-
ផលិតផលទប់ស្កាត់ផលប៉ះពាល់នៃបណ្តាញទូរសព្ទ 5G មានផ្ទុកសារធាតុវិទ្យុសកម្ម

អាជ្ញាធរហូឡង់បានរកឃើញថា ផលិតផលម៉ាសបិទមុខពេលគេង ខ្សែក ខ្សែដៃប្រភេទ Energy Armor និងគ្រឿងបន្ទាប់បន្សំចំនួន ១០ មានសារធាតុវិទ្យុសកម្មអ៊ីយ៉ូដដែលបង្កឱ្យមានគ្រោះថ្នាក់។ ផលិតផលទាំងនោះត្រូវបានគេអះអាងថា ជួយការពារមនុស្សពីផលប៉ះពាល់នៃបណ្តាញទូរស័ព្ទ 5G។ អាជ្ញាធរហូឡង់បានដាស់តឿនប្រជាជនកុំឱ្យប្រើផលិតផលទាំងនោះ ដោយសារតែវាអាចបង្កគ្រោះថ្នាក់នៅពេលដែលពាក់វាយូរ។ អង្គការសុខភាពពិភពលោកអះអាងថា បណ្តាញទូរសព្ទ 5G មានសុវត្ថិភាព ដោយសារវាប្រើរលកវិទ្យុដែលមិនមានអ៊ីយ៉ូដ ដែលមិនធ្វើឱ្យខូច DNA របស់មនុស្ស។ អ្នកជំនាញមីក្រូជីវសាស្រ្តទាត់ចោលការលើកឡើងថា 5G បំផ្លាញប្រព័ន្ធការពាររបស់មនុស្ស ហើយអាចឱ្យអ្នកប្រើប្រាស់ងាយនឹងឆ្លងវីរុសកូរ៉ូណា។ ប្រភព៖ BBC
-
ប្រជាជនមីយ៉ាន់ម៉ាចំនួន ៧០០នាក់ បានរត់ភៀសខ្លួនទៅទីក្រុង Mae Sot ស្ថិតនៅភាគខាងលិចប្រទេសថៃ

ប្រជាជនមីយ៉ាន់ម៉ាចំនួន ៧០០នាក់ បានរត់ភៀសខ្លួនទៅទីក្រុង Mae Sot ស្ថិតនៅភាគខាងលិចប្រទេសថៃ ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមយោធាមីយ៉ាន់ម៉ាកំពុងកាន់អំណាច និងក្រុមកងកម្លាំងប្រដាប់អាវុធជនជាតិការ៉ែន (KNU) កាលពីសប្ដាហ៍មុន។ កងកម្លាំង KNU និងកងទ័ពភូមាបានប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែន ដែលមានចម្ងាយប្រមាណ ៥០០ម៉ែត្រពីដីថៃ។ មានប្រជាជនមីយ៉ាន់ម៉ាប្រមាណ ២ ៥០០នាក់បានភៀសខ្លួនចូលដីថៃ ដោយក្នុងនោះមានកុមារចំនួន ៥៤៥នាក់។ នេះបើតាម មន្ត្រីគណៈកម្មការសម្ព័ន្ធជំនួយ (Aid Alliance) ជាស្ថាប័នរបស់ក្រុមជនភៀសខ្លួនភូមាដែលមានមូលដ្ឋាននៅថៃ។ អាជ្ញាធរខេត្តតាក ប្រទេសថៃបានឱ្យដឹងថា ខាង KNU បានបង្ហោះក្នុងបណ្ដាញហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៥ ធ្នូថា ខ្លួនបានសម្លាប់ទាហានភូមាចំនួន ៤នាក់ និងបង្កឱ្យ ៤នាក់ទៀតរងរបួស ខណៈដែលក្រុមរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានផ្សាយថា ទាហានរបស់អាជ្ញាធរយោធាមីយ៉ាន់ម៉ា ១៨នាក់បានបាត់បង់ជីវិត។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីណាមួយនោះឡើយ។ ប្រភព៖ ABC
-
ក្រុង Mississippi របស់អាមេរិក បានលុបចោលពិធីដង្ហែរណូអែលប្រចាំឆ្នាំរបស់ខ្លួន ដោយសារតែករណីបាញ់ប្រហារកើនឡើងដល់កម្រិតមិនធ្លាប់មាន

-
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន-កម្ពុជា រយៈពេល ១០ខែនាឆ្នាំ២០២១ មានចំនួន ១០ ៩៨០ លានដុល្លារអាមេរិក កើន ៤៦% ធៀបនឹងឆ្នាំ២០២០

-
“នយោបាយឈ្នះ-ឈ្នះបានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ”

-
ឆេះឃ្លាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍
-
វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ៣០៨ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន មកដល់កម្ពុជានាល្ងាចថ្ងៃទី១៩ ធ្នូ ២០២១

-
មិនមានការបាត់លុយរហូតដល់ ៩ ឬ ១០លានដុល្លារទេ

-
ពហុកីឡដ្ឋានជាតិមរតកតេជោនាពេលរាត្រី 🇰🇭👏🎉

-
” UNTAC ចាកចេញបន្សល់ទុកនូវតំបន់ត្រួតត្រា២ រដ្ឋាភិបាល២ “
