Category: នយោបាយ

  • មកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោង “ព្រែកជីក ហ្វូណន តេជោ”

    មកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោង “ព្រែកជីក ហ្វូណន តេជោ”

    ភ្នំពេញ៖ គម្រោង”ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងប្រវត្តិ សាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ។ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណន តេជោ “អាចនឹងចាប់ដំណើរ ការនៅចុងឆ្នាំ២០២៤ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៥។ កាលពីថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា ,ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហា ក្សត្រ, ប្រធាន ព្រឹទ្ធសភានិងប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្រកាសឱ្យមានចលនាជាតិ គាំទ្រដល់គម្រោង «ព្រែកជីក ហ្វូណនតេជោ» ដើម្បី សម្រេច បានគម្រោងនេះ។សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោ ឱ្យខាងតែបាន។ ឥឡូវនេះសូមមកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោងព្រែកជីកហ្វូណនតេជោ។យោងតាមប្រភព ក្រសួង សាធារណការនិងដឹកជញ្ជូន បានបង្ហា ញថា ” ព្រែកជីក…

  • នាយករដ្ឋមន្ត្រីកម្ពុជា៖ រយៈពេលជាង ២ខែ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តេស្តវិជ្ជមានសារធាតុញៀនចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

    នាយករដ្ឋមន្ត្រីកម្ពុជា៖ រយៈពេលជាង ២ខែ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តេស្តវិជ្ជមានសារធាតុញៀនចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

    (ភ្នំពេញ)៖ គិតពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្ត រកសារធាតុញៀនតាមទឹកមូត្រជាង ៥ម៉ឺននាក់ ក្នុងនោះវិជ្ជមាន ជាង ៧០នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។ នេះបើតាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា លើបណ្ដាញសង្គមតេលេក្រាមនារសៀលថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានបញ្ជាក់លើបណ្ដាញសង្គមតេលេក្រាមថា បន្ទាប់ពីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន ៥៦៤៤៥នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាព…

  • សម្តេចតេជោ ហ៊ុន សែន ៖ គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី នឹងអាចសម្រេចបាន នាពេលខាងមុខ

    សម្តេចតេជោ ហ៊ុន សែន ៖ គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី នឹងអាចសម្រេចបាន នាពេលខាងមុខ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងកម្ពុជា-តួកគី នឹងអាចសម្រេចបាន នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរបស់កម្ពុជា-តួកគី គឺនៅតូចនៅឡើយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេច នឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស ។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើង គឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពល ដែលប្រទេសទាំងពីរមាន ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោ បានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ ពីប្រទេសជិតខាងតួកគី យកប្រទេសតួកគី ជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។…

  • ឯកឧត្តម ជា វ៉ាន់ដេត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា

    ឯកឧត្តម ជា វ៉ាន់ដេត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា

    (តាកេវ)៖ ឯកឧត្តម ជា វ៉ាន់ដេត បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្ត គម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជា គំនិត ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន បន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ នេះឱ្យ សម្រេច បាននាពេលអនាគត ។ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានប្រ កាស បែបនេះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាស សម្ពោធដាក់ឱ្យប្រើ ប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាង…

  • ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ចប់ទស្សនកិច្ចនៅប្រទេសស្វីស និង អាល្លឺម៉ង់ ប្រកបដោយជោគជ័យ

    ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ចប់ទស្សនកិច្ចនៅប្រទេសស្វីស និង អាល្លឺម៉ង់ ប្រកបដោយជោគជ័យ

    ភ្នំពេញ៖ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធា រណ រដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច នៅ សហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយភាគី ស្វីស និងអាល្លឺម៉ង់ លើការពង្រឹង និងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍក្នុងភាពជាដៃគូរវាងកម្ពុជា-ស្វីស និងកម្ពុជា-អាល្លឺម៉ង់ ក្នុងនោះ បានផ្លាស់ប្តូរបទ ពិសោធ លើការអភិវឌ្ឍវិស័យសំខាន់ៗ រួមមានជាអាទិ៍…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១

    កំពង់ធំ៖ ឯកឧត្តម  ងួន រតនៈ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ត្រីមាស១ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាស២ របស់សាខាកាកបាទក្រហមកម្ពុជា ។ កិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារត្រីមាស ២ ,របាយការណ៍ហិរញ្ញវត្ថុឆ្នាំត្រីមាស១ និងផែនការថវិកាត្រីមាស២, ត្រៀមប្រារព្ធកម្មវិធី៨ ឧសភា ឆ្នាំ២០២៤។ សម្រាប់ការអនុវត្តបន្តឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានណែនាំថា ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។ ពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។ ពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិធីជួយសង្រ្គោះបឋមតាមសហគមន៍។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕ដោយៈ ប៊ុន រដ្ឋា

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី២៩ មេសា ឆ្នាំ២០២៤ ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានឱ្យដឹងថា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ផ្សព្វផ្សាយ បណ្តុះបណ្តាល អនុសញ្ញា CEDAW និងការងារបញ្រ្ជាបយេនឌ័រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានស្រី្តចូលរួមចំនួន ៥២% នៃអ្នកចូលរួមសរុប ១១២ ៨៣៦ នាក់ ,បានយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឍសមត្ថភាពស្រ្តី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជានារីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៩ ៤៨២ នាក់ (ស្មើ ៣៦,៩១%) នៃមន្រ្តីរាជការសរុប ២៥ ៦៨៤ នាក់ ។ រាជរដ្ឋាភិបាល…

  • សម្ដេតេជោ ហ៊ុន សែន អនុញ្ញាតឲ្យទូតតួរគី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

    សម្ដេតេជោ ហ៊ុន សែន អនុញ្ញាតឲ្យទូតតួរគី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

    ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណា ចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋតួរគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ៕ ដោយ ៖ វណ្ណលុក

  • ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

    ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

    ភ្នំពេញ៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោ បានតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ។ គម្រោងព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។…

  • សម្តេចតេជោ ហ៊ុន សែន បែងចែកថវិកា សប្បុរសជន ជួយដល់គ្រួសារយុទ្ធជនពលី ករណី ផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ក្នុង១គ្រួសារ ១ម៉ឺនដុល្លារ

    សម្តេចតេជោ ហ៊ុន សែន បែងចែកថវិកា សប្បុរសជន ជួយដល់គ្រួសារយុទ្ធជនពលី ករណី ផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ក្នុង១គ្រួសារ ១ម៉ឺនដុល្លារ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបែងចែកថវិកា ដែលសប្បុរសជនចូលរួម វិភាគទាន ដល់កីឡាបាល់ទាត់សប្បុរសធម៌ ជួយដល់គ្រួសារយុទ្ធជនពលីករណី ផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ (10,000$) ។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ដំបូង ខ្ញុំសូមអរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង ៤,៨លានដុល្លារ (4,800,000$)។ ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន ១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖ 1.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន50 ម៉ឺនដុល្លារ(500,000$)។ 2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ខេត្តកំពង់ស្ពឺ 30ម៉ឺនដុល្លារ (300,000$)។ 3.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ…