-
ចិនស្នើជួយដោះស្រាយជម្លោះកម្ពុជា-ថៃ និងការដោះមីនតាមព្រំដែន

ប៉េកាំង ៖ ប្រទេសចិនបានបង្ហាញពីឆន្ទ:ចង់ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ ពិសេសពង្រឹងទំនាក់ទំនងឡើងវិញ និងការបោសសម្អាតមីនតាមព្រំដែន បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការអះអាងបែបនេះរបស់ប្រទេសចិន កើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយប្រមុខការទូតកម្ពុជា និង ថៃ នៅខាងក្រៅសន្និសីទថ្នាក់តំបន់មេគង្គ ក្នុងខេត្តយូណាន នៅថ្ងៃទី១៤ ខែសីហា។ នាឱកាសនោះ លោក វ៉ាង បានប្រាប់សមភាគីកម្ពុជា-ថៃថា ចិនគាំទ្រប្រទេសទាំងពីរចូលរួមកិច្ចសន្ទនា លុបបំបាត់ការយល់ច្រឡំ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ប្រមុខការទូតចិនរូបនេះបន្តថា ដូចពាក្យចាស់របស់ចិននិយាយថា បងប្អូនអាចឈ្លោះគ្នាក្នុងគ្រួសារបាន ប៉ុន្តែគួរតែរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ ដូច្នេះ ខ្ញុំជឿជាក់ថា ភាគីទាំងពីរអាចគ្រប់គ្រងជម្លោះជាក់លាក់បានត្រឹមត្រូវ និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាសកល។ លោក Wang មានវ័យ៧១ឆ្នាំរូបនេះបន្ថែមថា ចិនសង្ឃឹមថា កម្ពុជា-ថៃអាចបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចិនសន្យាគាំទ្រ ក៏ដូចជាផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ។ ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងអាស៊ានទាំងពីរ បានផ្ទុះឡើងកាលពីខែមុន រួមមានទាំងការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយថ្មើរជើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងបង្ខំឱ្យមនុស្សជាង ៣០០.០០០នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ភាគីទាំងពីរបានធ្វើបទឈប់បាញ់ បន្ទាប់ពីមានអំពើហិង្សារយៈពេល៥ថ្ងៃ ក្រោយមានការអន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិក…
-
ឯកឧត្តម វ៉ាង វិនពីន ៖ ចិនគាំទ្រកម្ពុជា-ថៃ ក្នុងការចូលរួម កិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ និងគាំទ្រភាគីទាំង២ អនុវត្តទាំងស្រុង នៃកិច្ចប្រជុំ GBC

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៥ថា ៖ ប្រទេសចិនគាំទ្រកម្ពុជា និង ថៃក្នុងការចូលរួមក្នុងកិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការស្ដារឡើងវិញនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យវិលត្រឡប់មកវិញ ។ លោកបានបញ្ជាក់ថា”គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុងសុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់។ គាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវ និងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវតាម”របៀបអាស៊ាន” គាំទ្រភាគីទាំងពីរក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងពីរប្រទេស និងការបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស”។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនក៏បានបង្ហាញភ្ជាប់រូបភាពនៅថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ ដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិនផងដែរ៕…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award” នៅសិង្ហបុរី

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ជូនដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសក្នុងតំបន់ និងអន្តរជាតិជាច្រើនរូបទៀត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេស សិង្ហបុរី ។ សូមបញ្ជាក់ជូនផងដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ទន្ទឹមនឹងនេះ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយ ឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេស សម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និង វៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរ និង រឹងមាំ ។ សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរ នៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកសំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត ។ សម្ដេចតេជោ បានមានប្រសាសន៍អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល…
-
ឯកឧត្តម វ៉ាង វិនពីន ៖ ចិន-កម្ពុជា ជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាល និង តែងតែគាំទ្រជួយគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ នេះគឹជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ នៅកម្ពុជា នាយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ ។ ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ថា ប្រទេសចិន រីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីបង្កើនតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦”ឱ្យបានសម្បូរបែប និងជំរុញសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀតសម្រាប់”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង”ច្រករបៀងត្រីនិងអង្ករ” ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្លាយជាផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍ និង វិបុលភាពក្នុងតំបន់ ។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនក៏បានបង្ហាញភ្ជាប់រូបភាពនៅថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម ម៉ារីត…
-
កម្ពុជា ចាប់ផ្តើមនាំចេញផ្លែឈើក្រៀម និង គ្រាប់ស្វាយចន្ទីរលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បាននាំចេញនូវផលិតផលកសិកម្មទៅកាន់ប្រទសអូស្ត្រាលី លើកដំបូងចំនួន ១២តោន នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ ដែលនៅក្នុងនោះរួមមាន គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ ។ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា បន្ទាប់ពីការនាំចេញនូវផ្លែឈើក្រៀម គ្រាប់ស្វាយចន្ទីរលើកដំបូងនេះ តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀតនឹងមានចំនួនកើនឡើង ហើយក៏មានផលិតផលកសិកម្មកាន់តែច្រើនថែមទៀត ។ ការនាំចេញនេះធ្វើឡើងដោយ ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) ដែលមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាក់ប្រាប់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជា នាយកដ្ឋានការបរទេស និងពាណិជ្ជកម្ម ប្រទសអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី…
-
ឯកឧត្តម ទេព អស្នារិទ្ធ៖ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅ សាធារណមតិ

ក្រចេះ៖”ការបញ្ចេញព័ត៌មានពិតទាន់ពេលវេលា មានភាពចាំបាច់ណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការនិងទំនោរទទួលព័ត៌មាននៅក្នុងសម័យឌីជីថល ។នេះជាការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងបទអន្តរាគមន៍ស្តីពីការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ។ ក្នុងវគ្គបំពាក់បំប៉នរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ខែសីហា ឆ្នាំ ២០២៥ នៅសាលាខេត្តក្រចេះ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានមកពីខេត្តក្រចេះ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តរតនគិរី ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ដោយឈរលើទំនោរ និងតម្រូវការដូចនេះ មន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិនៅគ្រប់រាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកបន្ថែមទៀតលើការរៀបចំនិងបញ្ចេញព័ត៌មានពិត មានទឡ្ហីករណ៍ច្បាស់លាស់ ចេញពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនឹងសាច់រឿង ប្រធានបទនីមួយៗ ដើម្បីចៀសវាងកុំឱ្យប្រជាពលរដ្ឋទទួលព័ត៌មានក្លែងក្លាយ ឬព័ត៌មាន ពីប្រភពផ្សេង ដែលផ្សាយព័ត៌មានមិនពិត ឬការផ្សាយបែបញុះញង់ បង្កចលាចល ការរើសអើង ឬបង្កអរិភាពក្នុងសង្គម។ ក្នុងការអនុវត្តការងាររបស់ខ្លួន មន្ត្រីព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តតាមដានក្តាប់ រាល់ស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរៀបចំបញ្ជីប្រធានបទ ពិសេសប្រមូលព័ត៌មានសំខាន់ៗ ដែលសាធារណមតិកំពុងជជែក ឬចែករំលែកលើបណ្តាញសង្គម។នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យ។ ឯកឧត្តម ទេព អស្នារិទ្ធ បានទាញអារម្មណ៍មន្រ្តីធ្វើកិច្ចការព័ត៌មានថា យន្តការការងារនេះ ត្រូវធ្វើឡើងដោយ ជាប់លាប់ជាប្រចាំ ដើម្បីកំណត់បានច្បាស់អំពីបញ្ហា…
-
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេសដែល ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បន្ទាយមានជ័យ ។ ក្រសួងការពារជាតិ បញ្ជាក់ឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះពិនិត្យ និងសង្កេតការណ៍ ដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ គួរបញ្ជាក់ថា ក្រសួងការពារជាតិបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងដែលទទួលរងប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៣ ដូចជា បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ។ ក្រសួងការពារជាតិបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងដែល ទទួលរងប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៣ ដូចជាបាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថានាព្រឹកថ្ងៃទី១៤ ខែសីហានេះក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម មាន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង…
-
មន្ត្រី បុគ្គលិក និង យុវជនកាកបាទក្រហមកម្ពុជា ទទួលបានចំណេះដឹងបន្ថែមពីវគ្គផ្សព្វផ្សាយស្តីពី «គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងសារធាតុពុល ដែលប្រើប្រាស់ក្នុងជម្លោះប្រដាប់អាវុធ»

(ភ្នំពេញ)៖ កាកក្រហមកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី «គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងសារធាតុពុល ប្រើប្រាស់ក្នុងជម្លោះប្រដាប់អាវុធ» ដែលធ្វើបទឧទ្ទេសនាមដោយ ឧត្តមសេនីយ៍ត្រី ឃីម ថន អនុប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយយល់ដឹងពីមីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ហើយបានដំណើរការដោយផ្ទាល់សម្រាប់មន្ត្រី-បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ៨០នាក់ និង តាមប្រព័ន្ធអនឡាញសម្រាប់មន្ត្រី-បុគ្គលិកសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត ១០០នាក់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។ វគ្គផ្សព្វផ្សាយរយៈពេល ១ព្រឹកនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងពីមីន គ្រាប់មិនទាន់ផ្ទុះ ដល់សិក្ខាកាម ដើម្បីអប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ នៅជុំវិញទីកន្លែងដែលពួកគេរស់នៅសព្វថ្ងៃ និងនៅតាមទីតាំងបំពេញការងារនានាទូទាំងប្រទេស។ វគ្គផ្សព្វផ្សាយនេះ ក៏នឹងជួយផ្តល់នូវជំនាញបន្ថែមទៀតក្នុងការងារទំនាក់ទំនង សម្របសម្រួល និងពិសេសវិធីសាស្រ្តអប់រំបន្តពីម្នាក់ទៅម្នាក់ បែបចូលរួមពីសហគមន៍ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្របសម្រួលលើការងារនៅតាមតំបន់ និងតាមសហគមន៍មូលដ្ឋាន រួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន គ្រាប់មិនទាន់ផ្ទុះ ឱ្យបាននៅកម្រិតទាបជាអតិបរិមា។ ជាមួយគ្នានេះដែរ យើងរួមគ្នាអនុវត្តតាមវិធានការ និងផែនការរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស…