-
សម្តេចតេជោ៖ មានអ្នកខ្លះថាខ្ញុំទៅមីយ៉ាន់ម៉ាមិនមែនតំណាងឱ្យកម្ពុជា។ អុញ!

-
សម្តេចតេជោ៖ បើមិននិយាយជាមួយមេដឹកនាំមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា?

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ ធ្នូ ២០២១ ក្នុងពិធីសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ សម្តេចតេជោ ថ្លែងស្ញប់ស្ញែងចំពោះព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យដោយមិនប្រើកម្លាំងប្រដាប់អាវុធ។ បើគ្មានសម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយ។ នេះជាការផ្តល់មតិ ឱ្យលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង។ បើលក់ កម្ពុជាបាត់បង់ចំណូលរហូតដល់ទៅ៥០ភាគរយ “ត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ។ មិនត្រូវយកឯករាជ្យ និងអធិបតេយ្យជាតិទៅដោះដូរនឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ” ការបង្កើតឱ្យមានសាលាជាតិគយ ជាការជួយបណ្តុះបណ្តាលសមត្ថភាពកូនខ្មែរលើការងារគយ មានតែកន្លែងធ្វើការទំនើប តែមនុស្សមិនទំនើបមិនអាចឆ្ពោះទៅមុខបាននោះឡើយ សមិទ្ធផលជាតិទាំងឡាយ ដែលរាជរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺដើម្បីជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ មិនឱ្យមានរថយន្តអត់ពន្ធលើផ្លូវទៀតទេ ចំណូលពន្ធដារ និងគយ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១។ចំណូលនេះធ្លាក់ច្រើនបើធៀបមុនពេលមិនទាន់មានកូវីដ១៩ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា “មាយាទស្ត្រីកញ្ជើធ្លុះទេ” កម្ពុជាចាយ ១ខែជាង ៣០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរងគ្រោះដោយវិបត្តិកូវីដ១៩ “អូមីក្រុង” មានវត្តមាននៅកម្ពុជា ៨ករណីហើយ កម្ពុជាពិចារណាផ្តល់ដូសទី៤ ជូនដល់ក្រុមគ្រូពេទ្យ ត្រូវខិតខំទប់ស្កាត់កុំឱ្យមានទំនិញគេចពន្ធនៅកម្ពុជា ឆ្នាំ២០២២…
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោពាក់ព័ន្ធរឿងអាស៊ាន និងភូមា ថ្លែងនៅថ្ងៃទី២៣ ធ្នូ ២០២១

តើប្រទេសរបស់អ្នកប្រតិកម្មរឿងភូមាបានដកទូតចេញពីភូមាឬនៅ? ទូតកម្ពុជានៅតែមានវត្តមាននៅភូមា ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចទៅភូមា មិនខុសនោះឡើយ។ អាស៊ាន ដែលមានសមាជិកតែ៩ ជាអាស៊ានមិនគ្រប់ទឹក។ សម្តេចនឹងប្រឹងប្រែងធ្វើឱ្យអាស៊ានមានសមាជិក១០ឡើងវិញ។ សង្ឃឹមថា ប្រទេសសមាជិកអាស៊ាន ដៃគូអាស៊ាន និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយ យល់ពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាអាស៊ាន។ បើមិននិយាយជាមួយមេដឹកនាំភូមានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា? អ្នកដែលរារាំងដំណើរសម្តេចទៅភូមា គឺជាការបំផ្លាញអាស៊ាន។ សម្តេចមិនខឹងសម្បានឹងការប្រតិកម្មរបស់ប្រជាជនភូមាចំពោះដំណើររបស់សម្តេចនោះទេ តែពួកគេនឹងទទួលបានប្រយោជន៍ធំ គឺស្ថិរភាពនយោបាយក្នុងប្រទេស។ សុំឱ្យទុកពេល ដើម្បីសម្តេចធ្វើការលើបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា។ មិនគួរប្រញាប់ប្រតិកម្មទេ!
-
សម្តេចតេជោ៖ អាស៊ាន ៩ ជាអាស៊ានមិនគ្រប់ទឹក! ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យអាស៊ានមានសមាជិក ១០ឡើងវិញ

-
សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាល សាលាជាតិគយ និងសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាល សាលាជាតិគយ និងសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
-
អគ្គនាយករងកីឡា បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក ដែលខិតខំក្រេបជញ្ជក់ចំណេះដឹងការថែទាំសុខភាពផ្លូវចិត្ត

-
កីឡាករ ៦៦នាក់ចូលរួមការប្រកួតអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

-
សិស្សានុសិស្ស បង្ហាញក្តីសប្បាយរីករាយ ចំពោះការបញ្រ្ជាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់ NOCC
