Category: នយោបាយ

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សកម្មភាពជម្លោះរបស់ ថៃ បានពង្រីកជម្លោះចូលទៅក្នុងតំបន់របស់ប្រជាពលរដ្ឋស៊ីវិល

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សកម្មភាពជម្លោះរបស់ ថៃ បានពង្រីកជម្លោះចូលទៅក្នុងតំបន់របស់ប្រជាពលរដ្ឋស៊ីវិល

    (ភ្នំពេញ)៖ សកម្មភាពជម្លោះរបស់ថៃបានពង្រីកជម្លោះចូលទៅក្នុងតំបន់របស់ប្រជាពលរដ្ឋស៊ីវិល ។ ក្នុងនោះមានទាំងភូមិជោគជ័យ និងភូមិព្រៃចាន់ ។ សកម្មភាពទាំងនេះបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជា ផ្លាស់ប្តូរទីលំនៅ ធ្វើឱ្យពួកគាត់បាត់បង់លំនៅដ្ឋាន និងហើយជីវភាពរស់នៅ ។ នេះជាការរំលោភបំពានសិទ្ធជាមូលដ្ឋាន របស់គេយ៉ាងធ្ងន់ធ្ងរបំផុត ។ នេះបើតាមការបញ្ជាក់ពីសំណាក់។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស ។ ថ្លែងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា៖ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ កងទ័ពថៃប្រកបដោយប្រដាប់អាវុធ បានផ្លាស់ប្តូរ រនាំងបិទ របស់ខ្លួន ហើយបានរាយលួសបន្លា ហួសពីទីតាំងកាលពីមុនរបស់ខ្លួន ចូលមកក្នុងទឹកដីរបស់កម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥…

  • ក្រុមអ្នកសង្កេតការអន្តរកាល នៅព្រឹកទី១៥ ខែសីហានេះ ចុះទៅសង្កេតការណ៍ដល់ទីកន្លែងច្រកព្រំដែនអានសេស ខេត្តព្រះវិហារ ដែលកងទ័ពថៃកំពុងរំលោភបំពាន

    ក្រុមអ្នកសង្កេតការអន្តរកាល នៅព្រឹកទី១៥ ខែសីហានេះ ចុះទៅសង្កេតការណ៍ដល់ទីកន្លែងច្រកព្រំដែនអានសេស ខេត្តព្រះវិហារ ដែលកងទ័ពថៃកំពុងរំលោភបំពាន

    (ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេសនៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥នេះ បានចុះទៅសង្កេតការណ៍នៅ ច្រកព្រំដែនអានសេស ខេត្តព្រះវិហារដែលប្រទេសថៃ បានរាយបន្លាលួសរំលោភដែនអធិបតេយ្យកម្ពុជា និងអាក្រក់ធ្ងន់ធ្ងរជាងនេះ ពួកវាថែមទាំងបានព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជាថែមទៀត ។ ក្រសួងការពារជាតិបានឱ្យដឹងថាក្នុងពិធីនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ដែលដឹកនាំដោយលោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធា ប្រទេសផ្សេងៗទៀតដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម បាន ចុះសង្កេតការណ៍ នៅច្រកព្រំដែនអានសេស ខេត្តព្រះវិហារ ។ ទីកន្លែងនេះដែរ ក្រុមយោធាថៃ បាននិង កំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ព ដែលរំលោភពបំពាន ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញន គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបោះជំហានលើការងារចុះបញ្ជីបង្ហើយ ឈានទៅចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ និងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបោះជំហានលើការងារចុះបញ្ជីបង្ហើយ ឈានទៅចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ និងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ គឺបានឈានមកដល់ចំណុចមួយដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ថ្លែងនៅក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា នេះគឺជារបត់មួយក្រោយរយៈពេល៤០ឆ្នាំ ដែលយើងបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុលើកទីមួយនាឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ យើងនឹងប្រារព្ធខួបលើកទី៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា អ្វីដែលយើងបានធ្វើនេះ គឺក្នុងស្ថានភាពមួយដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាក ដែលយើងបានងើបចេញផុតពីសង្គ្រាមដោយបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយដោយឡែកក្នុងរយៈពេល២ឆ្នាំដំបូង នៃអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សព្វគ្រប់ ដោះស្រាយបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទជូនប្រជាពលរដ្ឋ បើទោះជាមានការប្រឈមនឹងស្ថានភាពនៃការឈ្លានពាន ពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី ។ លទ្ធផលនៃការចុះបញ្ជីដីធ្លីបង្ហើយនេះ គឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • ជប៉ុន ផ្តល់ផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការសាងសង់សារមន្ទីរតេជោសន្តិភាពជារាងគ្រាប់មីន PMN-2 ធំជាងគេលើលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យ និងការប្តេជ្ញាចិត្ត នៃការអនុវត្តអនុសញ្ញាមីន

    ជប៉ុន ផ្តល់ផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការសាងសង់សារមន្ទីរតេជោសន្តិភាពជារាងគ្រាប់មីន PMN-2 ធំជាងគេលើលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យ និងការប្តេជ្ញាចិត្ត នៃការអនុវត្តអនុសញ្ញាមីន

    (ភ្នំពេញ)៖ ក្នុងដើមខែសីហានេះ ក្រុមការងារ JICA ពីក្រុងតូក្យូបានចុះមកត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាព និង គុណភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពដែលត្រូវប្រើប្រាស់ពេលវេលាសាងសង់រយ:ពេល ២៤ខែ និងត្រៀមបញ្ចប់នៅ ខែកុម្ភៈ ឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ ។ ដោយមើលឃើញភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមីន រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាព CMAC ក្នុងការកសាងសារមន្ទីរតេជោសន្តិភាព ដែលមានអាគារមេនៃសារមន្ទីរតេជោសន្តិភាពនេះ ជារាងគ្រាប់មីនPMN-2 ធំគេនៅលើពិភពលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យនិងការប្តេជ្ញាចិត្តនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិ Ottawa នៅ កម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ចូលសម្តែងការគួរសម និងគោរពជូនពរ ។ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចកិត្តិសង្គហបណ្ឌិត យើងខ្ញុំទាំងអស់គ្នាជាក្រុមការងារ និងមន្រ្តីគណៈចលនាមហាជនគ្រប់ជាន់ថ្នាក់ សូមគោរពជូនពរសូមសម្តេចមានសុខភាពល្អ ជន្មាយុយឺនយូរ កំលាំងពលំមាំមួន និងបញ្ញាញាណភ្លឺថ្លាជារៀងរហូត ៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ដែលមានទឹកប្រាក់សរុប ១,៨លានដុល្លារដើម្បីឆ្លើយតបតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

    រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ដែលមានទឹកប្រាក់សរុប ១,៨លានដុល្លារដើម្បីឆ្លើយតបតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ស្ថានទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ដែលមានទឹកប្រាក់សរុប ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញសង្គម ឯកឧត្តម អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហានេះថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។ ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និង ជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និង ឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ ។ ជាមួយគ្នានេះ ឯកអគ្គរាជទូតបានឱ្យដឹងដែរថា”ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា”៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក

    ក្រសួងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដើម្បីរៀបចំកិច្ចសន្យាប្រមូលទិញជាមួយសហគមន៍កសិកម្មទំនើប សម្រាប់ធ្វើការនាំចេញស្រូវស្រង៉ែទៅកាន់ទីផ្សារអន្តរជាតិ ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរអ្នកឧកញ៉ា សួរ វីរៈ ក្នុងការឈានចូលវិស័យកសិកម្ម ដើម្បីប្រមូលទិញស្រូវ និងកសិផលសំខាន់ៗសម្រាប់ការនាំចេញ ដែលនឹងតភ្ជាប់ខ្សែច្រវាក់តម្លៃពីកសិដ្ឋានដល់ទីផ្សារអន្តរជាតិ និងជួយពង្រឹងវិស័យដ៏សំខាន់នេះ។ បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន នឹងផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករតាមការធានាទីផ្សារនិងតម្លៃទុកមុន និងការកាត់បន្ថយចំណាយថ្លៃដើម។ ក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងការចងក្រងសហគមន៍កសិកម្មទំនើបតាមរយៈជំនួយបច្ចេកទេស ការផ្ដល់ទុនកម្ចីការប្រាក់ទាប ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងការស្វែងរកដៃគូចុះកិច្ចសន្យាទិញលក់៕ ប្រភព ៖ ក្រសួងកសិកម្ម

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាល់សកម្មភាពរំលោភលើដែនអធិបតេយ្យភាពទាំងប៉ុន្មានត្រូវបានកត់ត្រាទុកទាំងអស់ ហើយកម្ពុជា មានភាពអត់ធ្មត់ដើម្បីឈ្នះថៃ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាល់សកម្មភាពរំលោភលើដែនអធិបតេយ្យភាពទាំងប៉ុន្មានត្រូវបានកត់ត្រាទុកទាំងអស់ ហើយកម្ពុជា មានភាពអត់ធ្មត់ដើម្បីឈ្នះថៃ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថារាល់ពាក្យសំដី និងសកម្មភាពផ្សេងៗដែលថៃបានធ្វើសកម្មភាពរំលោភលើដែនអធិបតេយ្យភាព កម្ពុជាទាំងប៉ុន្មានត្រូវបានកត់ត្រាទុកទាំងអស់ ហើយកម្ពុជាមានភាពអត់ធ្មត់ដើម្បីឈ្នះថៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។ ថ្លែងក្នុងការធ្វើសេចក្តីសង្ខេប ព័ត៌ មានស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមប៉ែន បូណាបានមានប្រសាសន៍ថាការអត់ធ្មត់របស់កម្ពុជាគឺជាពិន្ទុរដែល សហគមន៍អន្តរជាតិបានកំពុងផ្តល់ឱ្យ ។ ផ្ទុយទៅវិញរាល់សកម្មភាពបង្កហេតុ មិនថាជាស កម្មភាពមិនថាជាពាក្យសំដី សុទ្ធសឹងតែជាភស្តុតាងទាំងអស់ ដូច្នេះម៉ោងនេះការអត់ធ្មត់គឺជា ភាពខ្លាំង ដើម្បីឈ្នះរបស់កម្ពុជា ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់បន្ថែមថា ៖ ”បងប្អូនប្រជាពលដ្ឋខ្មែរបានទុកចិត្តចំពោះថ្នាក់ដឹកនាំព្រោះថាទាំងសម្តេចតេជោ ប៊ុន សែនប្រធានព្រឹទ្ធសភា ទាំងសម្តេច បវរធិ បតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីលោកសុទ្ធសឹងជាអ្នកដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងការ ដោះស្រាយបញ្ហាអស់ហើយ។ ទាំងកងកំលាំងប្រដាប់អាវុធ ស៊ីវិលបានកំពុងបានយក ចិត្តទុក ដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហារបស់ជាតិយើង”។ ឯកឧត្តម ប៉ែន បូណា បានបន្ថែមថាថ្នាក់ដឹកនាំបានមើលឃើញវែងឆ្ងាយណាស់ ដូច្នេះប្រាកដ ណាស់ថ្នាក់ដឹកនាំនឹងដឹកនាំប្រជាជន និងប្រទេសជាតិទៅផ្លូវមួយដែលល្អ ។ សរុបមកការអត់…

  • ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធ បានរួមចំណែកជាថវិកាជិត ៨០លានរៀល រួមទាំងសម្ភារៈជាច្រើនទៀត ដល់កងទ័ពជួរមុខ និងជនភៀសសឹក

    ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធ បានរួមចំណែកជាថវិកាជិត ៨០លានរៀល រួមទាំងសម្ភារៈជាច្រើនទៀត ដល់កងទ័ពជួរមុខ និងជនភៀសសឹក

    (ភ្នំពេញ)៖ ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែន ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធរបស់ខ្លួន ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ ចម ក្រស្នា ដែលជាអគ្គនាយិកា បានរៀបចំឱ្យមានមូលនិធិដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយទទួលបានថវិកាជិត ៨០លានរៀល ព្រមទាំងសម្ភារៈមួយចំនួនទៀត មានដូចជាពងមាន់ សោម៉ា ហ្វាម ចំនួន ១២៣,០៨០គ្រាប់ សាច់គោស្រស់ចំនួន ១១,៩៨៣គីឡូក្រាម អង្ករចំនួន២តោន ភេសជ្ជៈកាហ្វេកញ្ចប់៣កេសធំ អាហារសម្រន់ ២,១៦០កញ្ចប់ ពីក្រុមហ៊ុន សូម៉ា ពាណិជ្ជ ព្រមទាំងថ្នាំពេទ្យចាំបាច់ចំនួន ១,៤៥០កញ្ចប់ផងដែរ ។ ជាមួយគ្នានេះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងបុត្រសម្ព័ន្ធ សូមធ្វើការកោតសរសើរ និងគោរពនូវវីរៈភាព នៃវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាយើង ដែលកំពុងបំពេញបេសកកម្មដើម្បីជាតិមាតុភូមិនៃយើង ។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណជានិច្ចចំពោះវីរៈភាពដ៏ធំធេងមួយនេះ នៃការលះបង់របស់កងទ័ពកម្ពុជាយើង ។ គួរជម្រាបផងដែរថា ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បើទោះបីបច្ចុប្បន្នមានការអនុវត្តនូវ «បទឈប់បាញ់» ក៏ពិតមែន ប៉ុន្តែបងប្អូនជនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅកាន់ទីលំនៅឋានដ៏កក់ក្ដៅរបស់ខ្លួនបានឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន បានទទួលរងការខូចខាតជាខ្លាំង ព្រមទាំងអាចនៅមានសល់គ្រាប់បែកមិនទាន់ផ្ទុះផ្សេងៗ ដែលសល់ពីការបាញ់ប្រហារ ។…

  • ព្រឹកនេះក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បើកកិច្ចប្រជុំនៅ ខេត្តត្រាតប្រទេសថៃ

    ព្រឹកនេះក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បើកកិច្ចប្រជុំនៅ ខេត្តត្រាតប្រទេសថៃ

    (ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)លើកទី២៧ រវាងយោធភូមិភាគទី៣នៃកងខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី ត្រាត ប្រទេសថៃនឹងចាប់ផ្តើមកិច្ចប្រជុំនៅព្រឹកនេះ (ថ្ងៃទី ១៥ ខែ សីហា)។ សម្រាប់ទីតាំងកិច្ចប្រជុំនឹងរៀបចំឡើងនៅខេត្តត្រាតប្រទេសថៃ ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងជុំវិញអំពីបេសកកម្មរបស់ក្រុម អ្នកសង្កេតការណ៍អន្តរកាល និងកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ថាបានកើតចេញពីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការពញរំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន ។ ដោយឡែកជុំវិញ សភាពការណ៍ព្រំដែនវិញត្រូបានអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា៖គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន…