-
ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីយើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង សម្ភារៈផ្សេងៗ ជាង ២០កុងទ័រណឺ ជូនទៅដល់កងទ័ពជួរមុខ និង ប្រជាពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង សម្ភារៈផ្សេងៗជាង ២០កុងទ័រណឺជូនទៅដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មាន ទាំងការដឹកចានឆ្នាំង ១៥០០០សម្រាប់ ចង្ក្រានហ្គេស ១៧០០០ចង្រ្កាននិង ៣៤០០០កំប៉ុងផងដែរ ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ប្រជាពលរដ្ឋយើងបានសាគ្គីភាពជាធ្នុង១ក្រោមការដឹកនាំរបស់សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា ។ ចំណុចនេះបានធ្វើឱ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទីដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិប្រជាជន និង រាជរដ្ឋាភិបាល ។ ប្រជាជនទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ…
-
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខកងវីរៈយុទ្ធជនរងរបួសដោយសារការឈ្លានពានរបស់ទាហានសៀម នៅមណ្ឌលសុខភាព១៦ មករា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនវីរៈយុទ្ធជនរងគ្រោះដោយសារការវាយប្រហាររបស់ពួកសៀមឈ្លាននៅតំបន់ព្រំដែនទិសប្រាសាទព្រះវិហារ និងប្រជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព១៦មករា ខេត្តព្រះវិហារ។ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានជំរាបជូនអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងសូមបងប្អូនទាំងអស់ត្រូវមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរ នងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។ ដើម្បីផ្សារភ្ជាប់នូវទឹកចិត្តអាណិតស្រឡាញ់ដោយស្មោះ ឯកឧត្តម សុខ សូកេន បានចូលសាកសួរសុខទុក្ខតាមបន្ទប់នានាដែលកងវីរៈយុទ្ធជនសម្រាកព្យាបាល និងបានជូនពរដល់បងប្អូនឆាប់ជាសះស្បើយចៀសផុតពីជំងឺដង្កាត់ពិសេសឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការដឹងគុណ និងសូមអរគុណចំពោះការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងការចុះសួរសុខទុក្ខនៅមណ្ឌលសុខភាព១៦មករា ឯកឧត្តម សុខ សូកេន បាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចែកជូនបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺចំនួនសរុប ២៧០នាក់ ក្នុងនោះមានយុទ្ធជនដែលបានរងរបួសអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១០១នាក់ បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១៨នាក់…
-
ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា គឺជាប្រទេសដោះមីន បំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនដាក់មីនថ្មីនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ប្រទេសកម្ពុជាពិតជាមាន មោទនភាព ក្នុង សកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីន ដែលប្រឆាំងមនុស្ស គ្រាប់មិនទាន់ផ្ទុះ កាកសំណាល់សង្រ្គាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះទៅដល់បណ្តាប្រទេសដទៃជាច្រើនទៀត។ដូច្នេះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ ។ គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ អ្នកនាំពាក្យរាជរដ្ឋាភិបាល បែបនេះធ្វើឡើងក្រោយពីភាគីថៃបានចោទប្រកាន់ថា កម្ពុជាបានធ្វើការលួចដាក់មីនថ្មីក្បែរតំបន់ប្រាសាទតាមាន់ធំក្រោយទាហានរបស់ពួកគេម្នាក់បានរងរបួសដាច់ជើងដោយសារការផ្ទុះគ្រាប់មីនរួចមក។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា ចាប់តាំងតែកម្ពុជាបានក្លាយជារដ្ឋភាគីស្តីពីអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជាបានអនុវត្តអនុសញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនបានប្រើប្រាស់គ្រាប់មីន ថ្មីណាមួយឡើយ ផ្ទុយទៅវិញកម្ពជាបានដោះមីនរាប់លានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ ឯកឧត្តមមានប្រសាសន៍ថា ”កម្ពុជា ជាប្រទេសបានដោះមិន និងបំផ្លាញមីនដែលប្រឆាំងនឹងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាកាកសំណល់ពីសង្រ្គាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ លើសពីនេះកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបេកសកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីននៅតាមបណ្តាប្រទេសជាច្រើនទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ”។ ដោយឡែក លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយ ប្រកាសច្រានចោលទាំងស្រុង ពីការចោទប្រកាន់…
-
ក្រសួងការងារ ណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ភាពកក់ក្តៅជូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ ពន្យល់ពីឱកាសការងារនៅកន្លែងរបស់ខ្លួន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ សហគ្រាស ក្រុមហ៊ុន រោងចក្រគួរតែចូលរួមឱ្យបានសកម្មក្នុង«វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត ។ ដោយឡែក នៅរាជធានីភ្នំពេញមានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ…
-
រដូវបិទនេសាទ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅស្រុកជើងព្រៃ

ភ្នំពេញ៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការ ជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូទិព្វ និងព្រៃចារ ដោយមានការសម្រប សម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ បានចំនួនBIrករណី នៅចំណុចបឹងជ្រោយ និងចំណុចទំនប់តំបន់ ស្រុកជើងព្រៃ . វត្ថុតាងដែលបំផ្លាញចោល នៅនឹងកន្លែងរួមមាន ៖ ឧករណ៍លូស្បៃមុងចំនួន ២០មាត់,របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ,បង្គោលចម្រឹងចំនួន ៣០០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៤គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕ដោយ៖លី ពៅ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានដំណើរការដោយពង្រឹងភាពជាម្ចាស់លើខ្លួនឯងនៅក្នុងសម័យឌីជីថល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញនូវការកត់សម្គាល់ដោយភាព វិជ្ជមានថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានដំណើរការដោយពង្រឹងភាពជាម្ចាស់ លើខ្លួនឯងនៅក្នុងសម័យឌីជីថល បើទោះបីជាមានឬមិនមានការគាំទ្រពីភាគីណាមួយក៏ដោយ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន គូសរំលេចថា នៅក្នុងយុគសម័យឌីជីថល ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន បានបង្ហាញពីភាពជាម្ចាស់ការ និងលទ្ធភាព បន្សាំទៅនឹងការវិវត្តនៃបច្ចេកវិទ្យាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ភាពរីកចម្រើននៃបច្ចេកវិទ្យានេះ បានតម្រូវឱ្យអង្គភាពសារព័ត៌មានទាំងរដ្ឋ និងឯកជន ធ្វើការផ្លាស់ប្ដូររបៀបរបបក្នុងការដំណើរការផ្សព្វផ្សាយ និងការប្រកបអាជីវកម្មរបស់ខ្លួនសម្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា ដោយចាប់យកមធ្យោបាយឌីជីថលក្នុងការផ្សព្វផ្សាយព័ត៌មានបន្ថែមឱ្យ ការ ផ្សព្វផ្សាយព័ត៌មានលក្ខណៈប្រពៃណី ខណៈដែលកម្ពុជាបន្តរក្សានូវកេរដំណែល ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ។ ក្រោមការដឹកនាំរបស់ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យកាសែតកម្ពុជា ដែលជាកាសែតបោះពុម្ពបែប ប្រពៃណីបានដំណើរការឡើងវិញ។ ទាំងហ្នឹងហើយជាផ្នែកនៃការថែរក្សាកេរ ដំណែលឱ្យនៅតែមានក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ខណៈយើងបាននឹងកំពុង ពង្រឹងពង្រីកសក្តានុពលនៃការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលឱ្យ ស្របទៅតាម និន្នាការនៃការទទួលព័ត៌មាននាពេលបច្ចុប្បន្ននេះ។»អ្នកនាំពាក្យគូសបញ្ជាក់បន្ថែម។ អ្នកនាំបាក្យដដែលបន្ថែមថាជាការសង្កេតរបស់លោកទាំងប្រព័ន្ធផ្សាយរបស់រដ្ឋ និងឯកជនកំពុងសម្របខ្លួន បត់បែនទៅតាមតម្រូវការក្នុងសម័យបច្ចេកវិទ្យា ដោយមានភាពប្រកួតប្រជែងខ្លាំងទាំងគុណភាព និងការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាពជំនាញបច្ចេកទេសឌីជីថល ការរៀបចំផែនការ ការគ្រប់គ្រង និងការផ្សាយព័ត៌មានតាមបែបឌីជីថល…
-
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖មន្ត្រីមន្ទីរព័ត៌មានត្រូវអនុវត្តការងារព័ត៌មាននិងសាធារណមតិឱ្យបានកាន់តែសកម្ម

ក្រចេះ ៖បង្ហាញវត្តមាននៅខេត្តក្រចេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការដឹកនាំនិងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនៃមន្ទីររាជធានី ខេត្ត បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះត្រូវខិតខំធ្វើការងារផ្នែកព័ត៌មាននិងសាធារណមតិ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសកម្មថែមទៀត ដើម្បីប្រជាពលរដ្ឋទទួលព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។ ក្នុងឱកាសជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តក្រចេះកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ជាមួយនឹងការថ្លែងកោតសរសើរចំពោះសកម្មភាពកន្លងមក ឯកឧត្តម ទេព អស្នារិទ្ធ គូសរំលេចថា ក្នុងក្របខ័ណ្ឌប្រតិបត្តិការ ក្រុមមន្ត្រីព័ត៌មាននិងសាធារណមតិខេត្តក្រចេះ ត្រូវអនុវត្ត និងតាមដានការងារ ដោយសហការជាមួយរដ្ឋបាលខេត្ត និងធ្វើការយ៉ាងជាប់លាប់ជាប្រចាំជាមួយលោកអភិបាលរងទទួលបន្ទុកព័ត៌មាននិងជាអ្នកនាំពាក្យខេត្តក្រចេះ ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត សុក្រឹត។បន្ថែមពីនេះត្រូវ ពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ស្រាយបំភ្លឺសាធារណមតិ ឆ្លើយតបទៅនឹងការបំភ្លៃ បន្សាបព័ត៌មានក្លែងក្លាយជាដើម។ ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ផ្តើមចេញពីសារសំខាន់នេះឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា មន្ទីរព័ត៌មានខេត្ត ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត។ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងបដិសេធដែលភាគីថៃចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥មកដល់ម៉ោង ៦,០០នាទីព្រឹកថ្ងៃនេះ សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។កងកម្លាំងរបស់កម្ពុជា គឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឱ្យដឹងដែរថាគិតរហូតមកដល់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥វេលាម៉ោង ៧,៥០នាទីក្រោយឈប់បាញ់ភ្លាមៗកងកម្លាំងរបស់កម្ពុជាត្រូវបានកងទ័ពថៃចាប់ខ្លួន ដោយខុសច្បាប់ គិតមកដល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយ ។ កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ចូនកងកម្លាំងកម្ពុជាទាំង ១៨រូបឱ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និង ស្ថាប័នអន្តរជាតិជាច្រើន ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។កម្ពុជាចាត់ទុកថាវាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា…
-
អ្នកវិភាគនយោបាយ ច្បាប់ និងសង្គម បានលើកឡើងថា មេទ័ពភូមិភាគ២ របស់ថៃ “Boosin Padklang ជា ឧក្រិដ្ឋជនសង្គ្រាមប្រចាំតំបន់អាស៊ានឆ្នាំ២០២៥”

(ភ្នំពេញ)៖ លោកបណ្ឌិត ជិន ចេស្តា ដែលជាអ្នកវិភាគនយោបាយ ច្បាប់ និង សង្គម មួយរូប បានលាតត្រដាង និងចាត់ទុក មេយោធាភូមិភាគ២របស់ប្រទេសថៃបច្ចុប្បន្ន លោក“Boosin Padklang ជាឧក្រិដ្ឋជនសង្គ្រាមប្រចាំតំបន់អាស៊ានឆ្នាំ២០២៥”។ លោកបណ្ឌិត ជិន ចេស្តា បានបង្ហាញពីភស្ថុតាងក្នុងបទវិភាគរបស់ខ្លួន ហើយត្រូវបាន ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ យកមកបង្ហោះក្នុងបណ្តាញសង្គម នាយប់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ដោយលើកឡើងថា ក្នុងរយៈកាល៥ថ្ងៃនៃការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានភស្តុតាងជាច្រើនចង្អុលបង្ហាញថា លោក Boosin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាឧក្រិដ្ឋជនសង្គ្រាមប្រចាំតំបន់អាស៊ានឆ្នាំ២០២៥។ មេបញ្ជាការយោធភូមិភាគ២ថៃរូបនេះបានប្រែក្លាយជម្លោះព្រំដែនដែលជារឿងបច្ចេកទេសសុទ្ធសាធ ទៅជាជម្លោះប្រដាប់អាវុធ ក្នុងគោលបំណងលេបត្របាក់ទឹកដីកម្ពុជា ដោយមិនញញើតច្បាប់អន្តរជាតិ និងការថ្កោលទោសពីសហគមន៍អន្តរជាតិ។ លោកបណ្ឌិត ជិន ចេស្តា បានឱ្យដឹងដែរថា ក្នុងប្រតិបត្តិការយោធាមកលើទាហ៊ានឈរជើងស្របច្បាប់កម្ពុជានៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី…
-
ប្រទេសកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ NDC 3.0 របស់កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រតាមវិស័យ និងការអនុវត្តវិធានការឆ្លើយតបដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ ។ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើ NDCs ដែលបានរៀបចំកន្លងមក ដោយមានការរួមបញ្ចូលនូវបទពិសោធន៍ គោលនយោបាយថ្មីៗ ការវិភាគវិទ្យាសាស្ត្រ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយបរិយាបន្ន។ NDC 3.0 មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ឬស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅឆ្នាំ ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ។ កម្ពុជាត្រូវការថវិកាប្រមាណ ៣២.២២៩ ពាន់លានដុល្លារអាម៉េរិក ដើម្បីសម្រេចនូវសកម្មភាពអាកាសធាតុ ទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងជាសកល…