-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ស៊ីថា រទ្ធី ដែលបានពលីក្នុងសមរភូមិបុស្បូវ-ជាំតែ

ស្ទឹងត្រែង៖បង្ហាញនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពអនុសេនីយ៍ត្រី ស៊ីថា រទ្ធី អាយុ ២៧ឆ្នាំ យុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងពេលការពារបូរណភាពទឹកតទល់ជាមួយទាហានសៀមឈ្លានពាន។ ពិធីនេះបានប្រារព្ធទៅនៅគេហដ្ឋានគ្រួសារនៃសព នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដោយមានការចូលរួមអមដំណើរដោយឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមន្រ្តីចំណុះរដ្ឋបាលខេត្តជាច្រើនរូប។ក្នុងឱកាសប្រកបដោយក្តីក្ដុកក្តួលលោកជំទាវបណ្ឌិត បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព៕ ដោយ៖ វណ្ណលុក
-
អនុប្រធានទី១ព្រឹទ្ធសភា ផ្ដល់អនុសាសន៍ដល់និស្សិត១០០នាក់ដែលត្រូវទៅសិក្សានៅប្រទេសចិន

ភ្នំពេញ៖អនុប្រធានទី១ព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់និស្សិតដែលត្រូវទៅសិក្សានៅប្រទេសចិន ឱ្យប្រកាន់យកនូវគោលជំហរអំណត់ តស៊ូ ព្យាយាម រៀនសូត្រ ។ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិនដឹកនាំនិស្សិតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ឆ្នាំសិក្សា២០២៥ ចំនួន១០០នាក់ ចូលជួបសម្ដែងការគួរសមនិងទទួលយកអនុសាសន៍មុនពេលចេញដំណើរ។ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះនិស្សិតដែលបានទទួលអាហារូបករណ៍ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា ដែលបានខិតខំប្រឹងប្រែងជួយរកអាហារូបករណ៍ផ្តល់ដល់ក្មួយៗនិស្សិតទៅបន្តការសិក្សាដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ណែនាំ ដល់និស្សិតទាំងអស់ឱ្យប្រកាន់យកនូវគោលជំហរ” អំណត់ តស៊ូ ព្យាយាម” រៀនសូត្រដែលជាអាវុធដ៏មុតស្រួច ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួនម្នាក់ៗ និងដើម្បីប្រែក្លាយខ្លួនជា “ទំពាំងស្នងឫស្សី” ដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។និស្សិតទាំងអស់ ត្រូវចេះសាមគ្គី ស្រលាញ់រាប់អាន និងចេះយកអាសារគ្នាទៅវិញទៅមក ជ្រោងខ្ពស់ប្រពៃណីវប្បធម៌ និងកិត្តិយសជាតិ និងពង្រឹងពង្រីកចំណងមិត្តភាពជាមួយបណ្តានិស្សិតម្ចាស់ផ្ទះ និងបរទេស ដែលទៅសិក្សាជាមួយគ្នា។ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីសាមគ្គី ឯកភាព និងស្នេហាជាតិ របស់សមាគមនិស្សិតកម្ពុជា…
-
កម្មវិធី“ស្លាបសន្តិភាព” បង្ហាញពីមិត្តភាព កម្ពុជា-ចិន ត្រូវបានប្រារព្ធយ៉ាងមហោឡារឹក

ភ្នំពេញ៖ កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន បានប្រារព្ធយ៉ាងឱឡារិកនៅរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ។ ជាការកត់សម្គាល់កម្មវិធីនេះបានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ សិស្សនិស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន វិទ្យាស្ថានខុងជឺ និងសមាជិកសភាពាណិជ្ជកម្មចិន រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជានិង ចិនសរុបជាង ២០០នាក់។ ជាប្រវត្តិសាស្រ្តឆ្នាំ២០២៥ នេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោក ក៏ដូចជាខួបលើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ។ ឈរលើមូលដ្ឋានប្រវត្តិសាស្រ្តនេះកម្ពុជា-ចិន បានប្រើប្រាស់ទម្រង់នៃការសម្តែង សិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណង មិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។ កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា “អ្នកនាំសារសន្តិភាព” ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាតបានបង្ហាញពីតម្លៃដ៏វិសេសវិសាល…
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖គិតមកដល់ពេលនេះថៃបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ជាង ២០ថ្ងៃហើយ នៅតែមិនទាន់ប្រគល់មកឱ្យកម្ពុជាវិញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថាកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ គិត ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះមានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រម ប្រគល់មកឱ្យកម្ពុជាវិញនៅឡើយទេ ។កម្ពុជាទាមទារឱ្យប្រទេសមួយនេះគោរពច្បាប់អន្តរជាតិឱ្យបានត្រឹមត្រូវ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កម្ពុជានៅតែបន្តអំពាវនាវ ឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ខាងលើ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់ មកជួបជុំគ្រួសារវិញ។ គួរបញ្ជាក់ថាទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា។គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែសីហានេះ។ អ្នកនាំពាក្យដដែលបន្តថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា មកដលល់វេលាម៉ោង ៦ព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា ។កងកម្លាំងរបស់កម្ពុជាកំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី ២៨ ខែកក្កដា និងគោលការណ៍ឯកភាពទាំង១៣ ចំណុច…
-
សម្ដេចតេជោ ហ៊ុន សែន ៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឆ្លើយតបនឹងកាសែតថៃមួយដែលចុះផ្សាយស្រង់សម្ដីលោកនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយនិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញក្នុងប្រទេសថៃ ។ សម្ដេចតេជោ បានសរសេរលើបណ្ដាញសង្គមថា ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឱ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយមិនទាំងចេះការទូតទៀតផង។ សម្ដេចតេជោបន្ថែមថា ប្រសិនបើថៃ អាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជា ក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជា បានដូចគ្នាដែរ ។” ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណង ដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?”។សម្ដេចតេជោបញ្ជាក់៕ដោយ៖វណ្ណលុក
-
អាជ្ញាធរមីន៖ កម្ពុជាមិនត្រូវការមីនថ្មីណាមួយទៀតទេ!

ភ្នំពេញ៖ ដោយសារឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន និងមិនត្រូវការមីនថ្មីណាមួយដើម្បីមកសម្លាប់ប្រជាពលរដ្ឋ និងបង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរមីន នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការអាជ្ញាធរមីន។ សន្និសីទកាសែតដែលមានគោលបំណងបំភ្លឺដល់សាធារណមតិ និងឆ្លើយតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃទាក់ទងនឹងគ្រាប់មីន ឯកឧត្តមបណ្ឌិត លី ធុច បានថ្លែងដោយភាពម៉ឺងម៉ាត់ថា មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ។ នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន។ ឯកឧត្តមបណ្ឌិតបន្ថែមថា កម្ពុជាបានឆ្លងកាត់ជាង៣ទសវត្សរ៍នៃសង្រ្គាម ។ជាច្រើនឆ្នាំនៃសង្រ្គាមបានបន្សល់ទុកនូវ មីននិងសំណល់ជាតិផ្ទុះពាសវាលពាសកាលនៅទូទាំងប្រទេស ។សំណល់ជាតិផ្ទុះទាំងនេះបានបង្កនូវគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកម្ពុជារាប់ម៉ឺននាក់ ។ទឹកដីកម្ពុជាជាច្រើនពាន់គីឡូម៉ែត្រក្រឡាមានមីននិងសំណល់ជាតិផ្ទុះដែលបង្កកាលំបាកដល់ប្រជាជន ការធ្វើស្រែចម្ការ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារបោសសម្អាតមីន គ្រាប់រំសេវនេះជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកុមារអាចលេងក្រោយផ្ទះដោយគ្មានគ្រោះថ្នាក់ ដើម្បីឱ្យកសិករធ្វើស្រែដោយគ្មានការលំបាក ការសាងសង់សាលារៀន មណ្ឌលសុខភាពជាដើម ។ បើតាមឯកឧត្តម លី ធុច ការងារអាទិភាពរបស់រាជរដ្ឋាភិបាលគឺ ពោរពេញដោយការប្តេជ្ញាចិត្តដើម្បីបោសសម្អាតស្រមោលនៃមីននិងគ្រាប់រំសេវផ្សេងៗទៀត ឱ្យអស់ពីទឹកដីកម្សត់មួយនេះ។ គួរបញ្ជាក់ថា កម្ពុជាជាដើមកំណើតដ៏សំខាន់មួយនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ មានប្រទេសប្រមាណជាង១៦០ ជារដ្ឋភាគី។កម្ពុជាបាននាំមុខដ៏សំខាន់ ដោយសារកម្ពុជាមានការឈឺចាប់និងរងគ្រោះ…
-
អ្នកនាំពាក្យក្រសួងការពារជាតិ បន្តអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជា ១៨រូប ដោយគ្មានលក្ខខណ្ឌ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបាននៅម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ដែលបានឯកភាពគ្នាកាលពីថ្ងៃទី៧ ខែសីហានៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅប្រទេសម៉ាឡេស៊ី ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅវេលាថ្ងៃត្រង់ទី១៨ ខែ សីហានេះ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ដោយអនុវត្តនូវកិច្ចព្រមព្រៀងខាងលើ សូមអំពាវនាវដល់ភាគីថៃ ប្រគល់មកឱ្យកម្ពុជាវិញនូវទាហានកម្ពុជាទាំង ១៨រូបឱ្យបានឆាប់ ដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ ។អ្នកនាំពាក្យដដែលបន្ថែមថា គិតមកដល់ថ្ងៃទី១៨ ខែសីហា គឺមានរយៈពេល២០ថ្ងៃហើយ ដែលកងទ័ពកម្ពុជា ត្រូវបានភាគីថៃ ចាប់ខ្លួនដោយខុសច្បាប់ ខណៈកំពុងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរហូតមកដល់ពេលនេះពុំទាន់មានពន្លឺណាមួយបញ្ជាក់ថា ថៃ នឹងធ្វើការដោះលែងមកកម្ពុជាវិញនោះទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឱ្យថៃដោះលែងពួកគេឱ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងណាក៏ដោយ ៕ អត្ថបទ៖ វណ្ណលុករូប៖ វ៉េង លីមហួត
-
ប្រតិភូសហព័ន្ធសេវាអប់រំនៅកម្ពុជា អញ្ជើញសួរសុខទុក្ខវីរកងទ័ពជួរមុខទិសខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីសប្បុរសធម៌ និងស្នេហាជាតិឯកឧត្តមបណ្ឌិត ហុង លីម ប្រធាន សហព័ន្ធសេវាអប់រំនៅកម្ពុជា និងលោកជំទាវឧកញ៉ា សាយ សោភា អនុប្រធានសហព័ន្ធ បានដឹកនាំប្រតិភូ ក្រុមប្រឹក្សាភិបាល និងសមាជិកអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តឧត្តមានជ័យដោយនាំទៅជាមួយនូវអំណោយដែលប្រមូលបានពីមូលនិធិ។ មន្រ្តីក្រុមការងាររបស់សហព័ន្ធបានប្រាប់ឱ្យដឹងថា