Category: នយោបាយ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ គោលបំណងពិតប្រាកដ នៃការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ គោលបំណងពិតប្រាកដ នៃការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង

    (ភ្នំពេញ)៖ គោលបំណងពិតប្រាកដ នៃការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង ដែលទិន្នន័យទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ការបែងចែកថវិកា និងការរៀបចំគោលនយោបាយនានាឱ្យមានប្រសិទ្ធភាព ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងឱកាសអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២០ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ ១៤០នាក់ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកអំពីទិដ្ឋភាពទូទៅ នៃការកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងបរិបទកម្ពុជា ចាប់តាំងពីប្រវត្តិ នៃការកកើតរហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា…

  • ក្រសួងការបរទេស ៖ ក្រោយបទឈប់បាញ់ ថៃនៅតែមានការរំលោភបំពានទាំង ការរាយបន្លាលួស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និង កសាងផ្លូវថ្នល់ថ្មី

    ក្រសួងការបរទេស ៖ ក្រោយបទឈប់បាញ់ ថៃនៅតែមានការរំលោភបំពានទាំង ការរាយបន្លាលួស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និង កសាងផ្លូវថ្នល់ថ្មី

    (ភ្នំពេញ)៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែថា ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបានបញ្ជាក់ប្រាប់ដល់សមាជិកអង្គទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ថា ៖ តាមការសង្កេតក្រោយបទឈប់បាញ់នេះមកមានការរំលោភបំពាន ខ្លះៗពីភាគីថៃ រួមទាំងសកម្មភាពយោធាតាមរយៈដូចជារាយ បន្លាលួស ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល រួមទាំងនៅក្រៅក្របខណ្ឌនៃតំបន់ជម្លោះមួយចំនួនទៀត ក្នុងនោះដូចជា តាមបណ្តាខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបន្ទាយមានជ័យ ។ បញ្ជាក់នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីអ្នកនាំពាក្យរងក្រសួងការបរទេស ឯកឧត្តម នង សាកល បានឱ្យដឹងថា៖ក្រៅពីមានសកម្មភាពទាំងនេះ កងទ័ពថៃ នៅបានកសាងផ្លូវថ្នល់ថ្មី ជីកលេណដ្ឋាន និង ទីជម្រកនៅតំបន់ជម្លោះ និង រួមទាំងបន្តឃុំខ្លួនកងកម្លាំងកម្ពុជាទាំង ១៨នាក់រហូតមកដល់សព្វថ្ងៃនេះ ។ សកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់ផុយស្រួយ ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងដែរថា ៖ កម្ពុជាបានយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងដែលបានឯកភាគ្នាទាំង…

  • ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

    ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង កម្ពុជា និងចក្រភពអង់គ្លេស នាពេលកន្លងមក ដែលបានជួយគាំទ្រដល់ដំណើរការគ្រប់គ្រងប្រព័ន្ធការងារ កិច្ចគាំពារពលករចំណាកស្រុក និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱកាសការងារ ការគាំពារសន្ដិសុខសង្គម និងការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានកិច្ចសហការល្អជាមួយនឹងចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចសហការជាមួយចក្រភពអង់គ្លេស ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរវាងប្រទេសទាំងពីរ ។ ជាការឆ្លើយតប ឯកឧត្តម ដូមីនិក វីល្លៀម (Dominic…

  • ហ្វីលីពីន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា

    ហ្វីលីពីន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ លោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំ កម្ពុជា និងសហការី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអបអរសាទរចំពោះខួបលើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា និងហ្វីលីពីន (២០ សីហា ១៩៥៧-២០ សីហា ២០២៥) ព្រមទាំងបានកត់សម្គាល់ចំពោះសកម្មភាពលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបានចូលរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាព នៃប្រព័ន្ធរដ្ឋបាលសាធារណៈ ដោយលោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ…

  • ស្ថានទូតចិនប្រចាំកម្ពុជាថា បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស លើកការអនុវត្តបទឈប់បាញ់ រវាងជម្លោះព្រំដែនកម្ពុជា-ថៃ

    ស្ថានទូតចិនប្រចាំកម្ពុជាថា បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស លើកការអនុវត្តបទឈប់បាញ់ រវាងជម្លោះព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ លើកការអនុវត្តបទឈប់បាញ់ របស់កម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយវិលត្រឡប់មកវិញនូវប្រក្រតីភាព។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើថា ៖ តាមរយៈនេះដែរ ភាគីមិត្តចិត្តបានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំមើលតាមដានពីស្ថានភាពព្រំដែនកម្ពុជា-ថៃយ៉ាងយកចិត្តទុកដាក់។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ដែរថា ភាគីមិត្តចិនបានយកចិត្តទុកដាក់លើផលប៉ះពាល់ដល់ជនស៊ី វិល ព្រមទាំងឃ្លាំមើល និងតាមដានអំពីស្ថានតាមព្រំដែនយ៉ាងដិតដល់។ ដោយឡែក តាមរយៈទំព័រហ្វេសប៊ុក ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៥នេះដែរថា ៖ កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កន្លងមក ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ។ ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់…

  • √ទស្សនៈ សំដីនិយាយដូចក្មេងរបស់រដ្ឋាភិបាលថៃ អាកប្បកិរិយាដូចជនខ្វះទំនួលខុសត្រូវ—សញ្ញាដ៏ច្បាស់ថាជិតដល់ថ្ងៃអស់អំណាចហើយ!

    √ទស្សនៈ សំដីនិយាយដូចក្មេងរបស់រដ្ឋាភិបាលថៃ អាកប្បកិរិយាដូចជនខ្វះទំនួលខុសត្រូវ—សញ្ញាដ៏ច្បាស់ថាជិតដល់ថ្ងៃអស់អំណាចហើយ!

    នៅពេលដែលរដ្ឋាភិបាលមួយមិនអាចបង្ហាញខ្លួនជាអ្នកដឹកនាំមានសុភាពបុរស ទំនួលខុសត្រូវ និងភាពច្បាស់លាស់លើចំណាត់ការ នោះជារឿងធម្មតាណាស់ដែលប្រជាជននឹងបាត់បង់ជំនឿ និងទប់ទល់យ៉ាងត្រជាក់។ រដ្ឋាភិបាលថៃដែលមានគ្រឹះពីបក្សភឿថៃ កំពុងបង្ហាញអាកប្បកិរិយាដូចក្មេងលេង គ្មានទ្រង់ទ្រាយស្ថាបនាធិបតីលើវិស័យអភិវឌ្ឍន៍នយោបាយទេ។ ការនិយាយលេងដឹងដឹងខុសត្រូវ បង្ហាញថាពួកគេមិនស្គាល់សារៈសំខាន់នៃសម្ដីរបស់អ្នកដឹកនាំនៃប្រទេសទេ។ ការបង្ហោះពាក្យដែលគ្មានមូលដ្ឋាន លាតសន្ធឹងទៅលើប្រធានបទអន្ដរជាតិ និងចំពោះប្រទេសជិតខាង ជាសកម្មភាពមិនមែនបង្កើនកិត្តិយសនយោបាយទេ ប៉ុន្តែជាសកម្មភាពបង្ហាញភាពខ្សោយនៃគោលនយោបាយ និងភាពរលាយនៃអំណាចរដ្ឋាភិបាលនោះជិតដល់ចំណុចវិនាសហើយ។ ប្រទេសថៃមិនអាចបង្រៀនអ្នកដទៃអំពី “ស៊ីវិល័យ” នៅពេលខ្លួនឯងកំពុងប្រព្រឹត្តនូវពាក្យពេចន៍ និងសកម្មភាពដូចអ្នកលេងលើឆាកអន្តរជាតិ៕ •OpinionThe Thai Government: Childish Rhetoric, Irresponsible Behavior – A Clear Sign of a Dying Regime When a government fails to present itself as a responsible, mature, and principled leader, it is only natural for its…

  • ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

    ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

    (ភ្នំពេញ)៖ លោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងប្រចាំកម្ពុជា បានថ្វាយសារតាំងដល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។ ការថ្វាយសារតាំង ដែលចុះហត្ថលេខាដោយប្រធានាធិបតីបារាំង ដល់ព្រះមហាក្សត្រខ្មែរជាផ្លូវការនេះ គឺនៅបន្ទាប់ពីលោក អូលីវីយេ រីឆា ត្រូវបានតែងតាំងលោកជាឯកអគ្គរដ្ឋទូតថ្មី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ និងក៏ជាការបង្ហាញថា ជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មការទូតរបស់លោក ជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំប្រទេសកម្ពុជា បន្តកិច្ចការជំនួសលោក ហ្សាក់ ប៉ឺឡេ ដែលទើបចប់អាណត្តិការទូត កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ។ ក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតបានសម្តែងនូវភាពសប្បាយរីករាយដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា និងបានគូសបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា សារតាំង គឺជាលិខិតផ្លូវការមួយ ចុះហត្ថលេខាដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង និងត្រូវថ្វាយប្រគល់ជូនព្រះប្រមុខរដ្ឋនៃរដ្ឋ ដែលស្ថានទូតខ្លួនតាំងនៅ ដែលជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់ឯកអគ្គរដ្ឋទូត ៕ អត្ថបទ ៖ គង់ សុផុលរូបភាព ៖…

  • ក្រសួងការពារជាតិ ៖ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តនៅនៅព្រឹកនេះ

    ក្រសួងការពារជាតិ ៖ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តនៅនៅព្រឹកនេះ

    (ភ្នំពេញ)៖ យោងតាមក្រសួងការពារជាតិ នាយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពីព្រឹកមក និងបន្តរហូតមកដល់ល្ងាច ។ ភាគីកម្ពុជា និងថៃ បានឈានទៅសម្រេចលើចំណុចឯកភាពគ្នាមួយចំនួននិងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុងលើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២៥ ៕ ដោយ ៖ វណ្ណលុកPage On 21 August 2025, the Secretariat Meeting of the Cambodia–Thailand Regional Border Committee (RBC) was convened between the 5th Military Region of Cambodia…

  • មន្រ្តីជាន់ខ្ពស់កម្ពុជា-មីយ៉ាន់ម៉ា បញ្ជាក់ពីកិច្ចសហការប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា

    មន្រ្តីជាន់ខ្ពស់កម្ពុជា-មីយ៉ាន់ម៉ា បញ្ជាក់ពីកិច្ចសហការប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានលេខាធិការ​ដ្ឋាន​គណៈកម្មការចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)បានអនុញ្ញាតឱ្យឯកឧត្តម ច សូ មីន (Kyaw Soe Min)ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការីចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម​ឯកអគ្គរដ្ឋទូតថា គណៈកម្មការចំពោះកិច្ច គ.ប.ឆ.ប. ដែលដឹកនាំដោយ​សម្តេចធិបតីនាយករដ្ឋមន្រ្តីផ្ទាល់មានភាពចាំបាច់ចំពោះមុខ និងយូរ​អង្វែង​ទៅមុខ។រាជ​រដ្ឋា​ភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចនេះ​ជាយន្តការបន្ថែម និងជាការបន្ថែមកម្លាំងកម្រិតថ្នាក់ជាតិដើម្បីចង្អុល តម្រង់ទិសដល់ថ្នាក់ក្រោមជាតិដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាប្រតិបត្តិករផ្ទាល់។ ឯកឧត្តមសន្តិបណ្ឌិតបានបន្ថែមថា គ.ប.ឆ.ប. បាននិងកំពុងបង្កើនកិច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បី​ប្រយុទ្ធប្រឆាំងនិងបោសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ ឯកឧត្តម​ក៏បាន​សំណូមពរដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតផ្តល់កិច្ចសហ​ប្រតិ​បត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams តាមរយៈ​ការជួយទប់ស្កាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធ Online Scams ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមុខសញ្ញា​ប្រព្រឹត្ត​បទល្មើស Online Scams និងបន្តទទួលយកពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវបានឃាត់ខ្លួនក្នុង​ប្រតិបត្តិការត្រលប់ទៅមីយ៉ាន់ម៉ា ដើម្បីបន្តការសាកសួរស៊ើបអង្កេត និងចែករំលែកមក គ.ប.ឆ.ប វិញ។ ក្នុងឱកាសនេះឯកឧត្តម ច សូ មីន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា​ដែលបានរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគម្រូសម្រាប់​ប្រទេសដទៃ។…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត សំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាន និងគ្រូប្រចាំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ទាំង ១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធអនឡាញ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត សំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាន និងគ្រូប្រចាំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ទាំង ១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធអនឡាញ

    (ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាននិងគ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ វិទ្យាល័យនៅខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអនុវត្តគម្រោង ម.ប.ស. របស់ ក.ប.ទ. និងលោកអគ្គនាយកប្រៃសណីយ៍កម្ពុជា សរុបប្រមាណ ១៥០នាក់ ចូលរួមដោយផ្ទាល់នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធអនឡាញ ។ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ត្រូវបានកសាងឡើងដើម្បីរួមចំណែកគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ដែលមានមុខងារស្នូលចំនួន ៤ គឺ៖ (១) បន្ទប់កុំព្យូទ័រ (២) បន្ទប់បណ្តុះបណ្តាល (៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង (៤) សាលសាធារណៈ ។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីតួនាទីរបស់…