-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំលឹកដល់យុវជនថា ត្រូវកំណត់អ្នកណាជាសត្រូវពិតប្រាកដ …!

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.យ.យ.ក.)នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញនូវសារគាំទ្រចំពោះការពន្យល់របស់សម្តេចតេជោ ហ៊ុន សែន កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ជូនជនរួមជាតិពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca ។សាររបស់សម្ដេចតេជោ បានក្រើនរំលឹកថារាល់ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះ តើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ?។ ផ្អែកលើជ្រុងជ្រោយខាងលើឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការអធិប្បាយយ៉ាងដូច្នេះថា ថ្ងៃមុនខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា៖ ១. ខ្ញុំបានយល់ច្បាស់ពីអារម្មណ៍របស់បងប្អូន ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រតាមរយៈ ការធ្វើពហិការផលិតផលថៃ ព្រោះថាយើងទាំងអស់គ្នាពិតជាមានការឈឺចាប់ សម្រាប់អ្វីដែលសង្រ្គាម នេះ បាននាំមកប្រទេស និងប្រជាជនរបស់យើង។២. ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់ឱ្យច្បាស់ថា អ្នកណា ជាសត្រូវពិតប្រាកដ អ្នកណាដែលនាំឱ្យសន្តិភាពនៅកម្ពុជាបាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះមិនទាន់បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង។ ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា…
-
អគ្គនាយកស៊ីម៉ាក់ បង្ហាញនូវក្តីសោកស្តាយនិងសង្វេគចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានទាហានថៃធ្វើឱ្យប៉ះពាល់

ភ្នំពេញ៖ ជាមួយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីទិដ្ឋភាពខូចខាត ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ (CMAC)កាលពីរាត្រីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥បានបង្ហោះសារដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំង។ ខ្លឹមសារនៃសារបានគូសរំលឹចថា”ពិតជាសង្វេតសោកស្តាយណាស់នៅពេលឃើញប្រាសាទដូនតាខែ្មរគឺប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម។ មនុស្សជាតិលើផែនដីនេះមានកាត្វកិច្ចរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ”។ សូមជម្រាបភ្លាមៗក្រោយរងការវាយប្រហារពីសំណាក់យោធាថៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា នចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងទ័ពសៀម ដែលបានធ្វើការឈ្លានពាន និងបង្កការខូចខាតដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ ក្រសួងវប្បធម៌នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ដែលជាថ្ងៃដែលដំបូង ថៃបានបើកការវាយប្រហារមកលើកម្ពុជា បានចាត់ទុកការវាយប្រហារដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់ថៃថាជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានលើអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌៕ដោយ៖ម៉ាដេប៉ូ
-
ទាហានសៀមឈ្លានពាន បាញ់ប្រហារប្រាសាទព្រះវិហារ ទាំងគ្រាប់បែក ទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នៅយប់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥បានបង្ហោះសារដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំងថា”ពិតជាសង្វេតសោកស្តាយណាស់នៅពេលឃើញប្រាសាទដូនតាខែ្មរគឺប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់ផ្លោង និងគ្រាប់បែកចង្កោម។ មនុស្សជាតិលើផែនដីនេះមានកាត្វកិច្ចរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ”។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងទ័ពសៀម ដែលបានធ្វើការឈ្លានពាន និងបង្កការខូចខាតដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយក្រសួងបានចាត់ទុកការវាយប្រហារដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់ថៃថាជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានលើអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌៕
-
រឿងពហិការកូកាកូឡា ព្រោះផ្តាច់កុងត្រាជាមួយ វណ្ណដា, សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋពិចារណាប្រយ័ត្នចាញ់កលសត្រូវ

ភ្នំពេញ៖ សារសំណេរ របស់សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរ មេត្តាពិចារណា ដើម្បីប្រយោជន៍ជាតិ និងប្រជាជាជន ជាពិសេសប្រយ័ត្នចាញ់កលល្បិចសត្រូវ ព្រោះពួកសៀម នៅតែចង់បំផ្លាញសេដ្ឋកិច្ចកម្ពុជាយើង។ នេះជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដាដោយ សារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?បន្ទាប់មកយើងត្រូវដឹងថាទោះជា កូកាជាផលិតផលអាមេរិកតែវាក៏ជា ផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច របស់កម្ពុជា។ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ច យើងតាំងពីដំបូងដូចជាគំរាមកាត់ ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ។ពុកសង្ឃឹមថាវណ្ណដានិងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍នៅជួរមុខនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ និង ខណៈរដ្ឋមន្រ្តីក្រសួងការពារជាតិអបអរលទ្ធផលកិច្ចប្រជុំ RBC

(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា សភាពការណ៍ជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា គិតចាប់ពីម៉ោង១២,០០រំលងអាធ្រាត្រថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៦,០០នាទីព្រឹកនេះនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ។ ចំណែករដ្ឋមន្រ្តីក្រសួងការពារជាតិក៏ បានអបអរសាទរលទ្ធផលកិច្ចប្រជុំវិសាមញ្ញក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៥នេះក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះដោយបានហៅវាថា គឺជាលទ្ធផលដែលប្រកបដោយវិជ្ជមាន ។ ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិ ក៏បានចាត់ទុកដែរថា ការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)នេះ គឺជាជំហានមួយដ៏មានសារៈសំខាន់បន្ថែមទៀតទៅលើការអនុវត្តនូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រមទាំងបង្កើននូវជំនឿទុកចិត្តគ្នាក្នុងគោលបំណងវិលត្រឡប់មករកប្រក្រតីភាពវិញ…
-
ក្រសួងការបរទេសធ្វើបទបង្ហាញ អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញ អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ គួរបញ្ជាក់ថា លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញដោយក្នុងនេះ បទបង្ហាញបានលើកអំពី (១) ខ្លឹមសារនៃកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ាប្រទេសម៉ាឡេស៊ី (២)លទ្ធផលល្អប្រសើរនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី (៣)ការព្រួយបារម្ភរបស់កម្ពុជាលើកំណើនហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខណ្ឌបទឈប់បាញ់ ។ ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹងករណីផ្ទុះមីនប្រឆាំងមនុស្ស ដែលបានប៉ះពាល់ដល់អាយុជីវិត និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី ។ ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា ក៏បានលើកឡើងផងដែរអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការ (Tea Chat) រវាងរដ្ឋមន្រ្តីការបរទេសចិន…
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ៖ កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួ លកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ កម្ពុជា ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ជុំ សុន្ទរីបានឱ្យដឹងថា ៖ កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។ អ្នកនាំពាក្រសួងការពារជាតិបញ្ជាក់ថា៖« កម្ពុជា រក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាព ដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំ ពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…
-
កិច្ចប្រជុំវិសាមញ្ញក្រុមលេខា RBC នៅថ្ងៃទី១៥សីហា ទទួលលទ្ធផលវិជ្ជមានមួយចំនួន

(ភ្នំពេញ)៖ កិច្ចប្រជុំវិសាមញ្ញក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានលទ្ធផលវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា៖ កិច្ចប្រជុំវិសាមញ្ញក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៧ រវាងយោធភូមិទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាត នៅខេត្តត្រាត ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានលទ្ធផលវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាត នៅខេត្តត្រាត ប្រទេសថៃ នឹងប្រព្រឹត្តិទៅមួយថ្ងៃពេញ។…
-
កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន ដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ ។ កម្ពុជា ស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង។ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និង ថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី ។ កម្ពុជា រក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ របស់អាស៊ាន។…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី

(កូឡាឡាំពួរ)៖ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហការផ្នែកវិស័យឌីជីថល។ នាព្រឹកថ្ងៃទី១៣ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័ររវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដោយ ឯកឧត្ដម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad តំណាងដោយ លោក Vivek Sood នាយកប្រតិបត្តិនិងជាអភិបាលគ្រប់គ្រងនៃក្រុមហ៊ុន។ អនុស្សរណៈនៃការយោគយល់នេះ សំដៅពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្លាស់ប្ដូរព័ត៌មាន និងការចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាមួយឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងថ្នាក់ដឹកនាំរដ្ឋនិងឯកជនជាច្រើនក្នុងប្រទេសម៉ាឡេស៊ី ក្នុង “សន្និសីទកិច្ចសហការក្នុងតំបន់អាស៊ីអាគ្នេយ៍” របស់ក្រុមហ៊ុន China Mobile ដើម្បីជជែកពិភាក្សាអំពីឱកាសនិងកិច្ចសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតក្នុងប្រទេសម៉ាឡេស៊ីនិងក្នុងតំបន់។ ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកអំពីសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តួយ៉ាងការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត។ នាថ្ងៃទី១៤ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញធ្វើទស្សនកិច្ចនៅទីភ្នាក់ងារពន្លឿនការស្រាវជ្រាវសម្រាប់បច្ចេកវិទ្យានិងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី (Malaysia Research…