-
ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ង្វៀង ស៊ួនហ្វុក កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារចំនួន ៧

១. ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ២. ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម ៣. កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ៤. កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ៥. អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ ៦. អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ៧. ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម វិមានសន្តិភាព, ២១ ធ្នូ ២០២១
-
ប្រធានគណបក្សខ្មែរក្រោក William Guang សារភាពថាខ្លួនជាមេខ្លោងរៀបចំផែនការ និងដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី

-
ប្រេងដូងធម្មជាតិអាចលក់បានក្នុងតម្លៃប្រហែល ១២ដងនៃតម្លៃប្រេងធម្មតា ខណៈតម្លៃទីផ្សារត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥១៨លានដុល្លារមុនឆ្នាំ ២០២៤

ដំណើរការនៃការចម្រាញ់យកប្រេងដូង ត្រូវឆ្លងកាត់ការបកសំបក ពូតយកទឹក និងចំហុយរយៈពេលជាង ១២ម៉ោង។ ក្នុងឆ្នាំ ២០១៩ គេប្រមូលផលដូងចំនួន ១៤,៨លានតោន ដើម្បីចម្រាញ់ប្រេងប្រហែល ១,៦លានតោន។ ជាង ៤៤% នៃប្រេងដូងក្នុងពិភពលោកត្រូវបានផលិតនៅហ្វីលីពីន។ ប្រេងដូងភាគច្រើនត្រូវបាននាំចេញទៅអាមេរិក ឬអឺរ៉ុប។ នៅពេលដែលប្រេងដូងទៅដល់ទីផ្សារលោកខាងលិច តម្លៃនឹងកើនឡើងប្រហែលទ្វេដង។ តម្រូវការប្រេងដូងបានកើនឡើងដល់បរិមាណ ៥៩៨ ០០០តោន ដែលជាបរិមាណខ្ពស់បំផុតនៅអាមេរិកក្នុងឆ្នាំ២០០៩។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការប្រេងដូងបានកើនឡើង ជាពិសេសនៅលោកខាងលិច ដោយសារតែការងាកទៅរកការប្រើប្រាស់ផលិតផលធម្មជាតិ និងមិនទាន់កែច្នៃ។ 🎥 Business Insider
-
យ៉ាងហោចណាស់មានឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជា-វៀតណាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ

-
តេក្វាន់ដូ ITF ដាក់គោលដៅយ៉ាងជាក់លាក់ដណ្តើមមេដាយមាស១៥គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

តេក្វាន់ដូ ITF ដាក់គោលដៅយ៉ាងជាក់លាក់ដណ្តើមមេដាយមាស១៥គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ការបញ្ជាក់ជូនពីឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ដូច្នេះក្រោយបញ្ចប់កិច្ចប្រជុំ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ក្រោអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍
-
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា

-
របាយការណ៍នៅថ្ងៃទី២០ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៤. កូវីដ ៤ករណី និងជាសះស្បើយ ១២នាក់ គ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៤២៧នាក់ អ្នកជាសះស្បើយ ១១៦ ៨១៥នាក់ អ្នកស្លាប់ ៣ ០០៥នាក់ ចេញផ្សាយ ថ្ងៃទី២១ ធ្នូ ២០២១
-
ឃាតកម្មបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុកម្លាំងនគរបាលបើកប្រតិបត្តិការបំបែកសំណុំរឿងតាមបង្ក្រាបជនសង្ស័យ៤នាក់ មានចិនម្នាក់ និងវៀតណាមម្នាក់

-
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken មកអាស៊ីអាគ្នេយ៍ បង្ហាញពីភាពវិជ្ជមាន តែខ្វះភាពច្បាស់លាស់សម្រាប់ទំនាក់ទំនងអាមេរិក-អាស៊ាន

អាមេរិកប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ភាពជាដៃគូផ្នែកសន្តិសុខ។ អ្នកវិភាគយល់ឃើញថា អាមេរិកកំពុងតែព្យាយាមពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់នេះឡើងវិញ ក្រោយពេលដែលជំនាន់របស់លោក Trump គិតគូរអំពីគោលនយោបាយ “អាមេរិកចម្បង” ខ្លាំងពេក។ ទោះជាបែបនេះក្ដី អាមេរិកនៅមិនទាន់បង្ហាញពីគោលនយោបាយណាមួយឱ្យចេញជារូបរាងពិតប្រាកដ ឬ ឱ្យក្បោះក្បាយជាក់លាក់នៅឡើយ ជាពិសេសត្រង់គោលនយោបាយពាណិជ្ជកម្មជាមួយនឹងតំបន់។ ភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យអ្នកការទូតយល់ឃើញថា វ៉ាស៊ីងតោន “បានតែនិយាយ តែមិនបានបញ្ចេញសកម្មភាព” ហើយអ្វីដែលលោក Blinken បានដាក់ចេញគឺត្រឹមតែជាចក្ខុវិស័យប៉ុណ្ណោះ មិនមែនជាយុទ្ធសាស្ត្រនោះទេ។ ប្រភព៖ SCMP
-
អគ្គលេខាធិការអូឡាំពិកកម្ពុជា អះអាងថា អូឡាំពិកអន្តរជាតិកំណត់ថា តាំងពីឆ្នាំ២០២០ ជម្រុញឲ្យមានស្រ្តី៣០% ជាថ្នាក់ដឹកកីឡា

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា គណៈកម្មាធិកាអូឡាំពិកអន្តរជាតិ បានកំណត់តាំងពីឆ្នាំ២០២០ ជម្រុញឲ្យមានស្រ្តី៣០% ជាថ្នាក់ដឹក ក្នុងវិស័យកីឡា ដើម្បីលើកទឹកចិត្តឲ្យស្រ្តីមានគុណតម្លៃស្មើភាពជាមួយបុរស ក្នុងភាពជាអ្នកដឹកនាំអភិវឌ្ឍកីឡាឲ្យរីកចំរើន ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីការអប់រំអូឡាំពិក និងសមធម៌ស្រ្តី ក្នុងវិស័យកីឡា នៅអាគារទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា ។