Category: នយោបាយ

  • ឯកឧត្តមហ៊ុន ម៉ានីថា ៖ ដើម្បីជម្នះឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យរឹងមាំ និងភាពម្ចាស់ការ

    ឯកឧត្តមហ៊ុន ម៉ានីថា ៖ ដើម្បីជម្នះឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យរឹងមាំ និងភាពម្ចាស់ការ

    (ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហោះសំណេរលើបណ្តាញសង្គម នាថ្ងៃទី១៥ខែសីហានេះ ពោរពេញដោយអត្ថន័យដាស់តឿនសតិអារម្មណ៍ ពញ្ញាក់ស្មារតី ចាក់ជ្រៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូបឲ្យចងចាំនូវភាពឈឺចាប់ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបឧបសគ្គដោយសត្រូវឈ្លានពានទន្ទ្រានដណ្តើមយកទឹកដី ពីសំណាកទាហានថៃចាប់តាំងពីថ្ងៃទី២៤ កក្កដា មកដល់បច្ចុប្បន្ន ។ ឯកឧត្តមហ៊ុន ម៉ានីបានពោលថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ខ្ញុំ យល់ច្បាស់ពីទឹកចិត្ត វីរៈភាព ព្រមទាំងមនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងប្តូរផ្តាច់របស់បងប្អូន ជាទីគោរពស្រឡាញ់ទាំងអស់ ជាពិសេសចំពោះស្ថានភាពចំពោះមុខរបស់ជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើង។ នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ខ្ញុំយល់ថា ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងការងាររបស់ខ្មែរយើងរួចទៅហើយ។ ឯកឧត្តមបានលើកឡើងថា ៖ យើងក៏អាចពិចារណាផងដែរ លើអ្វីដែលអាចឈានលើសពីពហិការទំនិញ ឱ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការពិចារណាល្អិតល្អន់ជាងនេះ…

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស បានបញ្ចប់ដំណើរទសន្សកិច្ចរយៈពេល ២ថ្ងៃនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស បានបញ្ចប់ដំណើរទសន្សកិច្ចរយៈពេល ២ថ្ងៃនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ច របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចំនួន ៧ប្រទេសដើម្បីត្រួតពិនិត្យមើលដោយផ្ទាល់ពីការវិវត្តន៍ស្ថានការណ៍នៅទីតាំងជាក់ស្ដែង ដែលរងការបំផ្លិតបំផ្លាញ ដោយការប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា និង ថៃតាមព្រំដែននៅកម្ពុជាបានបញ្ចប់ដោយជោគជ័យ ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ៖ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៧ប្រទេសដើម្បី ចូលរួមមាន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា៖ទិសដៅ១- ខេត្តបាត់ដំបង ” យោធភូមិភាគទី៥…

  • ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន

    ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន

    (ភ្នំពេញ)៖ អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន លោក ALFARO MICHEL BARRY ក្នុងការចាប់ផ្តើមការងារយកព័តមានរបស់លោកនៅកម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមថៃឈ្លានពានមកលើកម្ពុជា បានជួបសម្ភាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងបទសម្ភាសនាព្រឹកនេះ បានលើកឡើងអំពីប្រធានបទមួយចំនួន រួមមាន ៖ ភាពរីកចម្រើនរបស់កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញពីសង្គ្រាមស៊ីវិល ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៧០, វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាម៉េរិក, ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់, និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំផ្ដល់ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ជាដើម ។ សូមបញ្ជាក់ថា អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន លោក ALFARO MICHEL BARRY បានមកកម្ពុជាផ្ទាល់ ដើម្បីមកយកព័ត៌មានផ្ទាល់ ពាក់ព័ន្ធនឹងករណីប្រទេសថៃ បានបង្កសង្រ្គាម ៥ថ្ងៃ…

  • ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ”

    ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ”

    ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ” នៅទីស្តីការក្រសួង ដោយ មានការអញ្ជើញចូលរួមពី តំណាងអន្តរក្រសួង មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នីតិកម្ម បច្ចេកវិទ្យាឌីជីថល អង្គការសង្គមស៊ីវិល សរុបប្រមាណ ៦៦ រូប។ កិច្ចប្រជុំនេះធ្វើឡើងកាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ជូននូវវឌ្ឍនភាពនៃការអនុវត្តចំណុចមួយចំនួនដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំបង្កើតប្រព័ន្ធរាយការណ៍រួមដើម្បីត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងការដកហូត ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្នើសុំរៀបចំបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ និងក្រុមការងារត្រួតពិនិត្យមាតិកាតាមវិស័យ និងរៀបដំណើរការតេស្តប្រព័ន្ធរាយការណ៍សាកល្បងនាពេលខាងមុខដ៏ឆាប់។ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ក.ប.ទ. ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល និងជំរុញការប្រើប្រាស់ ក្នុងនោះផងដែរកិច្ចការពារសុវត្ថិភាពអ្នកប្រើប្រាស់ ក.ប.ទ. បានយកចិត្តទុកដាក់តាមរយៈការបង្កើតប្រព័ន្ធរាយការណ៍ និងយន្តការក្រុមការងារអន្តរក្រសួងនេះឡើងដើម្បីបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញ ធានាផលប្រយោជន៍ និងសុខុមាលភាពពលរដ្ឋ និងសង្គមកម្ពុជា។ បន្ថែមលើនេះ ជាយុទ្ធសាស្ត្រក្នុងការជំរុញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ (COP Guidelines) ចាំបាច់ត្រូវមានប្រព័ន្ធរាយការណ៍និងគ្រប់គ្រងករណី ដើម្បីឆ្លើយតបទៅនឹងរូបភាព សម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM)…

  • ក្រសួងបរិស្ថានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់តម្លៃនៃការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ

    ក្រសួងបរិស្ថានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់តម្លៃនៃការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ

    (ភ្នំពេញ)៖ ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ន បានប្រព្រឹត្តទៅ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គភាពពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានសហការជាមួយនិងក្រសួងបរិស្ថាន ក្នុងកិច្ច អភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ។ ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងថា ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ត្រូវជាលើកទី១៨ នៃទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នេះ មានគោលបំណង ១)លើកទឹកចិត្ត និងពង្រឹងសមត្ថភាពមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ ២) បង្កើនការយល់ដឹងដល់សាធារណជនពីបេសកកម្មរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីឱ្យកាន់តែមានការប្តេជ្ញាចិត្តចូលរួមសហការជាមួយមន្ត្រីឧទ្យានុរក្សក្នុងបុព្វហេតុកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមអនុរដ្ឋបានបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង ពេញផ្ទៃប្រទេស និងភាពរុងរឿងនៃប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ…

  • Press release of the Ministry of National Defence of Cambodia

    Press release of the Ministry of National Defence of Cambodia

    Phnom Penh, August 12, 2025: Her Excellency Lieutenant General Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defence of the Kingdom of Cambodia, categorically dismisses all baseless allegations made by Thailand against Cambodia relating to the injuries sustained by Thai soldier from mine explosion at Tamone Thom Temple area on…

  • ព័ត៌មានពីផ្ទៃក្នុងថៃ៖ មេយោធាភូមិភាគ២ និងឧត្តមសេនីយ៍យោធា នឹងកោះប្រជុំនៅថ្ងៃទី១៥ សីហានេះ ដើម្បីគិតគូររកលេសសមស្របទម្លាក់កំហុសលើកម្ពុជារឿងបង្កប់គ្រាប់មីន

    ព័ត៌មានពីផ្ទៃក្នុងថៃ៖ មេយោធាភូមិភាគ២ និងឧត្តមសេនីយ៍យោធា នឹងកោះប្រជុំនៅថ្ងៃទី១៥ សីហានេះ ដើម្បីគិតគូររកលេសសមស្របទម្លាក់កំហុសលើកម្ពុជារឿងបង្កប់គ្រាប់មីន

    (ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារនៅក្នុងប្រទេសថៃដែលគួរឱ្យជឿទុកចិត្តបាន បានឱ្យដឹងអំពីផែនការឧបាយកលបង្កជម្លោះរបស់កងទ័ពថៃ ដើម្បីយកលេសបើកការវាយលុកសងសឹកចូលបូរណភាពទឹកដីកម្ពុជាសាជាថ្មី។ ក្នុងការរៀបចំផែនការនេះ មេយោធភូមិភាគ២ របស់ថៃលោកឧត្តមសេនីយ៍ ប៊ុនស៉ីន ផាត់ខ្លាំង និងបណ្តាអនុប្រធានរបស់យោធាថៃ នឹងមានការបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ដើម្បីគិតគូរនិងបង្កើតលេសសមស្របមួយដែលអាចជាភាពអាចជឿជាក់បានថា «កម្ពុជាបាននិងកំពុងយកការលបកប់គ្រាប់មីន» ដែលពួកថៃជាអ្នកបង្កើតឡើង។ យោងតាមប្រភពព័ត៌មានដដែល, នៅក្នុងសកម្មភាពនេះ ក្រុមជំនាញដោះមីនរបស់យោធាថៃនិងស្រាវជ្រាវរកគ្រាប់មីនចាស់ៗ ដែលមិនទាន់ផ្ទុះក្នុងដីខ្មែរ យកទៅកែឆ្នៃបង្កប់ក្នុងទឹកដីថៃដោយកងទ័ពថៃដែលនឹងត្រូវពាក់ឯកសណ្ឋានកងទ័ពកម្ពុជាដែលពួកគេប្រមូលទិញពីផ្សាររ៉ុងក្លឿ នាពេលកន្លងមកដើម្បីប្រើប្រាស់បន្លំជាទាហានកម្ពុជាដូចជាទាហានថៃបន្លំពាក់ឯកសណ្ឋានទាហានកម្ពុជាដើម្បីបាញ់ចំពាមកៅស៊ូ យកទៅពាក់សពទាហានថៃកាឡៃថាសពទាហានកម្ពុជា និងធ្វើសកម្មភាពផ្សេងទៀតដើម្បីចោទមកលើទាហានកម្ពុជា។ ក្រោយពីរៀបចំផែនការលួចបង្កប់មីនដោយខ្លួនឯងនេះរួច ពួកគេនឹងធ្វើឱ្យមានការផ្ទុះមីនជារៀងរាល់ថ្ងៃ ដើម្បីដាក់ការចោទប្រកាន់ថា កម្ពុជាជាអ្នកប្រព្រឹត្ត។ ក្នុងទិដ្ឋភាពនេះ កងទ័ពថៃនឹងនាំអ្នកសង្កេតការណ៍ដែលជាប្រទេសសមាជិកនៃអនុសញ្ញាអូតាវ៉ា (Ottawa Convention) ឱ្យចូលរួមដើម្បីពិនិត្យមើល និងជាភស្តុតាង ហើយនិងធ្វើការចោទប្រកាន់ត្រង់មកទាហានកម្ពុជាចំៗតែម្តងថាបានលួចដាក់គ្រាប់មីនថ្មីៗ។ បន្តពីនេះទៀត ពួកទាហានថៃនឹងរង់ចាំឱកាសលទ្ធផលនៃការប្រជុំ RBC ពេលខាងមុខ បរាជ័យ ថៃនឹងបើកការវាយលុកកម្ពុជាតែម្តង ដោយយកហេតុផលប្រឌិតថា កម្ពុជារំលោភបទឈប់បាញ់ដោយបានបង្កប់គ្រាប់មីន។ ប្រភពព័ត៌មានដដែលបានបង្ហាញនូវក្តីអាណិតជាពន់ពេកចំពោះប្រទេសកម្ពុជា និងកងទ័ពកម្ពុជាដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធីបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប៉ុន្តែត្រូវបានកងទ័ពថៃរំលោភបំពាន មួលបង្កាច់ និងបង្កហេតុទម្លាក់កំហុសមកលើរហូត។ ប្រភពព័ត៌មាននេះ ក៏បានអំពាវនាវដល់ប្រទេសមហាអំណាច និងបណ្តាប្រទេសអាស៊ាន ក្នុងនោះរួមមានប្រទេសម៉ាឡេស៊ី…

  • រាជធានីភ្នំពេញ និង ខេត្តកំពង់ធំ ចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ

    រាជធានីភ្នំពេញ និង ខេត្តកំពង់ធំ ចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម នួ ន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក ។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាននិងជាសាក្សីពី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ ។ ឯកឧត្ដម នួន ផារ័ត្ន លើកឡើងថា ៖ ឯកឧត្ដមបានបំពេញការងារជាអភិបាលរងរាជធានីភ្នំពេញចំនួន ៧ឆ្នាំ និងបាន អរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពថ្នាក់ក្រោមជាតិពី ឯកឧត្ដម ឃួង ស្រេង រហូតឯកឧត្ដមទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយពេលនេះត្រូវបានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ។ ឯកឧត្ដម នួន…

  • ឯកឧត្តម ឈួរ រស្មីឬទ្ធិ ជម្រាបជូនមន្ត្រីមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បន្តពង្រឹងរបៀបរបបការងារឱ្យកាន់តែល្អ

    ឯកឧត្តម ឈួរ រស្មីឬទ្ធិ ជម្រាបជូនមន្ត្រីមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បន្តពង្រឹងរបៀបរបបការងារឱ្យកាន់តែល្អ

    កំពង់ចាម៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នំា២០២៥ ឯកឧត្តម ឈួរ រស្មីឬទ្ឋិ រដ្ឋលេខាធិការ ទទួលការងារពង្រឹងមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងស្តាប់ពីរបៀបរបបការងារ រួមនឹងវឌ្ឍនភាពការងារ នៅមន្ទីរអធិការកិច្ចខេត្តកំពង់ចាម។ ក្នងឳកាសជួបសំណេះសំណាលនេះ ឯកឧត្តម ឈួរ រស្មីឬទ្ធិ បានពំានំានូវប្រសាសន៍ផ្តំាផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជូនចំពោះថ្នាក់ដឹកនំា និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ច ប្រកបដោយក្តីនឹករលឹក និងបានជំរាបជូនអំពីវឌ្ឍភាពថ្មីៗ ក្រោមការដឹកនំារបស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនំាក្រសួង ក្នុងការរៀបចំផ្ទះនៃគ្រួសារអធិការកិច្ច អោយកាន់តែល្អ និងមានសង្គតិភាព ជាពិសេសការរួមគ្នាអនុវត្តន៍ឱ្យបានជោគជ័យ នូវយុទ្ឋសាស្ត្រ ព៤ ជ៤ ដែលជាការផ្តួចផ្តើមដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី។ នៅការចុះជួបនេះ ក៏មានការចូលរួមពីឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការ ព្រមទំាងថ្នាក់ដឹកនំា នាយកដ្ឋានអធិការកិច្ចលើវិស័យរដ្ឋបាល ជាច្រើនរូបផងដែរ៕

  • កម្ពុជា បន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឱ្យដោះលែងកងកម្លាំងកម្ពុជាទាំង ១៨មកវិញ

    កម្ពុជា បន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឱ្យដោះលែងកងកម្លាំងកម្ពុជាទាំង ១៨មកវិញ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថ្លែងដោយអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឱ្យដោះលែងកងកម្លាំងកម្ពុជាទាំង ១៨មកវិញឱ្យបានឆាប់ និងគ្មានលក្ខខណ្ឌ ។ ថ្លែងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ”កម្ពុជា សូមបន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយមួយដ៏ត្រឹមត្រូវ មិនលំអៀង និងយុត្តិធម៌ ព្រមទាំងនាំមកនូវសន្តិភាព រួមនឹងភាពរីកចម្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ” ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តថ្លែង អំពាវនាវឱ្យភាគីថៃប្រគល់មកវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីទាហានកម្ពុជាទាំងនេះត្រូវបានទាហានថៃចូលមកចាប់ខ្លួនពួកគេដោយខុសច្បាប់ នៅក្រោយពេលបទឈប់បាញ់បានចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយគិតមកដល់ ពេលនេះគឺមានរយៈពេល ១៧ថ្ងៃហើយ។ លោកជំទាវអ្នកនាំពាក្យបានថ្លែងដោយបញ្ចាក់បន្ថែមថា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិនឹងនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកសមាជិកនៃគ្រួសាររបស់យើងណាម្នាក់ចោលជា ដាច់ខាត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាកំពុងតែរួមគ្នាជា ធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត ៕ ដោយ ៖ ម៉ាដេប៉ូ