-
មនុស្ស ១២នាក់ស្លាប់ ផ្ទះចំនួន ២ ៥០៩ខ្នង និងរថយន្ដចំនួន ៨៩៧គ្រឿង ត្រូវបានខូចខាតនៅក្នុងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Erbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់ 🇮🇶

-
អភិបាលរាជធានី ជំរុញឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹង សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ

-
ស្ថាបនិកព្រឹត្តការណ៍កង់ភ្នំ បញ្ជាក់ថា នឹងជ្រើសរើសគោលដៅថ្មី២ ជាមួយការបង្កើនជុំប្រកួតអោយបាន៥ដងវិញ ក្នុងមួយឆ្នាំ

-
“ខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែបោះឆ្នោតគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ក្នុងសារសំឡេងថ្ងៃទី២០ ធ្នូ

អាចចាត់ទុកថានេះគឺជាជោគជ័យមួយ ជោគជ័យនៃការទប់ស្កាត់មិនឱ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ សម្តេចតេជោអរគុណមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមកង ទ័ពអាវស បានចូលរួមប្រយុទ្ធប្រឆាំងប្រកបដោយឆន្ទៈយ៉ាងមុះមុតបំផុត វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ សម្តេចតេជោអរគុណប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ ទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានប្រកាសបិទបញ្ចប់ទៅហើយក្តី តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្តទៅមុខជានិច្ចតាមរយៈការអនុវត្តវិធានសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង កិច្ចការទប់ស្កាត់កូវីដ១៩ មិនអាចធ្វេសប្រហែសបានទេ! សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត!
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្រុកមានសង្រ្គាមកម្ពុជាកៀកស្មាវៀតណាមវាយបណ្តេញខ្មាំង ដល់កម្ពុជាមានសុខសន្តិភាព កម្ពុជា និងវៀតណាម ជួបគ្នាលេងកីឡាកូនហ្គោលបង្ហាញពីការរិតចំណងសាមគ្គីភាព

សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា មានប្រសាសន៍ថា កាលមានសង្គ្រាម កម្ពុជា វៀតណាម បានកៀកស្មាគ្នាវាយបណ្តេញខ្មាំងសត្រូវគ្រប់ទិសទី ដល់ពេលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យើងនាំគ្នាលេងកីឡា ដើម្បីបញ្ជាក់អំពីមិត្តភាពដ៍ល្អប្រពៃលើគ្រប់វិស័យទាំងអស់
-
អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា អះអាងថា ជោគជ័យពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី

ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ឲ្យដឹង ថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ មានរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយភាពជោគជ័យ នឹងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីប្រតិភូ កីឡាការ កីឡាការិនី និងប្រធានគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំពោះការរៀបចំបានល្អ និងមានស្តង់ដាអន្តរជាតិ
-
BARCELONA កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធម្នាក់ របស់ក្រុម Manchester United

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ”

-
របាយការណ៍នៅថ្ងៃទី១៩ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៧ករណី និងជាសះស្បើយ ១១នាក់។ អ្នកឆ្លងសរុប ១២០ ៤២៣នាក់ អ្នកជាសះស្បើយ ១១៦ ៨០៣នាក់ អ្នកស្លាប់ ៣ ០០៥នាក់ ចេញផ្សាយ ថ្ងៃទី២០ ធ្នូ ២០២១