-
ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើមខែកញ្ញាខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos) និងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ មកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។ ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមខែក្រោយ របស់ ប្រធានាធិបតីហ្វីលីពីន គឺធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន កាន់តែស៊ីជម្រៅ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទាំងទ្វេភាគី ក្នុងតំបន់អាស៊ានផងដែរ ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និង ជីអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពីទីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី២១…
-
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ការបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់

(ភ្នំពេញ)៖ កម្ពុជា កំពុងបន្តការងារបោសសម្អាតមីន តាមកិច្ចការអាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ ។ នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥នេះ ។ ឯកឧត្តម Shaharuddin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តម Shaharuddin Onn បានថ្លែងទៀតថា ថ្មីៗនេះ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និងជាមិត្តភ័កត្តិល្អរបស់កម្ពុជា និងប្រទេសថៃ ម៉ាឡេស៊ី បានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិន ហើយម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ។ ឯកឧត្តមទេសរដ្ឋមន្រ្តី…
-
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៖ ចិនគាំទ្រការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេស GBC នៅម៉ាឡេស៊ី និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅប្រទេសចិន

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឱ្យដឹងថា ៖ ”យើងគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស” ។ ឯកឧត្តម វ៉ាង វិនពីនបានឱ្យដឹងដែរថា”យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ”៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងការពារជាតិកម្ពុជា រំលឹកថៃកុំឱ្យផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលបង្កើតបរិកាសតានតឹង ក្នុង កិច្ចសន្ទនា

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយរំលឹកដល់ភាគីថៃ អំពីខ្លឹមសារគោលការណ៍ទាំង ១៣ចំណុចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ដែលសម្រេចបានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥នៅទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ដែលក្នុងចំណោមនេះឱ្យថៃគោរព ឱ្យបានពីការមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណៈជន និងដែលបង្កើតបរិយាកាសមិនអំណោយផលដល់កិច្ចសន្ទនា ប្រកបដោយសន្តិភាព ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយរំលឹកដល់ភាគីថៃ ក្នុងចំណោមគោលការណ៍ទាំង ១៣ដែលបានឯកភាពគ្នានោះ គឺភាគីទាំង ២ បានព្រមព្រៀងមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណៈជន និងដែលមិនបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនា ប្រកបដោយសន្តិភាព ។ អ្នកនាំពាក្យក្រសួងករពារជាតិបានបញ្ជាក់បន្ថែមដល់ភាគីថៃថា ចំពោះកម្ពុជា មិនគាំទ្រដាច់ខាតចំពោះការផ្សាយព័ត៌មានមិនពិត ឬចែករំលែក ព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយព្រោះទង្វើទាំងអស់នេះមិនបានជួយដល់ការបន្ធូបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពទៀតផង។ ដោយឡែកទាក់ទិននឹងសភាពការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងថៃវិញ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ៖ គិតចាប់ពីម៉ោង…
-
ក្រសួងកសិកម្ម និងរដ្ឋបាលជលផល គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូន សម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មដោយមាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលជាសេនាធិការ មានគម្រោងសាកល្បងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី នៃខេត្តក្រចេះ ។ លោកជំទាវ អ៊ឹម រចនា បានប្រាប់ថា បើគ្មានការប្រែប្រួលណាមួយទេ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាព ប្រចាំថ្ងៃរបស់សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ ជាពិសេសបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងការបង្ហោះដ្រូន។ បើតាម លោកជំទាវ អនុរដ្ឋលេខាធិការ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កាលពីថ្ងៃម្សិលម៉ិញនេះបានឱ្យដឹងដែរថា នាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានផ្ដួចផ្ដើមរៀបចំគម្រោងនេះ ក្រោយពីបានចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសចិន ស្ដីពីការងារអភិរក្សនិងគ្រប់គ្រងសត្វផ្សោតទឹកសាប នៅទីក្រុងវូហាន ប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ក្នុងចំណោមមេរៀនដែលស្រូបបានតាមរយៈដំណើរទស្សនកិច្ចនោះ កម្ពុជាពិនិត្យឃើញថា វិធីសាស្រ្តប្រើប្រាស់ដ្រូនភ្ជាប់ជាមួយកុំព្យូទ័រនិងទូរសព្ទដៃ គឺជាបច្ចេកវិទ្យាមួយដែលកម្ពុជាមានលទ្ធភាពអាចធ្វើបាន។ ការងារនេះ មិនត្រឹមតែអនុញ្ញាតឲ្យឱ្យក្រុមការងារឆ្មាំទន្លេនិងអ្នកជំនាញ…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អបអរសាទរចំពោះ តំណាង UNDP ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំងពី លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំកម្ពុជា ។ លោក អេនរីកូ ហ្កាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង UNDP ជាមួយក្រសួងស្ថាប័នកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព ។ ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងតំណាងថ្មី នៃ UNDP ប្រចាំកម្ពុជា ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជា ជាង ៥០ឆ្នាំ កន្លងមកនេះ ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការបោសសម្អាតមីន បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម…
-
ឯកឧត្តម ឃួង ស្រេងន ៖ មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលឈរនៅជាមួយប្រជាជន

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលឈរនៅជាមួយប្រជាពលរដ្ឋ មានសុខរួមសុខ មានទុក្ខរួមទុក្ខ មិនរត់ចោលគ្នាដាច់ខាត ។ ការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង នាល្ងាចថ្ងៃទី១៩សីហាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សស្នូល ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខគឺមានមុខ គណបក្សប្រជាជនកម្ពុជាជួយ។ ជាក់ស្តែងនៅពេលមានបញ្ហាប៉ះទង្គិចជាមួយថៃ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ឈរយ៉ាងរឹងមាំនៅក្នុងកិច្ចការពារបូរណៈភាពទឹកដី ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ភាពជឿជាក់យ៉ាងមុតមាំមកលើកថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោក ចៅសង្កាត់ផ្សារកណ្តាលទី១ លើកឡើងថា យើងបានចលនាឱ្យប្រជាពលរដ្ឋបានទៅរៀនវិជ្ជាជីវៈ ដែលរៀបចំដោយ ក្រសួងការងារបានច្រើន ការផ្តល់ប័ណ្ណសមធម៌យើងក៏បាននិងកំពុងបន្តធ្វើជាប្រចាំ។ ប្រជាជនទាំងមូល បានគាំទ្រសកម្មភាពគណបក្សប្រជាជនកម្ពុជា ពិសេសនៅពេលដែលកម្ពុជាមានប៉ះទង្គិចដោយអាវុធជាមួយទាហានថៃ។…
-
ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឈានដល់ឃាត់និង ឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្ម ការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

កំពត៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង ចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្ត នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយ បានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង។ ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី ១២ ខែសីហា ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់ ៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន…
-
អគ្គនាយកស៊ីម៉ាក់ ៖ ពួកសៀមប្រឹងកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច និង រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី

(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានថ្លែងថា ពេលនេះពួកសៀមឈ្លានពានបានកំពុងខិតខំយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច និង រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី។ ឯកឧត្តម អគ្គនាយកស៊ីម៉ាក់បានឱ្យដឹងនៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥នេះថាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកសុីលាបពណ៌ថៃដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហេីយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣ ។ តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង ២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់ ៥គ្រាប់ទៀតនៅកប់ដីនៅឡេីយ ហេីយមនុស្សម្នាលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMACដោះបន្សាបនាពេលខាងមុខ។ ឯកឧត្តម បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង ១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រេីនប្រភេទ ហេីយនៅពេលឃេីញរណ្តៅគ្រាប់និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញដេីម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។ ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បញ្ជាក់បន្ថែមថា ៖ បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី…
-
ក្រសួងការបរទេសកម្ពុជាប្រតិកម្មតប ចំពោះសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីការណ៍ តបទៅនឹងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី ស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុង ស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា៕សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