំណត់គោលដៅអាទិភាព ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការដាក់ចេញវិធានការគន្លឹះចំនួន៣ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រៅពីជំរុញយ៉ាងសកម្មលើការធ្វើឌីជីថលូបនីយកម្មក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ កំពុងប្រើប្រាស់ជាប្រចាំនូវបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារកែទម្រង់ ស្របតាមទស្សនវិស័យដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ក្នុងនោះបច្ចេកវិទ្យាឌីជីថល បានក្លាយជាថ្នាលព័ត៌មានវិទ្យាដ៏មានសារៈសំខាន់ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា…

  • ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃ រាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា

    ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃ រាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា

    (បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន ៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យជាក់ស្ដែងទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជា ជាច្រើនគ្រួសារ ។ ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃ ឈ្លានពាន ព័ទ្ធលួសបន្លា យកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិត អំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ា ទៅកាន់ក្រុមទាហានថៃ ។ កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់…

  • ថ្ងៃទី២៦ ខែសីហា វេលាម៉ោងជាង ៩ព្រឹក កិច្ចប្រជុំ RBC បានចាប់ផ្តើម រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២របស់ថៃ

    ថ្ងៃទី២៦ ខែសីហា វេលាម៉ោងជាង ៩ព្រឹក កិច្ចប្រជុំ RBC បានចាប់ផ្តើម រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២របស់ថៃ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិបានឱ្យដឹងថា នៅវេលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២ ថៃបានចាប់ផ្តើមបើកកិច្ចប្រជុំហើយដើម្បីរកដំណោះស្រាយ ពីវិបត្តិព្រំដែន រវាងប្រទេសទាំងពីរ។ បើតាមក្រសួងការពារជាតិបានឱ្យដឹងដែរថា សម្រាប់ភាគីកម្ពុជា ក្នុងកិច្ចប្រជុំនេះបាន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។ ប្រភពដដែលនេះបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ៕ ដោយ ៖…