-
រដ្ឋមន្ត្រីការបរទេស ដឹកនាំ បណ្តាអង្គទូត ទីភ្នាក់ងារ UN និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំដំណើរទស្សនកិច្ចរបស់ប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត ព្រមទាំងទីភ្នាក់ងារ ជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារ ផ្នែកសកម្មភាពមីនប្រចាំកម្ពុជា ចំនួន ៦០រូប ទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នៅ ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០២៥ ។ គណៈប្រតិភូបានចុះទៅដល់មូលដ្ឋានភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំ នូវការសួរសុខទុក្ខ ការនឹករលឹកយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជន ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋទាំង ១០គ្រួសារ ដែលរងផលប៉ះពាល់ ដោយសកម្មភាពយោធាថៃ។ គណៈប្រតិភូបានបន្តដំណើរទៅពិនិត្យទីតាំងវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំ RBC នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃនេះរំពឹងថានឹងទទួលលទ្ធផលវិជ្ជមានបន្ថែមទៀត

(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២៥នេះត្រូវបានក្រសួងការជាតិកម្ពុជារំពឹងថានឹងទទួលបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលនោះនឹងនាំមកនូវការទប់ស្កាត់ពីការប្រយុទ្ធគ្នានាំរវាងកងទ័ពប្រទេសទាំងពីរ ដែលនាំឱ្យបាត់បង់ជីវិតកងទ័ព និងអាយុជីវិតពលរដ្ឋប្រទេសទាំងពីរបន្ថែមទៀត។ ថ្លែងនាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារ កម្ពុជាឱ្យដឹងថាកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ចាន់បុរី និងត្រាត របស់ថៃ ដែលតាមការគ្រោងទុកនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥នេះនៅខេត្តប៉ៃលិន។ តាមរយៈកិច្ចប្រជុំដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះដែរត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារំពឹងថាអាចជួយជំរុញឱ្យភាគីទាំងពីរ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាព នៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។ ជាមួយគ្នា នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដោយបញ្ជាក់ទាក់ទិនទៅនឹងភាគីថៃត្រូវតែអនុវត្តកាតព្វកិច្ច ប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងទាំង ១៨ នាក់ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញដែលកំពុងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ…
-
ផ្សាយបន្តផ្ទាល់៖ សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥

-
ព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។ អញ្ជើញ និងយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ មានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីអ្នកមុខអ្នកការ ព្រះញាតិវង្សានុវង្ស និងមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា ។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ព្រះអង្គ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ…
-
អ្នកនាំពាក្យក្រសួងការបរទេស ៖ ក្នុងដំណើរទស្សនកិច្ច ៤លើក អ្នក សង្កេតការណ៍ អន្តរជាតិ មើលឃើញពីទង្វើបំពានបទឈប់បាញ់ និងការរំលោភបំពានពីភាគីថៃ

(ភ្នំពេញ)៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែងឱ្យដឹងថា ៖ កម្ពុជាបានអនុវិធានការ ការទូតក្រោយបទឈប់បាញ់ ដោយក្នុងនេះក្រសួងការបរទេសបានរៀបចំទស្សនកិច្ចអ្នកសង្កេតការណ៍ពីថ្ងៃទី ១រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥បានចំនួន ៤លើក ។ បញ្ជាក់ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ”នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នង សាកលបានឱ្យដឹងថា ក្រសួងបានអញ្ជើញ ឯកអគ្គរាជទូត រដ្ឋទូត និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការអន្តរជាតិចុះទៅពិនិត្យស្ថានភាពការជាក់ស្តែង នៅតាមមូលដ្ឋាន ព្រំដែនកម្ពុជា និង ថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា ក្នុងចំណោមទស្សនកិច្ចទាំង ៤លើក នៃការចុះសង្កេតការណ៍នេះដែរយើងឃើញមានកំណត់សម្គាល់ប្រតិកម្មបណ្តាមិត្តបរទេសដូចជា៖បានឃើញសកម្មភាពជាច្រើននៃទង្វើ ភាគីម្ខាងទៀត(ថៃ)ដែលបំពានលើបទឈប់បាញ់ លើការ ព្រមព្រងគ្នាក្នុងនោះដូចជាសកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រៀបកង់ឡាន បាញ់គ្រាប់ចំពាមកៅស៊ូ បង្ហោះដ្រូនចូលទឹកដីកម្ពុជា ជីកលេណដ្ឋាន ធ្វើជំរំកងទ័ព ការចល័តកងទ័ព សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា រួមទាំងបន្តការឃុំឃាំងកងទ័ពកម្ពុជា ចំនួន ១៨នាក់ក្រោយបទឈប់បាញ់ដោយខុសច្បាប់ រហូតមកដល់សព្វថ្ងៃ…
-
អ្នកនាំពាក្យក្រសួងការបរទេស៖កម្ពុជា នឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធីនិងបន្តជំរុញយន្តការពហុភាគី

ភ្នំពេញ៖កម្ពុជានឹងបន្តធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន ,ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសបន្តអនុវត្តទំនាក់ទំនងតាមយន្តការដែលមានជាមួយភាគីថៃក្នុងនេះដូចជា RBC, GBC JBC និងបន្តជំរុញយន្តការពហុភាគី។នេះជាការបញ្ជាក់របស់ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម នង សាកល បានបន្ថែមថាទាំងអស់នេះគឺជាការអនុវត្តតាមផ្លូវការទូតដែលកម្ពុជាបានអនុវត្តកន្លងមក។កម្ពុជានឹងបន្តការអនុវត្ត និងការយកចិត្តទុកដាក់បន្ថែមទៀតរហូតទាល់តែបញ្ហាទាំងអស់ត្រូវបានដោះស្រាយជាស្ថាពរ និងសមស្រប៕ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក វ៉េង លឹមហ៊ួត
-
អ្នកនាំពាក្យក្រសួងការបរទេស៖ក្នុងដំណើរទស្សនកិច្ច៤លើក អ្នក សង្កេតការណ៍ អន្តរជាតិ មើលឃើញយ៉ាងច្បាស់ពីទង្វើបំពានបទឈប់បាញ់ និងរំលោភបំពានពីភាគីថៃ

ភ្នំពេញ៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែង នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥ឱ្យដឹងថា៖កម្ពុជាបានអនុវិធានការ ការទូតក្រោយបទឈប់បាញ់ ដោយក្នុងនេះក្រសួងការបរទេសបានរៀបចំទស្សនកិច្ចអ្នកសង្កេតការណ៍ពីថ្ងៃទី ១រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥បានចំនួន៤លើក។ក្រសួងបានអញ្ជើញ ឯកអគ្គរាជទូត រដ្ឋទូត និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការអន្តរជាតិចុះទៅពិនិត្យស្ថានភាពការជាក់ស្តែង នៅតាមមូលដ្ឋាន ព្រំដែនកម្ពុជា និង ថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់។ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ដែរថាក្នុងចំណោមទស្សនកិច្ចទាំង៤លើក នៃការចុះសង្កេតការណ៍នេះដែរយើងឃើញមានកំណត់សម្គាល់ប្រតិកម្មបណ្តាមិត្តបរទេសដូចជា៖បានឃើញសកម្មភាពជាច្រើននៃទង្វើ ភាគីម្ខាងទៀត(ថៃ)ដែលបំពានលើបទឈប់បាញ់ លើការ ព្រមព្រងគ្នាក្នុងនោះដូចជាសកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រៀបកង់ឡាន បាញ់គ្រាប់ចំពាមកៅស៊ូ បង្ហោះដ្រូនចូលទឹកដីកម្ពុជា ជីលេណដ្ឋាន ធ្វើជំរំកងទ័ព ការចល័តកងទ័ព សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា ហើយនិងរួមទាំងបន្តការឃុំឃាំងកងទ័ពកម្ពុជា ចំនួន១៨នាក់ក្រោយបទឈប់បាញ់ដោយខុសច្បាប់ រហូតមកដល់សព្វថ្ងៃ៕ដោយ៖ម៉ាដេប៉ូ
-
ឯកឧត្តម ហ៊ុន ម៉ានី ជជែកអំពីការត្រៀមលក្ខណៈសម្បត្តិ របស់អត្តពលិកជនពិការកម្ពុជា ដែលនឹងត្រូវចូលរួមការប្រកួតកម្រិតតំបន់ នៅខែធ្នូខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអនុញ្ញាតជូនប្រតិភូលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម យី វាសនា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សា បានជជែកអំពីការត្រៀមលក្ខណៈសម្បត្តិ របស់អត្តពលិកជនពិការកម្ពុជា ដែលនឹងត្រូវចូលរួមការប្រកួតកម្រិតតំបន់ នៅខែធ្នូខាងមុខ។ ដោយឡែក ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សាភិបាល “មូលនិធិម៉ានី” លោក បានបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះអត្តពលិកជនពិការ ជាពិសេសក្នុងពេលកំពុងរៀបចំខ្លួនចេញទៅប្រកួតតំណាងជាតិ នៅលើឆាកអន្តរជាតិនានា នៅពេលខាងមុខនេះ។ ការប្រកួតដែលនឹងគៀកមកដល់មុនគេ គឺកីឡាយុវជនជនពិការអាស៊ីលើកទី៥ នៅទីក្រុងឌូបៃ ខែធ្នូ ឆ្នាំ២០២៥។ មូលនិធិម៉ានី នឹងចូលរួមចំណែក កៀងគររកការឧបត្ថម្ភបន្ថែមដល់ការហ្វឹកហ្វឺន ស្របតាមលក្ខណៈបច្ចេកទេស ក៏ដូចជាចូលរួមផ្សព្វផ្សាយ ឲ្យផុសផុល នូវស្មារតីគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកទឹកចិត្តបងប្អូនជាជនពិការរបស់យើង។ ស្មារតីកីឡាជនពិការ ជាចំណែកមួយយ៉ាងសំខាន់ ដើម្បីបង្កើតបាននូវសង្គមបរិយាប័ន និងឱកាសដល់មនុស្សគ្រប់រូបឲ្យបានបញ្ចេញនូវ ទេពកោសល្យ និងការប្រឹងប្រែងរបស់ខ្លួន ហើយក៏ជាវេទិកា បង្ហាញកិត្តិយសរបស់ជាតិ ដែលសបញ្ជាក់អំពី កីឡារស់ក្នុងសន្តិភាព…
-
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ៖ ជប៉ុន បន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាពដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖”រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់ បន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាព ក្នុងការជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឱ្យប្រជាជនតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពប្រក្រតី និងស្ងប់សុខឱ្យបានឆាប់ៗ ព្រមទាំងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីបញ្ហាព្រំដែន រួមទាំងប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ឱ្យបានឆាប់រហ័សជាទីបំផុត”។ នេះជាការលើកឡើងពីសំណាក់ ឯកអគ្គ រាជទូត ជប៉ុន ប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី។ ថ្លែងក្នុងពេលចុះពិនិត្យមើលសកម្មភាព នៃជម្លោះវិវាទព្រំដែនរវាងកម្ពុជា និង ថៃ ក្នុង ខេត្តបន្ទាយមានជ័យច និង ឧត្តរមានជ័យ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះលោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា ៖ “ថ្ងៃនេះ ខ្ញុំ រួមជាមួយនឹងអង្គទូតនានា បានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះគឺជាលើកទីពីរ ដែលខ្ញុំបានចូលរួមទស្សនកិច្ចនៅតាមតំបន់ព្រំដែន ក្រោយការប៉ះទង្គិចរវាងយោធាដែលបានកើតឡើងនាចុងខែកក្កដា”។ ឯកអគ្គ រាជទូតជប៉ុន ប្រចាំកម្ពុជាបានបញ្ជាក់បន្ថែមថា”ខ្ញុំបានទទួលព័ត៌មាននានាពីមន្ត្រីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមូលដ្ឋានអំពីស្ថានការណ៍តាមតំបន់ព្រំដែនថ្មីៗនេះ ហើយតាមរយៈដំណើរទស្សនកិច្ច ខ្ញុំបានឃើញដោយផ្ទាល់នូវទុក្ខលំបាករបស់ប្រជាជនជាច្រើន…
-
សម្ដេចតេជោ ហ៊ុន សែន ៖ សញ្ញាបត្រទាំង ៣សាលារបស់ថៃ ដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងលើបណ្ដាញសង្គមនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ថា ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ។ ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។ ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ…