-
លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន

-
សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

-
លទ្ធផល នៃសន្និបាតគណកម្មាធិការកណ្ដាល លើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា

-
គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រេចគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តទៀត

ភ្នំពេញ៖ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆ័ន្ទគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តទៀត ។ ការសម្រេចគាំទ្រនេះ បានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តីទី៥ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមនឹងថ្នាក់ដឹកនាំថ្នាក់កណ្ដាលសរុប ៣៥រូប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការនៃគណកម្មាធិការកណ្ដាលចំនួន ៧៧៥រូប ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅអគារវិមាន៧មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ៕ ដោយ វណ្ណលុក
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ផ្ដល់ការទុកចិត្តជាឯកច្ឆ័ន្ទ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

-
គណកម្មាធិការកណ្ដាល សម្រេចបោះឆ្នោតជ្រើសតាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តីទី៥ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមនឹងថ្នាក់ដឹកនាំថ្នាក់កណ្ដាលសរុប ៣៥រូប
-
២៣ ធ្នូ ២០២១

១. ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ កម្ពុជានៅតែនាំចេញបានក្នុងទំហំ ១.៥ម៉ឺនលានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលមានការធ្លាក់ចុះត្រឹមតែ ០.១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – AMS Central ២. ទំនិញខូចគុណភាពជាង ៦តោន ក្នុងនោះមានកាកសំណល់កម្ទេចមី និងអាល់កុលក្លែងក្លាយ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតដុតកម្ទេចចោល – កោះសន្តិភាព ៣. ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចូលស៊ីម៉ងតិ៍ក្នុងទឹកប្រាក់ ៤០លានដុល្លារ ធ្លាក់ចុះ ៣៣% ខណៈការផលិតស៊ីម៉ង់តិ៍ក្នុងស្រុក មានបរិមាណ៨លានតោន – FN ៤. នីហ្សេរីយ៉ាកម្ទេចចោលវ៉ាក់សាំងជំនួយជិតហួសកាលបរិច្ឆេទជាង១លានដូស ទោះជាមានប្រជាជនតែ ២% នៃចំនួន២០៦លាននាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងពេញលេញ – Al Jazeera ៥. អាមេរិកបានអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc សម្រាប់មនុស្សដែល មានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលមានហានិភ័យឈឺធ្ងន់ធ្ងរ ដែលនេះជាថ្នាំលេបនៅផ្ទះលើកដំបូង – Reuters
-
កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល!

-
សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ធ្នូ នឹងប្រជុំពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន

១. បោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួនពីរូប ២. បោះឆ្នោតសម្តែងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ជាយុវជនជំនាន់ក្រោយ ដើម្បីអាណត្តិក្រោយៗ អាណត្តិទៅអនាគត ៣. សម្តេចក្រឡាហោម ស ខេង ណែនាំកិច្ចការមួយចំនួនពាក់ព័ន្ធការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៤. ប្រសាសន៍របស់សម្តេចតេជោប្រធានគណបក្សណែនាំសមាជិកសមាជិកាគណៈកម្មាធិការកណ្តាល។ ប្រភព៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
-
ការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលប្រកបដោយសមធម៌តាមរយៈយន្តការ COVAX រវាងអង្គការក្នុងតំបន់ និងការបរិច្ចាគទ្វេភាគី មានសារៈសំខាន់ក្នុងការទប់ស្កាត់វ៉ារ្យ៉ង់ដ៏គ្រោះថ្នាក់ និងទប់ស្កាត់ការអូសបន្លាយជំងឺរាតត្បាត

ការលេចចេញនូវវ៉ារ្យ៉ង់អូមីក្រុងថ្មី ដែលវ៉ាក់សាំងភាគច្រើនមិនសូវមានប្រសិទ្ធភាពប្រឆាំង កាន់តែធ្វើឱ្យមានចលាចលធំជាងមុនចំពោះការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំងជាសកល។ លោក Lawrence Gostin នាយកវិទ្យាស្ថាន O’Neill សម្រាប់ច្បាប់សុខភាពជាតិ និងនៅសកលវិទ្យាល័យ Georgetown Law បាននិយាយថា៖ “ការចែកចាយវ៉ាក់សាំងដោយសមធម៌ជាសកលបានបរាជ័យយ៉ាងធ្ងន់ធ្ងរ និងក្លាយជាវិបត្តិដ៏ជ្រៅដែលមិនអាចប្រកែកបាន”។ ជាក់ស្ដែង អង្គការសុខភាពពិភពលោក បានកំណត់គោលដៅនៃអត្រាចាក់វ៉ាក់សាំង ៤០%នៅគ្រប់ប្រទេសទាំងអស់។ ប៉ុន្តែ មានតែប្រទេសចំនួន ៥ នៅក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះដែលគេរំពឹងថានឹងសម្រេចបាននូវគោលដៅ ៤០% នេះដោយប្រទេសភាគច្រើននៅលើទ្វីបនេះសម្រេចបានទាបជាង ២០%ទៅទៀត។ ខណៈពេលដែលការផលិតវ៉ាក់សាំងបានកើនឡើងដល់កម្រិតមួយ ដែលស្ទើរតែអាចដោះស្រាយតម្រូវការក្នុងសកលបាន ស្ថានភាពកូវីដនៅតែមិនច្បាស់លាស់ ព្រោះប្រទេសមួយចំនួនត្រូវជួបឧបសគ្គ ដែលទាក់ទងនឹងការចែករំលែកបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពមិនច្បាស់លាស់ជុំវិញវ៉ារ្យ៉ង់អូមីក្រុង។ យ៉ាងណាមិញ អគ្គនាយកអង្គការ WHO បាននិយាយថា៖ “ឆ្នាំ ២០២២ ត្រូវតែជាចុងបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩”។ ប្រភព៖ Aljazeera