Category: នយោបាយ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចពិភាក្សារឿងជម្លោះព្រំដែនកម្ពុជា-ថៃ មានការ​វិវត្តន៍ជាបន្តបន្ទាប់ទាំង GBC និងក៏ដូចជា RBC

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចពិភាក្សារឿងជម្លោះព្រំដែនកម្ពុជា-ថៃ មានការ​វិវត្តន៍ជាបន្តបន្ទាប់ទាំង GBC និងក៏ដូចជា RBC

    (ភ្នំពេញ)៖ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សា​ទ្វេ​ភាគីទាំងកម្ពុជា និងថៃ ក្នុងនេះដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យ​នៃប្រទេសក្បែរខាងគ្នា។ ថ្លែងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាង​កម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ការពារជាតិ ឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់ នៃការបន្តទំនាក់​ទំនងឱ្យបាន​ទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តា​អង្គ​ភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការ​ដោះ​ស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ សម្រាប់នាព្រឹកថ្ងៃនេះក៏ មានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែន​ច័ន្ទបុរី-ត្រាត របស់ថៃ នឹងប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ផងដែរ។ កិច្ចប្រជុំវិសាមញ្ញ​(RBC)នេះ គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនង​ឱ្យបាន​ទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់និងបណ្តាយោធាភូមិភាគនិងអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងខិតខំប្រឹងប្រែងដោះស្រាយរាល់​បញ្ហា​ដោយ​​សន្តិវិធី ដើម្បីបញ្ជៀសការប៉ះទង្គិចនានា ស្របតាមស្មារតីដែលបានឯកភាពគ្នា​ក្នុងកិច្ចប្រជុំ​គណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ៕ ដោយ ៖ ម៉ាដេប៉ូរូបភាព ៖ លោក…

  • អ៊ីស្រាអែលវាយប្រហារលើរដ្ឋធានី របស់ប្រទេសយេម៉ែន

    អ៊ីស្រាអែលវាយប្រហារលើរដ្ឋធានី របស់ប្រទេសយេម៉ែន

    សាណា ៖ ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារ លើរដ្ឋធានី សាណា របស់ប្រទេសយេម៉ែន កាលពីថ្ងៃទី២៤ ខែសីហា។ អ៊ីស្រាអែល អះអាងថា ជាការវាយប្រហារ លើក្រុម Houthi បន្ទាប់ពីមានរបាយការណ៍ថា ក្រុមប្រដាប់អាវុធ ដែលគ្រប់គ្រងប្រទេសយេម៉ែន មួយនេះ បានប្រើគ្រាប់បែកចង្កោម វាយប្រហារ លើអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ប្រតិបត្តិការរបស់អ៊ីស្រាអែល បានកំណត់គោលដៅ លើទីតាំងយោធា ដែលស្ថិតនៅតំបន់ វិមានប្រធានាធិបតី ព្រមទាំង ឃ្លាំងប្រេងឥន្ធនៈ និង ស្ថានីយថាមពល។ ពួក Houthi បាននិយាយថា មនុស្ស៤នាក់ បានស្លាប់ និង ៦៧នាក់ រងរបួស។ គួរបញ្ជាក់ថា ក្រុម Houthis បានត្រួតត្រា លើយេម៉ែន ចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីពួកគេ បណ្តេញរដ្ឋាភិបាល ដែលមានការទទួលស្គាល់ ជាអន្តរជាតិ ចេញពីទីក្រុង Sanaa ហើយបានបង្កឱ្យមានសង្រ្គាមស៊ីវិល ដ៏មហន្តរាយ។ ជាការកតសម្គាល់ ចាប់តាំងពីការចាប់ផ្តើម…

  • រដ្ឋសភា ដំណើរការប្រជុំពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន២ ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិផងដែរ

    រដ្ឋសភា ដំណើរការប្រជុំពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន២ ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិផងដែរ

    (ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប។ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកនេះ អង្គសភាបានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័តគឺ ៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ៕ ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

  • រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃ អនុវត្តឱ្យបានម៉ឺងម៉ាត់ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ

    រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃ អនុវត្តឱ្យបានម៉ឺងម៉ាត់ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ

    (ភ្នំពេញ)៖ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និង អធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរចំពោះលទ្ធផល នៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ…

  • ឯកឧត្តម ប៉ែន បូណា ៖ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយនេះ ការដឹកនាំរបស់សម្តេចតេជោស្គាល់ការអភិវឌ្ឍន៍ខ្លាំងជាងពេលណាទាំងអស់

    ឯកឧត្តម ប៉ែន បូណា ៖ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយនេះ ការដឹកនាំរបស់សម្តេចតេជោស្គាល់ការអភិវឌ្ឍន៍ខ្លាំងជាងពេលណាទាំងអស់

    (ភ្នំពេញ)៖ ឯកឧត្តម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា ជាង ៥០០ឆ្នាំចុងក្រោយនេះ ក្នុងសរាជតេជោធិបតីបានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាៗទាំងអស់ ដោយគិតចាប់ពីក្រោយសម័យអង្គរមក។ ការថ្លែងបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើង សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃចន្ទទី២៥ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាស្គាល់សុខសន្តិភាពយូអង្វែងជាងពេលណាៗទាំងអស់ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កលក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងធ្វើដំណើរបានស្រួល និងបានឆាប់រហ័សជាងពេលណាៗទាំងអស់។កម្ពុជាមានមធ្យោបាយធ្វើដំណើរសម្បូរបែប ទំនើបជាងពេលណាៗទាំងអស់។កូនខ្មែរមានឱកាសរៀនសូត្រ បានចេញទៅក្រៅប្រទេស និងបានស្គាល់ភាពសប្បាយរីករាយជាងពេលណាៗទាំងអស់។ទាំងនេះ គឺជាការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយក៏គ្មានអ្នកណាអាចបដិសេធបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើ បានរំលេចទៀតថា ប្រសិនបើយើងក្រឡេកទៅមើលការពិតទាំងអស់នេះ យើងអាចយល់បានភ្លាមអំពីតម្លៃនៃសន្តិភាព និងតម្លៃនៃការលះបង់របស់បិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព គឺសម្តេចតេជោហ៊ុន សែន។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្នប្តូរផ្តាច់ការពារសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ប្រជាពើរដ្ឋខ្មែរលើសលប់ទាំងក្នុងនិងក្រៅប្រទេសរួមទាំងព្រះសង្ឈព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរដែលជាបរិសិទនៃសាសនាផ្សេងទៀតយល់ច្បាស់អំពីតម្លៃនេះ ហើយ បាននិងកំពុងចេញមុខការពារសន្តិភាព ការពារបុព្វហេតុរបស់រាជរដ្ឋាភិបាលយើងយ៉ាងប្តូរផ្តាច់ ដោយពួកគាត់យល់ឃើញថា វាជាឱកាសដ៏កម្រខ្លាំងណាស់មានឱកាសទទួលបានសុខសន្តិភាព…

  • ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា

    ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា

    (ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នាថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ បានធ្វើពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដល់វីរៈកងទ័ពដែលបានពលីជីវិតនៅសមរភូមិជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជាដ៏ថ្លៃថ្លា ពីការឈ្លានពានរបស់ថៃ ដែលបានប្រារព្ធធ្វើនៅវត្តបារមីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កា ដោយមានវត្តមានព្រះសង្ឃនិមន្តពីវត្តខ្មែរសាមគ្គី និងពីវត្តអង្គររតនរង្សី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ ក៏ដូចជា និស្សិត ពលករ សិក្ខាកាម យ៉ាងច្រើនកុះករ ។ ជាមួយគ្នានោះ ព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទ្ធ ក៏ដូចជាបងប្អូនអ្នកចួលរួមទាំងអស់ បានដើរដង្ហែក្បួនដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព និងបានច្រៀងរួមគ្នានូវចម្រៀងស្នេហាជាតិចំនួនបីបទដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វិរៈកងទ័ពកម្ពុជាយើង ។ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនខ្មែរទាំងអស់ ដោយបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់បំផុតចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បងប្អូនខ្មែរពីគ្រប់មជ្ឈដ្ឋាននៅខេត្តកាណាហ្កាវ៉ា ក្នុងពីធីបុណ្យដ៏មានសារៈសំខាន់មួយនេះ ដែលឆ្លុះបញ្ចាំងនូវសាមគ្គីភាពជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរនាពេលនេះ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វិរកងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តម ទុយ រី មានប្រសាសន៍បន្ថែមថា ការផ្តល់ជំនួយបន្ទាន់ផ្នែកមនុស្សធម៌របស់ដ្ឋាភិបាលជប៉ុន ប្រហែលចំនួន ១,៨០០,០០០ដុល្លារអាមេរិកក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់ ដែលកើតឡើងនៅតំបន់ព្រំដែន កម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះកាយវិការដ៏សប្បុរសធម៌របស់ជប៉ុន…

  • ឯកឧត្តម គួច ចំរើន ៖ ក្រុមការងារបច្ចេកទេសត្រូវពន្លឿនការសាងសង់លូរំដោះទឹកភ្លៀងមិនឱ្យលិចនៅមណ្ឌលប្រឡងបាក់ឌុប

    ឯកឧត្តម គួច ចំរើន ៖ ក្រុមការងារបច្ចេកទេសត្រូវពន្លឿនការសាងសង់លូរំដោះទឹកភ្លៀងមិនឱ្យលិចនៅមណ្ឌលប្រឡងបាក់ឌុប

    (ខេត្តកណ្តាល)៖ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដាក់លូ រំដោះទឹកភ្លៀង នៅតាមបណ្តោយផ្លូវលេខ ១០៨ និងផ្លូវជាតិលេខ ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍ របស់សិស្សានុសិស្សដែលត្រូវមកប្រលង។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ៖ ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ ដែលតែងតែរងការជនលិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡង ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នេះផងដែរ…

  • សហជីពនៅកម្ពុជា ៖ វិធានការរកការងារជូនពលករមកពីថៃរបស់ក្រសួងការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការយកចិត្តទុកដាក់

    សហជីពនៅកម្ពុជា ៖ វិធានការរកការងារជូនពលករមកពីថៃរបស់ក្រសួងការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការយកចិត្តទុកដាក់

    (ភ្នំពេញ)៖ សហជីពនៅកម្ពុជាវាយតម្លៃថាការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។ លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារដែលបានជួយសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់មួយដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថាវិធានការដែលក្រសួងបានដាក់ចេញ គឺមានភាពល្អប្រសើរ និងស្របជាមួយនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។ លោកលើកឡើងថា៖ “នេះជាវិធានការដ៏ល្អរបស់ក្រសួងការងារក្នុងការទទួលយកពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយបានផ្តល់ការងារជូនដល់ពួកគាត់ ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជាសម្បូរនូវការងារជាច្រើនដែលមានតម្រូវការកម្លាំងពលកម្មស្រាប់”។ ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានគូសបញ្ជាក់ពីការចូលរួមរបស់សហជីពជាមួយក្រសួងការងារក្នុងការសម្របសម្រួលឱ្យបងប្អូនពលករខ្មែរបានចូលធ្វើការងារ ជាពិសេសគឺការបង្កើតនូវទំនាក់ទំនងល្អជាមួយនិយោជកឱ្យកាន់តែល្អប្រសើរ។ ប្រធានសហជីពរូបនេះ លើកឡើងថា៖ “ក្នុងនាមជាសហជីព ក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបានចូលរួមផ្សព្វផ្សាយដល់សមាជិកសមាជិកានៅតាមរោងចក្រ និងជួយផ្សព្វផ្សាយជាមួយនឹងនិយោជកអំពីការយកចិត្តទុកដាក់ ការរក្សាទំនាក់ទំនងល្អជាមួយពលករដែលចូលធ្វើការ ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ទៅវិញទៅមក”។ ដើម្បីធានាថាវិធានការរបស់ក្រសួងការងារកាន់តែមានប្រសិទ្ធិភាព សហជីពនៅកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរ…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ សូមបងប្អូនពលករមកពីថៃស្វែងរកការងារនៅក្នុងប្រទេសវិញ ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យរីកចម្រើនបន្តទៀត

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ សូមបងប្អូនពលករមកពីថៃស្វែងរកការងារនៅក្នុងប្រទេសវិញ ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យរីកចម្រើនបន្តទៀត

    (ខេត្តតាកែវ)៖ សូមបងប្អូនពលករ ដែលមកពីថៃ ស្វែងរកការងារនៅក្នុងប្រទេសយើងវិញ ចូលរួមសាមគ្គីជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសង្គមកម្ពុជា ឱ្យបានរីកចម្រើនបន្តទៀត ហើយក្រុមការងារទាំងអស់ ត្រូវស្រង់ឈ្មោះបងប្អូនពលករដែលមានជំនាញផ្សេងៗគ្នា ដើម្បីស្វែងរកការងារជូនពួកគាត់ផងដែរ។ នេះជាប្រសាសន៍ អំពាវនាវ និងកាណែនាំ របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ សរុបប្រមាណ ៩៣៣នាក់។ ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាសជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅសាលាស្រុកបូរីជលសារ ខេត្តតាកែវ។ ឯកឧត្តរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូនពលករអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ព្រមទាំងបានពាំនាំនូវទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោនិងសម្តេចធិបតី ចំពោះបងប្អូនពលករយើងដែលធ្វើការនៅប្រទេសថៃ ហេតុដូច្នេះទើបសម្តេចទាំងទ្វេរអំពាវនាវឱ្យបងប្អូនយើងត្រឡប់មកកម្ពុជាយើងវិញក្នុងគោលដៅការពារសុវត្ថិភាពពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា…

  • មហាកម្លាំងសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេសកំពុងឈរយ៉ាងរឹងមាំការពារទឹកដី និងកំចាត់រាល់សង្រ្គាមចិត្តសាស្រ្ត និងកលល្បិចអាក្រក់នានារបស់សៀម

    មហាកម្លាំងសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេសកំពុងឈរយ៉ាងរឹងមាំការពារទឹកដី និងកំចាត់រាល់សង្រ្គាមចិត្តសាស្រ្ត និងកលល្បិចអាក្រក់នានារបស់សៀម

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាបានថ្លែងថា ៖ កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ ហើយបញ្ចេញសម្លេងកងរំពងដើម្បីការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជុំវិញ មហាកម្លាំងសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋទាំងក្នុង និង ក្រៅប្រទេសនាពេលនេះដែរគឺបានទទួលការកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលឈរជើងយ៉ាងរឹងមាំ ក្នុងកិច្ចការពារបូរណភាពទឹកដី ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានគូសបញ្ជាក់បន្ថែមថា មហាសាមគ្គីភាពជាតិ និង ឯកភាពជាតិដ៏ រឹងមាំទាំងនេះ កើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្រ្គាមចិត្តសាស្រ្ត កលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ ស្មារតីកូនខ្មែរគ្មានឥទ្ធិពល និងសាបរលាបអស់ទៅវិញ៕ ដោយ ៖ ម៉ាដេប៉ូរូប ៖ លោក វេង លឹមហ៊ួត