សកម្មភាពកាលពីចុងសប្តាហ៍នេះបានផ្តោតទៅលើបួនគោលដៅធំៗក្នុងខេត្តឧត្តរមានជ័យ ។ក្នុងនោះគោលដៅទី១. ផ្តល់វិទ្យុទាក់ទងចំនួន ១៥គ្រឿងនិងឯកសណ្ឋាន ៣០ ឈុត ដល់ប្រជាការពារក្នុងស្រុកចុងកាល់។គោលដៅទី២. ផ្តល់សម្ភារៈការិយាល័យ និងសម្ភារៈសិក្សា ដល់ការិយាល័យអប់រំស្រុកចុងកាល់។គោលដៅទី៣. ផ្តល់គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ដល់ជនភៀសសឹកចំនួន ៥០០ គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ និងគោលដៅទី៤. គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដល់វីរកងទ័ពជួរមុខ។ ក្នុងឱកាសនេះដែរ ប្រធានគណៈប្រតិភូសហព័ន្ធសេវាអប់រំនៅកម្ពុជាបានថ្លែងនូវការដឹងគុណនិងក្តីគោរពក្រៃលែងចំពោះវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ខ្ពស់របស់វីរកងទ័ពជួរមុខ ។ទន្ទឹមនេះក៏បានថ្លែងអំណរគុណផងដែរដល់ស្មារតីចូលរួមសាមគ្គីរបស់សមាជិកសហព័ន្ធទាំងអស់ ដែលបានបរិច្ចាគថវិកា និងសម្ភារៈផ្សេងតាមរយៈមូលនិធិ។ សេចក្តីសប្បុរសធម៌នេះ មិនត្រឹមតែជួយសម្រាលបន្ទុកដល់ជនភៀសសឹកមួយគ្រាទេ ប៉ុន្តែជាកម្លាំងចិត្តដ៏ធំមួយ ឱ្យពួកគេមានសង្ឃឹមក្នុងការចាប់ផ្តើមជីវិតថ្មីវិញផងដែរ។ សូមជម្រាបថា ការចំណាយទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈរបស់គណៈប្រតិភូគិតជាទឹកប្រាក់ចំនួន ៨៧.៥៩៦.០០០ រៀល ឬស្មើនឹង ២១.៨៩៩ ដុល្លារអាមេរិក៕…
-
ស្មារតីខ្មែរតែ១ រួមគ្នាគាំទ្រផលិតផលខ្មែរ ផលិតដោយខ្មែរ!

ភ្នំពេញ៖ស្មារតីខ្មែរតែ១ រួមគ្នាគាំទ្រផលិតផលខ្មែរ ផលិតដោយខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិយើងជាមួយផលិតផលក្រុមហ៊ុនវឌ្ឍនៈ ដែលមានម៉ាកសញ្ញាចំនួន៤ គឺ វឌ្ឍនៈ ,គ្រុឌ ,ដ្រាហ្គិន និងវី-អាកទីវ។ វី៎-អាកទីវ គឺជាម៉ាកសញ្ញានៃសុខភាពដែលម៉ាកសញ្ញានេះមានទឹកពិសាប្រណិត។ វី-អាកទីវ ព្រមទាំងភេសជ្ជៈកីឡា វី-អាកទីវ ដែលម៉ាកសញ្ញានេះបានបំពេញ និងរក្សាជាតិទឹកជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ២០២៣ បានឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ព្រមទាំងទទួលបានពានពេជ្រប្រចាំឆ្នាំ២០២៥ ពីស្ថាប័នអន្តរជាតិទទួលស្គាល់លំដាប់ពិភពលោក Monde Selection ពីទ្វីបអ៉ីរ៉ប។ ភេសជ្ជៈកីឡា វី-អាកទីវ គឺជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងបំផុតរបស់ប្រទេសកម្ពុជា ហើយក៏គឺជាភេសជ្ជៈកីឡា ដែលជាដៃគូសហការធំ ផ្គត់ផ្គង់ និងឧបត្ថម្ភភេសជ្ជៈកីឡាបំពេញជាតិទឹកដល់អត្តពលិកជាតិ និងអន្តរជាតិជាច្រើនម៉ឺននាក់ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តស៊ីហ្គេម និងអេស៊ានប៉ារ៉ាហ្គេមលើកទី៣២ ប្រពឹត្តទៅជាលើកដំបូងនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០២៣។ ភេសជ្ជៈកីឡា វី-អាកទីវ ទទួលបានការកោតសរសើរ និងសាទរពីរសជាតិ គុណភាព ជាពិសេសគុណប្រយោជន៍ដល់រាងកាយបន្ទាប់ពីវិកហាត់ និងការប្រកួតរបស់អត្តពលិកទាំងជាតិ និងអន្តរជាតិ។ ភេសជ្ជៈកីឡា វី-អាកទីវ ផលិតឡើងសម្រាប់មនុស្សគ្រប់គ្នា ទទួលទានបានទាំងចាស់ ទាំងក្មេង ល្អបំផុតសម្រាប់សុខភាព ពិសេសអ្នកលេងកីឡា ហាត់ប្រាណ និងអ្នកដែលមានការរស់នៅបែបសកម្ម និងមមាញឹក (Active lifestyle)។ ទទួលទានភេសជ្ជៈ កីឡា…
-
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីគោរពទូលថ្វាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត ៕