-
ក្រសួងអប់រំដឹកហឹបវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបទៅដល់ តាមបណ្ដារាជធានី-ខេត្ត ដោយសុវត្តិភាព

(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថាគិតរហូតមកដល់ត្រឹមម៉ោង ១៣:៣០ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តប្រកបដោយសុវត្ថិភាព។ ក្រសួងអប់រំបានឱ្យដឹងដែរថា ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រុមការងារសហព័ន្ធសហជីពកម្ពុជា ការពារកូនខ្មែរ និងផ្នែករដ្ឋបាលរោងចក្រឌីឡាក់ស៍ ចែកសម្ភារសិក្សាជូនសិស្សសាលាបឋមសិក្សាដូនល្អ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ (FUCPCK) និងជាសមាជិកសហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) ដែលមាន លោក តុល ផាន់មឿង ជាប្រធាន បានដឹកនាំក្រុមការងារ សមាជិក សមាជិការ រួមទាំងផ្នែករដ្ឋបាលរោងចក្រឌីឡាក់ស៍ ចែកសម្ភារសិក្សា ជូនសិស្សសាលាបឋមសិក្សាដូនល្អ មានទីតាំងនៅ ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដែលមានលោកគ្រូ អ្នកគ្រូបង្រៀនសរុប ៧នាក់ ស្រី៥នាក់ និងមានសិស្សសរុប ២៦៤នាក់ ស្រី ១៣៤នាក់ ក្នុងនោះមានសិស្សផ្នែកមត្តេយ្យសហគមន៍ចំនួន ៥០នាក់ ស្រី ២៥នាក់ ។ សម្ភារដែលប្រគល់ជូនរួមមាន ៖ តុសម្រាប់សិស្សានុសិស្សអង្គុយសិក្សា ចំនួន ៩០, សៀវភៅសរសេរចំនួន ៨១០ក្បាល, ប៊ិចចំនួន ៥៤០ដើម, ខ្មៅដៃចំនួន ៥៤០ដើម, ជ័រលុបចំនួន ២៧០ដុំ, បន្ទាត់ចំនួន ២៧០ដើម និង សឺមីដាក់សម្ភារចំនួន…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសារកីឡាប្រដាល់គុនខ្មែរ កួន តុលា (ហៅគីងកុង) ដែលមានជីវភាពលំបាក រស់នៅផ្ទះជួលហើយរងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកថ្មគោល ខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារ កីឡាប្រដាល់គុនខ្មែរ ឈ្មោះ កួន តុលា (ហៅគីងកុង) ដែលមានជីវភាពលំបាករស់នៅផ្ទះជួល ហើយបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:១០នាទី មូលហេតុឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការចូលរួមសោកស្តាយ ក្តីអាណិតអាសូរជូនដល់គ្រួសាររងគ្រោះ…
-
អង្គការស៊ីម៉ាក់ និង អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) រួមគ្នាសម្អាតមីនក្នុងខេត្តបាត់ដំបង និង ខេត្តប៉ៃលិន រយៈពេល ១ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ រួមជាមួយ លោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ បើតាម ឯកឧត្តម ហេង រតនា ក្នុងពិធីដែលបានចុះហត្ថលេខានាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥នៃ កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះនឹងផ្តើមចាប់អនុវត្តពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាពCMACតាំងពីឆ្នាំ២០១១ មកម្ល៉េះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល ១៥ឆ្នាំហើយ។ គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។ តាមរយៈគម្រោងIMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។ គួររំលឹកថា…
-
មណ្ឌលសុខភាពទូទាំងប្រទេសទទួលការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការណ៍រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សំដៅលើការផ្តល់ចំណេះដឹងបន្ថែមជូនទៅដល់មណ្ឌលសុខភាពទូទាំងប្រទេស ដែលជាគោលដៅក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងទៅបំពេញការងារក្រោយឆ្លងកាត់ការប្រឡងប្រជែង ស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ។ ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានជម្រាបអង្គពិធីថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ឱ្យបានយល់ជ្រាបកាន់តែច្បាស់ពី ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ អំពីនីតិវិធីផ្សេងៗ ក្នុងការដឹកនាំគ្រប់គ្រង ដោយធ្វើយ៉ាងណាដើម្បីធានាដល់ការបំពេញមុខងារ និងភារកិច្ចរបស់មន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះនឹងជួយដល់ថ្នាក់ដឹកនាំ និងប្រធានមណ្ឌលសុខភាពងាយស្រួលក្នុងការកសាងគ្រប់គ្រងមន្រ្តីច្បាស់លាស់សម្រាប់ចាត់ចែងលើកិច្ចការពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដូចជា ៖ រៀបចំបុគ្គលិកឱ្យចំជំនាញវិជ្ជាជីវៈដែលត្រូវការ, រៀបចំផែនការបុគ្គលិកផ្អែកលើតម្រូវការធនធានមនុស្សជាក់ស្តែង, ជ្រើសរើសបុគ្គលិកត្រូវចំជំនាញដែលមានតម្រូវការចាំបាច់, រៀបចំលក្ខខណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ,រៀបចំផែនការ និងវិធានការក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្ទៃក្នុងឱ្យត្រូវតាមគុណវុឌ្ឍិ និងអភិវឌ្ឍសមត្ថភាពមន្រ្តីឱ្យត្រូវទៅតាមជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការជាក់ស្តែងរបស់មណ្ឌលសុខភាពនីមួយៗ។ សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី តំណាងក្រសួងសុខាភិបាល មណ្ឌលសុខភាពទូទាំងប្រទេស…
-
ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានការងារជាបន្តបន្ទាប់តាមរយៈយន្តការក្រសួងការងារ

(ភ្នំពេញ)៖ ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារជាបន្តបន្ទាប់តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារទៅដល់មូលដ្ឋាន បន្ទាប់ពីពួកគាត់បានមកដល់ស្រុកកំណើត។ អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រឡប់មកពីប្រទេសថៃ។ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលទទួលបានការងារថ្មី ហើយខ្ញុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយរកការងារដល់ខ្ញុំ ក៏ដូចជាពលករខ្មែរដទៃទៀតផងដែរ»។ ពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានឱកាសការងារថ្មីភ្លាមដែរ តាមរយៈការសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិយាយថា អ្នកស្រីសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សូមវិលត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតយើងវិញ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាយើង មិនខ្វះឱកាសការងារនោះទេ»។ ចំណែកពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃដែរនោះ បានលើកឡើងថា៖«ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះការងារទេ ព្រោះរាជរដ្ឋាភិបាលយើងបានរៀបចំការងារល្អៗ មានទីកន្លែងស្នាក់នៅទៀត។ ពេលខ្ញុំមកដល់ភ្លាម គឺមានការងារថ្មីធ្វើភ្លាម ហើយថៅកែចិត្តល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ មានបាយទឹកឱ្យហូបអត់មានការពិបាកអីទេ»៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បើក និង បិទវគ្គបណ្តុះបណ្តាល គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ពិសេសក្រសួងព័ត៌មាន កំពុងយកចិត្តទុកដាក់ខ្ពស់ និងថា សមរភូមិព័ត៌មាន ពិតជាសំខាន់ណាស់ក្នុងការបង្ការព័ត៌មានក្លែងក្លាយ ដែលនាំមកនូវភាពភាន់ច្រលំដល់មហាជន និងប្រជាជាតិ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងពិធីបិទ និង បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ រៀបចំដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ សាកលវិទ្យាល័យពោធិសាស្ត្រផ្លរីដាសហរដ្ឋអាមេរិក និងសហភាព សហព័ន្ធសារព័ត៌មានកម្ពុជា ។ ឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រង បណ្តាញព័ត៌មាន សាធារណមតិ ក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេស លើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយជាដើម…
-
ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់សេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដែលដឹកនាំកិច្ចប្រជុំនេះដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រៈសើត មេបញ្ជាការ ការពារព្រំដែន ច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។ យោងតាមលទ្ធផលនៃកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផល នៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រី ស្តីទីនៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក…
-
អាជ្ញាធររាជធានី ត្រៀមកម្លាំងរួចរាល់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ សីហា ២០២៥

(ភ្នំពេញ)៖ ឯកឧត្ដម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស គឺការត្រៀមកម្លាំងជួយសម្របសម្រួល នៅពេលមានភ្លៀងធ្លាក់ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ខាងមុខនេះ ដោយយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាការណ៍ហើយថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ខាងមុខនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ។ ឯកឧត្ដម កើត ឆែ បានធ្វើការណែនាំបែបនេះ នាព្រឹកថ្ងៃទី២៥ សីហា២០២៥នេះ ខណៈ ឯកឧត្ដម អញ្ជើញជាអធិបតី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ខាងមុខនេះ ។ ឯកឧត្ដម កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ ជួយសម្រួលចរាចរណ៍ដល់សិក្សានុសិស្សដែលជាបេក្ខជនប្រលង ដើម្បីធានាបានថា…
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃចន្ទ ទី ២៥ សីហា ឆ្នាំ២០២៥ ។ សូមជម្រាបថា ក្រសួងការពារជាតិ បានបញ្ជាក់អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត របស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។ គណៈ ប្រតិភូថៃ ដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការ…